ល្ងាច..
ថេយ៉ុងប្រញាប់ចេញពីធ្វើការដើម្បីឈាងចូលទៅមើលរាងតូចនៅមន្ទីរពេទ្យថែមទាំងទិញអាហារនិងបង្អែមជាច្រើនយកទៅឱ្យ គេបើកទ្វារចញលរួចក៏ចាត់ចែងអាហាររៀបចំសម្រាប់អ្នកជំងឺ ខណៈដែលនាងកំពុងគេងមិនទាន់ភ្ងាក់នៅឡើយ
“មុខចេញកន្ទួលក្រហមៗបែបនេះក៏ស្អាតម្យ៉ាងដែរ!” ថេយ៉ុង អង្គុយលើកៅអ៊ីក្បែរគ្រែសម្លឹងមើលមុខអ្នកដែលគេងលក់មិនដឹងខ្យល់អីក៏លេចស្នាមញញឹមលើផ្ទៃមុខស្រស់សង្ហារ គេលង់ស្រលាញ់នាងទាំងដែលដឹងថានាងជាប្រពន្ធអ្នកដទៃ ស្រឡាញ់ប្រពន្ធអ្នកដទៃខុសឬអត់ហ្ន៎?
“...” គេមិននិយាយអ្វីបន្តរប៉ុន្តែក៏លើកដៃធំមាំទាំទៅចាប់វីវែកសក់ដែលធ្លាក់បាំងមុខឱ្យមានរបៀបរៀបរយដោយក្តីពេញចិត្តនិងមានក្តីសុខ
“អ្ហឹមម..” ចិញ្ចឹមទូលាយជ្រាវជ្រួញចូលគ្នាខណ:ដែលភ្នែកចាប់ផ្តើមបើកឡើងតិចៗសម្លឹងពិដាននៅក្នុងបន្ទប់មុននឹងបើកភ្នែកស្រឡះស្រឡំសម្លឹងបរិស្ថានជុំវិញខ្លួនក៏ឃើញថាវាល្ងាចណាស់ទៅហើយ
“ល្ងាចហើយ..ឃ្លានទេ?” ថេយ៉ុង ងើបឈរពេញកម្ពស់ដើរទៅរុញរទះដែលរៀបចំទុកដាក់មុននេះយកមកឱ្យជីមីន នាងបានត្រឹមតែមើលសកម្មភាពរបស់គេ បើសិនទង្វើទាំងនេះជារបស់ជុងហ្គុកមិនដឹងល្អយ៉ាងណាទេ គិតក្នុងចិត្តបានហើយកុំស្រមៃចង់បានហួសការពិត នាងប្រាប់ខ្លួនឯងរួចក៏បង្វែរអារម្មណ៍មកនៅជាមួយការពិត
“ហាមាត់!” ថេយ៉ុង ដួលអាហារដាក់ស្លាបព្រាបង្ខំបញ្ជាឱ្យអ្នកម្ខាងទៀតហាមាត់ញ៉ាំ ប៉ុន្តែនាងខើចចិញ្ចើមមិនយល់ពីទង្វើគេទើបសួរគេ៖
“ធ្វើអី?”
