ភាគ១៥(មិនសូវបានក្បែរ)

1.4K 87 1
                                        

      ២ថ្ងៃបន្ទាប់..
      រយ:ពេល២ថ្ងៃដែលជីមីនប្រឡងបញ្ចប់ឆ្នាំទី៣ ទើបនាងមិនបានទៅជួបជុងហ្គុកនៅក្រុមហ៊ុនហើយក៏មិនសូវបានក្បែរគ្នា ពេលដែលជីមីនមិននៅក្បែរជាឱកាសដែលថេសាតាមនៅក្បែរជុងហ្គុក
      “ថេសាខ្ញុំថានាងទៅផ្ទះវិញទៅ កុំមករវល់ជាមួយនឹងខ្ញុំទៀត” ពាក្យសម្ដីធុញទ្រាន់បង្ហើបឡើងខណៈដែលឈឺក្បាលនឹងការងារដែលគរដូចភ្នំនៅលើតុ
      “ប្រពន្ធលោកជិតមកដល់ហើយមែនទេ? អូខេ! ទៅវិញក៏បាន ខ្ញុំដឹងខ្លួនច្បាស់ហើយថាលោកបែបណាតែខ្ញុំចង់ឈ្នះលោកចង់ឈ្នះនាងម្នាក់នោះ ចាំតែមើលទៅចុងក្រោយលោករើសខ្ញុំឬក៏រើសនាង” ទឹកភ្នែករយតំណក់ស្រក់កាត់ថ្ពាល់ថេសាតែត្រូវកាត់ផ្តាច់ដោយសារតែនាងលើកដៃទៅជូតចេញបង្ហាញពីភាពចិត្តដាច់ រួចក៏បើកទ្វារចេញពីអូហ្វីសជុងហ្គុកយ៉ាងលឿន ជុងហ្គុកមិនសូវជាខ្វល់និងយកចិត្តទុកដាក់ថេសាប៉ុន្មានទេ
      ទីងៗ!
      (ខ្ញុំជិតទៅដល់ហើយ ខ្ញុំមានរឿងសប្បាយចិត្តចង់ប្រាប់នាយណា៎ ត្រៀមបើកត្រចៀកចាំស្តាប់ផង ហុហុ) សម្លេងទូរស័ព្ទលាន់ឮជុងហ្គុកក៏ប្រញាប់ចុចមើលអានសារហើយក៏លេចស្នាមញញឹមលើផ្ទៃមុខសង្ហា
      មិនជាប៉ុន្មាននាទីក្រោយមកជីមីនក៏បានដល់កន្លែងជុងហ្គុកព្រមជាមួយអាហារហូចុកផ្លែឈើស្រស់ៗពេញដៃទាំងសងខាង ជុងហ្គុកងើយកមើលក៏ជ្រួញចិញ្ចើមឆ្ងល់ខណ:ដែលជីមីនយករបស់ញ៉ាំមកច្រើន
      “មិនបាច់ឆ្ងល់ទេដែលយកមកច្រើនគឺខ្ញុំញ៉ាំទាំងអស់ ពេលដែលខ្ញុំសប្បាយចិត្តគឺចូលចិត្តញ៉ាំ” ជីមីន ដាក់របស់ញ៉ាំលើតុមូលនៅក្បែរតុធ្វើការជុងហ្គុករួចក៏ចាត់ចែងរៀបចំឱ្យបានស្អាតបាតគួរទំនងញ៉ាំ
      “ច្រើនតែស្ត្របឺរីហ្នឹង” ជុងហ្គុក ងើបចេញពីតុធ្វើការដើរវាងទៅម្ខាងមកក្បែរជីមីនលូកយកផ្លែស្ត្របឺរីមកញ៉ាំតែមិនទាន់ញ៉ាំផងជីមីនក៏ទាញយកទៅវិញយ៉ាងរហ័ស🍓
      “សម្រាប់តែខ្ញុំម្នាក់ទេ នាយញ៉ាំអាហារនិងផ្លែប៉ោមទាំងនោះទៅ”
      “ហួងហែងម៉េស!” ជុងហ្គុកដាក់បង្កុយលើកៅនៅក្បែរជីមីន
      “របស់ដែលខ្ញុំចូលចិត្ត ខ្ញុំហួងហែងហើយគ្មានឃើញអីចម្លែកផង” ជីមីន យកស្រ្តបឺរីមកញ៉ាំញាប់មាត់
      “ហើយថាប្រាប់រឿងសប្បាយចិត្តនោះតើរឿងអ្វី?”
      “ខ្ញុំរៀនចប់ឆ្នាំទី៣ហើយ អ្វីដែលគួរឱ្យសប្បាយចិត្តទៀតនោះលទ្ធផល៩០ភារយខ្ញុំជាប់ឈ្មោះចុះកម្មសិក្សាការងារនៅបុស្តិ៍ទូរទស្សន៍មួយ រងចាំតែលទ្ធផលបញ្ចប់ឆ្នាំចេញ ខ្ញុំអាចទៅបង្ហាញមុខកន្លែងធ្វើការបានហើយ នេះជាជោគជ័យមួយរបស់ខ្ញុំ នាយជួយសើចជួយញញឹមអបអរខ្ញុំមក” ជីមីន រៀបរាប់ព្រមទាំងសើចស្រស់ដាក់ជុងហ្គុកបញ្ជាក់ថានាងសប្បាយចិត្តពិតមែន ជុងហ្គុកញញឹមបែរមុខចេញព្រោះតែឫកពាប្រពន្ធគេពេលនេះគឺឡែដូចកូនក្មេងដែលលេងច្រើន
      “អោវ៎! ងាកមុខទៅណា? សើចបន្តិចមក មិនចេះសើចមែនទេ? ចាំខ្ញុំបង្រៀនសើច” ជីមីន ឆ្លេឆ្លាដូចមាន់រកពងធ្វើឱ្យជុងហ្គុកងាកមករកនាងព្រមទាំងស្នាមញញឹមផ្អែមលើផ្ទៃមុខសង្ហា
      “សើចបែបនេះសង្ហាណាស់ កុំឧស្សាហ៍ជ្រួញចិញ្ចើមពេក មុខចាស់ដូចអាយុ”
      “ឮចាស់ៗថាប្រពន្ធក្មេងការជាមួយប្តីចាស់នៅជាមួយគ្នាយូរៗទៅមុខចាស់តាមគ្នា”
      “ខ្ញុំចាស់ហើយតើមែនទេ?” ជីមីន ស្ទាបមុខខ្លួនឯងសួរជុងហ្គុក
      “មើលកែវភ្នែកខ្ញុំមកនាងដឹងថានាងចាស់ឬអត់?” ជីមីន ធ្វើតាមសម្តីរបស់ជុងហ្គុកឱនមុខសម្លឹងមើលមុខខ្លួនឯងក្នុងកែវភ្នែកជុងហ្គុកដោយយកចិត្តទុកដាក់
      “ឃើញទេ?ក្នុងកែវភ្នែកខ្ញុំមានតែនាងម្នាក់” សម្តីរឹងៗតែអត្ថន័យរបស់វាធ្វើឱ្យជីមីនញញឹមក្រហមថ្ពាល់ទាំងសងខាង
      “ចេះនិយាយអ៊ីចឹងមកពីណា?”
      “មកពីនាងទេដឹង!” ជុងហ្គុក លួចញាត់ស្រ្តបឺរីក្នុងមាត់ជីមីនភ្លាមៗពេលដែលនាងធ្វើមុខឆ្ងល់ធ្វើឱ្យជីមីនសម្លក់មុខគេថ្មែ
      “ញ៉ាំទៅសម្លឹងមុខស្អី តិចលង់ស្នេហ៍”
      “ខឹកៗ!” បន្ទាប់ពីឮសម្តី ជុងហ្គុក ធ្វើឱ្យជីមីនឈ្លក់ស្រ្តបឺរីភ្លាមៗ
       “ថាមែនៗ” ជុងហ្គុក ញោចស្នាមញញឹមចុងមាត់ខណ:ពេលដែលជីមីនឆួលចុងច្រមុះព្រោះតែឈ្លក់របស់ញ៉ាំ
       “មែនស្អី?” ជីមីន ប្រើកែវភ្នែកមិនពេញចិត្តសម្លឹងសម្លក់គេ
       “មែនស្អីគួរតែដឹងហើយ”
       “មិនដឹង!”
       “ល្ងង់ឬក៏ធ្វើល្ងង់?”
       “ឆ្លាត! ស៊េរីសិស្សពូកែចាស៎”
       “ពូកែតែក្នុងសាលា”
       “ពូកែគ្រប់រឿងចាស៎”
       “ឱ្យតែដូចមាត់”
      
