ភាគ៣៣(កម្មពៀរ)

1K 76 7
                                    

      ថ្ងៃថ្មី...
      ឆុងណា មករករាងតូចទាំងព្រលឹមដើម្បីសួររកអ្នកនាងរបស់ខ្លួនកាលបើបាត់ខ្លួនពេញមួយយប់មិនឃើញត្រឡប់មកផ្ទះ នាងចូលទៅចាប់ក្តោបប្រអប់ដៃអង្វរករ ជីមីន ឱ្យទៅជួយតាមរក ថេសា
      “អ្ហឹម..អ្នកនាងថេសាមិនកើតអីទេ ថេយ៍ ក៏ជាមនុស្សល្អ” ជីមីន ងក់ក្បាលយល់ព្រមនិងញញឹមផ្អែមដាក់អ្នកម្ខាងទៀតដែលធ្វើឱ្យមានអារម្មណ៍ថាខ្មាសខណៈដែលខ្លួនធ្វើអាក្រក់តែរាងតូចបែរជាតបស្នងដោយទង្វើល្អ
      “ចាស៎អ្នកនាង” ឆុងណា ប្រើកែវភ្នែកកម្សត់ក្រែងចិត្តព្រោះមិនអាចនិយាយអ្វីបាន នាងដឹងខ្លួនថាខុសដែលធ្វើតាមអ្នកនាងសាងរឿងអាក្រក់ៗគ្រប់យ៉ាងដើម្បីបំបែកបំបាក់ស្វាមីភរិយាររបស់គេ ដើមឡើយនាងស្មានតែ ជុងហ្គុក មិនចេះស្រឡាញ់មនុស្សស្រីហើយក៏មិនស្រឡាញ់ ជីមីន ទើបនាងមិនរារែកក្នុងការជួយអ្នកនាង ប៉ុន្តែពេលនេះនាងរារែកហើយព្រោះមិនចង់បំផ្លាញគេទៀតទេ។ ជីមីន ញញឹមផ្អែមម្តងទៀតរួចក៏ដើរសម្តៅទៅឡានដើម្បីចេញទៅនិយាយរឿង ថេសា ជាមួយ ថេយ៉ុង នាងបានភ្លេចសម្តីរបស់រាងក្រាស់កាលពីយប់មិញហើយទើបចេញទៅក្រៅដោយចិត្តឯង ខណៈដែលគេត្រឡប់មកវិញមិនឃើញនាងនៅផ្ទះនៅក្នុងបន្ទប់គេក៏ខឹងនឹងនាងម្តងទៀតដែលក្បាលរឹងមិនស្តាប់បញ្ជារបស់គេ។ គេដាក់ខ្លួនអង្គុយចុះលើពូកទន់ល្មើយក្តាប់ដៃដាល់ទៅលើពូកទំហឹងតាមអារម្មណ៍ នាយមួម៉ៅខ្លាំងណាស់ដែលនាងធ្វើខ្លួនមិនគួរឱ្យស្រឡាញ់ដាក់ខ្លួន តាមអារម្មណ៍ខឹងចង់តែដាក់ច្រវាក់ទេ
      “ទៅជួបអាមុខញីនោះទៀតមិនខានទេ ក្បាលរឹង និយាយមិនចេះស្តាប់គ្នា គួរឱ្យស្អប់ ចាំមើលតែមកវិញ” ជុងហ្គុក សង្កៀតឮសូរង៉េតង៉តៗក្នុងចិត្តនឹកគុំគួននិងដាក់ទោសនាងឱ្យសមចិត្តដែលខឹង
     
      ស្ថានីយទូរទស្សន៍..
