ភាគបញ្ចប់..

3.4K 172 11
                                    

         💘ភាគបញ្ចប់..
        ទីក្រុង សេអ៊ូល..
        ល្ងាច..
        ទម្រាំតែមកដល់សេអ៊ូលវិញក៏ល្ងាចណាស់ទៅហើយ អ្នកទាំងពីរដើរចូលផ្ទះព្រមៗគ្នាឋិតក្រោមក្រសែភ្នែករបស់សមាជិកគ្រួសារនៅក្នុងផ្ទះ។ ជីមីន មានអារម្មណ៍ថាអៀនខ្មាសបន្តិចបន្តួច កាលបើខ្លួនចេញពីផ្ទះនេះយូរហើយក៏ត្រឡប់មករស់នៅវិញ វាដូចជាមកនៅថ្មីៗអ៊ីចឹង
        “កូនប្រសា!”
        “បងថ្លៃ!”
        សមាជិកក្នុងគ្រួសារហៅសព្វនាមរបស់រាងស្តើងបញ្ជាក់ភាពស្វាគមន៍និងការយកចិត្តទុកដាក់ ជុងស៊ូ រត់ទៅឱបបងថ្លៃទាំងញញឹមបិទមាត់មិនជិត
        “ស្វាគមន៍ការវិលត្រឡប់មកវិញ”
        “ម៉ាក់នឹកខ្លាំងណាស់” ម៉ាក់ក្មេក ទាញកាយកូនប្រសាយកមកឱបក្រសោបក្នុងរង្វង់ដៃតាមភាពនឹករឭក ខណៈដែល ជីមីន មិននិយាយអ្វីសោះ ព្រោះមិនដឹងថាត្រូវនិយាយអ្វី នាងបានត្រឹមតែញញឹមផ្អែមដាក់គ្រប់គ្នាដោយរំភើបចិត្តដែលទទួលបានភាពកក់ក្តៅ
        “កូនហ្វ័រទៅណាហើយ អ្នកម៉ាក់? ជុងស៊ូ?” ជុងហ្គុក សម្លឹងមុខគ្រប់គ្នាទាមទាររកកូនស្រី ព្រោះមិនឃើញនៅផ្ទះ
        “ទៅផ្ទះគ្រួសារកុងតាំងពីថ្ងៃឯងចេញទៅម្ល៉េះ” លោកជុន ឆ្លើយតបដោយមុខស្មើតាមទម្លាប់
        “ចាំស្អែកចាំទៅយកមកវិញមក” លោកស្រី ជិន បន្ថែម
        “ពួកគាត់មិនទាមទារអូនហ្វ័រទេ គ្រាន់តែយកទៅលេងកុំឱ្យស្ងាត់ផ្ទះប៉ុណ្ណោះ” ជុងស៊ូ បន្តមួយប្រយោគទៀត
        “អ៊ីចឹងល្អណាស់យប់នេះ ព្រោះគេងតែ២នាក់ប្រពន្ធ” ជុងហ្គុក ញញឹមច្រឡឺមមុននឹងដើរទៅកៀកស្មាប្រពន្ធអូសចេញពីទីនេះឡើងទៅបន្ទប់
        “ទៅណា?! ចង់ទៅ ទៅម្នាក់ឯងទៅ” ជីមីន ក្រាញននៀល បេះដៃដែលក្តោបស្មារបស់ខ្លួនចេញ ប៉ុន្តែមិនទទួលបានលទ្ធផលទើបសម្របខ្លួនទៅជាមួយគេ
        “នៅឈឺជើងទៀតទេ?” ជុងហ្គុក ឱនមើលរបួសជើងរបស់ប្រពន្ធ
         “អត់ទេ!” ជីមីន ឆ្លើយធម្មតាៗ
        “តោះអ៊ីចឹងចូលបន្ទប់អូនសម្លាញ់” ជុងហ្គុក រុញកាយតូចចូលបន្ទប់ហើយចាក់គន្លឹះទ្វារ មុននឹងធ្វើមុខកំណាចសម្លឹងភរិយាដូចជាកំពុងចង់លេបត្របាក់នាង
        “ស្អីគេទៀតហើយ? អត់មានទេណា៎” ជីមីន ធ្វើមុខភ័យខ្លាចតវ៉ាគេតាមចិត្តក្លាហាន
        “បងចង់បានកូន” ជុងហ្គុក ប្រែទឹកមុខទៅជាអង្វរករហើយដើរទៅទាញប្រពន្ធអង្គុយលើគ្រែព្រមៗគ្នា
