ភាគ២០(ស្អប់)

1.2K 88 3
                                    

      ស្ថានីយទូរទស្សន៍..
      ជីមីន ជិះតាក់ស៊ីមកធ្វើការព្រោះនាងគ្មានសិទ្ធជិះឡានរបស់គេទៀតទេ នាងនៅក្នុងនាមភរិយាតែឈ្មោះប៉ុណ្ណោះ រាងកាយគ្មានកម្លាំងកំហែងដើរចូលបន្ទប់ធ្វើការដូចគ្មានវិញ្ញាណធ្វើឱ្យអ្នកធ្វើការជាមួយចម្លែកចិត្តក៏សួរ៖
      “មិនស្រួលខ្លួនមែនទេជី..?”
      “អត់មានអីទេបង!” ជីមីន ញញឹមផ្អែមដាក់មិត្តរួមការងារ
      ទីងៗ!
      (ថ្ងៃត្រង់ចេញទៅញ៉ាំបាយជាមួយគ្នា) សារពី ថេយ៉ុង ដែលគេដើរកាត់នេះងាកមកញញឹមញញែមដាក់នាងហើយនាងក៏មើលទៅគេវិញដូចគ្នា
      (មិនទៅទេ!🙅) ជីមីន ចុចផ្ញើសារទៅវិញ
      (ខ្ញុំនឹងទៅចាប់បីនាងដល់បន្ទប់ធ្វើការ😜)សារត្រឡប់មកវិញ
      (ឈប់និយាយជាមួយលោកហើយ😡) ជីមីន ដាក់ទូរស័ព្ទចុះងាកទៅសម្លក់គេតាមកញ្ចក់
      “ជី..!ជី..! ឯងមានទំនាក់ទំនងជាមួយលោកថេយ៍មែនទេ?” ជីស៊ុក មិត្តរួមការងាររបស់ ជីមីន មកកៀកក្បែរៗ ជីមីន សួរតាមរបៀបអ្នកចេះរឿងគេ
      “គ្រាន់តែស្គាល់គ្នា! ខ្ញុំមានប្តីហើយ បងស៊ុកគិតច្រើនពេកហើយ” ជីមីន ជ្រួញចិញ្ចើមខណ:ពេលដែល ជីស៊ុក គិតថានាងជាស្រីកំណាន់របស់ថេយ៉ុង
      “បងនិយាយលេងទេ ធ្វើការទៅមិនយល់ត្រង់ណាសួរបងបាន” ជីស៊ុក សើចតិចៗតែមិនសូវសមហើយក៏បង្វែរខ្លួនទៅអង្គុយកៅអ៊ីធ្វើការវិញចំណែក ជីមីន ញញឹមផ្អែមដាក់ ជីស៊ុក មុននឹងងាកខ្លួនមកធ្វើការរហូតដល់ថ្ងៃត្រង់ក៏ដល់វេលាដែល ថេយ៉ុង ណាត់ទៅញ៉ាំអាហារថ្ងៃត្រង់
      “ញ៉ាំនៅហាងណា? ខ្ញុំប៉ាវនាង” ថេយ៉ុង និង ជីមីន បណ្តើរគ្នាតម្រង់ទៅឡានដើម្បីជិះទៅញ៉ាំអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន
      “ហាងណាឆ្ងាញ់ទៅហាងហ្នឹងទៅ”
      “មិនជិះឡានមកទេឬ?” ថេយ៉ុង ក្រលេកមើលកន្លែងដាក់ឡានមិនឃើញឡានជីមីនក៏សួរ
      “ឡានខូច!” ជីមីន ជ្រើសរើសកុហកគេ នាងមិនចង់ឱ្យ ថេយ៉ុង ដឹងពីជីវិតផ្ទាល់ខ្លួនរបស់នាងច្រើនទេ
      “ល្ងាចចាំខ្ញុំជូនទៅផ្ទះ” ថេយ៉ុង បំណងល្អជាមួយ ជីមីន គេមិនចង់បានការតបស្នងពីនាងទេគ្រាន់តែធ្វើល្អជាមួយនាងគេសប្បាយចិត្តណាស់ទៅហើយ
      “មិនបាច់ទេ ប្តីខ្ញុំមកទទួលហើយ” នាងចេះតែកុហកគេឱ្យតែផុតពីមាត់ទៅ ព្រោះមិនចង់រំខានគេ ហើយណាមួយកុំឱ្យអ្នកផ្សេងគិតថានាងជាស្រីកំណាន់ចិត្តរបស់ថេយ៉ុង ព្រោះគេសាវាណាស់អាចនិយាយបានថាតារាល្បីៗនៅក្នុងផលិតកម្មទូរទស្សន៍របស់គេភាគច្រើនសុទ្ធតែធ្លាប់បានទាក់ទងជាមួយគេនិងមានទំនាក់ទំនងគ្នាលើសលួស
      “ខលប្រាប់ប្តីនាងទៅថាមានអ្នកជូនទៅផ្ទះហើយ”
      “នែ៎លោក!!” កែវភ្នែកហួសចិត្តសម្លឹង ថេយ៉ុង
      “កុំបដិសេធខ្ញុំអី!” ថេយ៉ុង មិនខ្វល់
      “ពិបាកនិយាយគ្នាណាស់”
     
      មន្ទីរពេទ្យ..
