ភាគ៦(ចាប់ផ្តើមបង្ហាញក្តីស្រឡាញ់)

1.7K 125 5
                                    


ថ្ងៃថ្មី..
បន្ទប់ដ៏ស្រស់ស្អាតរួមជាមួយមនុស្សដែលគេងជាមួយស្នាមញញឹមដ៏ស្រស់ស្អាត នាពេលព្រលឹមហាក់បណ្តាលអារម្មណ៍ឱ្យល្អនិងស្រស់ស្រាយ នាយសង្ហាអង្គុយសម្លឹងមុខស្រីតូចចង្កេះមួយក្តាប់ដែលគេងលក់.យូរជាងរាល់ដងទើបគេអាចមើលមុខនាងពេលព្រឹកបានពេញលេញ។ កែវភ្នែកទាំងគូចាប់បើកឡើងក៏ឃើញមានអ្នកមកអង្គុយសម្លឹងទាំងព្រឹក ធ្វើឱ្យនាងភ័យងើបអង្គុយយ៉ាងលឿន
"នាងភ័យអី?" អង្គុយមើលមុខនាងស្រស់ៗគេឆ្លៀតសួរនាងថាភ័យអីទៀត
"..." ជីមីន មិនតបក៏ប្រញាប់ចុះពីលើគ្រែ ប៉ុន្តែត្រូវគេចាប់ដើមដៃជាប់រុញឱ្យអង្គុយទៅលើពូកវិញ
"ហើយនាយមកធ្វើស្អីប្លែកៗបែបហ្នឹង ដឹងទេថាខ្ញុំភ័យ?"
"ខ្ញុំប្លែកព្រោះតែនាង!"
"តែខ្ញុំមិនបានជះឥទ្ធិពលលើនាយ បើថាចង់សម្តែងថាស្រឡាញ់ខ្ញុំដើម្បីឱ្យអ្នកនាងថេសាស្ងប់ចិត្តកុំអី.."
"នាងគិតរឿងនេះធ្វើអី?ពិតមែន!ខ្ញុំទទួលស្គាល់ថាខ្ញុំស្អប់មនុស្សស្រីជាពិសេសស្រីដែលប្រាប់ថាស្រឡាញ់ខ្ញុំទាំងដែលខ្ញុំមិនពេញចិត្តដូចថេសាជាដើម តែនាងផ្សេង"
"ផ្សេងយ៉ាងម៉េច?"
តុកៗ!
"បងប្រុស! បងថ្លៃ!"
"យ៉ាងម៉េចស៊ូ?" ជីមីន ប្រញាប់ចុះពីលើទៅបើកទ្វាឱ្យជុងស៊ូ
"ចង់មកប្រាប់ថាប៉ាមកវិញហើយ"
"បងដឹងហើយ!"
"ចឹងខ្ញុំទៅវិញហើយ" ថាហើយ ជុងស៊ូ ក៏រហ័សទៅវិញ ព្រោះប្រញាប់ធ្វើខ្លួនទៅសាលារៀន
"មិនបាច់ទៅរៀនទេ!" ជីមីន ងាកមកវិញឃើញជុងហ្គុកឈរក្រោយខ្នងនាង គេក៏និយាយតែម្តង
"ហេតុអី?"
"ខ្ញុំចង់នៅតែពីរនាក់ជាមួយនាង រៀបចំខ្លួនទៅខ្ញុំនាំនាងទៅកន្លែងដែលនាងមិនធ្លាប់ទៅ"
"តែ.."
"ហាមបដិសេធ"
(ប្រុសផ្តាច់ការ!) ជីមីន លួចជេរគេនៅក្នុងចិត្ត

ផ្សារទំនើប..
