ភាគ៥៧(សន្យាថ្ងៃមុន)

1.3K 81 2
                                    

       ភាគ៥៧(សន្យាថ្ងៃមុន)
      ប្រអប់ដៃក្រាស់ឱបក្រសោបនាងតូចចូលក្នុងរង្វង់ដៃ ដើម្បីនាំនាងទៅបន្ទប់ទឹក គេដាក់នាងឱ្យឈរមាត់បន្ទប់ទឹកហើយក៏ឈរមើល ធ្វើឱ្យនាងធ្វើអីមិនកើតសោះ
      “ចេញទៅ នៅឈរធ្វើអី?” សម្លេងដេញគំរោះគំរើយដែលបញ្ជាក់ថាមិនពេញចិត្ត ធ្វើឱ្យរាងក្រាស់ជ្រួញចិញ្ចើមចង់សួរថា ដេញធ្វើអី?
      “ងូតទៅ ចាំបងងូតឱ្យក៏បាន ខ្លាចទឹកប៉ះរបួសជើងរបស់អូន មើលចុះឡើងហើមក្រហមរងាលហើយ” ជុងហ្គុក និយាយទាំងបារម្ភ គេមិនមែនព្រានចង់នៅឈរមើលនាងងូតទឹកទេ ប៉ុន្តែគេនិងនាងជាប្តីប្រពន្ធគ្មានអីគួរឱ្យខ្មាសទេ ខណៈនេះនាងឈឺជើងទៀត វាលំបាកក្នុងការងូតទឹកមិនឱ្យប៉ះរបួសជើង បើគេជួយវាអាចនឹងងាយស្រួលជាង
      “អត់ទេ! ខ្ញុំខ្មាស លោកចេញទៅក្រៅទៅ យកកន្សែងឱ្យផង ខ្ញុំអាចងូតខ្លួនឯងបាន” ជីមីន បដិសេធទាំងក្រហមមុខព្រឿង គ្រាន់តែឈឺជើងប៉ុណ្ណឹងសោះ ចង់ងូតទឹកឱ្យទៀត
      “អូខេ! ចាំបងទៅយកកន្សែងមកឱ្យ” ថាហើយ ជុងហ្គុក ដើរទៅបើកទូរទាញកន្សែងវែងនិងកន្សែងជូតសក់ហុចឱ្យនាងទាំងមិនចង់ដើរចេញព្រោះខ្លាចថានាងដួលក្នុងបន្ទប់ទឹក
      “ទៅៗ” ម្រាមដៃតូចៗចាប់រុញស្មារបស់គេឱ្យចេញពីមាត់បន្ទប់ទឹក
      “ខ្មាសបងធ្វើអី? ប្តីប្រពន្ធគ្នាសោះ” ជុងហ្គុក លួចសើចនៅដើមកបន្តិច គេបារម្ភនាងជ្រុលទេដឹង ឬចង់នៅមើលសាច់របស់នាង ? ឆ្គួតមិនខានទេ រោគចិត្តសាហាវ
      “លែងគ្នាហើយ”
      “នៅទេ! មិនទាន់លែង”
      “សញ្ញេផ្តិតមេដៃរួចហើយ”
      “ក្លែងក្លាយទេ”
      “ហាស៎?????” ជីមីន ភ្ញាក់ព្រឺតដូចជះទឹកកណ្តាលមុខ ស្តាប់ច្រឡំទេដឹង? នាងខំយំចង់ខ្សោះខ្លួន គេមកប្រាប់ថាក្លែងក្លាយ ស្អីទៅវិញនៀក? អាងតែមានមេធាវីប្រចាំគ្រួសារខ្លួន
      “បើ ថេសា មិនស្លាប់ក៏បងត្រឡប់មករកអូនវិញដែរ ពាក្យសន្យារបស់បង មិនចេះតែនិយាយឱ្យតែផុតពីមាត់ទេ”
      ជីមីន ស្តាប់សម្តីរបស់រាងក្រាស់ឡើងភ្លឹក មិនដឹងថាគួរត្រេកអរឬគួរខូចចិត្តទេ? គេកុហកនាងសមណាស់ពេលនោះ មុខឡើងស្មើ កែវភ្នែកទទេស្អាត គ្មានស្រណោះបន្តិច ពូកែសម្តែងពិតមែន សុំសរសើរ!
