ថ្ងៃថ្មី..
រាងតូចគ្រងសម្លៀកបំពាក់ក្នុងឈុតធ្វើការ អាវពណ៌សស្តើងដៃវែងដែលមានម៉ូតសាមញ្ញនិងសំពត់ពណ៌ខ្មៅរឹបរាងខ្លីលើជង្គង់ដែលសាកសមនឹងរូបរាងតូចច្រឡឹង នាងឈានជើងចេញពីបន្ទប់ទឹកដើរមករកនាយសង្ហារអង្គុយចាំលើសាឡុងក្នុងឈុតគ្រ័រហ្សេនៅលើខ្លួន ស្នាមញញឹមផ្អែមទាក់ចិត្តរាងក្រាស់ឱ្យមានអារម្មណ៍ល្អនិងមានក្តីសុខទាំងពេលព្រលឹម នាយងើបឈរពេញកម្ពស់លើកដៃទាំងសងខាងស៊កក្នុងហោប៉ៅបោះជំហានវែងៗយឺតៗទៅរករាងតូច រួចក៏និយាយ៖
“បងគិតលុយរួចហើយ តោះ”
“ចាស៎!” ជីមីន ញញឹមផ្អែមដាក់នាយរួចក៏ចូលទៅយកកាតាបដែលមានដាក់សម្ភារ:សំខាន់កាន់ក្នុងដៃ ហើយក៏ដើរបណ្តើរគ្នាចេញពីបន្ទប់ក្នុងមន្ទីរពេទ្យ ម្នាក់ៗកំពុងតែញញឹមនិងមានក្តីសុខរៀងៗខ្លួន
“ពួកយើងទៅញ៉ាំអាហារពេលព្រឹកជាមួយគ្នារួចចាំទៅធ្វើការ” ជុងហ្គុក ផ្តើមបបួលនាងនិយាយនិងបង្កើតឱកាសដើម្បីឱ្យបានក្បែរគ្នាច្រើនជាងមុន
“ខ្លាចទៅធ្វើការមិនទាន់! មិនទៅទេ” នៅចុងប្រយោគ ជីមីន និយាយខ្សឹបៗសឹងតែស្តាប់មិនឮ ព្រោះដឹងថាមិនអាចជំទាស់ចិត្ត ជុងហ្គុក បាន គេផ្តាច់ការណាស់ចង់នាំនាងទៅណាគេត្រូវតែនាំទៅទោះជានាងមិនព្រមក៏ដោយ
“អូនគ្មានសិទ្ធប្រកែកទេ! ការងារមិនសំខាន់ស្មើនឹងបងទេ ឮនៅស្រីល្អិត?” គេឱនមុខសម្លឹងនាងថែមទាំងដាក់ដៃលើក្បាលរបស់នាងដែលនាងមិនសូវជាបានកម្ពស់ បែបនេះពិតជាសាកសមនឹងគូស្នេហ៍ដែលផ្អែមល្ហែមណាស់
“មិនប្រកែកទេ” ជីមីន ងើយកញញឹមដាក់គេរួចក៏បំបែកគ្នាដើរទៅបើកទ្វារឡានចូលរៀងៗខ្លួន។ ជុងហ្គុក បើកឡាននាំនាងទៅញ៉ាំអាហារនៅភោជយដ្ឋានដ៏ល្បីលំដាប់អន្តរជាតិមួយនៅទីក្រុងដែលទីនេះមានផាសុខភាពនិងសេវាកម្មល្អខ្លាំងណាស់ ពួកគេបើកទ្វារឡានចុះរៀងៗខ្លួនរួចក៏ដើរមកជិតគ្នាហើយក៏បណ្តើរគ្នាចូលខាងក្នុង
“បងជឿថាអូនប្រាកដជាប្លែកមាត់ខ្លាំង!” ពួកគេបន្តរដើរទៅបន្ទប់វីអាយភីដើម្បីឱ្យបរិយាកាសប្លែកជាងរាល់ដង បន្ទប់វីអាយភីមានតុអាហារដ៏ប្រណិតមួយដែលដាក់នៅក្បែរជញ្ជាំងកញ្ចក់ដែលអាចមើលឃើញពីភាពស្រស់ស្អាតរបស់ទីក្រុងបាន
“ប្លែកយ៉ាងម៉េច?”