      ជីមីន មកដល់កន្លែងធ្វើការគ្មានចិត្តចង់ធ្វើការទេព្រោះនាងមិនទាន់និយាយឱ្យច្បាស់លាស់ជាមួយ ជុងហ្គុក នាងជិះជណ្តើរយន្តប្រអប់ឡើងទៅខាងលើដើម្បីនិយាយជាមួយ ថេយ៉ុង ដែលគេយក ថេសា ទៅទុកលាក់មិនព្រមឱ្យត្រឡប់មកវិញ ដល់មុខបន្ទប់ខ្នងដៃក៏គោះទ្វារបន្ទប់ ជំនួយការស្រីរបស់ថេយ៉ុងក៏ចេញមកបើកទ្វារដោយនិយាយ៖
      “លោកប្រធានប្រាប់ថាមិនចង់ជួបអ្នកណាទេ បើមានការអីសំខាន់ផ្តាំតាមខ្ញុំមកខ្ញុំប្រាប់គាត់ឱ្យ” សាន់ស៊ីល៍ ឡូមីស្ហា អាយុ២៥ឆ្នាំជំនួយការជំនិតរបស់ថេយ៉ុង នាងជាកូនកាត់កូរ៉េ-អាមេរិក បច្ចុប្បន្នរស់នៅតែម្នាក់ឯងគ្មានបងប្អូនសាច់ញាតិគ្មានសង្សារ នាងជាមនុស្សស្រីដែលឆ្លាតលើសមនុស្សស្រីរាប់ម៉ឺននាក់មិនប្លែកទេដែល ថេយ៉ុង ឱ្យតម្លៃនិងទុកចិត្តនាងជាមនុស្សជំនិតក្បែរខ្លួន
      “ប្រាប់គាត់ទៅថាខ្ញុំជីមីន!”
      “ចាស៎អ្នកនាងអញ្ជើញចូល” សាន់ស៊ីល៍ ចូលទៅប្រាប់ ថេយ៉ុង ខាងក្នុងរួចក៏ចេញមកក្រៅបន្ទប់ទៅធ្វើការផ្សេងទៀតទុកពេលឱ្យចៅហ្វាយនាយនិយាយរឿងផ្ទាល់ខ្លួន
      “មកនិយាយរឿងថេសាមែនទេ? មិនបាច់ភ័យទេ មិនស្លាប់ទាំងកូននៅក្នុងពោះនោះទេ” ថេយ៉ុង ហាក់ដឹងមុនថារាងតូចមកក្នុងគោលបំណងអ្វីទើបនាយប្រញាប់ឆ្លើយឱ្យបានមុននាងសួរ
      “ឱ្យ អ្នកនាងថេស៍ ទៅផ្ទះវិញទៅ ខ្ញុំសុំណា៎កុំឱ្យមានរឿងវែងឆ្ងាយ” ជីមីន ចាប់ក្តោបប្រអប់ដៃស្តាំរបស់ ថេយ៉ុង ដោយប្រើម្រាមដៃតូចៗទាំងពីរ កែវភ្នែកអង្វរករសុំគេព្រោះនាងមិនចង់មានរឿងឈឺក្បាលរញេរញៃទៀតទេ
      “បើខ្ញុំដោះលែងទៅ ប្រាកដចិត្តទេថាស្រីម្នាក់នោះមិនរករឿងអាក្រក់ទម្លាក់កំហុសដាក់នាងទៀត? ខ្ញុំធ្វើព្រោះនាងទេណា៎.. ខ្ញុំមិនចង់ឱ្យនាងឈឺចាប់ទៀតទេ ខ្ញុំដឹងថានាងស្រឡាញ់គេខ្លាំងតែកុំភ្លេចស្រឡាញ់ខ្លួនឯងផង បើស្រលាញ់គេខ្លាំងគេមិនឱ្យតម្លៃក្តីស្រឡាញ់របស់នាង..បញ្ចប់ទៅ នាងមិនស្រលាញ់ខ្ញុំក៏បាន” ថេយ៉ុង ដាក់ដៃឆ្វេងលើដៃតូចៗមុននឹងប្រើក្រសែភ្នែកសុំអង្វរនាងវិញ គេសរសើរនាងដែលជាស្រីរឹងមាំអាចរងការឈឺចាប់គ្រប់យ៉ាងប៉ុន្តែគេមិនសរសើរដែលនាងមិនខឹងមិនស្អប់មិនបន្ទោសអ្នកដែលធ្វើខុសនោះទេ នាងធ្វើបែបនេះស្មើនឹងនាងក្លាយជាមនុស្សស្រីល្ងង់ខ្លៅក្នុងក្រសែភ្នែកអ្នកដទៃ