        “កូនស្អី?! កូនមួយវេទនា ជួញទុក្ខផង ចង់បានមួយទៀត?” ជីមីន សម្លក់មុខស្វាមីដែលចូលចិត្តសម្តែងធ្វើកម្សត់គួរឱ្យអាណិត
        “បងចង់បានកូនជាមួយអូន” ជុងហ្គុក ឱនមុខចុះធ្វើខ្លួនគួរឱ្យអាណិតខណៈដែលប្រពន្ធប្រើសម្តីខ្លាំង
        “អត់ទេ!” ជីមីន បដិសេធដាច់អហង្ការ
        “អូន.. កុំធ្វើបែបនេះណា” សម្លេងស្រាលៗរាបស្មើបង្កប់ទៅដោយភាពកម្សត់តិចៗស្តាប់ហើយធ្វើឱ្យកើតអារម្មណ៍អាណិតភ្លាម
        “ខ្ញុំទៅងូតទឹកហើយ” ជីមីន សម្លឹងមុខអ្នកកម្សត់បន្តិចមុននឹងក្រោកឈរ ដើរសំដៅទៅបន្ទប់ទឹកសម្អាតខ្លួន
        បន្ទប់គេងមួយនេះនៅតែដូចដើម ទាំងការរៀបចំ សម្ភារៈប្រើប្រាស់ វាដូចជាបន្ទប់ដែលគ្មានមនុស្សស្នាក់នៅមួយរយៈប៉ុណ្ណោះ ឬកន្លងមក ជុងហ្គុក មិនបានគេងទីនេះ?
        “ជុងហ្គុក! បងមិនដែលគេងបន្ទប់នេះទេមែន?” ជីមីន ស្រែកសួរពីខាងក្នុងបន្ទប់ទឹកតែម្តង ឱ្យអស់ចម្ងល់
        “យូរៗចូលម្តង” ជុងហ្គុក ឆ្លើយដោយសម្លេងស្រាលៗ
        “ហេតុអី?”
        “ចូលមកចេះតែនឹកអូន ព្រោះបងក្បត់អារម្មណ៍ខ្លួនឯងថាអូនមិនទាន់ចាកចេញ”
        “កម្សត់ទៀតហើយប្តី?”
        ជីមីន បើកទ្វារចេញពីបន្ទប់ទឹកមកដោយពាក់អាវឃ្លុំលើដងខ្លួនដ៏ស្រស់ស្អាត  ហើយដើរមកឈរពីមុខស្វាមីដែលចេះតែធ្វើខ្លួនកម្សត់ៗ
        “បងនិយាយពិតមែន! មួយរយៈដែលគ្មានអូននៅក្បែរបងយំនឹកអូនរាល់ថ្ងៃ មានពេលមួយបងខលទៅអូន ប៉ុន្តែអាថេយ៍វាលើក អូនដឹងទេថាបងខឹងវាខ្លាំងប៉ុណ្ណា? បងចង់តែទៅដាល់វាដល់ផ្ទះទេ វាថតរូបថើបថ្ពាល់អូនមកឱ្យបងទៀត” ជុងហ្គុក មិនត្រឹមតែនិយាយទេ នៅទាញទូរស័ព្ទមកចុចរកការសន្ទានិងរូបភាពដែលផ្ញើមក បង្ហាញឱ្យប្រពន្ធមើល
        “អូនហ្នឹង! គេងជាមួយបងថេយ៍?! រូបកាត់តទេដឹង?” ជីមីន ជ្រួញចិញ្ចើមមិនយល់សាច់រឿង ហើយក៏មិនដឹងថា ថេយ៉ុង និង ជុងហ្គុក ទាក់ទងគ្នាដោយរបៀបណាដែរ
        “ពិតៗ ជាក់ស្តែង មើលទៅ នៅមានអារូបអង្គុយលើភ្លៅគ្នាពេលព្រឹកនេះទៀត បងក្តៅក្រហាយសឹងតែឆេះទៅហើយពេលនោះ តែមិនហ៊ានទៅរកអូន”
        “អ្ហ៎.. នឹកឃើញហើយពេលនោះអូនស្រវឹងហើយបងថេយ៍គ្រាហ៍ចូលបន្ទប់ រឿងរ៉ាវបន្តមកទៀតអូនចាំមិនបានទេ ចំណែករូបអង្គុយលើភ្លៅពេលព្រឹកនេះវិញ គាត់ទាញអូនឱ្យទៅអង្គុយដោយប្រញាប់ អូនមិនបានត្រៀមខ្លួន” ជីមីន បកស្រាយមួយ
        “ហើយញញឹមធ្វើអីបើវាទាញទៅ?”