      “បងប្រាប់ហើយ អូនជាប្រពន្ធតែម្នាក់គត់របស់បង គ្មានអ្នកណាជំនួសបានទេ.. ពេលនោះបងសុំអូនលែងលះ ព្រោះមិនចង់ឱ្យអូនមានសម្ពាធធ្វើឱ្យការសិក្សាធ្លាក់ចុះ បងមិនចង់ឃើញមនុស្សដែលបងស្រលាញ់បរាជ័យទេ” ជុងហ្គុក បន្តនិយាយ គេមិនមែនឆ្គួតដល់ថ្នាក់មិនដឹងថាម្នាក់ណាគួរឱ្យអាណិតជាងម្នាក់ណាទេ គេទទួលស្គាល់ថាខ្លួនឯងអាណិត ថេសា ចំណែកឯ ជីមីន ជាស្រីដែលគេអាណិតស្រឡាញ់ទៅជាមួយគ្នា មនោសញ្ចេតនាដែលគេមានចំពោះ ជីមីន វាធំធេងជាង ប៉ុន្តែគេត្រូវតែធ្វើជាលែងលះ ជីមីន បណ្តោះអាសន្នទម្រាំ ថេសា បង្កើតកូនស្រី
      “ខ្ញុំឈឺខួរណាស់ មិនចង់គិតទេ យ៉ាងណាក៏យ៉ាងណាទៅ ខ្ជិលស្តាប់”
      “អូនត្រូវតែស្តាប់ អូនជាប្រពន្ធបងណា៎” ជុងហ្គុក ចាប់ស្មានាងនិយាយបន្ត
      “ខ្ញុំយល់ហើយ! លោកមិនបានចង់លែងលះជាមួយខ្ញុំទេ ការលែងលះគឺក្លែងក្លាយ ហើយ.. លោកក៏មិនបានចង់សាងគ្រួសារជាមួយអ្នកនាង ថេសា ដែរ លោកធ្វើទាំងអស់ព្រោះចង់បានកូនស្រី ព្រោះបើបានកូនស្រីហើយ លោកលែងខ្លាចការប៉ះពាល់ ប៉ុណ្ណឹងចប់ទេ?!!!” ជីមីន សង្ខេបសាច់រឿងខ្លីៗឱ្យងាយយល់ដើម្បីឱ្យគេចេញពីមុខពីមាត់នាងឱ្យផុតៗទៅ ព្រោះពេលនេះនាងចង់ងូតទឹក
      “អត់ទាន់ចប់ទេ!” ជុងហ្គុក បដិសេធព្រោះគេមានរឿងបកស្រាយច្រើនណាស់ ហើយនាងមកនិយាយថាយល់អ៊ីចឹងគេដូចមិនអស់ចិត្ត
      “ខ្ញុំធុញណាស់ កុំនិយាយច្រើន!!!” ជីមីន ស្រែកដាក់រាងសង្ហាខ្លាំងៗ ហាក់ខឹងមិនដឹងរឿងសោះ
      “អូខេ.. បងចេញក៏បាន” មើលទៅនាងកំពុងក្តៅចិត្តខ្លាំង ទើបគេដកខ្លួនទៅម្ខាងសិន និយាយប៉ុណ្ណឹងសោះ មួម៉ៅ ដូចមនុស្សមករដូវ
      ជុងហ្គុក ដើរយឺតៗទៅផ្ទះបាយ ដើម្បីធ្វើអាហារសម្រាប់ខ្លួនឯងនិងភរិយា មួយរយៈពេលសោះគេចេះច្រើនណាស់ ចេះទាំងមើលក្មេង ចេះទាំងធ្វើម្ហូប បោសផ្ទះ ជូតផ្ទះ និយាយទៅការងារផ្ទះ ការងារក្រុមហ៊ុន ចេះទាំងអស់
      ១៥នាទីក្រោយមក..
      អ្នកសង្ហាចិតបន្លែ ហាន់សាច់ រៀបចំគ្រឿងរួចរាល់មុននឹងចាប់ផ្តើមស្ល តែក៏ក្រលេកឃើញប្រពន្ធដើរខ្ជើចៗលឹបលៗ ដូចចង់រត់គេចទៅណា នាងធ្វើអី? មើលឫកពាចុះ ចម្លែកៗ គេក៏ដើរចេញពីផ្ទះទៅតាមមើលនាង
      “អូនចង់ទៅណា? ហេតុអីមិនទាន់ងូតទឹកទៀត?”
      “ចាស៎.. គ..គឺ.. ខ្ញុំចង់ទៅផ្សារ” សម្លេងឆ្លើយរដាក់រដុបធ្វើឱ្យអ្នកសង្ហាកាន់តែឆ្ងល់ មានអីខ្វះខាតមែនទេ?