      ជុងហ្គុក នាំ ថេសា មកពិនិត្យផ្ទៃពោះនៅក្លីនីករបស់ជីន ប៉ុន្តែវេជ្ជបណ្ឌិតមិនមែន ជីន ទេជាអ្នកផ្សេង
      “ទារកលូតលាស់ល្អ អ្នកម៉ាក់ញ៉ាំរបស់ប៉ូវបន្តិចសម្រាកឱ្យបានច្រើនកុំគិតច្រើន”
      “ចាស៎លោកលោកគ្រូពេទ្យ” ថេសា ញញឹមស្រស់ដាក់លោកគ្រូពេទ្យនិងជុងហ្គុក
      “អំឡុងពេលមានផ្ទៃពោះអារម្មណ៍របស់អ្នកម៉ាក់អាចនឹងប្រែប្រួលខ្លាំង សូមលោកប៉ាសហការមើលថែអ្នកម៉ាក់ផង”
      “បាទ!” ទឹកមុខស្មើមិនសូម្បីតែញញឹមអាចនិយាយបានថាវត្តមានទារកក្នុងផ្ទៃរបស់នាង គេមិនដែលគិតថាចង់ឱ្យវាបង្ករកំណើត ព្រោះគេមិនបានស្រឡាញ់ហើយក៏គ្មានចេតនាធ្វើវាជាមួយថេសា
      “ថ្នាំរក្សាគភ៌សូមអ្នកម៉ាក់លេបឱ្យបានទៀងទាត់” លោកគ្រូពេទ្យ រៀបចំថ្នាំហុចឱ្យ ថេសា រួចក៏ញញឹមលាគ្នា
      “នេះសោរឡានបើកទៅផ្ទះមុនទៅ ខ្ញុំមានការសំខាន់បន្តិច” ចេញពីបន្ទប់ពិនិត្យ ជុងហ្គុក ក៏ហុចសោរឡានឱ្យ ថេសា រួចក៏ដើរទៅរកជីននៅបន្ទប់ផ្សេង
      “ជុង..អឹ..” ថេសា បម្រុងនឹងសួរនាំប៉ុន្តែគេដើរចេញមិនខ្វល់ពីនាងធ្វើឱ្យនាងមានអារម្មណ៍អន់ចិត្តជាមួយគេយ៉ាងខ្លាំង មានអារម្មណ៍ថានាងយកបានតែកាយគេទេ ចិត្តគេមិនដឹងនៅទីណាទេ បង្វែរចំណាប់មកវិញនាងក៏កាន់សោរឡានដើរទៅឡានបើកត្រឡប់ទៅវិញដោយខ្លួនឯង។
      ជុងហ្គុក មករកជីនដល់បន្ទប់អង្គុយធ្វើមុខស្អុយគ្មានហុងស៊ុយដាក់ជីនដោយមិននិយាយអ្វីមួយម៉ាត់សោះ
      “យ៉ាងម៉េចអាប្អូនប្រុស លួងប្រពន្ធមិនបាត់មែនទេ?” ជីន ផ្តើមនិយាយទម្លុះភាពស្ងប់ស្ងាត់
      “នាងអត់បានស្រឡាញ់ខ្ញុំទេ..នាងមិនបានខូចចិត្តព្រោះនាងមានប្រុសផ្សេងចាំទទួលទៅហើយ”
      “ម៉េចនឹងអាចទៅ!”
