ក្រាក!
ទ្វារបើកបង្ហាញឡើងធ្វើឱ្យ ថេយ៉ុង ដែលបម្រុងនឹងចុះពីលើគ្រែក៏ត្រូវងាកមុខទៅមើលដោយបើកភ្នែកធំៗព្រោះកែវភ្នែកកំណាចរបស់ ជុងហ្គុក សម្លឹងមកកាន់គេចង់សម្លាប់ទាំងរស់ ទីបំផុត ជុងហ្គុក បោះជំហាននាំរាងកាយនិងកែវភ្នែកសម្លឹងភរិយាដែលគ្មានសម្លៀកនៅលើខ្លួនដែលខំប្រឹងក្តោបភួយដោយប្រើក្រសែភ្នែកកម្សត់មើលមកគេ
“ឯងយល់ច្រឡំហើយណា៎” ថេយ៉ុង និយាយបង្ការ ជុងហ្គុក កុំឱ្យគេខឹងនិងធ្វើបាប ជីមីន ឮបែបនេះ ជុងហ្គុក ក៏ងាកមុខយ៉ាងលឿនមកមើល ថេយ៉ុង រូបភាពច្បាស់ៗបែបនេះហើយគេថាយល់ច្រឡំទៀតឬ? តើបែបណាទើបមិនយល់ច្រឡំ? ឬក៏មកទាន់ពេល...គ្នា
“អារោគចិត្ត អាតណ្ហាក្រាស់”
ឌឹបៗ ជុងហ្គុក ស្ទុះទៅរុញ ថេយ៉ុង ឱ្យកប់ទៅក្នុងពូក រួចក៏ប្រើកម្លាំងដៃដាល់មួយទំហឹងជាច្រើនដៃធ្វើឱ្យ ថេយ៉ុង បែកឈាមតាមគែមមាត់។ ឃើញបែបនេះ ជីមីន ក៏ភ័យខ្លាច ជុងហ្គុក ទប់កំហឹងមិនបានដាល់ ថេយ៉ុង ឱ្យស្លាប់ទៅចូលទៅចាប់និងនិយាយ៖
“ជុង..បានហើយណា៎ ហឹក កុំអី ស្តាប់អូននិយាយសិនទៅ” ជីមីន ចូលទៅចាប់ទាញដៃ ជុងហ្គុក ចេញពី ថេយ៉ុង គេក៏វាសដៃមួយទំហឹងធ្វើឱ្យនាងដួលទៅលើពូក បានឱកាសបែបនេះ ថេយ៉ុង ក៏ងើបខ្លួនពីលើពូកនិងជូតឈាមចេញដោយមិនតបតព្រោះអ្នកម្ខាងទៀតខឹងខ្លាំង បើសិនជាគេមកឃើញរូបភាពស្រស់ៗបែបនេះក៏គេខឹងដែរ
“នាងកាន់ជើងសាហាយអ៊ីចឹងហ្អេស ផាក ជីមីន? នាងស្រឡាញ់វាណាស់មែនទេ? ឆ្លើយមក!” ជុងហ្គុក ចាប់ដើមដៃរាងតូចសួររកចម្លើយតែនាងគិតតែពីស្ងាត់ សម្រក់ទឹកភ្នែកដោយមិនតបតធ្វើឱ្យគេខឹងខ្លាំងឡើង
“ឆ្លើយ! ខ្ញុំប្រាប់ថាឱ្យនាងឆ្លើយ!!!” ជុងហ្គុក អង្រួនរាងកាយដែលគិតតែពីយំឱ្យឆ្លើយសំណួររបស់គេ តែនាងនៅដដែល គឺយំហើយនឹងយំតែមួយមុខគត់ ឃើញនាងបែបនេះគេក៏ស្ងាត់សម្រួលអារម្មណ៍ធ្វើឱ្យសភាពក្នុងបន្ទប់ប្រែទៅជាស្ងប់ស្ងាត់
“បើថាស្រឡាញ់គ្នាណាស់ក៏ទៅយកគ្នាទៅ បើចង់បានលុយថែមចាំខ្ញុំឱ្យ” ថេសា និយាយទម្លុះភាពស្ងប់ស្ងាត់ សម្តីរបស់នាងធ្វើឱ្យ ថេយ៉ុង ខឹងខ្លាំងណាស់ទើបទៅចាប់ដើមទាញចេញទៅខាងក្រៅ
“លែង! លែងយើង! ចង់ធ្វើអី?” ថេសា រើបម្រះខ្លួនចេញពីការចាប់ទាញរបស់ ថេយ៉ុង
“ស្រីដូចនាងនៅក្បែរអ្នកណាចង្រៃអ្នកហ្នឹង ចេញឱ្យឆ្ងាយជាជម្រើសដ៏ល្អ” ថេយ៉ុង អូសនាងប្រទាញប្រទង់ទម្រាំចេញផុតពីបន្ទប់ទៅដល់មុខជណ្តើរយន្ត
“ឆ្គួតទេអ្ហេស? លោកចេញមកមិនពាក់អាវអ្នកផ្សេងឃើញ មិនយល់ច្រឡំស្លាប់ហើយ”
“បើច្រឡំកាន់តែល្អ ដើរចេញពីពួកគេមករៀបការជាមួយខ្ញុំ កុំឱ្យគេថានាងមានកូនជាមួយប្តីគេ” ថេយ៉ុង រុញនាងចីលជណ្តើរយន្តរួចក៏ហុចសំណើរឱ្យនាង
“អស់ប្រុសក្នុងផែនដី ក៏ខ្ញុំមិនយកលោកដែរ”
“ល្អ!”
“លោកចង់ធ្វើអី? ខ្ញុំកំពុងមានកូនណា៎”
![](https://img.wattpad.com/cover/243207370-288-k628456.jpg)