      “លោកថេយ៍.. បើលោកស្រឡាញ់ខ្ញុំដោះលែងអ្នកនាងថេសាទៅ ជុងហ្គុកគេយល់តែចិត្តខ្លួនឯងរហូតមកហើយទោះមានអ្នកនាងថេសាឬគ្មានក៏គេនៅតែមិនយល់ពីខ្ញុំដដែលហ្នឹង មនុស្សគេផ្តាច់ការចូលចិត្តប្រើអំណាចគាបសង្កត់ណាស់ ហឹក.. គេបង្ខំឱ្យខ្ញុំឈប់ធ្វើការឬឈប់រៀនគេឱ្យជម្រើសខ្ញុំ ហឹក.. ខ្ញុំរើសមិនបានទេណា៎..” ជីមីន និយាយប្រយោគដ៏សែនចុកចាប់ទាំងអួលដើមក ដឹងខ្លួនច្បាស់បើនាងចង់នៅរក្សាចំណងអាពាហ៍ពិពាហ៍នាងនឹងបាត់បង់ការងារឬក៏ការងារសិក្សា ក្តីស្រមៃដ៏ធំធេងរបស់នាងនឹងត្រូវរលាយខ្សុលដូចទឹកកកត្រូវថ្ងៃមិនខានទេ
      “បោះបង់ការងារចោលសិនទៅណា៎..គ្រប់រឿងដែលបោះបង់មិនមែនសុទ្ធតែមានន័យថាបោះបង់នោះទេ ស្រឡាញ់គេតាមគេសិនទៅបើតាមលែងជាប់ចាំគិតទៀត ស៊ូៗ” រឿងខ្លះបោះបង់ចោលហើយធ្វើជីវិតប្រសើរឡើងក៏បោះបង់ចុះ រឿងខ្លះខំស្រវាចាប់អស់ពីលទ្ធភាពហើយនៅតែមិនគង់នៅក៏ព្រលែងវាជាជម្រើសដ៏ល្អ។ គេញញឹមផ្អែមផ្តល់កម្លាំងចិត្តឱ្យរាងតូចធ្វើឱ្យនាងរំភើបចិត្តទប់ទឹកភ្នែកលែងបានទើបសម្រក់ចុះមកជាប់នៅរង្វង់ភ្នែកនិងក្រសោបដៃគេកាន់តែណែនលើសមុន
      “ហឹក.. លោកថេយ៍! អរគុណច្រើនហើយដែលតែងតែយល់ពីខ្ញុំ” ជីមីន និយាយស្របពេលដែលទឹកភ្នែកនៃការរំភើបចិត្តជាពន់ពេក មិនដែលមានមនុស្សប្រុសណាផ្តល់កម្លាំងចិត្តនិងភាពសំខាន់ឱ្យនាងស្មើនឹង ថេយ៉ុង ទេ គេសមជាបងប្រុសដ៏ល្អរបស់នាងណាស់ តែគួរឱ្យស្តាយគេមិនស្រឡាញ់នាងត្រឹមប្អូនស្រី ទើបនាងសុំគេដើម្បីបានផ្តល់ឋានះឱ្យបានច្បាស់លាស់ចំពោះទំនាក់ទំនងល្អរហូតមកដោយនិយាយ៖
      “ឈប់ស្រឡាញ់ខ្ញុំទៅតើបានទេ? ខ្ញុំមិនចង់ឱ្យលោកថេយ៍ស្រឡាញ់ខ្ញុំទៀតទេព្រោះខ្ញុំចង់បានបងជាបងប្រុស បានទេបងប្រុស?” ជីមីន ហាមាត់សុំគេទាំងទឹកភ្នែកសស្រាក់សស្រាំ នាងមិនដឹងថាគេព្រមឬអត់ទេប៉ុន្តែនាងស្រឡាញ់គេលើសពីបងប្រុសមិនបានពិតមែន អារម្មណ៍របស់នាងតាំងពីជួបគេលើកដំបូងមកដល់ពេលនេះគឺនៅតែប្រាប់ថាជាបងប្រុស។ ពេលបានឮសម្តីនាងនៅដើមឃ្លាគេហាក់ធ្លាក់ទឹកមុខដូចជាអន់ចិត្តប៉ុន្តែពេលបានឮនាងសុំគេធ្វើបងប្រុសគេក៏ញញឹមផ្អែមខ្សោះដាក់នាងវិញមុននឹងនិយាយ៖
      “បើធ្វើជាប្អូនស្រីបងហើយដាច់ខាតហាមយំឱ្យបងដឹង បើមានអ្នកណាធ្វើឱ្យប្អូនយំទៀតបងមិនលើកលែងឱ្យគេទេ ឮនៅក្មេងល្អរបស់បង?”
