៣ខែកន្លងទៅ..
ភាពផ្អែមល្ហែមល្អូកល្អិនសឹងតែគ្មានសោះសម្រាប់ ជុងហ្គុក និង ជីមីន ព្រោះពេលវេលារបស់ពួកគេត្រូវ ថេសា ដណ្តើមយកទៅអស់ហើយ។ សម្រាប់ ជីមីន ពេលនៅក្បែរ ថេយ៉ុង មានច្រើនជាងក្បែរស្វាមីច្រើនណាស់ រាល់ថ្ងៃមានអារម្មណ៍ថាខ្លួនឯងរស់នៅក្នុងគ្រួសាររបស់ជុងហ្គុកប្រៀបដូចជាចំណែកលើសម្នាក់ព្រោះ
សិទ្ធជាភរិយារបស់នាងយកមកប្រើការគ្មានប្រសិទ្ធភាព តើនៅទ្រាំបែបនេះដល់ពេលណា? ផ្លូវមួយនេះបើនាងចាកចេញមិនរញេរញៃទេ នាងប្រហែលជាអាត្មានិយមព្រោះតែក្តីស្រឡាញ់បន្តិចហើយ
(ជី..អើយ នៅទ្រាំឱបក្រសោបដល់ណា? បើស្រលាញ់គេមែន ដោះលែងគេឱ្យទៅអ្នកផ្សេងទៅ អ្ហឹមម.. ប៉ុន្តែស្រីម្នាក់នោះមិនល្អសាកសមនឹងជុង..ទេ បើដោះលែងទៅខ្លាចជុងគ្មានក្តីសុខ ហ៊ឺយ!! ហ៊ឺយ!! ធ្វើបែបណាទៅ?) ជីមីន ខ្ញាំប៊ិចគូសវាសលើក្រដាសទាំងដែលអារម្មណ៍មិនបានមូលនៅក្នុងខ្លួន នាងអង្គុយលើកៅអ៊ីក្រោមដើមឈើដែលឋិតនៅក្នុងបរិវេណកន្លែងធ្វើការ
“កើតអីជី..?” ថេយ៉ុង សួរព្រោះតែមិនយល់ពីឫកពារបស់នាង គេអង្គុយមើលមុខនាងមួយសន្ទុះធំហើយឃើញនាងជ្រួញចិញ្ចើមគិតរហូត
“បើយើងស្រឡាញ់គេគួរដោះលែងគេឱ្យទៅអ្នកផ្សេងទេ?” ជីមីន តបវិញដោយសួរសំណួរ ព្រោះនាងទាល់តម្រិះពិតមែន ប៉ុន្តែនាងចង់ឃើញទាំងសងខាងមានក្តីសុខ បើនាងចេញគេក៏គ្មានក្តីសុខបើនាងនៅគេក៏គ្មានក្តីសុខ
“នាងចង់លែងលះមែនទេ?” ថេយ៉ុង គិតយល់ខណ:ដែល ជីមីន សួរសំណួរមុននេះ ស្វាមីរបស់នាងមានប្រពន្ធ២ ទោះបីនាងជាប្រពន្ធដើម ប៉ុន្តែនាងគ្មានកូនដូចប្រពន្ធក្រោយទេ រវាងពួកគេទាំងបីត្រូវតែមានម្នាក់ដើរចេញគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ
“មិនចង់ទេ!” ជីមីន ក្រវីក្បាលបង្កប់កែវភ្នែកសោកសៅសម្លឹងទៅ ថេយ៉ុង ចិត្តស្រឡាញ់របស់នាងចំពោះ ជុងហ្គុក មានទំហំធំជាងមហាសមុទ្រប៉ាស៊ីហ្វិកទៅទៀត ធំពេកដល់ថ្នាក់នាងមានអារម្មណ៍ថាឯកានិងត្រជាក់រងា
“ធ្វើតាមបេះដូងទៅ ខ្ញុំគាំទ្រនាង”
“មែនហើយ! ទ្រាំតែប៉ុន្មានខែទៀតទេអ្នកនាងថេសាសម្រាលហើយ” ជីមីន ញញឹមផ្អែមផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង
“និយាយរឿងការងារវិញទៅ នាងបញ្ចប់កម្មសិក្សាបីខែហើយ ២ថ្ងៃទៀតចូលរៀនវិញគិតយ៉ាងម៉េច?” ថេយ៉ុង បង្វែរសាច់រឿងព្រោះថ្ងៃនេះជាថ្ងៃចុងក្រោយដែល ជីមីន បញ្ចប់កិច្ចសន្យាកម្មសិក្សា៣ខែបើនាងបន្តគឺ៩ខែទៀតជាបុគ្គលិកពេញចិត្តសិទ្ធ
“ការពិតទៅខ្ញុំចង់បន្តកម្មសិក្សាជាបុគ្គលិកពេញសិទ្ធណាស់ ប៉ុន្តែខ្ជិលដូរវេនទៅរៀនយប់” ធ្វើការងារពេញមួយថ្ងៃហើយត្រូវដូរវេនទៅរៀនពេលយប់ទៀតខ្លាចថាស៊ូមិនរួច ណាមួយពេលយប់ទៅរៀនតែម្នាក់ឯងវាគួរឱ្យខ្លាចណាស់
