ភាគ៥០&៥១(យល់ច្បាស់ក្នុងចិត្ត)

1.2K 67 0
                                    

      ចុងសប្តាហ៍..
      ជេនណា ស្រាប់តែចង់ទៅផ្សារដើម្បីទិញរបស់របរប្រើប្រាស់ខ្លះៗក៏បបួល ជីមីន ទៅជាមួយ ថេយ៉ុង មិនចង់ឱ្យពួកនាងដើរតែ២នាក់ទើបស្ម័គ្រចិត្តបើកឡានជូនទៅ។ មកដល់ផ្សារទំនើបពួកគេដើរទន្ទឹមគ្នាមើលរបស់របរថតរូប ហើយក៏ញ៉ាំការ៉េមក្នុងហាងការ៉េមមួយ
      “ដើរមក” ថេយ៉ុង ដើរបកក្រោយទៅចាប់ដឹកដៃតូចស្រឡូនកាលបើនាងដើរមិនទាន់គេ ខណៈដែល ជេនណា ដើរទៅអង្គុយនៅតុការ៉េមបាត់ទៅហើយ។ បម្រុងនឹងចូលក្នុងហាងទៅហើយក៏ត្រូវទច់ដំណើរព្រោះតែជួបមុខមនុស្សម្នាក់ដោយចៃដន្យ ក្រសែភ្នែកនឹករឭករបស់គេបញ្ចូនមកកាន់នាង បែកតែមួយរយ:ពេលខ្លីសោះគេស្គមខ្លាំងណាស់ ទឹកមុខក្រៀមក្រំមិនសូវជាស្រស់បស់ មិនបាច់សួរក៏ដឹងថាគេមិនសុខសប្បាយ
      “សុខសប្បាយជាទេ?!” ពាក្យដំបូងដែលគេស្វាគមន៍នាងខណ:ដែលទឹកមុខរបស់គេរាបស្មើ។ ដៃស្រលូនក៏ប្រលេះចេញពីដៃរបស់ ថេយ៉ុង យ៉ាងលឿន ហាក់ដូចជាមិនចង់ឱ្យអ្នកម្ខាងទៀតយល់ច្រឡំទំនាក់ទំនង
      “ប្រហែលជាសុខណាស់ហើយមើលទៅ” គេបន្តមួយប្រយោគទៀតយ៉ាងសោះកក្រោះ ចំណែកនាងគ្មានពាក្យអ្វីតបតគេវិញទេ បានត្រឹមតែប្រើកែវភ្នែកនឹករឭកបញ្ជាក់ប្រាប់គេ ខណៈដែលបេះដូងរបស់នាងទាមទារចង់ឱ្យគេមកថ្នាក់ថ្នម តែទង្វើរបស់គេហាក់ចង់ដោះលែងនាង គេមិនដែលគិតចង់បាននាង មិនដែលចង់ដណ្តើមនាងពីអ្នកណា ចរិតស្រឡាញ់របស់គេស្ងៀមស្ងាត់តាំងពីដើម តើឱ្យនាងយល់ពីគេយ៉ាងដូចម្តេចទៅ?! ក្តីស្រលាញ់មិនមែនចាំបាច់ប្រើពាក្យសម្តីនោះទេតែចិត្តគេមិនដែលច្បាស់លាស់ជាមួយនាង កែវភ្នែករបស់គេបញ្ជាក់ថាស្រឡាញ់នាងតែគេមិនដែលនិយាយពាក្យថាស្រឡាញ់ចំពោះមុខនាងសូម្បីតែម្តង តើនាងគួរធ្វើបែបណា?
      “ហឹកក.. ខ្ញុំនឹកលោក” ខ្លួនប្រាណដ៏តូចក៏លោទៅឱបគេ ខណៈដែលដៃទាំងសងខាងស្រាក់ចូលគ្នាជាប់ខ្លាចថាគេនឹងគេចពីរង្វង់ដៃរបស់នាង។ បេះដូងរបស់ ជុងហ្គុក លោតដុកដាក់ៗសឹងតែមិនដល់គ្នា គេទទួលស្គាល់អារម្មណ៍នឹករឭកចំពោះនាង ដៃធំមាំទាំងសងខាងក៏លើកយឺតៗទៅឱបចង្កេះនាងតបវិញ គេឈប់ខ្លាចការប៉ះពាល់ហើយតើមែនទេ?
      “លោកនិយាយត្រូវ ខ្ញុំសុខសប្បាយណាស់” ជីមីន តបសម្តីគេវិញ ធ្វើឱ្យអារម្មណ៍ដែលគិតច្រើនក៏ភ្ងាក់មកវិញ នាងមិនបានរត់មកឱបគេទេ គេស្រមៃច្រើនខ្លួនឯង គេជិតឆ្គួតហើយ នាងរស់នៅល្អសឹងអី ម៉េចនឹងអាចត្រឡប់មករស់នៅក្នុងនរកវិញបានទៅ
      “ខ្ញុំនឹកនាង..” ទីបំផុតគេក៏ក្លាហាននិយាយពាក្យក្នុងចិត្តទៅកាន់នាងធ្វើឱ្យនាងងើបទៅសម្លឹងគេចំក្រសែភ្នែកយ៉ាងលឿន
      “អឺ..គឺ.. ចង់មានន័យថាប៉ាម៉ាខ្ញុំនឹកនាង” ជុងហ្គុក ប្រញាប់ប្រញាល់ដោះសារជាមួយប្រយោគរបស់ខ្លួនឯងយ៉ាងច្រើន ព្រោះគេមានអារម្មណ៍ថាឆ្គង
      “ផ្តាំសួរសុខទុក្ខពួកគាត់ផង” ជីមីន ញញឹមរាក់ទាក់ធ្វើដូចជាមនុស្សដែលស្គាល់គ្នា សួរសុខទុក្ខគ្នាធម្មតា មើលទៅអ្នកដទៃសុទ្ធសាធ
      “ជេនណា អង្គុយចាំយូរហើយ ពួកយើងទៅៗ” ថេយ៉ុង ចាប់ក្រសោបចង្កេះរបស់រាងតូចដើរចូលទៅខាងក្នុង ខណៈដែលក្រសែភ្នែកផ្ចាញ់ចិត្តរបស់ ជុងហ្គុក
      (អាចង្រៃ!!!) ជុងហ្គុក ក្តាប់ដៃ លួចជេរ ថេយ៉ុង ក្នុងចិត្ត ទាំងដែលគេខឹងដល់ថ្នាក់ច្រាល់ឈាម រត់លែងត្រូវដូចប្រក្រតី គេចង់ទៅចាប់ទាញយករាងតូចមកឱបជាប់ទ្រូងណាស់ តែគេខ្លាច ខ្លាចថានាងរើចេញ មិនព្រមឱ្យគេប៉ះ
      “គាត់ជាអ្នកណា? ដូចជាប្រហែលៗមុខ” ជេនណា សួរ ស្របពេលដែលទាំងពីរនាក់ប្រុសស្រីចូលអង្គុយកៅអីទល់មុខនាង
      “គេជាបងប្រុសរបស់ជុងស៊ូ..” ជីមីន ប្រញាប់ប្រញាល់ឆ្លើយ ជេនណា ក៏ងក់ក្បាលយល់សេចក្តី

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Donde viven las historias. Descúbrelo ahora