ភាគ២៩(គំនិតព្យាបាទ)

1.1K 77 4
                                    

      ពន្លឺព្រះអាទិត្យនៃថ្ងៃថ្មីបញ្ចេញរស្មីដ៏ស្រស់ថ្លាត្រចះត្រចង់រះបំភ្លឺពិភពលោកដ៏ស្រស់បំព្រងនាពេលប្រលឹម រាងតូចស្តើងពាក់ស្រោមដៃកាន់កាំបិតកាត់ផ្កាកុលាបដែលធំៗវែងៗល្អដើម្បីរៀបដាក់ថូរលំអរក្នុងបន្ទប់ទទួលភ្ញៀវ ក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ទាក់ទាញចិត្តរាងតូចឱនច្រមុះនិងលើកផ្កាកុលាបពណ៌ក្រហមមកស្រង់ស្រូបយកក្លិន បិទភ្នែកផ្ចង់អារម្មណ៍ហិតក្លិនវាមួយខ្យល់ដង្ហើមឱ្យចូលពេញសួត
      “ក្លិនដ៏ក្រអូបឈ្ងុយរបស់ឯងប្រៀបដូចជារសជាតិស្នេហារបស់យើងនិងបងជុង.. បន្លាដែលមុតរបស់ឯងប្រៀបដូចជាការឈឺចាប់ដែលយើងនិងគាត់ជួបកន្លងមក យើងញញឹមព្រមឱបក្រសោបឱ្យបន្លាមុតដើម្បីបានស្រង់យកក្លិនដ៏ក្រអូប ចំណែកស្នេហាក៏មិនខុសគ្នា” ជីមីន ញញឹមផ្អែមជាមួយផ្កា អារម្មណ៍ស្រស់ស្រាយចេះតែកើតឡើងកាលបើបានស្វាមីស្រឡាញ់និងយល់ចិត្ត។ ក្រោយពីកាត់ផ្កាបានមួយកងល្មមដាក់ថូរបាន រាងស្តើងក៏កាន់ក្តោបវាដើរចូលក្នុងផ្ទះដោយមានស្នាមញញឹមជាប់ផ្ទៃមុខ នាងរៀបវាក្នុងថូររួចក៏ងើបមុខញញឹមដាក់វា
      “ញញឹមដាក់ផ្កាយូរៗបែបនេះមិនខ្លាចស្ងួតជើងធ្មេញទេឬ?” រាងសង្ហា ជុងហ្គុក ក្នុងឈុតគ្រ័រហ្សេពណ៌ប្រផេះពិតជាសាកសមនឹងរូបរាងមាំមួន កាយមានសាច់ដុំធំៗរបស់នាយ
      “ញញឹមដើម្បីនាំសំណាងល្អឱ្យច្រើន” ជីមីន ងើបខ្លួនងើយមុខញញឹមផ្អែមដាក់នាយសង្ហា
      “អ្ហឹម..អូនមិនទៅធ្វើការទេឬ?” ឃើញរាងស្តើងស្លៀករ៉ូបដៃខ្លីធម្មតាសម្រាប់នៅផ្ទះធ្វើឱ្យគេជ្រួញចិញ្ចើមឆ្ងល់ ម៉ោងស្មានេះវាជាម៉ោងដែលត្រូវធ្វើខ្លួនដើម្បទៅធ្វើការតែនាងចម្លែក
      “រៀនផងធ្វើការផងលោកប្រធានខ្លាចអូនហត់ទើបគាត់ឱ្យសម្រាកពីរថ្ងៃសិនព្រោះស្អែកចូលរៀនឆ្នាំសិក្សាថ្មីហើយត្រូវរៀនវេនយប់ទៀត ”
      “អូនរៀនវេនយប់ មិនខ្លាចទេឬ? បងមិនចង់ឱ្យអូនហត់ការងារផងរៀនផងទេ បងថាទុកការងារចោលសិនទៅណា៎” ជុងហ្គុក បារម្ភពីភរិយាខ្លួនតូចតែមួយដែលត្រូវរាប់រងសំពាយដ៏ធ្ងន់ រៀនពេលយប់វាមិនមែនជារឿងងាយស្រួលទៀតខ្លាចចោរនិងមនុស្សប៉ងអាក្រក់មកធ្វើទុកបុកម្នេញ