"នាំខ្ញុំមកទីនេះធ្វើអី?" ជីមីន ដើរតាមពីក្រោយជុងហ្គុកដោយសួរសំណួរដែលគិតក្នុងចិត្ត
"នាងថាទៅមើលគ្រប់គ្នាមកផ្សារទំនើបធ្វើអី?" គេមិនឆ្លើយសំណួរនាងតែបែរជាសួរបក សំណួររបស់គេពិបាកឆ្លើយណាស់ នរណាៗក៏ដោយមកផ្សារទំនើបមិនមែនគោលបំណងតែមួយឯណា អ្នកខ្លះមកដើម្បីញ៉ាំអាហារនិងភេសជ្ជះអ្នកខ្លះទៀតដើរទិញឥវ៉ាន់ឯអ្នកខ្លះទៀតមកមើលកុនឬក៏អ្វីផ្សេងៗ
"មិនដឹងទេ!"
"ខួរបង្កង" គេជេរនាងទៀតហើយ មាត់អាក្រក់ខ្លាំងណាស់តើគេមានចំណុចណាឱ្យនាងស្រឡាញ់ទៅ?
"នាយជេរខ្ញុំទៀតហើយ" ជីមីន រត់ទៅពីមុខជុងហ្គុក លាដៃត្រដាងគេឱ្យបញ្ឈប់ដំណើរ
"មុខនាងគួរឱ្យចង់ជេរ" គេលើកដៃទៅដាក់ក្បាលនាងញីសក់នាងឱ្យរញេរញៃឡើងមក កម្ពស់របស់នាងត្រឹមតែដើមទ្រូងរបស់គេប៉ុណ្ណអាចនិយាយបានថាកន្តឿ!
"ពួកយើងទៅណា?" ជីមីន ងើយកសួរអ្នកម្ខាងទៀតដោយការចង់ដឹង
"ទិញសម្លៀកបំពាក់!ចូលមក" គេចាប់ដៃនាងដើរចូលហាងសក់សម្លៀកបំពាក់បុរសនារីដែលនៅក្នុងផ្សារទំនើប
"ជម្រាបសួរ! ត្រូវការសម្លៀកបំពាក់បែបណាដែរចាស៎"
"ខ្ញុំត្រូវការសម្លៀកបំពាក់ Couple សម្រាប់ពាក់ចូលកម្មវិធីស្រមោលស"
"មួយនេះយ៉ាងម៉េចដែរ?" បុគ្គលិកលើករ៉ូបវែងវាលខ្នងបញ្ចេញដើមទ្រូងខាងមុខនិងសម្លៀកបំពាក់ Brand បុរស
"ស្អាត! នាងគិតយ៉ាងម៉េច?" ជុងហ្គុកងាកសួរជីមីនដែលសម្លឹងរ៉ូបនោះដូចគ្នា
"វាស៊ិចស៊ីពេក" ជីមីន ឆ្លើយទាំងមិនសូវសម
"មើលអាម៉ូតផ្សេង" ជុងហ្គុក ប្រាប់បុគ្គលិកហាង
"ចាស៎" ជាថ្មីម្តងទៀតបុគ្គលិកក៏លើករ៉ូបពណ៍ស្វាយវែងឆែកដល់គល់ភ្លៅបិតបាំងខាងមុខបញ្ចេញសាច់ខ្នងបន្តិច
"វាឆែកខ្លាំងពេក" ជីមីន បដិសេធភ្លាម
ជាថ្មីបន្តរទៀតបុគ្គលិកក៏លើករ៉ូបថ្មីមកឱ្យតែជីមីននៅតែមិនពេញចិត្តដដែលព្រោះនាងមិនចូលចិត្តរបស់របរថ្ងៃៗ
"ខ្ចប់ឱ្យទាំងអស់មក" ជុងហ្គុក ប្រាប់បុគ្គលិកបន្ទាប់ពីជីមីនមើលសម្លៀកបំពាក់ជាច្រើនតែមិនពេញចិត្ត
"នាយ!!!តែខ្ញុំមិនបានពេញចិត្តទេ"
"ខ្ញុំចង់ទិញឱ្យនាងហើយនាងត្រូវតែស្លៀកវាដាច់ខាត"
ចេញពីហាងសម្លៀកបំពាក់ជុងហ្គុកយួរស្បោងឥវ៉ាន់បណ្តើរគ្នាជាមួយជីមីនចូលមើលស្បែកជើងម្តង
