ភាគ៣០(ល្បិចដ៏ថោកទាប)

1K 78 1
                                    

      ជាន់ទី២នៃភូមិគ្រឹះដ៏ធំស្គឹមស្កៃប្រណិត ជាបន្ទប់របស់ ថេយ៉ុង ដៃមាំមានសរសៃកាន់កាហ្វេនិងម្ខាងទៀតស៊កចូលក្នុងហោប៉ៅ ឈរនៅក្បែរបង្អួចកញ្ចក់សម្លឹងមើលទៅខាងក្រៅភូមិគ្រឹះដែលមានដើមឈើធំខ្ពស់ៗដុះពីលើវាលស្មៅពណ៌បៃតងស្រស់និងមានដាក់ភ្លើងពណ៌តាំងលំអរលើដើមឈើនិងស្លឹករបស់វា ដើម្បីជាចំណីភ្នែកនាពេលរាត្រី
      រីងៗ
      សម្លេងទូរស័ព្ទរោទ៍ធ្វើឱ្យគេប្រញាប់ប្រញាល់ដាក់ពែងកាហ្វេចុះទៅម្ខាងមុននឹងទាញទូរស័ព្ទយកមកលេខដែលផ្ញើសារចូល
      (ជួយខ្ញុំផងលោកថេយ៍..មានគេចង់ធ្វើបាបខ្ញុំ) គេអានសារចប់ ទីតាំងក៏ផ្ញើចូលមកតាមក្រោយ។ ឃើញបែបនេះ ថេយ៉ុង ក៏បារម្ភខ្លាំងព្រោះពីលើកមុន ជីមីន ធ្លាប់ចូលសង្រ្គោះបន្ទាន់ម្តងរួចហើយ គេប្រញាប់ប្រញាល់ទាញសោរឡានរួចក៏បើកទ្វារចុះតាមកាំជណ្តើរដ៏វែងទៅជាន់ក្រោមចេញទៅដោយបោះជំហានវែងៗនិងរត់ទៅដើម្បីឱ្យលឿន
      “ទៅណាថេយ៍?” ណាមជុន ឃើញប្អូនប្រុសប្រញាប់ប្រញាល់ក៏សួរដោយការងើយឆ្ងល់ យប់ម៉ោង៧ជាងហើយ មានការអ្វីសំខាន់ទៀតឬ?
      “មានការបន្ទាន់បន្តិច” ថេយ៉ុង តបដោយមិនមើលមុខបងប្រុស ព្រោះគេកំពុងតែប្រញាប់ខ្លាំង
      “ត្រូវការឱ្យជូនទៅទេអ្នកប្រុស?” អ្នកបើកឡានតាមសួរ
      “មិនបាច់ទេ!” ថារួច ថេយ៉ុង ក៏ឡើងជិះលើឡានបង្វែរចង្អូតចាកចេញពីភូមិគ្រឹះ បើកដោយប្រើល្បឿនលឿនបំផុតតាមដែលអាចធ្វើបាន
      មិនប៉ុន្មាននាទី ថេយ៉ុង ក៏បើកទៅដល់សណ្ឋាគារមួយនោះ គេជ្រួញចិញ្ចើមបន្តិចតែពេលឃើញសាររបស់ ជីមីន ទើបប្រញាប់រត់ទៅជណ្តើរយន្តដើម្បីទៅតាមរកជាន់ដែល ជីមីន បានប្រាប់
      “ជាន់១០ បន្ទប់១០២២” ថេយ៉ុង ចុចលេខជណ្តើរយន្ត បន្តិចក្រោយមកជណ្តើរយន្តប្រអប់ក៏បានបើកគេក៏ប្រញាប់ដើរចេញមុននឹងក្រលេករកមើលលេខបន្ទប់ គេរត់ទៅឃើញបន្ទប់លេខ១០២២ គេក៏ប្រញាប់បើកចូលទៅក្រលេកមើលទៅគ្រែ សាឡុង ចម្លែកត្រង់ថាក្នុងបន្ទប់គ្មានមនុស្សម្នាក់សោះ ឬមួយគេចូលខុសបន្ទប់? ដើម្បីឱ្យអស់ចម្ងល់គេក៏ដើរយឺតៗទៅបើកទ្វារបន្ទប់ទឹករកមើលមនុស្សតែ៖
