ជុងហ្គុក ចុះពីលើឡានរួចក៏បោះជំហានញាប់ៗហាក់មិនចង់ចាំមិនចង់ក្បែរអ្នកដែលមកជាមួយ នាងតូចប្រញាប់ប្រញាល់ចុះពីលើឡានដើរតាមពីក្រោយឱ្យទាន់ជំហានរបស់គេ។ ឆុងណា រង់ចាំម្ចាស់ស្រីត្រឡប់មកវិញប៉ុន្តែរបែរជាមិនឃើញធ្វើឱ្យនាងភ័យព្រួយយ៉ាងខ្លាំងទើបចូលទៅចាប់ដៃ ជីមីន ដែលដើរកាត់មុខសួរ៖
“ឃើញអ្នកនាងរបស់ខ្ញុំទេ?”
“លោកថេយ៍នាំទៅបាត់ហើយ” តបរួច ជីមីន ក៏រត់ទៅតាមពីក្រោយរាងក្រាស់ ទៅដល់មុខបន្ទប់នាងក៏ទាញទ្វារបើកប៉ុន្តែបើកមិនបាន ចិត្តភ័យខ្លាចកាន់តែកើនឡើង ទើបលើកខ្នងដៃទៅគោះទ្វារតិចៗខ្លាចអ្នកខាងក្នុងរឹតតែខឹង ប៉ុន្តែអ្វីដែលទទួលបានគឺភាពស្ងៀមស្ងាត់ជ្រងំ នាងក៏លើកដៃគោះទ្វារម្តងទៀត
“ជុង..”
ខណៈពេលដែលរាងតូចស្រែកហៅឈ្មោះ គេក៏បើកទ្វារតែម្តង ពេលឃើញមុខនាងគេរឹតតែមានអារម្មណ៍ថាឈឺនិងស្អប់ មិនមែនគេមិនចង់ជឿនាងទេតែគេជឿលើភ្នែកខ្លួនឯងខ្លាំងជាង គេមិនដែលចង់ស្អប់នាងសូម្បីមួយវិនាទីតែនាងជាអ្នកធ្វើខ្លួនឯងឱ្យគេស្អប់
“អ្ហឹក! ជុង..” គេរុញនាងតូចចូលក្នុងបន្ទប់ផុតរួចក៏បិទទ្វារ បាតដៃធំមាំលើកទៅចាប់ច្របាច់ករបស់នាងតូចខ្លាំងៗ ធ្វើឱ្យនាងពិបាកដកដង្ហើមចង់ថប់ខ្យល់ស្លាប់ម្តងៗ គេដូចជាមនុស្សដែលឆ្គួតនឹងអំណាចម្នាក់ ធ្វើបាបសូម្បីតែស្រីគ្មានផ្លូវតស៊ូ
“នាងគួរឱ្យស្អប់ណាស់!!! ឃើញមុខនាងខ្ញុំចង់តែសម្លាប់ទេ!” គេមិនព្រមបន្ធូរដៃបន្តិចសោះផ្ទុយទៅវិញគេកាន់តែបន្ថែមកម្លាំងដៃ តែនាងព្យាយាមរើបម្រះឱ្យគេព្រលែងដៃចេញព្រោះទ្រាំលែងបានមែនទែន
“ហ្អឹក!” ជុងហ្គុក ក៏ព្រលែងដៃចេញខណ:ដែលនាងហូរទឹកភ្នែកនិងដកដង្ហើមទៅមុខលែងរួច។ ពេលមានសេរីភាពដៃតូចៗក៏លើកទៅអង្អែលកតិចៗព្រោះតែឈឺខ្លាំងពេក
“ខ្ញុំឱ្យឱកាសនាង បើចង់ធ្វើការឈប់រៀន បើចង់រៀនឈប់ធ្វើការ” សម្តីផ្តាច់ការហាឡើងពីបបូរមាត់ធំក្រាស់ដែលធ្វើទឹកមុខស្មើធេងកែវភ្នែកទទេស្អាត
“ហេតុអីក៏ខ្ញុំធ្វើតាម? ខ្ញុំមានសិទ្ធិមានសេរីភាពក្នុងការសម្រេចចិត្ត” កែវភ្នែកតវ៉ាទាមទាររកយុត្តិធម៌ គេធ្វើបែបនេះមិនខុសពីគៀបសង្កត់និងរំលោភសិទ្អរបស់នាងទេ