      “ហឹក..ហឹក..បងថេយ៍!” កាលបើបានឮគេនិយាយបែបនេះកាន់តែធ្វើឱ្យនាងយំខ្លាំងលើសមុនព្រោះគេផ្តល់ទំនុកចិត្តឱ្យនាងច្បាស់ហើយជឿជាក់ថាគេអាចធ្វើបានដូចសម្តី មិនដូចអ្នកខ្លះទេ ):

      នៅក្នុងផ្ទះតែម្នាក់ឯងធ្វើឱ្យមានអារម្មណ៍ថាធុញថប់ ធ្វើឱ្យ ថេសា នៅមិនស្រណុកទាំងចិត្តទាំងកាយទើបខំរកវិធីដើម្បីឱ្យបានចេញផុតពីផ្ទះនេះ ជម្រើសចុងក្រោយរបស់នាងគឺផ្លោះរបងដែលកម្ពស់ខ្ពស់ល្មមដោយមិនខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ
      ព្រូស!
      នាងលោតពីលើរបងចេញមកខាងក្រៅបានដូចបំណងប៉ុន្តែក៏មានអារម្មណ៍ថាឈឺក្នុងពោះព្រោះតែប៉ះពាល់ដល់ទារកក្នុងផ្ទៃ
      “អួយ..ចេញផុតហើយ សំណាងហើយដែលចេះផ្លោះរបងលួចរត់ចេញពីផ្ទះតាំងពីតូច” ឈឺមិនសំខាន់អ្វីដែលសំខាន់គឺបានចេញផុតពីទីនេះ នាងជាក្មេងស្រីរឹងក្បាលតាំងពីតូចទោះប៉ាម៉ាក់ប្រដៅនិងដាក់ទោសចំពោះទង្វើខុសខ្លាំងប៉ុណ្ណាក៏មិនស្តាប់និងធ្វើតាមដែរ ចំណែកឯរឿងមានកូនជាមួយប្តីគេក៏ពួកគាត់ហាមមិនបានដូចគ្នាទើបបណ្តោយតាមចិត្តឱ្យអស់ខ្យល់
      “ស្ងាត់ណាស់រកតែខ្មោចតាក់ស៊ីមួយមិនបានផង អ្ហឹមម..ធ្វើបែបណាទៅ ឈឺពោះណាស់” ថេសា ដើរលើចំហៀងផ្លូវក្តោបពោះទាំងវេទនានៅក្នុងខ្លួន កាន់តែដើរកាន់តែឈឺទើបនាងឈប់បង្អែរបង្អង់ដំណើរ ឱនមើលក្រោមជើងក៏ឃើញឈាមហូរចុះមកធ្វើឱ្យនាងភ័យបើកភ្នែកធំៗ នាងមិនដែលធ្លាប់មានកូនទេទើបមិនដឹងថាវាបែបណា អារម្មណ៍ភ័យខ្លាចបាត់បង់កូនចេះតែកើតមាន បើកូនមួយនេះស្លាប់នាងមិនលើកលែងឱ្យ ថេយ៉ុង ដាច់ខាតព្រោះគ្រប់យ៉ាងជាកំហុសរបស់គេ
      “អួយ..កូនម៉ាក់កុំកើតអីណា៎ ជួយផង! ហឹក.. ហឹក..” ថេសា ស្រែកយំអង្វរឱ្យគេជួយ ទឹកភ្នែកនៃភាពឈឺចាប់ក៏ស្រក់ចុះមកឥតល្ហែល្ហើយ ខណៈពេលនេះនាងយល់អារម្មណ៍ដែលខំត្រដរជីវិតក្បែររស់ក្បែរស្លាប់ហើយ កាលពីលើកមុននាងធ្វើចំពោះ ជីមីន ឱ្យចូលសង្រ្គោះបន្ទាន់ មកដល់ពេលគឺនាងខ្លួនឯងផ្ទាល់ អ្វីដែលខ្លាចបំផុតនៅពេលនេះគឺ បាត់បង់កូន!!
     
     

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now