      “កុំបារម្ភអី អូនធ្លាប់ហត់ឆ្អែតហើយ កុំហាមអូនឱ្យបោះបង់ក្តីស្រម៉ៃអីណា៎” ជីមីន ញញឹមផ្អែមបង្កប់ក្រសែភ្នែកអង្វរករឱ្យយល់ចិត្ត
      “មិនហាមទេ បងដឹងថាប្រពន្ធបងឆ្លាតរឹងមាំគ្រប់គ្រាន់” ជុងហ្គុក លើកដៃទៅញីញក់សក់ដ៏ខ្មៅរលោងស្រិបថ្នមៗ កាយវិការផ្អែមល្ហែមគួរឱ្យស្រឡាញ់លេចរូបរាងក្នុងក្រសែភ្នែកលោកស្រីលោកប្រុសជុន ហើយក៏លេចក្នុងក្រសែភ្នែកស្អប់ច្រណែនដែលនៅឈរក្តាប់ដៃរិះរកវិធីដើម្បីបានជុងហ្គុកជាកម្មសិទ្ធផ្ទាល់ខ្លួន
      (រៀនយប់មែនទេ? ល្អណាស់! មិនរួចខ្លួនទេនាងជីមីន!!) ស្នាមញញឹមពិសពុលពុតត្បុតនៅលើបបូរមាត់ក្រហមឆ្អិនឆ្អៅបញ្ជាក់ពីបំណងមិនល្អ
      “ផ្អែមដោយមិនស្ករទាំងព្រលឹមនៀក” ជុងស៊ូ ដើរចេញពីផ្ទះបាយសោយកាន់កាហ្វេមួយកែវទៅអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ
      “ស្អីឯងនាងស៊ូ? កុំចេះដឹងរឿងចាស់ៗ” ជុងហ្គុក ងាកមកថាឱ្យប្អូនស្រីក្បាលខូច ដែលអង្គុយលើកជើងគងទាក់ខ្លាកូរកាហ្វេក្នុងកែវ
      “ស្អីបងឯង? ខ្ញុំចង់និយាយពីកាហ្វេនេះទេ មិនដាក់ស្ករក៏ផ្អែមនោះ កុំមានខ្លួន” ជុងស៊ូ មានចេតនាធ្វើឱ្យបងប្រុសបាក់មុខ ស្នាមញញឹមកំហូចជូនចំពោះបងប្រុស
      “នៅក្មេងកុំផឹកកាហ្វេ ឱ្យមកបង” ជុងហ្គុក កញ្ជក់កែវកាហ្វេពីដៃប្អូនស្រីយកមកក្របបន្តិច
      “អួយ.. ក្តៅៗ ហេតុអីមិនប្រាប់បង?” កាហ្វេក្តៅពេកធ្វើឲ្យរលាកអណ្តាតគេក៏ដាក់ពែងកាហ្វេចុះលើតុយ៉ាងប្រញាប់ប្រញាល់មុននឹងឈរច្រត់ចង្កេះស្តីឱ្យប្អូន
      “អៅវវវវវ៎! បងមិនសួរផង កុំឱ្យខ្ញុំខុសទៀតណា៎” ជុងស៊ូ ចង្អុលមុខបងប្រុងគម្រាមកុំឱ្យគេទម្លាក់កំហុសឱ្យ
      “អត់បានការមែនឯងនេះ!!” ជុងហ្គុក ក្រវីក្បាលដើរហួសជុងស៊ូទៅតុអាហារនៅក្នុងផ្ទះបាយ
      “បងជុង...!” ជុងស៊ូ ស្រែកចាចចង់បែកផ្ទះ
      “ម៉ោងបាយ ហាមរករឿងបង ប្រាប់ឱ្យហើយប្រយ័ត្នចាប់ញាត់ធុងសម្រាម” ជុងហ្គុក ហាមឱ្យហើយព្រោះក្រឡាជុងស៊ូកំពុងតែចង់រករឿងគេហើយ
       (អាគុក!!!) ជុងស៊ូ សម្លក់លួចជេរក្នុងចិត្ត