      “ចង់បានអី?ចាំបងទៅទិញឱ្យ”
      “ទិញឱ្យមិនបានទេ ទាល់តែខ្ញុំទៅទិញខ្លួនឯង” នាងប្រញាប់ប្រញាល់បដិសេធយ៉ាងលឿន ធ្វើឱ្យគេចាប់ពិរុទ្ធទាន់ ឫកពាបែបនេះ គេដឹងហើយថានាងកើតអី
      “អូខេ.. ចាំបងទៅទិញឱ្យ ប្រើម៉ាកអី?”
      “អត់ទេ..កុំទៅ”  នាងខ្លាចអ្នកផ្សេងដៀលត្មះថាជាស្រីមិនល្អប្រើមនុស្សប្រុសរបស់បែបនោះ ហើយមួយវិញទៀតរឿងបែបនេះ មនុស្សប្រុសក៏មិនគួរដឹងដែរ
      “៧៧៧៧៧? ស៊ីស៊ី? សូហ្វី? មីមី? ប្រើម៉ាកអី? កុំឱ្យទិញមកប្រើមិនស្រួល” អ្នកសង្ហាសួររកប្រភេទដែលប្រពន្ធធ្លាប់ប្រើ គេមិនដឹងទេថាម៉ាកណាស្រួលប្រើទេព្រោះមិនដែលប្រើ គេធ្លាប់តែឃើញពាណិជ្ជកម្មតាមទូរទស្សន៍
      “អត់ទេ! មិនបាច់!! ខ្ញុំទៅខ្លួនឯងបាន” រាងស្តើងស្រែកថាឱ្យគេម៉ាំងៗ មើលទៅនាងអៀនខ្មាសខ្លាំងណាស់ គ្រាន់តែទៅទិញសំឡីអនាម័យសោះ សួរគ្នាឡើងស៊ីម៉ោង
      “អូនឈឺជើង ហើយមកអាក្រហមៗបែបនេះទៀត ខ្លាចហៀរប្រឡាក់ខ្មាសគេ ចាំបងទៅទិញវិញ កុំអៀនអី.. បានប្តីដឹងទុក្ខធុរ:ប្រពន្ធអ៊ីចឹងគួរតែត្រេកអរទើបត្រូវ” ជុងហ្គុក រៀបរាប់ ហេតុផល ឱ្យនាងឈប់ខ្មាសទៀត សម្តីរបស់គេក៏ម្យ៉ាងដែរ មនុស្សប្រុសដឹងទុក្ខធុរ:ប្រពន្ធបែបនេះគួរតែត្រេកអរឬក៏រំភើបទើបត្រូវ វាមិនមែនជារឿងអាក្រក់អីណាស់ណាទេ
      “ហើុយ!!!” ជីមីន ធ្វើមុខជូរ ខណៈដែលប្រកែកគេមិនបាន
      “ចូលក្នុងផ្ទះវិញប្រពន្ធសម្លាញ់ បន្តិចទៀតបងមកវិញ” ជាថ្មីម្តងទៀតគេក៏ក្រកងកាយរបស់នាងដើរចូលទៅបន្ទប់ទឹក ឱ្យរង់ចាំគេនៅទីនោះ
      ប្រហែល៥នាទីក្រោយមក គេក៏បានរបស់មកដល់ក្នុងដៃ
      “យកទៅ.. តាមសម្រួល បងទៅធ្វើអាហារ” គេចាប់ដៃនាងដាក់របស់ដែលនាងត្រូវការនៅក្នុងដៃមុននឹងងើបញញឹមដាក់នាងតិចៗ ហើយក៏ដើរចេញពីទីនេះ ទុកឱ្យនាងនៅងូតទឹកសម្អាតកាយដោយខ្លួនឯង
      “ស្អីទេនេះ?! ធ្លាប់តែគំរោះគំរើយ មុខមិនរីក ប៉ះមិនបាន ក៏មកជាទន់ភ្លន់ ចេះដឹងទុក្ខធុរ: យល់សប្តិទេដឹង?” ជីមីន រអ៊ូរង៉ូវៗតែម្នាក់ឯង ខណៈដែលបបូរមាត់ញោចស្នាមញញឹមមិនចេះរីងស្ងួត

      ៣០នាទីក្រោយមក..