“ខ្ញុំមិនបង្ខំទេចាំរៀនចប់ចាំមក train ការងារមួយឆ្នាំពេញនៅទីនេះក៏បាន ខ្ញុំរីករាយនឹងស្វាគមន៍បុគ្គលិកល្អៗដូចជានាង” ថេយ៉ុង ញញឹមសង្ហាដាក់រាងតូច នាងខ្លួនតូចតែមួយទេបើខំប្រឹងទូររែកការងារផង ការសិក្សាផង ខ្លាចតែលំបាកណាមួយនាងអាយុមិនដល់២០ឆ្នាំទៀតមិនបាច់បង្ខំឱ្យធ្វើការពេកក៏បាន ហើយនាងមិនខ្វះថវិកាដែរ រៀនតែមួយមុខគឺគ្រប់គ្រាន់ហើយ
“ប៉ុន្តែខ្ញុំមិនចង់ខាតពេលទេ ខ្ញុំចង់បន្ត! ទាក់ទងខាងសាលាឱ្យផងថាខ្ញុំដូរវេនរៀន” ដែលសម្រេចចិត្តបែបនេះព្រោះមិនចង់ឱ្យទំនេរច្រើនគិតរឿងអត់ប្រយោជន៍ បើរៀនផងធ្វើការផងនាងនឹងគ្មានពេលចន្លោះប្រហោងគិតពីរឿងអត់បានការទេ ណាមួយចង់បង្ហួសពេលវេលាឱ្យដើរលឿនរហូតដល់ ថេសា សម្រាកកូន កើតកូនទៀតផងនោះទើបសម្រេចចិត្តបែបនេះ
“ទៅរួចទេ?កុំខំប្រឹងពេកប្រយ័ត្នឈឺ!” ថេយ៉ុង បារម្ភខ្លាចនាងស៊ូមិនរួច ព្រោះចំណាយពេលលើការងារ៨ម៉ោង ចំណាយពេលលើម៉ោងសិក្សា៣,៤ទៅ៥ម៉ោង រៀនវេនយប់ទៀតទម្រាំតែចេញពីសាលារៀនម៉ោង៨,៩យប់ ហើយនៅពេលញ៉ាំអាហារទៀត តើគេងបានប៉ុន្មានម៉ោងទៅ? រឿងនេះវាយ៉ាប់ខ្លាំងណាស់
“ទៅរួច! កាលរៀននៅខេត្តខ្ញុំធ្លាប់ថែមម៉ោងធ្វើការបានប្រាក់ខែ២,៣ជាន់សឹងតែថាគ្មានពេលគេង រំលឹកទៅជីវិតមុនពេលរៀបការខ្ញុំជូរចត់ណាស់ ព្រោះខ្វះខាតហើយលោកយាយឈឺសម្រាកនៅពេទ្យទៀតទើបខ្ញុំត្រូវតស៊ូដើម្បីឈោងចាប់ក្តីស្រមៃជាអ្នកកាសែតដ៏ល្បីល្បាញនៅថ្ងៃណាមួយ ពេលនេះខ្ញុំមកដល់គោលដៅហើយខ្ញុំមិនព្រលែងទេ” ស្តាប់តាមសម្តីរបស់នាងទៅធ្វើឱ្យ ថេយ៉ុង យល់ថានាងជាក្មេងស្រីដែលតស៊ូនិងរឹងមាំម្នាក់ មិនប្លែកទេដែលមានមនុស្សប្រុសជាច្រើនរួមទាំងគេផងដែរចាប់អារម្មណ៍លើនាង
“ខ្ញុំនៅតែស្តាយដែលពួកយើងមិនស្គាល់គ្នាលឿនជាងនេះ និយាយឱ្យត្រង់ទៅខ្ញុំចង់បានស្រីដូចជានាងធ្វើជាប្រពន្ធ” ទោះបីប្រុសព្រានខូចមានស្រីញីច្រើនក៏ប្រាថ្នានារីដ៏ល្អម្នាក់ជាគូគាប់ ទោះបីជាប្រុសព្រានក៏ចេះស្មោះនៅពេលគេជួបមនុស្សដែលត្រូវស្មោះជាមួយ ប៉ុន្តែព្រហ្មលិខិតមិនយុត្តិធម៌ត្រង់ស្មោះចំប្រពន្ធគេ តែអរគុណនាងដែលធ្វើឱ្យគេក្លាយជាមនុស្សប្រុសត្រឹមត្រូវឈប់ខូចជាមួយស្រីៗ
“ចាំយកកូនស្រីរបស់ខ្ញុំតែម្តងទៅ ធានាថាចិញ្ចឹមមិនឱ្យខុសខ្ញុំទេ” ជីមីន លរលេងសើចជាមួយថេយ៍ព្រោះគេប្រៀបដូចជាបងប្រុសដ៏ល្អម្នាក់
“ខ្ញុំអាយុ២៨ឆ្នាំហើយណា៎ បើចាំកូនស្រីរបស់នាងគឺ១៨,១៩ឆ្នាំទៀត បូកសរុបអាយុទៅខ្ញុំ៤៦ឆ្នាំ ក្លាយជាអ៊ំគេបាត់ទៅហើយ មិនសមទេ” ថេយ៉ុង វែកញែកអាយុព្រោះសព្វថ្ងៃគេមិនមែនអាយុតិចទៀតទេ បើរៀបការប្រហែលមានកូន២,៣បាត់ទៅហើយ
“អាយុគ្រាន់តែជាតួលេខ ហ៊ិ! ហ៊ិ!” ជីមីន សើចយ៉ាងស្រស់ពេលដែលគេបដិសេធដាច់អហង្ការ
“អាស្រីជី..អើយប្រសប់លេងសើចណាស់” ថេយ៉ុង ធ្វើជាស្ញេញដាក់នាងតូចដែលមើលទៅមិនសូវជាសម
“ញញឹមឱ្យសមមើលប្រុសចាស់” ជីមីន សើចស្ញេញហើយក៏លើកដៃទៅចាប់ថ្ពាល់ទាំងសងរបស់ ថេយ៉ុង ទាញឱ្យចេញជាស្នាមញញឹម
![](https://img.wattpad.com/cover/243207370-288-k628456.jpg)