“ទីនេះមាននំស្រ្តប៊ឺរី ភេសជ្ជៈស្រ្តប៊ឺរីនិងបង្អែមដែលធ្វើពីស្រ្តប៊ឺរីច្រើនមុខណាស់ ទើបបងនាំអូនមក” ជុងហ្គុក ចូលទៅទាញកៅអ៊ីឱ្យរាងតូចអង្គុយមុននឹងដើរទៅអង្គុយទល់មុខនាង
“ចឹងកម្មង់ឱ្យច្រើនៗមក” ជីមីន ញញឹមសប្បាយចិត្តពីព្រោះតែអ្វីដែលមានស្រ្តប៊ឺរីគឺនាងចូលចិត្តនិងរីករាយញ៉ាំទាំងអស់ ក្នុងចិត្តត្រេកអរជាពន់ពេកដែល ជុងហ្គុក ចាំពីរបស់ដែលនាងចូលចិត្តញ៉ាំ
“តិចទៀតមកដល់ហើយ”
មិនប៉ុន្មាននាទីអាហារពេលព្រឹក ភេសជ្ជៈ នំ បង្អែម បីបួនមុខលេចរូបរាងព្រោងព្រាតនៅលើតុ ជីមីន ញញឹមផ្អែមមុននឹងចាប់កាន់សមនិងស្លាបព្រាញ៉ាំអាហារពេលព្រឹក ហើយក៏ឆ្លៀតទៅលូកចាប់នំញ៉ាំបន្តិចក៏លូកបង្អែមបន្តិចក៏ឱនផឹកភេសជ្ជ:បន្តិចលក្ខណ:ល្មោភញ៉ាំខ្លាំង ឃើញមនុស្សស្រីដែលខ្លួនស្រលាញ់មានក្តីសុខគេក៏រីករាយនិងមានក្តីសុខមិនចាញ់នាងដែរ ចាប់ពីពេលនេះទៅអ្វីដែលគេអាចធ្វើឱ្យនាងមានក្តីសុខបានគេមិនរារែកនឹងធ្វើទេ
“គ្មានអ្នកណាដណ្តើមញ៉ាំទេតាមសម្រួល” ជុងហ្គុក ទំពារអាហារមួយៗតាមសម្រួល ហើយក៏ងើបមុខមើលភរិយាដែលញ៉ាំអាហារមិនងើបមុខ
“ញ៉ាំលឿនៗកុំឱ្យខាតពេលវេលា ខ្លាចទៅធ្វើការមិនទាន់ត្រូវថែមម៉ោងដល់យប់ដូចលើកមុនទៀត”
“ចាំល្ងាចបងទៅទទួល ឈប់ជិះឡានជាមួយអាមុខសង្ហានោះទៀតទៅ”
“គាត់ឈ្មោះ គីម ថេយ៉ុង ប្អូនប្រុសបង្កើតនាយកសាលារបស់អូន”
“មិនបាច់ប្រាប់ទេ គ្មាននិស្ស័យចង់រាប់អានជាមួយទេ” នាយនិងថេយ៉ុងមិនត្រូវគ្នាតាំងពីជួបលើកដំបូងអាចនិយាយបានថាមិនត្រូវគ្នាដោយសារស្រឡាញ់ស្រីតែម្នាក់ជាមួយគ្នា។ ឮបែបនេះ ជីមីន ក៏ឱនបន្តញ៉ាំ
ស្ថានីយទូរទស្សន៍..
ជុងហ្គុក ជូន ជីមីន ដល់កន្លែងធ្វើការជាលើកទីមួយ រូបភាពមួយនេះ ថេយ៉ុងក៏ឃើញយ៉ាងច្បាស់ហើយក៏កើតអារម្មណ៍ឆ្ងល់ ម្តងផ្អែម ម្តងគំរោះគំរើយដាក់គ្នា ស្នេហាពីរនាក់ប្តីប្រពន្ធនេះពិបាកយល់ជាងអាំងតេក្រាលក្នុងគណិតវិទ្យាទៅទៀត
“ទៅហើយ ល្ងាចជួបគ្នា!” ជីមីន ដោះខ្សែក្រវាត់ចេញមុននឹងចុះពីលើឡានដោយលើកដៃលាគេរហូតដល់ឡានចេញទៅផុតទើបនាងដើរទៅកន្លែងធ្វើការ ស្នាមញញឹមជាប់ផ្ទៃមុខក៏ត្រូវរលាយខណ:ពេលដែលឃើញមុខ ថេយ៉ុង
“ត្រូវគ្នាវិញហើយឬ?” ដំបូងឡើយស្មានតែ ជុងហ្គុកនិងជីមីន មិនចុះសម្រុងគ្នាទៅហើយ ទើបគេឱ្យក្តីសង្ឃឹមខ្លួនឯង ប៉ុន្តែឃើញពួកគេត្រូវគ្នាក្តីសង្ឃឹមក៏ថមថយ
“ខ្ញុំថាលោកថេយ៍បញ្ឈប់ចិត្តស្រឡាញ់ទៅ មាននារីផ្សេងទៀតល្អជាងខ្ញុំឆ្ងាយណាស់” នាងមិនចង់ឱ្យថេយ៉ុងខាតពេលអត់ប្រយោជន៍ទើបប្រាប់ត្រង់ៗ យ៉ាងណាក៏នាងមិនអាចដាក់ចិត្តស្រឡាញ់គេបានដែរ រវាងនាងនិងគេស្ទើរតែគ្មានភាគរយ
“ខ្ញុំអាចកែខ្លួនឈប់ធ្វើព្រាននារីបាន កែច្នៃខ្លួនជាប្រុសល្អដើម្បីនាង គ្រាន់តែរងចាំក្តីស្រឡាញ់ពីនាង ខ្ញុំក៏ចាំបានដូចគ្នា” ពីព្រាននារីមកក្លាយជាមនុស្សស្មោះ ហើយស្មោះចំប្រពន្ធគេ តើពេលណាទើបគេរកស្នេហ៍ពិតឃើញ?
“ថ្មចេះយំខ្ញុំព្រមស្រឡាញ់លោកហើយ កុំភ័យ” ជីមីន សើចឡើងកខឹកដាក់ថេយ៉ុង
“ថ្មចេះសើចខ្ញុំឈប់ស្រឡាញ់នាងហើយ កុំភ័យ”
“ឌឺ!!”
“ចូលធ្វើការទៅប្រយ័ត្នកាត់ប្រាក់ខែ”
“ប៉ាវបាយថ្ងៃត្រង់ទៀតអត់?”
“មុខញ៉ាំ!!!”
“បើមិនញ៉ាំម៉េចនឹងរស់”
“ទៅៗក្មេងចចេស Me ស្អប់មុខ you ណាស់”
“ស្មានតែ Me ចង់នៅក្បែរ you អ្ហេស? Bye”