"ដើរមើលៗនាងពេញចិត្តមួយណា! ខ្ញុំថាមួយនេះសមនឹងនាង" ជុងហ្គុក លើកស្បែកជើងពណ៍សកែងខ្ពស់បង្ហាញជីមីន
"កែងខ្ពស់ពេកហើយ"
"នាងកន្តឿពាក់វាទៅសមណាស់" បញ្ចប់សម្តីជុងហ្គុកបន្ទន់ជង្គង់ចុះអោនដោះស្បែកជើងចេញចេញដោយស៊កស្បែកជើងថ្មីឱ្យនាងលរ
"សាកដើរមើល" ជុងហ្គុក ងើបឈរពេញកម្ពស់វិញ ជីមីនក៏ដើរតាមអ្វីដែលប្រាប់ឈានមិនទាន់បានពីរជំហានផងនាងក៏ដួលដោយមានជុងហ្គុកជួយទប់ទម្រទម្ងន់
"ខ្ញុំមិនចេះពាក់វាទេ"
"នាងត្រូវតែពាក់ វាជាបញ្ជា"
បន្តរពីទិញស្បែកជើងពួកគេក៏បន្តរទៅមើលកាបូប ខ្សែក្រវ៉ាត់ ក្រវ៉ាត់ក និងអ្វីផ្សេងទៀតរហូតដល់ថ្ងៃត្រង់
"ចាំត្រង់នេះហើយខ្ញុំយកឥវ៉ាន់ទៅទុកសិន" ជុងហ្គុករត់កាន់ឥវ៉ាន់ទៅទុកក្នុងឡានសិនទើបត្រឡប់មកកន្លែងជីមីនឈរវិញ
"ឃ្លានទេ?ទៅអីញ៉ាំ" ជុងហ្គុក ស៊កដៃចាក់ស្រះចូលដៃជីមីនក៏អូសនាងទៅបន្តរទៀត
"យើងទៅផ្ទះវិញទៅ" ជីមីន បញ្ឈប់ដំណើរជុងហ្គុកក៏ឈប់ដូចគ្នា
"ចឹងពួកយើងទៅមើលកុន ខ្ញុំទិញសំបុត្ររួចហើយ" ទង្វើរបស់គេវាជាអ្វីនាងលួចអរក្នុងចិត្តតែក៏គិតច្រើនតាំងពីដើមមកគេមិនដែលបែបនេះទេ គេយកចិត្តទុកដាក់ជាមួយនាងដូចមនុស្សដែលស្រឡាញ់គ្នាទាំងដែលការពិតវាមិនមែន

រោងកុន..
ជុងហ្គុកទិញ Pop corn ធំមួយឱ្យជីមីនកាន់ហើយគេក៏កាន់កូកាកូឡាមួយកែវមានទុយោពីរដែលគេ Free សម្រាប់គូស្នេហ៍
"ហឹ!ហឹក!អាតួប្រុសចិត្តអាក្រក់ណាស់ធ្វើបាបចិត្តតួស្រីរហូត ហឹក!ហឹក!" ជីមីន ទាញក្រដាសជូតទឹកភ្នែកទាំងនិយាយរៀបរាប់តិចៗព្រោះចូលតួខ្លាំងពេក។ ជុងហ្គុកមិនមាត់អ្វីទេគេត្រឹមតែស្ងៀមស្ងាត់មើលរឿងមនោសញ្ចេតនារ៉ូមែនទិក
"អ្ហាយ..មីតួខូចហ្នឹងបើនៅក្រៅចាប់បោចសក់ហ្មងអាតួក៏ដូចគ្នាវាជឿពាក្យគេណាស់" ជីមីនៅខ្នាញ់ចិត្តខ្លាំងពេលអាតួឯកវាធ្វើភ្លើ
"បើខ្ញុំជាមីតួវិញលែងអាតួយូរហើយមិននៅឱ្យគេធ្វើបាបចិ.." និយាយមិនទាន់ចប់ផងពោតផ្ទុះញ៉ុកពេញមាត់ដោយស្នាដៃជុងហ្គុក
"នាងនិយាយច្រើនខុសធម្មតា សមតែបែបនេះ" ជុងហ្គុកនិយាយហីៗសម្លឹងមើលអ្នកម្ខាងទៀតដែលស្ងាត់មាត់ខំទំពារពោតផ្ទុះដែលនៅក្នុងមាត់ឱ្យអស់
ស្ងាត់..