“នាងគ្មានសិទ្ធ!! បើមិនព្រមតាមខ្ញុំ ឈប់រៀនហើយក៏ឈប់ធ្វើការដែរទៅ រៀនក៏គ្មានប្រយោជន៍អីដែរ ចុងក្រោយបានត្រឹមធ្វើប្រពន្ធគេដដែលហ្នឹង” សម្តីរបស់គេបញ្ជាក់ពីការមើលងាយមើលថោកដល់មនុស្សស្រីខ្លាំងណាស់ ធ្វើឱ្យរាងតូចស្តាប់ហើយហួសចិត្តនិងឈឺចិត្តយ៉ាងខ្លាំង
“ខ្ញុំមានអារម្មណ៍ថាខ្លួនឯងខុសខ្លាំងណាស់ដែលមករៀបការជាមួយលោកទាំងដែលខ្លួនឯងកំពុងនៅវ័យសិក្សា ចង់ប្រាប់ថាស្តាយណាស់ដែលមករៀបការជាមួយប្រុសផ្តាច់ការយល់តែចិត្តខ្លួនឯងដូចជាលោក ហឹក! ខ្ញុំរឹតតែស្តាយដែលក្រៅពីលោកខ្ញុំមិនអាចទៅស្រឡាញ់អ្នកផ្សេងបាន ហឹក! លោកមិនដែលយល់ពីខ្ញុំទេ លោកយល់តែពីខ្លួនឯង” នាងស្រែកយំនិងវាយដើមទ្រូងគេខ្លាំងដើម្បីឱ្យគេយល់ពីទំហំចិត្តឈឺចុកចាប់របស់នាង
“ខ្ញុំមិនខ្វល់ទេចង់នាងយ៉ាងម៉េចក៏យ៉ាងម៉េចទៅ សំខាន់នាងត្រូវតែឈប់ទៅធ្វើការ បើចង់ឈប់រៀនទៀតកាន់តែល្អ ដើម្បីកុំឱ្យមានពេលទៅជួបមុខប្រុសៗអស់នោះ” គេចាប់ដៃនាងទប់ជាប់មុននឹងនិយាយផ្តាច់ការ សម្តីរបស់រាងតូចពិតជាត្រឹមត្រូវគេមិនដែលយល់ចិត្តនាងទេ គេយល់តែចិត្តអាត្មាខ្លួនគេមិនខ្វល់ទេថានាងយ៉ាងម៉េច សំខាន់គឺគេចង់ឱ្យនាងធ្វើអ្វីនាងត្រូវតែធ្វើតាម
“កុំគ្មានហេតុផលពេកបានទេ?”
“ព្រោះតែនាងហ្នឹង!!! នៅទីនេះហើយបើខ្ញុំមកវិញមិនឃើញនាងដឹងតែមានរឿងហើយ”
ផាំង! បញ្ចប់សម្តីនៅឃ្លាទីមួយ ជុងហ្គុក ក៏បើកទ្វារដើរចេញនិងឆ្លៀតបង្អង់ដំណើរដើម្បីបានបិទសិទ្ធរបស់នាងទៀត
“ចង់ទៅណា?”
“កន្លែងដែលគ្មាននាង!” គេតបមួយម៉ាត់ក៏ដើរទៅហួសផុត អ្វីៗក៏ប្រែប្រួល ថ្ងៃមុនចង់ក្បែរថ្ងៃនេះមិនចង់ក្បែរ បើផែនដីនៅវិលអ្វីៗគ្មានថ្ងៃឋិតថេរទេប៉ុន្តែចិត្តស្រឡាញ់របស់នាងគឺនៅយូរអង្វែងនិងគ្មានថ្ងៃផ្លាស់ប្តូរ
រាងតូចអង្គុយចុះយកដៃតូចឱបជង្គង់និងឱនជូតទឹកភ្នែកនៅក្បាលជង្គង់សម្ងំយំខ្សឹបខ្សួស្ងាត់ៗតែម្នាក់ឯង នាងមិនខឹងគេទេហើយក៏មិនខឹងអ្នកណាទាំងអស់តែនាងខឹងខ្លួនឯងដែលគ្មានសម្ថភាពឱ្យគេជឿចិត្ត ប្រហែលជានាងមិនល្អមិនបរិសុទ្ធគ្រប់គ្រាន់ហើយទើបគេមិនជឿភូមិគ្រឹះត្រកូល គីម..