      រាងតូចក៏តែងខ្លួនស្លៀករ៉ូបពណ៌ផ្កាឈូកដែលគេទិញឱ្យរួចរាល់ ដើរយឺតៗទាំងខ្ចើចៗមករកអ្នកសង្ហាដែលកំពុងមមាលញឹកក្នុងការរៀបអាហារដាក់លើតុ គេក៏ក្រលេកឃើញនាងភ្លាមក៏ប្រញាប់ប្រញាល់រត់ទៅបម្រុងនឹងបីនាងម្តងទៀត
      “ខ្ញុំអាចដើរខ្លួនឯងបាន” ជីមីន បដិសេធគេ ដោយសារតែមួយថ្ងៃហ្នឹងគេបីនាងសឹងតែ១០ដងទៅហើយ គ្រាន់តែហើមជើងបន្តិចសោះធ្វើមើលតែពិការ
      “ដើរមកអូន.. បងធ្វើអាហារច្រើនណាស់” សម្តីផ្អែមល្ហែមពោលឡើងខណៈដែលដៃកំពុងជួយគ្រាហ៍ប្រពន្ធឱ្យដើរទៅអង្គុយនៅតុអាហារ គេទាញកៅអីឱ្យឆ្ងាយបន្តិចដើម្បីឱ្យនាងស្រួលអង្គុយ ហើយក៏ទាញចានមកជិតៗប្រពន្ធមុននឹងដើរវាងទៅអង្គុយកៅអីទល់មុខ ជីមីន
      “យ៉ាងម៉េចប្រើស្រួលទេ? ចេញចូលខ្យល់ល្អទេ?”
      “ស្អីគេ? ខ្វល់ច្រើនម្ល៉េះ រឿងមនុស្សស្រីសោះ” ជីមីន ខាំមាត់បង្ក្រាបស្វាមីឈប់ឱ្យរំឭកពីរឿងនោះទៀត មើលគេចុះមិនអៀនសូម្បីបន្តិច មាត់រអិលណាស់តើ!ឥឡូវ
      “ប្រពន្ធ... បងគ្រាន់តែចង់ខ្វល់ខ្វាយពីអូន កុំធ្វើដូចរឿងធំពេកមើល” សម្តីបង្អូសស្រទន់នៅដើមប្រយោគនិងស្រាលៗសម្លេងពេញមួយប្រយោគទាំងមូលគួរឱ្យចង់ស្តាប់ខ្លាំងណាស់ មិននឹកស្មានថាគេសម្តីផ្អែមបែបនេះសោះ
      “ហើយពេលទៅទិញ អ្នកលក់ថាម៉េចអត់?” ជីមីន សួរទាំងញញឹមលាក់កំណួច
      “អត់សួរផង បងប្រាប់ថាទិញឱ្យប្រពន្ធ ហើយទៅគាត់ថា កុំអៀនអីមិនមែនមានតែបងម្នាក់ទេដែលទិញឱ្យប្រពន្ធហ្អ៎..” ជុងហ្គុក ឆ្លើយធម្មតាៗ
      “អ្ហឹម.. សម្រេចថាខ្ញុំនៅតែជាប្រពន្ធរបស់លោកមែនទេ?” កែវភ្នែកមិនដឹងខ្យល់អីបាញ់ទៅសួរគេត្រង់ៗដោយមិនដកក្រសែភ្នែកចេញ
      “ពិបាកស្តាប់.. បងស្តាប់មិនចូល” គេមិនពេញចិត្ត មិនចង់ស្តាប់ ដែលនាងហៅសព្វនាមគេថា លោក រីឯ ថេយ៉ុង នាងហៅថា បង គេច្រណែន យល់ទេ?
      “???” ជីមីន ចងចិញ្ចើមសួរ
      “បងជាប្តី ជាស្វាមី ត្រូវហៅបងថា បងសម្លាញ់ បែបនេះទើបពិរោះស្តាប់ យល់ទេ?” ជុងហ្គុក កាយវិការផង ប្រើទឹកមុខផង ដើម្បីឱ្យនាងជ្រួតជ្រាបអំពីសម្តីរបស់គេខ្លះ
      “អត់ទេ! មិនហៅ! ហៅមិនចេញ” ជីមីន ក្រវីក្បាលបដិសេធ
      “បងខឹងហើយ” ជុងហ្គុក រុលអណ្តាតទល់នឹងថ្ពាល់ឆ្វេង ខណៈដែលស្នាមញញឹមលើផ្ទៃមុខប្រែជាស្រពោន មើលចុះ ចេះអន់ចិត្តទៀត LoL
      “ខឹងៗទៅ” ជីមីន មិនខ្វល់
     
     
     
     
     

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Opowieści tętniące życiem. Odkryj je teraz