        “មកពីគាត់និយាយពាក្យរំភើបចិត្ត យ៉ាងហោចណាស់គាត់បាននិយាយថាស្រឡាញ់អូនលើសពីពីរដង គ្រាន់ជាងបងដែរ” និយាយចុះនិយាយឡើង តាំងដល់ពាក្យ‘ស្រឡាញ់’ហ្នឹងទៀតហា៎
        “អូនចង់ឮពាក្យថាស្រឡាញ់?” ប្រអប់ដៃមាំត្រកងចង្កេះតូច ទាញមកអង្គុយលើភ្លៅមាំទាំមុននឹងប្រើប្រយោគក្តុកក្តួលសួរដោយសម្លេងស្រាលៗ
        “បើមិនដែលនិយាយផង”
        “បងមិនខ្លាចក្នុងការនិយាយពាក្យថាស្រឡាញ់ទៅកាន់អូនទេ អ្វីដែលបងខ្លាចនោះគឺរក ក្តីសុខឱ្យអូនមិនបាន ប៉ុន្តែបងនឹងព្យាយាមឱ្យអស់ពីចិត្ត ធ្វើឱ្យប្រពន្ធរបស់បងក្លាយជាស្រីដែលមានសំណាងជាងគេនៅក្នុងលោក.. បងស្រលាញ់អូន!”
        បញ្ចប់ប្រយោគរាងក្រាស់ឱនមុខទម្លាក់បបូរមាត់លើមាត់ទន់រលោង ថើបបង្អូស បឺតជញ្ជក់អណ្តាតរវិញរវៀញដួសដងយកភាពផ្អែមល្ហែមក្នុងក្រអូមមាត់ក្តៅគគុក ខណៈដែលរាងតូចក៏តបតមកវិញ ធ្វើឱ្យការថើបមួយនេះកាន់តែមានភាពផ្អែមល្ហែមនិងពុះកញ្ជ្រោល
        “ហ្អឹម..” សម្លេងក្រហឹមនៅដើមកតិចៗ ព្រោះពិបាកដកដង្ហើម ប៉ុន្តែនៅថើបមិនទាន់ឆ្អែតទើបបន្តថើបមាត់គ្នាយ៉ាងយូរ
        ជុងហ្គុក ជ្រៀតជ្រែកអណ្តាតរលាស់អណ្ដាតរស់រវើកផ្តោះផ្តងជាមួយអណ្តាតតូចរបស់ប្រពន្ធ រួចក៏បង្ហើបមាត់បន្តិចខាំបបូរមាត់តូចច្រមិចញីញក់ថើៗ ខណៈដែលរាងកាយ ពុះកញ្ជ្រោល អន្ទះអន្ទែងសឹងតែទ្រាំមិនបាន ទើបប្រើប្រអប់ដៃមាំដែលក្រសោបចង្កេះរបស់ភរិយាបង្អូសឡើងលើយឺតៗរហូតដល់ចំណុចសំខាន់ គេក៏ឈប់បង្អង់បន្តិចមុននឹងលូកទៅស្ទាបអង្អែលលើដើមទ្រូងមិនទាន់ពេញវ័យ ស្ទាបអង្អែលមិនអស់ចិត្តទើបគេច្របាច់ស្រាលៗលើដើមទ្រូងទន់ល្មើយរបស់នាងតូចជារឿយៗមិនជិនណាយ បង្កើតបានជាបរិយាកាសដ៏ក្តៅរោលរាលមួយរំពេច
        ជាបន្ត ជុងហ្គុក ក្រសោបកាយប្រពន្ធបង្វែរទម្លាក់ទៅលើពូកទន់ល្មើយពោរពេញទៅដោយភាពថ្នាក់ថ្នមជាទីបំផុត គេថើបសរសៀរលើថ្ពាល់សម៉ដ្ឋខៃបង្អូសទៅក្បែរកុម្ពត្រចៀក ហើយថើបបង្អូសចុះមកត្រង់ប្រលោះក្បែរឆ្អឹងដងកាំបិតមុននឹងខាំតិចៗបង្កើតបានជាស្នាមចង្កូម ទើប ជុងហ្គុក ងើបមុខមកប្រសព្វមុខជាមួយភរិយាទាំងបញ្ចូនស្នាមញញឹមផ្អែម
        “ញញឹមស្អី?!” ជីមីន សួរទាំងអៀន កំពុងតែក្តៅរោលរាលសឹងដាច់ខ្យល់គេក៏ឈប់ ហើយមកឆ្លៀតញញឹមយកចិត្តទៀត
        “ថ្ងៃនេះបងលើកលែងឱ្យអូន ដោយសារបងដឹង” ជុងហ្គុក ញោចស្នាមញញឹមច្រឡឺមដាក់នាងវិញម្តង គេសឹងតែទប់អារម្មណ៍មិនទាន់ទៅហើយ
        “ដឹងអី?” ជីមីន ធ្វើមុខស្ងួតសួរ
        “ក្រែងម្សិលម្ងៃបងទៅទិញ ស៊ីស៊ី? មីមី? ៧ប្រាំដង? ឱ្យអូន ឬអូនភ្លេចហើយ?!”
