ថ្ងៃថ្មីឈានចូលមកដល់ ជីមីន និង ថេយ៉ុង ចុះពីខាងលើផ្ទះមកព្រមៗគ្នាកាន់ដៃគ្នាញញឹមដាក់គ្នា មើលទៅសមគ្នាខ្លាំងណាស់ ឃើញដូច្នេះ ជេនណា ក៏ចុះពីកាំជណ្តើរឱ្យទាន់ ណាមជុន ហើយក៏លូកដៃតូចស្រឡូនទៅឱបដៃមាំទាំ
“ធ្វើអីហ្នឹង ជេនណា? កុំឱបដៃពូ មើលទៅវាមិនសម” ណាមជុន ចាប់បេះដៃក្មួយស្រីចេញ តែថាទៅ ជេនណា ឱបកាន់តែណែន
“ខ្ញុំនិងពូសមគ្នាសឹងអី ម៉េចថាមិនសម?” ជេនណា ផ្អែកក្បាលលើស្មារបស់រាងក្រាស់ នាងទើបតែអាយុ១៧ឆ្នាំប៉ុណ្ណោះ។ ជេនណា ជាមិត្តភក្តិរបស់ ជុងស៊ូ ពួកគេរៀនជាមួយគ្នា ហើយទើបតែចូលរៀនឆ្នាំទីមួយថ្មីៗនេះដែរ
“ពូហត់នឹងនាងច្រម៉ក់ឯងណាស់ កុំលេងសើចជាមួយពូច្រើនពេក” ណាមជុន រុញក្បាលនាងតូចចេញលក្ខណ:ក្នាញ់ ជេនណា ក្បាលខូចខ្លាំងណាស់ តែធ្វើអីមិនបានដូចចិត្ត ចាំតែទទួលផលទៅ ខឹងអីរលាយហ្នឹង ណាមជុន ធ្លាយកង់ឡានតែញយហ្នឹង
ម្នាក់មួយគូៗដើរទៅតុអាហារជុំគ្នា លោកប៉ា អ្នកម៉ាក់ លួចញញឹម សប្បាយចិត្ត ជំនួសកូនៗ ព្រោះជួបមនុស្សស្រីដែលគាប់ចិត្ត ជេនណា ថ្វីត្បិតថាជាចៅរបស់ពួកគាត់ តែនាងស្រឡាញ់ ណាមជុន ខ្លាំងណាស់ តែ ណាមជុន វិញធ្វើដូចមិនខ្វល់ គេមិនដែលគិតរឿងស្រីញីឬក៏ប្រពន្ធសោះ ម្ងៃៗនៅជាមួយ ជេនណា ច្រើនជាងគេ
“ម៉ាក់ថាល្ងាចនេះផាធី(Party)ល្អទេកូនៗ?” លោកស្រី គីម សម្លឹងមុខកូនៗដើម្បីសុំចម្លើយយល់ស្រប
“បងថាក៏ល្អ ព្រោះខានផឹកជាមួយម៉ាក់វាឯងយូរហើយ” លោក គីម យល់ស្របគំនិតប្រពន្ធ គ្រួសារនេះតែងតែផឹក ច្រៀង លេងហ្គីតា ព្យាណូ និង ឧបករណ៍ផ្សេងៗ ឱ្យតែមានកម្មវិធីជប់លៀងម្តងៗម្នាក់ៗបញ្ចេញអស់គ្រប់សម្ថភាព ថ្វីត្បិតតែគ្រប់គ្នារវល់ការងាររៀងៗខ្លួនតែក៏ឆ្លៀតពេលដើម្បីសប្បាយជុំគ្រួសារ ខុសពីគ្រួសារអភិជនមួយចំនួនព្រោះថា គ្រួសារនេះមានសុភមង្គលណាស់
“ល្អណាស់! ខ្ញុំក៏ចង់ផឹកដែរ” ជីមីន និយាយឮៗ ហាក់សប្បាយចិត្ត ព្រោះឮថាកម្មវិធីគេផឹកស្រា នឹកស្មានមិនដល់ថាគ្រួសារគេរស់នៅល្អបែបនេះសោះ។ ម្នាក់ៗសម្លឹងមុខ ជីមីន កាលបើនាងនិយាយថាចង់ផឹក
“ខ្ញុំនិយាយខុសមែនទេ?” ជីមីន ព្រោះតែគ្រប់គ្នាសម្លឹងខ្លាំងពេក
“អូនចេះផឹកដែរអ្ហេស៎?” ថេយ៉ុង សួរព្រោះតែបារម្ភ សមាជិកក្នុងគ្រួសារនេះផឹកសឹងតែលើកពាន នាងជាអ្នកចំណូលថ្មីប្រហែលជាសន្លប់តាំងពីដបដំបូង
“ម៉េចក៏ថាខ្ញុំមិនចេះ?!” ជីមីន សួរបកវិញ
“ត្រូវគ្នាណាស់កូនប្រសារ ម៉ាក់ចង់បានកូនប្រសារណាចេះផឹកអ៊ីចឹងហ្អា៎” លោកស្រី គីម និយាយដូចខ្លួនឯងក្មេងស្ទាវ ព្រោះគាត់ពូកែផឹកដែរហ្នឹង
“ចុះជេនណាអាចធ្វើកូនប្រសារលោកយាយបានទេ?” ជេនណា សួរទាំងញញឹមព្រោះតែនាងនិងលោកស្រី គីម ដៃគូផឹកដ៏ល្អឥតខ្ចោះ តែថានាងមិនទាន់គ្រប់១៨ឆ្នាំទើបគ្រប់គ្នាហាមមិនឱ្យផឹកច្រើន
“ជេនណា The best!!” លោកស្រី គីម សើចតាមភាពសប្បាយចិត្តរបស់ខ្លួន
“តែខ្ញុំមិន Best ជាមួយទេ!” ណាមជុន ធ្វើមុខងាប់ ឱ្យគេយកកូនក្មេងធ្វើប្រពន្ធឬ? មិនកើតទេ ដាច់ខាតហើយ
“អោវវវ៎.. បងប្រុស! កម្លោះចាស់ដល់កាលណាទៀត?” ថេយ៉ុង សួរបញ្ឈឺបងប្រុស
“មិនយូរទេ បើឯងនិងជីមីនបែកគ្នា” ណាមជុន ធ្វើមុខស្មើធេង តើគេមានន័យបែបណាទៅ? ឬគេចង់ធ្វើសង្រ្គាមដណ្តើមស្រីជាមួយប្អូនបង្កើតខ្លួនឯង?
“ស្អីគេបង?!!” គេប្រើកែវភ្នែកមិនពេញចិត្ត សម្លេងខ្លាំងៗសួរបញ្ជាក់
“ឆឺសស... ខ្ញុំឆ្អែតហើយ” ជេនណា ក្រោកឈររុញកៅអីចេញមុននឹងដើរចេញទៅតាមអារម្មណ៍ខឹងមួម៉ៅ គ្រាន់តែ ណាមជុន និយាយនាងដឹងដល់ពោះវៀនក្នុង ម្នាក់ៗចាប់អារម្មណ៍តែ ជីមីន ចុះនាង?!! ឈឺចិត្តណាស់!!!!!