      ឈីតៗ មានមនុស្សចាំបាច់បាញ់ស្រ្ពាយដាក់មុខ ថេយ៉ុង ធ្វើឱ្យគេសន្លប់មួយរំពេច ដៃតូចៗក៏ត្រកងកាយ ថេយ៉ុង ដោយប្រើកម្លាំងខ្លាំងព្រោះគេមាឌធំខ្លាំងនិងមានជំនួយពីស្រ្តីចំណាស់វ័យខ្ទង់៤០ឆ្នាំ នាងលើក ថេយ៉ុង ដាក់លើពូករួចក៏ចាប់បេះឡេវអាវសឺមីម្តងមួយគ្រាប់រហូតដល់អស់ ចំណែកខ្លួននាងផ្ទាល់ចោមពុងដោយរុំកន្សែកពណ៌សរួចក៏ឱនទៅជិតមុខគេហើយក៏ងាកមកវិញ
      “ថតឱ្យដូចការពិតណា៎ ប្រយ័ត្នយើងមិនឱ្យលុយ” នាងបញ្ជាឱ្យស្រ្តីចំណាស់ដែលបានជួលឱ្យមកជួយការងារ
      “ចាស៎!”
      នាងក្រមុំបបូរមាត់ក្រហមឆ្អិនឱនក្បែរក ថេយ៉ុង ទៅមកឆ្វេងស្តាំៗហើយក៏ចាប់លើដៃ ថេយ៉ុង មកពាក់ពីលើករបស់ខ្លួន រាងកាយគ្មានសម្លៀកបំពាក់នៅជិតគ្នាថើបនែបនិត្យគ្នា ដែលថតពីក្រោយឃើញដូចថើបគ្នាស្និទ្ធស្នាលពិតៗទាំងដែរការពិតគ្រាន់តែក្បែរៗ
      “អ្ហឹមម..ខ្ញុំស្រលាញ់លោក ថេយ៍!” សម្លេងស្អកនិយាយតិចៗ កៀកកើយក្បែរកាយ ថេយ៉ុង បានប្រហែលជិត១នាទីភារ:កិច្ចរបស់នាងក៏ត្រូវបញ្ចប់
      “រួចរាល់ហើយ” ស្ត្រីចំណាស់ហុចទូរស័ព្ទទៅឱ្យនារីវ័យក្មេង នាងមើលវីដេអូហើយក៏ញញឹមពេញចិត្ដយ៉ាងខ្លាំង
      “ទៅលើកអ្នកនាងជីមីនដាក់លើគ្រែមក រួចយកលុយចេញឱ្យផុតទៅ” ឆុងណា ជួយទាញ ជីមីន ចេញពីក្រោមគ្រែហើយក៏លើកដាក់លើគ្រែក្បែរកាយ ថេយ៉ុង ទាញដៃដាក់ឱ្យឱបកៀកកើយគ្នាដែលរាងកាយទាំងពីរគ្មានសម្លៀកនិងគ្មានស្មារតីនៅក្នុងខ្លួន
      “ខ្ញុំទៅសិនហើយអ្នកនាង ជុប!” ស្រ្តីថើបលុយរួចក៏បើកទ្វាចាកចេញទៅ
      ក្រិប! ក្រិប! នាងថតរូបដើម្បីឱ្យច្បាស់ផ្ទៃមុខទាំងពីរកុំឱ្យសង្ស័យដូចក្នុងវីដេអូដែលឃើញតែពីក្រោយខ្នង
      “រួចរាល់ហើយអ្នកនាង ចាត់ការតាមសម្រួលចុះ” ឆុងណា និយាយទូរស័ព្ទជាមួយអ្នកនាងជាទីស្រឡាញ់ទាំងមានស្នាមញញឹមពិសពុលមិនស្មោះត្រង់នៅលើបបូរមាត់
      (ល្អណាស់ ដូចពិតៗតែម្តងហើយ) សម្លេងឆ្លើយតបពីអ្នកម្ខាងដែលជាសម្លេងនៃសេចក្តីពេញចិត្ត