        ស្អីគេ?! មករំឭករឿងហ្នឹងទៀតហើយ អៀនសឹងតែត្បុរដីទៅហើយ តែក៏ល្អម្យ៉ាងព្រោះគេចេះដឹងទុក្ខធុរ:ស្រីៗ មិនយកតណ្ហាដាក់មុខ ប្តីល្អៗបែបនេះទៅរកឯណាបាន?
        “ហ្អើយប្តី!! គួរឱ្យស្រឡាញ់ម្ល៉េះ! សឺតៗៗ” ប្រអប់ដៃតូចស្រឡូនក្រសោបមុខប្តីមុននឹងងើបខ្លួនទៅថើបថ្ពាល់ទាំងសងខាង ថ្ងាស់ បបូរមាត់ និងពេញមុខ បញ្ជាក់ភាពស្រឡាញ់និងក្នក់ក្នាញ់
        “ទឹកមាត់ពេញមុខបងហើយអូន..” ជុងហ្គុក បិទភ្នែកនិយាយជាមួយប្រពន្ធ ព្រោះទឹកមាត់ពេញភ្នែកពេញមុខ
        “ទឹកមាត់ប្រពន្ធសោះ លេបទៅប្តី ជាតិសាហាវណាស់ ហិហិ!” ជីមីន សម្លឹងមុខប្តី អត់នឹងផ្ទុះសំណើចមិនបាន ប្តីរបស់នាងក្លាយជាប្តីគួរឱ្យស្រឡាញ់ពីពេលណាទៅ?
       
        ថ្ងៃថ្មី..
        គ្រប់គ្នាទៅធ្វើការ ទៅសាលា ស្ងាត់បាត់អស់ពីផ្ទះ ខណៈនេះ ជីមីន កំពុងតែនៅកន្លែងធ្វើការក៏ឆ្លៀតពេលខលវីដេអូទៅសួរសុខទុក្ខ ថេយ៉ុង ក្នុងឋានៈជាប្អូនស្រី
        “ពេលទៅនៅទីនោះយ៉ាងម៉េចដែរបង? ស្រួលរស់នៅដូចស្រុកយើងទេ?” ជីមីន ផ្តើមសួរខណៈដែលកំពុងមើលមុខអ្នកម្ខាងទៀតតាមកញ្ចក់កុំព្យូទ័រ
        (ល្អខ្លាំងណាស់.. មកដល់ទីនេះបងក៏អារម្មណ៍ល្អ ក្លាយជាព្រាននារីឱបស្រីម្តងទៀត ហឺសៗ) ថេយ៉ុង សើចតិចៗកាលបើនិយាយពាក្យថាខ្លួនក្លាយជាព្រាននារីម្តងទៀត
        “បងប្រុស! ហេតុអីក៏បែបនេះ?” ជីមីន ទម្លាក់ទឹកមុខចុះ មិនពេញចិត្តកាលដែលអ្នកម្ខាងទៀតក្លាយជាព្រាននារីម្តងទៀត
        (បងមិនដឹងទេ.. ឯងនិងស្វាមីយ៉ាងម៉េចហើយ? មានក្តីសុខប៉ុណ្ណា និយាយប្រាប់បងផងមើល) ថេយ៉ុង នៅតែចង់ដឹងសុខទុក្ខស្រីជាទីស្រឡាញ់ដដែល ទោះបីគេឃ្លាតឆ្ងាយកាយ ប៉ុន្តែចិត្តនៅជិត
