ភាគ២៧(ច្រណែន)

1.2K 80 2
                                        

       ជុងហ្គុក ចូលទៅគេងក្នុងជាបន្ទប់ជាមួយ ថេសា ប៉ុន្តែគេមិនបានគេងលើគ្រែទេគេគេងនៅលើសាឡុង កំដរថេសារហូតដល់នាងគេងគេងលក់ទើបគេទាញរូបស័ព្ទចុចសរសេរសារផ្ញើទៅនរណាម្នាក់៖
       (គេងទៅ កុំគេងនឹកបងខ្លាំងពេក)
       (គេងមុនទៅ បន្ទប់ផ្សេងគ្នាសោះ) សារតបត្រឡប់
       (បន្ទប់ផ្សេងគ្នា ប៉ុន្តែបេះដូងនៅក្បែរគ្នា💓) ជីមីន អានសាររបស់នាយសង្ហារួចក៏យកទូរស័ព្ទមកដាក់ក្បែរទ្រូងព្រោះរំភើបញាប់ញ័រខ្លាំង អាប៉ិហ្នឹងមិនសូវចេះស្វីតទេតែស្វីតម្តងៗចង់គាំងបេះដូង
       ថ្ងៃថ្មី..
       ពន្លឺព្រះអាទិត្យរះនាពេលព្រលឹមធ្វើឱ្យផ្ទៃមេឃស្រឡះពណ៌លឿងទុំដែលវាពិតជាស្រស់ស្អាតខ្លាំង  នៅកណ្តាលសួនផ្កាដ៏ស្រស់ស្អាតក៏មានបុរសនារីប្តីប្រពន្ធមួយគូឈរគៀកកើយគ្នាយ៉ាងស្និទ្ធស្នាលផងដែរ ជុងហ្គុក លើកដៃឱបចង្កេះភរិយាពីក្រោយដាក់ចង្ការលើស្មារបស់នាងទាំងមានស្នាមញញឹមលើផ្ទៃមុខមិនរលុប
       “ហេតុអីពួកមិនយល់ចិត្តគ្នាតាំងពីទើបរៀបការរួច?” ជុងហ្គុក សួរសំណួរដែលសូម្បីតែខ្លួនឯងក៏ឆ្លើយមិនបាន ជីវិតគូរបស់គេខុសពីអ្នកដទៃត្រង់ថារៀបការរួចមិនចេះផ្អែមល្ហែមទើបតែមកផ្អែមល្ហែមក្រោយរៀបការជិតមួយឆ្នាំ ដែលជាពេលវេលាមានអ្នកទីបីចូលមក
       “មកពីបងហ្នឹងលេងឫកណាស់ ធ្វើដូចស្អប់ខ្ពើមអូនសូម្បីតែអូនប៉ះដៃក៏រុញចេញ សម្តីវិញគំរោះគំរើយស្តាប់ហើយលែងឃ្លានបាយ ចំណុចអាក្រក់របស់បងមានច្រើនណាស់រាប់៣ថ្ងៃក៏មិនអស់ដែរ” វាជារឿងពិត តែនាងមិនបានថាដឹងថាខ្លួនឯងជាមនុស្សស្រីក្នុងសុបិន្តនាយសង្ហាទេ ការពិតទៅគេស្រលាញ់នាងណាស់គ្រាន់តែមិនបង្ហាញព្រោះគិតថានាងមិនបានស្រឡាញ់គេ ទើបធ្វើមិនខ្វល់ សោះអង្គើយ ពេលនៅជាមួយនាង
       “បើបងអាក្រក់យ៉ាងហ្នឹងហេតុអីក៏ស្រឡាញ់បង?”
       “ជាប់កម្មពៀរជាមួយបងទេដឹង?”
       “ប្រហែលបែបហ្នឹងហើយ” ជុងហ្គុក សសៀរចុងច្រមុះស្រួចសំរៀមៗស្រូបយកក្លិនខ្យល់ដ៏ក្រអូបឈ្ងុយចេញពីកញ្ចឹងកសខ្ចីចូលក្នុងខ្យល់ដង្ហើមដ៏បរិសុទ្ធ។ គ្រប់កាយវិការភាពផ្អែមល្ហែមដែលពួកគេមានឱ្យគ្នាគេចមិនផុតពីកែវភ្នែកច្រណែនឈ្នានីសនោះទេ ព្រោះតែពិភពលោករបស់ពួកគេមិនមែនមានតែពីរនាក់ទេ គឺបីនាក់!! ហេតុនេះហើយលទ្ធភាពដែលពួកគេនៅក្បែរគ្នាគឺមានព្រំដែន
       “ចាប់ពីពេលនេះទៅមិនធ្វើឱ្យប្អូនស្រីរបស់បងស្រក់ទឹកភ្នែកទៀតទេ បងសន្យា!” ជុងហ្គុក ឱនថែថើបសក់ទន់ក្រអូបពីក្រោយ ក្លិនខ្លួនរបស់នាងពិតជាជាទាក់ទាញខ្លាំងណាស់ ថើបប៉ុន្មានដងក៏មិនជិនណាយដែរ
       “ឋាន:ជាប្អូនស្រីនឹងមិនស្រក់ទឹកភ្នែកទេពេលបងក្បែរប្រពន្ធនិងកូន ប៉ុន្តែឋាន:ជាប្រពន្ធនឹងគ្រាំគ្រាចិត្តបើបងសោះអង្គើយលែងខ្វល់ជាមួយ” នាងនៅតែថ្លើមធំចង់បានសិទ្ធជាភរិយាទោះបីដឹងថាគេឱ្យបានត្រឹមតែឋាន:ប្អូនស្រី ចិត្តជាប្រពន្ធមិនមែនចិត្តជាទុកតុក្កតាជ័រទេ ប្តីរបស់ខ្លួនត្រូវរំលែកទៅឱ្យក្បែរអ្នកផ្សេងនាងចិត្តបុណ្យណាស់ទៅហើយ បើឱ្យនាងដកសិទ្ធជាភរិយាទៀតនាងធ្វើមិនបានទេ
       “ជី.. បងដឹង! តែអូនដឹងថាជម្រើសរបស់បងមានតែបែបនេះ..”
       “ហើយអូនមានតែព្រមព្រោះដើម្បីបានក្បែរបង” ជីមីន កាត់សម្តីនាយសង្ហារស្របនឹងប្រយោគ ជម្រើសមានតែបែបនេះបើនាងចង់នៅក្បែរគេបន្ត
       “បងសុំទោស កំហុសមួយពេលរបស់បងធ្វើឱ្យអូនត្រូវឈឺចាប់” សុរាពិតជាបានបង្កើតកំហុសក្នុងជីវិតក្តីសុខរបស់គេពិតមែន បើយប់នោះគេមិនផឹកឱ្យស្រវឹងខ្លាំងក៏គ្មានរឿងអាក្រក់កើតឡើងដែរ
       “មិនបាច់សុំទោសទេអូនយល់គ្រប់យ៉ាង អូនដឹងថាបងក៏មិនចង់”
       “អ្ហឹុម..”

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now