ជុងហ្គុក ក្រោកចុះចេញពីលើគ្រែ ទាញកន្សែងមករុំល្វែងក្រោមមុននឹងដើរទៅក្នុងបន្ទប់ទឹក ទុកឱ្យរាងតូចយំក្តោបភួយតែម្នាក់ឯង នាងឈឺចុកពេញដើមទ្រូងតែនាងទ្រាំព្រោះតែស្រឡាញ់គេខ្លាំង មានអារម្មណ៍ថាខកបំណងខ្លាំងណាស់ពេលស្នេហារបស់ខ្លួនឈានមកដល់ដំណាក់កាលដែលលែងយល់ពីគ្នាច្រើនជាងយល់។ ជីមីន ព្យាយាមខាំមាត់យំកុំឱ្យឮសម្លេងចេញមកក្រៅ ខណ:ដែលទឹកភ្នែកថ្លាយង់ហូរស្រក់ច្រោកៗកាត់កន្ទុយភ្នែក នាងផ្អៀងផ្អងខ្លួនទៅម្ខាងទាំងដែលផ្នែកខាងក្រោមនៅឈឺ វាជាលើកទីមួយប៉ុន្តែគេមិនថ្នមថ្នាក់នាងបន្តិចសោះ បើស្រលាញ់នាងដែរធ្វើបាបនាងធ្វើអី? ស្នេហារបស់គេជាទារុណកម្ម តើមែនទេ? ពាក្យទាំងនេះនាងចង់ស្រែកសួរណាស់ ប៉ុន្តែបានត្រឹមតែសួរក្នុងចិត្ត
“ដេក.. ចាត់ទុកថាជាសុបិន្តទៅចុះ” ជីមីន ព្យាយាមបិទភ្នែកគេងដើម្បីបំភ្លេចរឿងឈឺចាប់គ្រប់យ៉ាង កប់វាទុកចោលដូចជាសុបិន្តដែលឆ្លងផុតហើយក៏កន្លងទៅដូចជាគ្មានរឿងអ្វីកើតឡើង។
ជុងហ្គុក គ្រងឈុតគ្រ័រហ្សេទាញក្រវាត់កមកចងឱ្យរៀបរយ រួចក៏បាញ់ទឹកអប់ម៉ាកល្បីក្លិនដ៏ក្រអូបផ្អែមទាក់ទាញ មុននឹងបោះជំហានទៅដើរទៅទាញទ្វារបើក គេងាកមើលអ្នកដែលគេងផ្អៀងខ្លួនបែរខ្នងបន្តិចក៏ដើរចេញទៅ ទាញបិទទ្វារឱ្យត្រឹមត្រូវ ក៏រត់ចុះពីលើកាំជណ្តើរលឿនញាប់ជើងស្អេក។ អ្នកស្រីជុន អង្គុយលើសាឡុងចាំដំណើរកូនប្រុសអាងនឹងសួរឱ្យដឹងសេចក្តីម្តង នៅក្នុងខួរក្បាលរបស់គាត់ពេញទៅដោយចម្ងល់មិនចេះអស់កាលបើកូនប្រុសកូនប្រសាសួរមិនស្តីឆ្លើយ
“ជុង..កូនអង្គុយសិនមកម៉ាក់មានរឿងចង់និយាយជាមួយ” សម្លេងហៅរបស់គាត់ធ្វើឱ្យសម្រិបជើងដែលបោះជំហានវែងៗបញ្ឈប់ បង្អែបង្អង់ដំណើរ
“ថេសា នៅក្នុងមន្ទីរពេទ្យតាំងពីរសៀល ខ្ញុំឱ្យ ឆុងណា ទៅមើលហើយម៉ាក់ ចំណែកប្រពន្ធខ្ញុំគេងក្នុងបន្ទប់ គ្មានរឿងអីទេម៉ាក់កុំបារម្ភ” មិនឱ្យអ្នកម៉ាក់សួរទាន់គេក៏ប្រញាប់បកស្រាយឱ្យគាត់យល់សេចក្តី រឿងផ្ទាល់ខ្លួនរបស់គេគាត់ដឹងច្រើនពេកក៏មិនអាចជួយដោះស្រាយអ្វីបានដែរ ដូច្នេះលាក់លៀមគាត់ជាជម្រើសដ៏ល្អ
“ថេសា កើតអី?” នាងជាម្តាយចៅរបស់គាត់ទើបអត់នឹងបារម្ភមិនបាន
“អការ:អ្នកមានកូន គ្មានអីធំដុំទេម៉ាក់ បើអស់អីហើយខ្ញុំទៅមើលនាងសិនហើយ” ថារួច ជុងហ្គុក ក៏ដើរហួសដំណើរសម្តៅទៅឡាន