        “ក៏ល្អ! ប៉ុន្តែខ្ញុំឆ្ងល់ បងដឹងរឿងលែងលះក្លែងក្លាយដែរមែនទេ?” បានឱកាសនេះ ជីមីន ក៏សួរ ព្រោះមានអារម្មណ៍ថា ថេយ៉ុង គ្រាន់តែថែនាងរយៈពេលខ្លី អាចនិយាយបានថាថែជំនួសគេ ព្រោះ ថេយ៉ុង មិនដែលមានចិត្តចង់ដណ្តើមនាងពី ជុងហ្គុក ម្តងណាសោះ មានតែជួយជម្រុញ ទោះជាពេលខ្លះការជម្រុញរបស់គេធ្វើឱ្យ ជុងហ្គុក បង្ហាញអារម្មណ៍ប្រចណ្ឌខ្លាំង ដូចជាពេលថតរូបផ្អែមល្ហែមជាមួយនាង ផ្ញើទៅឱ្យ ជុងហ្គុក ដើម្បីឱ្យ ជុងហ្គុក ឆាប់វិលមកសុំទោសជាដើម
        (ដឹង! ព្រោះមិត្តភក្តិរបស់បងជាមេធាវីប្រចាំគ្រួសារប៉ាក្មេកឯង អរគុណសម្រាប់ការនៅក្បែរមួយរយៈពេលខ្លីណា៎.. បងសរសើរចិត្តស្មោះរបស់ឯងចំពោះគេណាស់ បើជាបងវិញមិនដឹងល្អយ៉ាងណាទេ) ថេយ៉ុង ចាប់ផ្តើមញញឹមស្ងួតមកម្តងទៀត គេក៏ស្តាយណាស់ដែរ ប៉ុន្តែនាងមានឈ្មោះជាប្រពន្ធអ្នកផ្សេងរួចទៅហើយ
        “អ្ហឺ..បងប្រុស! កុំនិយាយបែបនេះ ខ្ញុំមានអារម្មណ៍ថាខុសចំពោះបង” ជីមីន ចងចិញ្ចើមសម្លឹងអ្នកម្ខាងទៀតដែលដេកធ្វើមុខសេដដាក់អេក្រង់កុំព្យូទ័រ
        (ឯងមិនខុសទេ បងទេដែលខុស.. កុំខ្វល់ពីបងអី ខំប្រឹងធ្វើការ មកអង្គុយនិយាយជាមួយបងបែបនេះ ខាតពេលធ្វើការស្លាប់ហើយ)
        “ម៉ោងញ៉ាំបាយទេតើ.. មិនខាតទេ!”
        (ការងាររបស់សាន់ស៊ីល៍ យ៉ាងម៉េចដែរ? គ្រប់គ្រងបានល្អទេ?) ថេយ៉ុង សួរអំពីការងារវិញម្តង ព្រោះបានចាត់ចែងទុកឱ្យ ជំនិតក្បែរខ្លួន ដែលជាស្រីឆ្លាតវាងវៃ
        “ល្អដូចដើម.. គ្រាន់តែពេលនេះខ្វះបង ឆាប់មកវិញណា៎..”
        (អ្ហឹម.. ប៉ុណ្ណឹងសិនហើយ)
       
        ២ខែកន្លងផុតទៅ..