ព្រោះមិនចង់និយាយច្រើនខ្លាចអ្នកម្ខាងទៀតថាឲ្យ ជីមីនអោនទៅញ៉ាំកូកាស្របពេលជុងហ្គុកអោនទៅដូចគ្នា កុនរ៉ូមែនទិចភាគបញ្ចប់រួមជាមួបរិយាកាសអ្នកខាងក្រៅធ្វើឱ្យបរិយាកាសប្រែទៅជាពណ៍ស៊ីជម្ពូរ
"អួយ..អាតួមិនមាត់ៗស្វីតសាហាវ" ជីមីន បន្តរសម្តីដោយយកពោតផ្ទុះញាត់ចូលមាត់ជារឿយៗ
"ហឹក រំភើបចិត្តជំនួសតួឯកស្រី" ជីមីនរមួលខ្លួនអៀនរុញទៅអោបជុងហ្គុកដោយមិនដឹងខ្លួន ឃើញជីមីននិយាយច្រើននិងសប្បាយចិត្តបែបនេះជុងហ្គុកក៏ញញឹមទាំងមិនដឹងខ្លួនដូចគ្នា តែគេមិនអាចបញ្ឈប់ខ្លួនឯងមិនឱ្យជីមីនប៉ះពាល់បានដែរទីបំផុតគេក៏រុញនាងចេញពីការអោប
"Cherzz!ប៉ះបន្តិចមិនបានទេ!!!"
"ខ្ជិលឱ្យប៉ះខ្លាចឆ្លងរោគ"
"នាយ!!!!" ជីមីន ក្រឺតខ្នាញ់ជុងហ្គុកសឹងតែលើកចាំបោកទេតែធ្វើមិនបាន

ក្នុងឡាន..
បន្ទាប់ពីមើលរឿងចប់ពួកគេក៏ជិះឡានត្រឡប់ទៅផ្ទះវិញ ព្រោះល្ងាចណាស់ទៅហើយ
"រឿងមិញល្អមើលទេ?" ជុងហ្គុក ផ្តើមសួរ
"ល្អមើល ប៉ុន្តែក្នាញ់តួប្រុស បើជាប្តីខ្ញុំវិញចាប់ដាក់ច្រវាក់ ដាក់ខ្នោះហ្មង ហើយមីតួឈ្នានីសចាប់បោចសក់វាអូសទម្លាក់ទឹកសមុទ្រ សប្បាយៗ ហ្អាសហាៗ" ជីមីន លះមួយខ្សែយ៉ាងវែងធ្វើឱ្យ ជុងហ្គុក ដែលកំពុងបើកឡានងាកមើលមុខនាងយ៉ាងលឿន
"ខ្លាំងហ្អា៎" តែគេមិនខ្វល់ទេ អ្នកមើលរឿងសម្តីខ្លាំងចឹងហើយ តែបើចូលសាច់រឿងអ្នកនិពន្ធរៀបគ្មានបានឱ្យដូចចិត្តទេ
"ថីខឹង?" ជីមីន លើកចិញ្ចើមមួយចំហៀងសួរឌឺគេ
"មិនពេញចិត្ត មិនចង់ឱ្យនាងនិយាយ" តែគេថាមិនពេញចិត្តហើយដាច់ខាតនាងត្រូវតែធ្វើតាម ហាមតវ៉ា..
"តែខ្ញុំចង់និយាយ" នាងមិនខ្វល់ ចង់ហាមក៏ហាមទៅ
"ចចេសណាស់នាងខួរបង្កង" ប្រអប់ដៃមាំទាំម្ខាងលូកទៅចាប់លេងសក់នាងឱ្យរញេរញៃព្រោះតែក្នាញ់ឫកពាចចេសខ្លាំង
"នាយ!!!.." នាងលើកដៃរុញគេចេញ ប្រើទឹកមុខមិនពេញចិត្តសម្លក់គេ លើកណាក៏ខួរបង្កង ឈឺចាប់ណាស់!!!!!!
