ថ្ងៃត្រង់..
ក្រុមហ៊ុនផលិតភេសជ្ជៈ
ជីមីន ប្រញាប់ចេញពីសាលារៀនយ៉ាងលឿនដើម្បីទៅផ្ទះធ្វើអាហាររៀបចំយកទៅឱ្យ ជុងហ្គុក នៅក្នុងក្រុមហ៊ុន ចុះពីលើតាក់ស៊ីភ្លាមជីមីនលើកប្រអប់បាយដែលរៀបចំយ៉ាងស្អាតបាតមកមើល
“បើគេញ៉ាំហើយក៏មិនអី យកទៅផ្ទះវិញក៏បាន” ជីមីន ញញឹមបន្តិចហើយក៏កាន់ប្រអប់បាយចូលជណ្តើរយន្តដើម្បីទៅបន្ទប់ជុងហ្គុកធ្វើការ ដែលនាងបារម្ភខ្លាចគេញ៉ាំហើយដោយសារតែពេលនេះម៉ោងជិត១២ទៅហើយ
“ជុងហ្គុកទៅណាហើយ?” ជីមីន ចូលទៅដល់បន្ទប់របស់ជុងហ្គុកក៏មិនឃើញ ហើយក៏ដើរចេញមកក្រៅវិញសម្លឹងមើលជុំវិញខ្លួនតែគេក៏មិនឃើញ
“ប្រហែលជាប់ប្រជុំហើយ!” ជីមីន ដើរចូលខាងក្នុងវិញ
បន្តិចក្រោយមកជុងហ្គុកក៏មកដល់ដោយសារមុននេះចូលប្រជុំទើបយូរជាងរាល់ដង ដែលរាល់ដងគេចេញពីការងារទៅញ៉ាំបាយនៅខាងក្រៅម៉ោងប្រហែល១១ជាង
“អាហារនៅលើតុ!” ជីមីន ប្រាប់ជុងហ្គុកដោយងើបមើលមុខគេតែបន្តិចហើយក៏អោនចុះវិញធ្វើកិច្ចការរបស់នាងនៅលើក្រដាស
“...” ជុងហ្គុក មិនមាត់ក៏ដាក់ឯកសារនៅលើតុហើយក៏អង្គុយចុះបើកប្រអប់អាហារញ៉ាំបាយព្រោះឃ្លានគួរសមដែរ
“នាងមិនញ៉ាំបាយទេឬ?” ជុងហ្គុក ញ៉ាំអស់ពាក់កណ្តាលទើបនឹកឃើញសួរជីមីន
“ញ៉ាំទៅប្រយ័ត្នអួល!” ជីមីន ងើបឈរទាំងសើចដាក់ជុងហ្គុក ព្រោះមុននេះជុងហ្គុកញ៉ាំលឿនសម្បើមណាស់
ជុងហ្គុក មិនខ្វល់ក៏អោនមុខចុះញ៉ាំអាហារបន្តរ បន្តិចក្រោយមកជីមីនក៏ដើរមកវិញទាំងដៃកាន់កាហ្វេក្តៅៗដែលទើបឆុងហើយថ្មីៗយកមកឱ្យជុងហ្គុក
“នេះកាហ្វេក្តៅខ្ញុំដឹងថានាយចូលចិត្ត!” ជីមីនដាក់ក្វាហេលើតុក្បែរកែងដៃជុងហ្គុក
“តែខ្ញុំចង់ញ៉ាំទឹកត្រជាក់វិញ!”
“ចាំបន្តិចខ្ញុំទៅយកមកឱ្យ!” ជីមីន ដើរទៅបើកទូរទឹកកកយកទឹកត្រជាក់ៗមកឱ្យជុងហ្គុក
“ពេលណានាងទៅផ្ទះវិញ?” ជុងហ្គុក សួរដូចជាចង់ដេញនាង
“បន្តិចទៀតទៅហើយ!” នាងដើរទៅអង្គុយលើសាឡុងវិញធ្វើកិច្ចការសាលាបន្តរ
បន្ទាប់ពីញ៉ាំបាយរួចរាល់ជុងហ្គុកក៏រៀបប្រអប់អាហារឱ្យរៀបរយវិញយកទៅដាក់នៅម្ខាងនៃចែងតុហើយក៏ទាញមកកាហ្វេយកមកដាក់មុខទាញទឹកមកផឹក
តុក! តុក! សម្លេងគោះទ្វា
“ចូលមក!”
“ឯកសារដែលត្រូវចុះហត្ថលេខាថ្ងៃនេះលោកប្រធាន” លេខារបស់ជុងហ្គុកលើកឯកសារមួយគំនរយកមកដាក់លើតុក្បែរតុធ្វើការរបស់ជុងហ្គុក
“អូ..អ្នកនាងជីមីន?” គេក្រលេកទៅឃើញជីមីនក៏ញញឹមដាក់ជាការគួរសម
“ចាស៎!” ជីមីន ញញឹមដាក់វិញតាមសីលធម៍
“បើអស់ការហើយ ចេញទៅវិញទៅ” ជុងហ្គុកនិ យាយមុខស្មើដាក់លេខា
“បាទលោកប្រធាន!” គេក៏អោនមុខចុះបន្តិចហើយក៏បើកទ្វាចេញទៅក្រៅអង្គុយនៅកន្លែងធ្វើការរបស់ខ្លួនវិញ
“ពេលណាទៅផ្ទះវិញ?” ជុងហ្គុក លើកចិញ្ចើមសួរជីមីន
“នាយធ្វើក...”
“ហាមហៅខ្ញុំនាយ!” ជុងហ្គុក និយាយកាត់នាងដោយមុខស្មើ
“គឺខ្ញុំទម្លា..”
“ហាមតវ៉ា!” ជុងហ្គុក និយាយកាត់នាងជាលើកទី២
“ក៏..”
“ទៅផ្ទះវិញទៅ!” ជុងហ្គុក និយាយកាត់នាងជាលើកទី៣
“ទៅវិញក៏បាន!” ជីមីន ប្រមូលសម្ភារ:ដាក់ចូលក្នុងកាតាបវិញ ដែលអង្គុយសង្ងំនៅពីមុខជុងហ្គុកមុននេះគឺសង្ងំគូសរូបជុងហ្គុកតែគូសមិនទាន់រួចផងជុងហ្គុកក៏ដេញ
“យកប្រអប់បាយទៅវិញផង!”
“ល្ងាចចូលផ្ទះម៉ោងប៉ុន្មាន?”
“ចង់ដឹងធ្វើអី?”
“បើនាយ–អូមិនមែនទេ! បើជុងហ្គុកទៅផ្ទះវិញទាន់ម៉ោងចូលទៅយកជុងស៊ូចេញពីសាលារៀនផង!”
“ប្រហែល៧បានខ្ញុំទៅផ្ទះ!”
“អ៎យល់ហើយ!”