        ទីធ្លាខាងមុខបរិវេណវីឡាធំល្មម ល្មមឱ្យគ្រួសារតូចមួយរស់នៅយ៉ាងសុខស្រួល ខណៈនេះមានក្មេងស្រីវ័យប្រហែល៧ខែអង្គុយលេងលើកម្រាលក្រាលវាលស្មៅខាងមុខផ្ទះនាពេលល្ងាចគ្មានពន្លឺព្រះអាទិត្យ ស្របពេលដែលមានអ្នកម៉ាក់អង្គុយនៅក្បែរទាំងស្នាមញញឹម។ ទីនេះជាវីឡាដែល ជុងហ្គុក ទិញសម្រាប់ខ្លួនឯងនិងប្រពន្ធ ព្រោះមិនចង់នៅផ្ទះរបស់ប៉ាម៉ាក់
        “យ៉ាងម៉េចហើយកូន?” ជុងហ្គុក ដើរចេញពីខាងក្នុងផ្ទះ កាន់ព្រមមកជាមួយកូនចានបបរតូចមួយសម្រាប់បញ្ចុកកូន
        “មិនយំទេ ស្រួលណាស់ មិនឱ្យប៉ាម៉ាក់លំបាកសោះ” ជីមីន ញញឹមឆ្លើយតបទៅស្វាមី
        “អ្ហឹម.. ញ៉ាំបបរទៅប៉ាបញ្ចុក” ជុងហ្គុក កាន់ស្លាបព្រាបបរបញ្ចុកកូន ដោយមានរាងស្តើងជាជំនួយ
        ញ៉ាំប្រហែលបាន២,៣ស្លាបព្រា នីហ្វ័រ ក្រវីក្បាល មិនទទួលការបញ្ចុកថែមទៀត ធ្វើឱ្យប៉ាម៉ាក់ចង់តែសើចទេ ទើបតែ៧ខែសោះ ចេះដល់ម្ល៉ឹង ទម្រាំតែមួយខួបរត់លេងកើតហើយមើលទៅ
        “ម៉ាម៉ាត់ទៀតទៅ..ហ្វ័រ!” ជុងហ្គុក ព្យាយាមតាមបញ្ចុក ហ្វ័រ ប៉ុន្តែក្មេងតូចខ្ជឹបមាត់ងាកមយខចេញជារឿយៗ
        “កូនឆ្អែតហើយបង ប្រហែលជាចង់ងូតទឹកគេងហើយ”
        “ម៉ោះអូនហ្វ័រទៅងូតទឹកគេង” ម៉ែដោះ ចូលខ្លួនមកលើកបី នីហ្វ័រ ចេញពីទីនេះ ព្រោះល្ងាចណាស់ហើយ ខ្លាចក្មេងត្រូវសន្សើមផ្តាសាយ
        “អូនសម្លាញ់!” ជុងហ្គុក ទម្លាក់ខ្លួនដាក់ក្បាលគេងលើភ្លៅប្រពន្ធ ខណៈដែលភ្នែកងើយសម្លឹងទៅនាងមិនព្រមដកចេញ
        “យ៉ាងម៉េច?” ជីមីន សួរបកទៅវិញខណៈដៃអង្អែលសក់ក្បាលប្តីស្រាលៗ
        “បងចង់បានកូន”
        “ឱ្យអូនធ្វើយ៉ាងម៉េច បើបងមិនខំផង”
        “បងខំហើយ តែគ្មាន!”
        “មកពីខំមិនដល់គោលដៅ”
        “សន្លប់ដោយសារបងតើហី?? កុំមកនិយាយថាបងមិនខំ ខំមិនដល់គោលដៅ” ជុងហ្គុក សម្លក់ប្រពន្ធ កាលបើនាងនិយាយថាគេមិនខំសោះ
        “ខំខុសថ្ងៃ..ហិហិ” ជីមីន សើចកខឹកកាលបើមាត់ចេះតែនិយាយហេតុផលដែលគ្មានកូន
        “មិនខុសទេ.. សៀវភៅជីវះវិទ្យាបងបើកមើលរួចហើយ” ជុងហ្គុក មិនលេងសើចជាមួយប្រពន្ធព្រោះចង់បានកូនពិតមែន
        “អោវវវ៎.. អូនមិនដឹងទេ មកពីបងឯងហ្នឹងខ្សោយ” មួយថ្ងៃនិយាយថាចង់បានកូនរហូត ស្តាប់ឡើងធុញហើយ បើគ្មានកូនផង ឱ្យធ្វើម៉េច?
        “បងមិនខ្សោយទេ!” ជុងហ្គុក បដិសេធមិនទទួលស្គាល់ការពិត
        “មកពីបងឯងហ្នឹងទើបគ្មានកូន កុំមកបដិសេធ” ជីមីន ទះមុខគេមួយដៃ
        “យប់ព្រលប់ហើយ តោះ!ចូលបន្ទប់បង្កើតកូន” ជុងហ្គុក ងើបអង្អុយមុននឹងក្រោកឈរឱនខ្លួនត្រកងកាយប្រពន្ធដើរចូលក្នុងផ្ទះតម្រង់ទៅបន្ទប់គេងដែលនៅជាន់ផ្ទាល់ដី

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now