      ពីរសប្ដាហ៍ក្រោយមក..
      ជីមីន ដើរតាមផ្លូវចូលទៅថ្នាក់រៀនទាំងភាពហត់នឿយ ២សប្តាហ៍ហើយដែលនាងប្រឹងធ្វើការនិងរៀនសឹងតែរកពេលសម្រាកគ្មាន សូម្បីតែពេលជួបមុខមនុស្សជាទីស្រឡាញ់ក៏គ្មានដូចគ្នា នាងកំពុងតែធ្វើខ្លួនឱ្យរវល់តែនាងមិនបានហត់ស្មើនឹងឈ្លោះជាមួយ ថេសា នោះទេ..
      ទីងៗ សម្លេងសារលោតនៅក្នុងទូរស័ព្ទដាស់អារម្មណ៍រាងតូចឱ្យប្រញាប់លូកដៃទៅយកវាចេញពីកាបូបស្ពាយដៃ
      (ជី..អ្ហា៎ បងនឹកអូន) នាងអានសាររួចក៏ញញឹមតែមិនតបអ្វីទេ
      (មកជួបបងបន្តិចមក បងចង់នៅតែ២នាក់ជាមួយអូន) ជីមីន ជ្រួញចិញ្ចើមឆ្ងល់ព្រោះតែ ជុងហ្គុក មិនដែលមករំខាននាងឱ្យទៅជួបអំឡុងពេលម៉ោងនាងរៀនទេ
      (អូនជាប់រៀនហើយ)
      (បងជួបបងបន្តិចមក បងមានរបស់សំខាន់ចង់ឱ្យអូន ណា៎..ជី..ណា៎...)
      (អូខេ) ដោយសារតែគេអង្វរពេកនាងក៏ព្រមទៅរកគេតាមទីតាំងដែលបានប្រាប់
      (ចាំបាច់អីមកសណ្ឋាគារ ឬមួយក៏គេចង់..? ទេ!មិនអាចទេ!) មកដល់ទីតាំងដែលជុងហ្គុកណាត់ ខួរក្បាលរបស់ជីមីនក៏ដំណើរការឱ្យគិតរឿងដែលមិនគួរគិត
      “ឆ្គួតណាស់នាងអើយ” ជីមីន ជេរប្រទិចខ្លួនឯងតិចៗ នាងចុះពីលើឡានមុននឹងដើរទៅមុខសម្លឹងឆ្វេងសម្លឹងស្តាំគ្មានមនុស្សម្នាក់សោះ ហើយក៏មិនត្រូវថាត្រូវទៅណាទៀត ទើបយកទូរស័ព្ទមកចុចរៀបនឹងផ្ញើសារទៅសួរ ជុងហ្គុក ក៏ត្រូវ៖
      “អឹមហឹម..អ្ហឹម” នាងកញ្រ្ចោលខ្លួនទាញដៃអ្នកម្ខាងទៀតចេញដើម្បីឱ្យមានសេរីភាពក្នុងការដកដង្ហើមពីការខ្ទប់មាត់ដោយប្រើន្សែងសដែលមានបាញ់ថ្នាំ មិនដល់១នាទីផងរាងកាយរបស់នាងក៏ល្វន់ល្វក់សន្លប់បាត់សារតី
      “លើកនាងទៅ”
      “តែប៉ុណ្ណេះចប់ហើយនាង!”

     
    
     
    
     
     
     
    

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Место, где живут истории. Откройте их для себя