      ក្រោយពីនិយាយទូរស័ព្ទចប់ ឆុងណា ក៏ស្លៀកសម្លៀកបំពាក់ឱ្យរៀបរយវិញមុននឹងបើកទ្វារដើរចេញពីក្នុងបន្ទប់នេះទៅកន្លែងផ្សេង
     
      ថេសា បានវីដេអូនិងរូបភាពច្បាស់ត្រជាក់ភ្នែកហើយក៏កាន់ទូរស័ព្ទដើរទៅរក ជុងហ្គុក នៅក្នុងបន្ទប់ ដោយគោះទ្វាមុននឹងចូលទៅខាងក្នុងហើយក៏ដាក់ខ្លួនអង្គុយលើកៅអ៊ីក្បែរជុងហ្គុកដែលកំពុងចុចកុំព្យូរទ័រ
      “មករកស្អី?” គេងាកមកសួរថេសាដោយប្រើសម្លេងមិនពេញចិត្ត
      “ជីមីនទៅណាហើយ?” ថេសា ផ្តើមដើម្បីឱ្យចូលសាច់រឿងស៊ីជម្រៅ
      “ទៅរៀន” សម្តីគម្រោះគម្រើយដូចចែកទ្រព្យមិនស្មើឆ្លើយបកមកវិញ
      “មានគេប្រាប់ខ្ញុំថាឃើញជីមីននិងចៅហ្វាយនាងដែលថាឈ្មោះ ថេយ៍ នោះចូលសណ្ឋាគារជាមួយគ្នាទើបខ្ញុំមកសួរលោក” ថេសា ប្រើសម្តីបញ្ឆិតបញ្ឆៀងដើម្បីកុំឱ្យជុងហ្គុក
      “អត់ប្រយោជន៍កុំទៅស្តាប់គេ ហើយក៏កុំនិយាយឱ្យខ្ញុំឮទៀតថាប្រពន្ធខ្ញុំមិនល្អ ប្រយ័ត្ន!!” កែវភ្នែកកំណាចដែលមិនជ្រួតជ្រាបសម្តីរបស់ ថេសា ក្នុងខួរក្បាល គេដឹងថា ថេសា គ្រាន់តែចង់ធ្វើបាប ជីមីន ទើបមិនជឿ ហើយ ថេសា ក៏ដឹងរឿងនេះច្បាស់ទើបខំសាងរូបភាពនិងវីដេអូនិងនាំឱ្យទៅឃើញផ្ទាល់ដើម្បីឱ្យគេជឿហើយស្អប់ជីមីន
      “ខ្ញុំគ្រាន់តែមានបំណងល្អ មិនចង់ឱ្យអ្នកដទៃដៀលថាលោកជាប្តីអត់បានការទើបប្រពន្ធទៅរកប្រុសផ្សេង មិត្តខ្ញុំគេឃើញហើយទ្រាំមិនបានទើបថតរូបនិងវីដេអូផ្ញើមកឱ្យខ្ញុំប្រាប់លោក នាងនោះមិនបានទៅរៀនស្អីទេគឺដេកជាមួយប្រុស ប្រហែលរាល់ថ្ងៃលោកឱ្យលុយនាងចាយមិនគ្រាន់ទេដឹង មិនជឿមើលទៅ” ថេសា ញញឹមពិសពុលដោយរុញទូរស័ព្ទដាក់ពីមុខជុងហ្គុក កែវភ្នែករបស់គេក៏ក្រលេកទៅមើលមនុស្សក្នុងវីដេអូ
      (ខ្ញុំស្រលាញ់លោក ថេយ៍!) សម្លេងនេះស្រទន់ដូចសម្លេង ជីមីន ខ្លាំងណាស់ កំហឹងនៅក្នុងខ្លួន ជុងហ្គុក ក៏ពុះឡើងក្តៅ១០០អង្សា គេទាញទូរស័ព្ទមកអូសមើលរូបភាពបន្តក៏ឃើញមុខច្បាស់ៗ ក្នុងទ្រូងក្តៅងំគេក៏បោកទូរស័ព្ទមួយទំហឹងធ្វើឱ្យបែកខ្ចាត់ខ្ចាយជាកម្ទេច