      “នាងថើបមាត់គ្នាជាមួយប្រុសផ្សេងណា៎បង ខ្ញុំឃើញដោយផ្ទាល់ភ្នែក”
      “ជីមីន មិនមែនមនុស្សស្រីបែបនោះទេ” ជីន មិនជឿអ្វីដែលជុងហ្គុកនិយាយទេ តាមតែស្គាល់ជីមីនមកនាងមិនដែលផ្តសផ្តាសជាមួយអ្នកណាទេ
      “បងចង់ថាខ្ញុំនិយាយកុហកឬ? ស្រីដូចជានាងមិនសមបានក្តីស្រឡាញ់ពីខ្ញុំទេ ខ្ញុំស្អប់នាង ស្អប់ខ្លាំងណាស់” ជុងហ្គុក ក្តាប់ដៃធ្វើឱ្យក្រចកចាក់ស្បែកស្ទើរតែដាច់រលាត់
      “ម្សិលមិញថាស្រឡាញ់ថ្ងៃនេះថាស្អប់ ស្អីឱ្យប្រាកដទៅ”
      ផាំង! ជុងហ្គុក លើកដៃវាយតុមួយទំហឹងរហូតដល់ ជីន ភ្ងាក់ក្រញ៉ាងខ្លួន សភាពគេពេលនេះមិនខុសពីតាសានកំណាចនោះទេ
      “ខ្ញុំស្អប់នាង ខ្ញុំមិនដែលស្រឡាញ់នាងទេ!!!” សម្លេងសង្កត់ធ្ងន់ៗបញ្ជាក់ថាគេមិនបាននិយាយលេង
      “លែងលះទៅអ៊ីចឹង! ឯងក៏យក ថេសា មកនៅក្នុងផ្ទះហើយ ទុក ជីមីន នៅធ្វើអីបើមិនស្រឡាញ់ផង”
      “ខ្ញុំមិនលែង!!!!បើខ្ញុំលែងស្មើនឹងខ្ញុំបើកផ្លូវឱ្យនាងទៅរកប្រុសស្រួលៗហើយ”
      “ជុងហ្គុកឯងឆ្គួតទេឬ?!!!” ជីន ស្រែកគំហកខ្លាំងៗ
      “ខ្ញុំឆ្គួតព្រោះនាង នាងជាអ្នកធ្វើឱ្យខ្ញុំឆ្គួត ខ្ញុំស្អប់នាង ស្អប់នាងខ្លាំងណាស់ បងឮទេ?!!!” ជុងហ្គុក និយាយពាក្យថាស្អប់ប្រៀបដូចជាច្របាច់បេះដូងខ្លួនឯង គេកាន់តែនិយាយបេះដូងកាន់តែឈឺចុកចាប់
      “ស្ងប់អារម្មណ៍សិនទៅ! កុំយកកំហឹងទល់កំហល់” ជីន និយាយសម្រួលជុងហ្គុក ព្រោះតែគេដូចជាទប់អារម្មណ៍ខ្លួនឯងមិនបានសោះ
      “បងចាំមើលទៅ ខ្ញុំនឹងឱ្យនាងស្គាល់រសជាតិដែលនាងហ៊ានក្បត់ខ្ញុំទៅទាក់ទងប្រុសផ្សេង” កែវភ្នែកកំណាចសម្លឹងទៅសែនឆ្ងាយដែលក្នុងខួរក្បាលលេចរូបរាងមនុស្សស្រីម្នាក់ដែលគេកំពុងតែគិតថាស្អប់
      “ឯងចង់ធ្វើអី? កុំផ្តេសផ្តាសណា៎ ប្រយ័ត្នស្តាយក្រោយ”
      “បងចាំទៅមើលទៅ”
     Jungguk POV..
      ខ្ញុំមិនយល់ពីខ្លួនឯងទេ ខ្ញុំស្រលាញ់នាងខ្លាំងណាស់តែខ្ញុំក៏ប្រែទៅជាស្អប់នាងភ្លាមៗខណ:ពេលដែលបានដឹងថានាងមិនបានខូចចិត្តព្រោះខ្ញុំហើយនាងក៏ទៅផ្អែមល្ហែមជាមួយប្រុសផ្សេង ចិត្តរបស់ខ្ញុំប្រែក្លាយជាភ្លើងដ៏ក្តៅសន្ធោសន្ធៅដុតគំនិតរបស់ខ្ញុំឱ្យចងគំនុំជាមួយនាង អ្វីដែលខ្ញុំគិតនៅពេលនេះគឺសងសឹងខ្ញុំនឹងធ្វើឱ្យនាងឈឺចាប់ដូចខ្ញុំឈឺពេលនេះ ខ្ញុំស្អប់នាងដែលមិនស្រឡាញ់ខ្ញុំ!!

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Donde viven las historias. Descúbrelo ahora