“បញ្ចុកអាហារ”
“ខ្ញុំមិនមែនទារកទេ ឱ្យមកនេះញ៉ាំខ្លួនឯងបាន” ជីមីន ចាប់កញ្ឆក់ស្លាបព្រាពីថេយ៉ុងដួលអាហារឈ្ងោកញ៉ាំជារឿយៗព្រោះតែឃ្លានខ្លាំងពេក ធ្វើឱ្យថេយ៉ុងអង្គុយស្ងៀមមើលមុខនាងញ៉ាំឡើងភ្លឹងភ្លឹកអារម្មណ៍
(សូម្បីតែញ៉ាំក៏គួរឱ្យស្រឡាញ់ដែរ) ថេយ៉ុង គិតក្នុងចិត្តក៏ញោចស្នាមញញឹមផ្អែមដោយមិនដឹងខ្លួន
“ញញឹមស្អី?” ជីមីន បង្អែបង្អង់ការញ៉ាំអាហារដោយងើបមុខទៅសួរគេដោយមិនពេញចិត្ត ធ្វើឱ្យស្នាមញញឹមផ្អែមមួយនោះរសាយរសាត់បាត់នៅវិនាទីបន្ទាប់
“ញ៉ាំទៅ! មុខនិងដៃកន្ទួលខ្លាំងណាស់ ញ៉ាំរួចនឹងអាលបានចាំលេបថ្នាំនិងលាបថ្នាំ ប្រយ័ត្នលែងស្អាត” ថេយ៉ុង ចូលមកដល់ឃើញថ្នាំនៅលើតុបញ្ជាក់ថាមិនទាន់បានលេបនិងលាបទើបគេយកចិត្តទុកដាក់លើរឿងនេះ
“លែងស្អាតក៏មានលោកមួយស្រឡាញ់ដែរ” ជីមីន ញញឹមញញែមលរលេងសើចកំដរបរិយាស ដោយសារ ថេយ៉ុង ធ្លាប់ប្រាប់ថានាងមិនស្អាតក៏គេស្រឡាញ់ដែរ។ ជីមីន ញ៉ាំអាហារអស់ពីចានក៏បន្តរលេបថ្នាំរួច ថេយ៉ុង ក៏ងើបខ្លួនស្ទើរអង្គុយស្ទើរឈរ ទាញថ្នាំលាបលើមុខត្រង់កន្លែងមានកន្ទួលថ្នមៗ ចំពេលដែល ជុងហ្គុក បើកទ្វាចូលមកមើលមកពីក្រោយខ្នងវាដូចជាការថើបគ្នា ធ្វើឱ្យអារម្មណ៍ជុងហ្គុកច្របូកច្របល់ព្រោះតែពាក្យស្រឡាញ់របស់នាង
(មាត់ថាស្រឡាញ់យើង តែទង្វើមិនបានបញ្ជាក់ថាស្រឡាញ់យើងទេ នាងជាស្រីបែបណាជីមីន?!!) ម្តងហើយម្តងទៀត ជុងហ្គុក តែងតែយល់ច្រឡំនិងគិតអវិជ្ជមានលើមនុស្សដែលបរិសុទ្ធត្រឹមត្រូវ
“ចូលទៅជុង..” ថេសា បង្ហើបសម្លេងទម្លុះការគិតរបស់នាយសង្ហារ សម្លេងរបស់នាងក៏ដង្ហោយឱ្យអ្នកទាំងពីរដែលនៅក្នុងបន្ទប់ងាកមកព្រមៗគ្នា
“ខ្ញុំលាបថ្នាំឱ្យនាងរួចហើយ ក៏គិតថានឹងទៅផ្ទះវិញ” ថេយ៉ុង មួលកម្របថ្នាំទុកលើតុវិញ កាយវិការរបស់គេកំពុងទាំងក្រែងចិត្តក្រសែកំណាចដែលមើលមកព្រោះថាខ្លួនឯងគ្មានសិទ្ធិនិងតួនាទីអីត្រូវមើលភរិយាគេទេទើបប្រញាប់ដកខ្លួន។ ពេលបានដឹងថាមុននេះថេយ៉ុងឱនលាបរបួសឱ្យរាងតូច ជុងហ្គុក ក៏ធូរអារម្មណ៍
“អេ៎! លោកប្រញាប់ទៅវិញម៉េស មិននៅកំដរជីមីនទេឬ?” ថេសា ហៅថេយ៉ុងក្នុងគោលបំណងឱ្យថេយ៉ុងនៅទីនេះដើម្បីបានបង្ករជម្លោះជាមួយជុងហ្គុកនិងបានឱកាសបង្កើតការយល់ច្រឡំឱ្យជុងហ្គុកស្អប់ជីមីន
“គ្មានឋាន:គ្មានតួនាទីគ្មានសិទ្ធ យើងមិនគួរនៅ រំខានក្តីសុខប្តីប្រពន្ធគេទេ មិនថាអញ្ចឹងហ្អីអ្នកនាងថេ..សា..?” ថេយ៉ុង ងាកក្រោយសម្លឹងមុខ ថេសា ចំៗថែមទាំងបោះសម្តីឡកឡាយឱ្យថេសាដោយសង្កត់សម្លេងធ្ងន់ចំឈ្មោះរបស់នាង រួចក៏ញញឹមដើរចេញ
(អាឆ្គួត!!!!) ថេសា ជេរ ថេយ៉ុង ក្នុងចិត្ត ក្តាប់ដៃឡើងចេញសរសៃរនៅខ្នងដៃនិងកដៃផ្នែកខាងក្រោមដែលបញ្ជាក់ថានាងខឹងគេខ្លាំងសឹងតែទ្រាំមិនបានទៅហើយ