      ភូមិគ្រឹះត្រកូលជុន , ល្ងាច
      បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចរាល់ជីមីននិងជុងហ្គុកក៏ឡើងទៅបន្ទប់គេងវិញ ជុងហ្គុកក៏ធ្វើការដូចសព្វដងប្លែកតែជីមីនដែលគេងទាំងក្បាលព្រលប់ព្រោះនាងមិនបានកិច្ចការឬមេរៀនដែលត្រូវមើល
      “នាយ!” ជីមីន គេងផ្អៀងខ្លួនស្រែកហៅជុងហ្គុកតិចៗព្រោះមានរឿងចង់និយាយជាមួយ
      “មានការអី?” ជុងហ្គុក ទុកការងារនៅម្ខាងសិនរួចក៏បែរមុខមកនិយាយជាមួយជីមីន
      “វិស្សមកាលបញ្ចប់ឆ្នាំ ខ្ញុំសុំទៅទស្សន:កិច្ចជាមួយមិត្តភក្តិហើយណា៎” ជីមីន សុំទាំងក្រែងចិត្តខ្លាចជុងហ្គុកមិនឱ្យទៅ
      “ក៏ទៅៗតែហាមនិយាយជាមួយប្រុសៗ”
      “ចុះគ្រូប្រុសនិយាយបានទេ?”
      “សួរឌឺមែនទេ?”
      “គិតមើលទៅ និយាយជាមួយមិត្តភក្តិប្រុសសោះក៏មិនបាន មិនផ្តាច់ការជ្រុលពេកទេអ្ហេ៎ស?”
      “មិនខ្វល់!ធ្វើម៉េចធ្វើទៅកុំឱ្យតែខ្ញុំដឹងថានាងនិយាយជាមួយប្រុសៗ”
      “នាយ!!!”
      “ដេកទៅ” កាលបើឮដូច្នេះហើយជីមីនក៏បង្វែរខ្លួនទៅវិញគេងបែរខ្នងដាក់ជុងហ្គុក

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Место, где живут истории. Откройте их для себя