"ប្រាប់ហើយថាហាមហៅនាយ នាងនិយាយច្រើនណាស់ថ្ងៃនេះខ្ញុំគួរតែធ្វើអ្វីខ្លះហើយ" ជុងហ្គុក សម្លុតនាងខ្លាំងទាំងមុខមាំបញ្ជាក់ប្រាប់ថាគេកំពុងតែចង់ធ្វើអ្វីមួយហើយ គេលេងសើចពេកនាងមិនស្តាប់តាមទេ គួរតែប្រើធម៌ក្តៅខ្លះ
"បើកឡានទៅប្រយ័ត្នធ្លាក់លូរស្លាប់ទាំងអស់គ្នា" ជីមីន អង្គុយឱបដៃធ្វើមុខមិនសូវជារីក , ខឹងនឹង ជុងហ្គុក ដែលមិនឱ្យនិយាយច្រើន ដែលថ្ងៃនេះនាងជាប់មាត់និយាយច្រើន
"បើស្លាប់ជាមួយនាងស្លាប់ទៅមិនស្តាយទេ" ជុងហ្គុក ញោចស្នាមញញឹមចុងមាត់ខណ:ពេលបញ្ចប់ប្រយោគ
"នែ៎!នាយ ខ្ញុំនៅក្មេងអនាគតវែងឆ្ងាយឱ្យស្លាប់មិនបានទេ" វាពិតជាត្រឹមត្រូវនាងរៀនមិនទានចប់សកលវិទ្យាល័យផងអាយុមិនទាន់២០ទៀតឱ្យស្លាប់ម៉េចនឹងសមទៅ
"បិទមាត់នាងទៅ" គេនិយាយលេងសោះធ្វើដូចមែនទែន បែបនេះមិនឱ្យគេថានាងខួរបង្កងយ៉ាងម៉េចនឹងសមទៅ
"ខ្ញុំមិនសមណាមករៀបការជាមួយមនុស្សចាស់ដូចជានាយសោះ" ជីមីន ចចេសមិនស្តាប់សម្តី ជុងហ្គុក តមាត់បប៉ោច បើរាល់ដងវិញស្ងាត់មាត់បាត់ហើយ
"ប្រាប់ថាឱ្យបិទមាត់" ជុងហ្គុក ស្រែកគំហក
"ខ្លាចការពិតមែនទេ?ខ្លួនឯងចាស់មិនព្រមទទួលស្គាល់អាយុជិត៣០ទៅហើយ" ជីមីន ប្រហែលជាញ៉ាំអ្វីខុសហើយទើបប្រឆាំងបញ្ជាជុងហ្គុករហូតបែបនេះ
ង៉ឺត!!!!!!!!
ជុងហ្គុក ជាន់ហ្រ្វាំងបញ្ឈប់ឡានទាំងតក់ក្រហល់ គេចាប់ក្តោបមុខ ជីមីន ដោយប្រើកម្លាំងខ្លាំងឱនទៅថើបមាត់ទន់រលោងទាំងគម្រោល
ឌឹបៗ
"អ្ហឹមម.." ជីមីន ប្រើកម្លាំងវាយស្មាជុងហ្គុកឱ្យប្រលែងការថើប បន្តិចក្រោយគេក៏ដកមាត់ចេញសម្លឹងមុខនាងមិនព្រមដកភ្នែក
"វាជាការដាក់ទោសដែលនាងមិនស្តាប់សម្តីខ្ញុំ"
ជីមីន ធ្វើមុខជូរ ហាក់អន់ចង់ និយាយច្រើនក៏ថើបជាការដាក់ទោស ដូចជាអយុត្តិធម៌ពេកហើយ ):

_____
គេថើបមាត់នាងជាលើកទី១

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Wo Geschichten leben. Entdecke jetzt