ភាគ៩(នាងមិនដឹង)

1.4K 109 7
                                    

      កម្មវិធីមិនទាន់បញ្ចប់ផង ជុងហ្គុក ក៏បើកឡាននាំរាងតូចត្រឡប់មកផ្ទះវិញទាំងត្រដាបត្រដួល គេវេទនាក្នុងការប៉ះពាល់កាយនាងខ្លាំងណាស់ តែរឹតតែវេទនាបើនាងប៉ះពាល់កាយគេព្រោះគេមានជំងឺផ្លូវចិត្តដែលខ្លាចញញើតការប៉ះពាល់គេកំពុងតែព្យាបាលវាដូចគ្នា ជីមីន មិនបានដឹងថាគេមានជំងឺអ្វីនោះទេ ដឹងតែត្រឹមថាតាំងពីរៀបការមកគេមិនដែលប៉ះពាល់នាងសូម្បីតែម្តង
      “ជួយគ្រាហ៍អ្នកនាងជីមីនឡើងទៅបន្ទប់ផង ខ្ញុំស្រវឹងតិចៗហើយ” ជុងហ្គុក ប្រាប់អ្នកបម្រើរួចក៏ដើរទៅខាងលើបន្ទប់ អ្នកបម្រើស្រីៗពីរនាក់ចូលទៅគ្រាហ៍នាងតូចដែលស្រវឹងវង្វេងវង្វាន់ស្មារតីឱ្យចូលបន្ទប់ដាក់នាងថ្នមៗទៅពូកទន់ល្មើយ
      “ចេញទៅវិញចុះ”
      “ចាស៎អ្នកប្រុស..”
      “នាយ?ខ្ញុំស្អុះស្អាប់ណាស់ ជួយនាំខ្ញុំទៅងូតទឹកបន្តិចមក” សម្លេងស្អកៗហៅនាយសង្ហាដែលឈរច្រត់ចង្កេះសម្លឹងមកនាងដែលប្រឹងខ្នះខ្នែងងើបកាយចេញពីកន្លែងគេង
      (ខ្ញុំនឹងសាកល្បងឱ្យនាងប៉ះកាយ..កុំខ្លាចប្រពន្ធយើងទេ) ជុងហ្គុក បន្ធូរអារម្មណ៍តានតឹងលួងខ្លួនឯងតិចមុននឹងចូលទៅគ្រាហ៍នាងដោយដៃអឹបជាប់ចង្កេះមូលក្លំ នាងក៏ដាក់ដៃសងខាងលើស្មារបស់គេហើយក៏សម្លឹងមុខគេមុននឹងសួរ៖
      “ធ្លាប់ទុកខ្ញុំជាប្រពន្ធទេ?ហេតុអីក៏ខ្ពើមរអើមក្នុងការប៉ះពាល់ខ្ញុំ?ខ្ញុំអត់ស្អាតអត់ល្អត្រង់ណាហ្អាស៎?” ជាថ្មីម្តងទៀតនាងចាប់ក្តោបមុខគេសម្លឹងកែវភ្នែកគេស្វែងរកចម្លើយពិតថាមកពីអ្វី
      ព្រូស..!
      គេនៅតែទប់អារម្មណ៍ដែលទទួលបានការប៉ះពាល់មិនបានដដែល គេខំព្យាយាមហើយថាមិនរុញនាងចេញ តែអារម្មណ៍ក្តៅក្រហាយខឹងស្អប់ក្នុងចិត្តគេក៏បញ្ជាឱ្យរុញកាយនាងចេញពីប្រណីដៃ
      “ហឹក..ហឹក..ខ្ញុំស្មោគគ្រោកណាស់ឬ?” ជីមីន  យំផ្តេកផ្តួលខ្លួននៅលើពូក ទឹកភ្នែកហូរកាត់កន្ទុយភ្នែកសើចចំអកឱ្យខ្លួនឯង
      “នាងស្រវឹងហើយគេងទៅកុំយំ” សម្តីគេមិនសូវជាផ្អែមដាក់នាងប៉ុន្មានទេព្រោះកំពុងតែអារម្មណ៍មិនល្អ
      “ស្អុះស្អាប់ ចង់ងូតទឹក”
      “នាងលែងស្តាប់សម្តីខ្ញុំហើយឬ?” ក្រោយពីរាងតូចរំងាប់អារម្មណ៍សង្ងំគេងលែងស្រែកយំស្រែកសួរព្រោះតែជាតិស្រាគេក៏បើកទ្វាចេញពីបន្ទប់ដោយមិនភ្លេចប្រាប់អ្នកបម្រើឱ្យទៅមើលថែ ចំណែកគេបើកឡានចេញពីក្នុងផ្ទះទាំងយប់មិនដឹងថាទិសដៅនៅឯណា

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Nơi câu chuyện tồn tại. Hãy khám phá bây giờ