      “ស្រឡាញ់អ្ហេស? ហ្នឹងហ្អីដែលគេហៅថាស្រឡាញ់? ខ្ញុំស្អប់ពាក្យស្រលាញ់របស់នាង!!!!!” កែវភ្នែកព្រោះភ្លើងកំហឹងហើយក៏លើករូបថតរៀបការទៅបោកឡើងបែកខ្ទេច
      “ស្ងប់អារម្មណ៍សិនទៅណា វាអាចមិនមែនជាការពិតក៏ថាបាន យើងទៅមើលដោយផ្ទាល់ទៅ” ថេសា និយាយដើម្បីឱ្យ ជុងហ្គុក ស្ងប់អារម្មណ៍សិនមុននឹងនាំទៅមើលរូបភាពជាក់ស្តែងដើម្បីឱ្យកំហឹងក្តៅឆេះឆួលថែមលើសមុនគុណទ្វេឡើង
     
      សភាពរញ៉េរញ៉ៃក្នុងបន្ទប់ដែលសាងឡើងឱ្យដូចគេធ្វើរឿងលើគ្រែជាមួយគ្នាធ្វើឱ្យចិញ្ចើមទូរលាយជ្រួញ ក្បាលនៅឈឺខ្ទោកៗដូចជាបានត្រូវថ្នាំ  ក្រលេកមើលខ្លួនក៏មានដៃធំមាំគេងឱប នាងក៏ប្រញាប់ងើយមើលមុខគេហើយក៏បើកភ្នែកធំៗ
      “លោកថេយ៍!!!!” ជីមីន ងើបអង្គុយស្រែកខ្លាំងធ្វើឱ្យថេយ៉ុងភ្ងាក់ដឹងខ្លួនហើយក៏ងើបអង្គុយ
      “មានរឿងអីហេតុអីក៏បែបនេះ? ខ្ញុំមិនបានធ្វើអីនាងទេណា៎” ថេយ៉ុង ប្រញាប់សួរព្រោះគេក៏មិនយល់ហើយក៏មិនចង់ឱ្យនាងយល់ច្រឡំ
      “លោកមកដល់ទីនេះបានយ៉ាងម៉េច?” ជីមីន ឆ្លាតគ្រប់គ្រាន់សម្រាប់ការស្មានសាច់រឿង
      “នាងផ្ញើសារប្រាប់ថាឱ្យជួយ ទើបខ្ញុំប្រញាប់មកហើយពេលមកដល់ទីនេះក៏លែងដឹងខ្លួន ពេលភ្ងាក់មកក៏ឃើញបែបហ្នឹង”
      “ចប់ហើយ! ច្បាស់ជាអ្នកនាងថេសាជាអ្នកធ្វើមិនខានទេ លោកចុះចេញទៅឱ្យឆ្ងាយទៅខ្ញុំមិនចង់មានបញ្ហាទេ” ជីមីន ភ័យខ្លាចឡើងញ័រខ្លួន បើជុងហ្គុកមកមើលឃើញគេនឹងយល់ច្រឡំហើយស្អប់នាងទៀតមិនខានទេ
      “មានរឿងអី?” ថេយ៉ុង មិនយល់ពេលដែលនាងធ្វើមុខភ័យព្រួញខ្លាចឡើងបែកញើសថ្ងាស់
      “លោកចេញទៅ” ជីមីន បានត្រឹមតែដេញគេចេញទាំងដែលខ្លួនឯងធ្វើអីលែងត្រូវ
     
      ជុងហ្គុក មកដល់មុខបន្ទប់ទាំងគ្មានភាពក្លាហានបើកទ្វារបន្ទប់ គេមិនចង់ជឿទេស្រីមុខស្លូតៗដូចប្រពន្ធគេពិសពុលជាង ថេសា ទៅទៀត មនុស្សស្រីសុទ្ធតែបែបនេះមែនទេ? នាងធ្វើឱ្យគេឈឺបេះដូងណាស់
      ក្រាក!
      ទ្វារបើកបង្ហាញឡើង..

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now