ជីន កាន់កែវកាហ្វេដាក់លើតុឱ្យប្អូនប្រុសផឹកឱ្យត្រជាក់ចិត្តសិន មនុស្សគេចិត្តក្តៅណាស់ត្រូវខឹងក៏ខឹងភ្លាមមិនស្តាប់ហេតុផលឬក៏ខ្វល់ពីហេតុផលសោះ
“ឯងមិនជឿនាង?” ជីន អង្អុយចុះអ៊ែនខ្នងលើសាឡុង សួរបកទៅប្អូនប្រុសវិញកាលបើគេនិយាយរឿងរ៉ាវស្មុគស្មាញឱ្យស្តាប់
“នាងក្បត់ខ្ញុំណាបង!” ជុងហ្គុក នៅតែខ្វល់អារម្មណ៍ខ្លួនឯងដដែល គេមិនខ្វល់ពីអារម្មណ៍ទន់ជ្រាយរបស់អ្នកម្ខាងទៀតសោះ
“ឯងក្បត់នាងមុន” ពាក្យរបស់ជីនពិតជាចាក់ដោត គេជាមនុស្សប្រុសក្បត់នាងរហូតដល់មានកូនជាមួយអ្នកមួយអ្នកផ្សេងនាងអាចទទួលយកបានចុះគេវិញហេតុអីទទួលមិនបាន? មនុស្សស្រីនិងប្រុសមានសិទ្ធមិនស្មើគ្នាទេឬ? ក្រែងយេនឌ័រអ្ហេស? មានមកពីណា? មនុស្សប្រុសនិងសង្គមនៅតែរើសអើងទង្វើមិនសមរម្យតិចតួចរបស់មនុស្សស្រី
“តែខ្ញុំគ្មានចេតនាទេ!!” ជុងហ្គុក ប្រញាប់ប្រកែកសម្តីរបស់បងប្រុសយ៉ាងលឿន គេនៅតែគិតថាគេមិនខុសគេធ្វើអីក៏ត្រូវ
“នាងក៏ដូចគ្នា” ជីន មិនបានកាន់ជើងប្អូនប្រុសតែគេប្រកាន់លើភាពត្រឹមត្រូវ
“បងជីន!!! វាជារឿងពីរផ្សេងគ្នាមិនអាចប្រៀបធៀបបានទេ” ជុងហ្គុក មិនយល់ស្របដែលបងប្រុសយករឿងខ្លួនទៅប្រៀបជាមួយរឿងរបស់ជីមីន
“ផ្សេងយ៉ាងម៉េច? តើវាខុសគ្នាត្រង់ណា?” ជីន លើកចិញ្ចឹមសួរដើម្បីឱ្យគេបកស្រាយហេតុផលដែលសាកសម
“ខ្ញុំមិនដឹងទេ!” ជុងហ្គុក ក្រពុលពេកក៏ឱនខ្លួនកោងចុះសម្លឹងទៅលើឥតការ៉ូ
“ជឿនាងទៅកុំធ្វើឱ្យនាងយំម្តងទៀត លើកមុនម្តងរួចហើយ លើកនេះមិនធានាទេថានាងលើកទោសឱ្យឯង” ជីន ដាស់តឿនប្អូនរឿងលើកមុនជាបទពិសោធន៍ម្តងរួចហើយ បើគេមាន:នៅតែមិនជឿនាងទៀតកំហុសគុណទ្វេ
“នាងស្រឡាញ់ខ្ញុំគ្មានថ្ងៃដាច់ចិត្តពីខ្ញុំទេ!” គេជឿជាក់ថានាងស្រឡាញ់តែគេមិនជឿជាក់លើភាពស្មោះត្រង់របស់នាងឬមួយខួរក្បាលគេមានបញ្ហាហើយ
“បើនាងស្រឡាញ់ឯងគ្មានហេតុផលអីដែលត្រូវក្បត់ឯងទេ” ជីន តាមផ្ទាន់សំដីគេជារឿយៗព្រោះតែគេចិត្តរឹងលើកហេតុផលឱ្យតែខ្លួនឯងត្រូវពេក
“...” ជុងហ្គុក ស្ងាត់មាត់ជ្រាបខណ:ពេលដែលបងប្រុសលើកហេតុផលសមរម្យមកបញ្ជាក់
“កុំភ្លេចលេបថ្នាំផង ជំងឺរបស់ឯងនឹងបានធូរស្បើយ បងថាឯងលេបថ្នាំទៅស្បើយអារម្មណ៍ខឹងស្អប់ហើយ” ជីន បន្ថែម
“ខ្ញុំក្រពុលមុខណាស់បង គ្មានអារម្មណ៍ធ្វើស្អីទាំងអស់”
“សម្រាកទៅចឹង បងមិនរំខានឯងទេ”