ភូមិគ្រឹះត្រកូលជុន..
ម៉ោង៧យប់..
តាំងពីត្រឡប់មកពីក្រុមហ៊ុនវិញ ជីមីន មិនសូវជាញញឹមទេ ទឹកមុខស្មើ ចងចិញ្ចើមជាប់ ជុងហ្គុក លួចសម្លឹង លួចចាប់អារម្មណ៍ តែមិនហ៊ានសួរនាំអីពីនាងទេ បើនាងខឹងក៏បណ្តោយឱ្យខឹងរហូតដល់អស់ចិត្តទៅ ចុងក្រោយនិយាយរកគេដោយខ្លួនឯងមិនខានទេ តែចាំយូរទៅចេះតែយូរនាងអង្គុយទល់មុខគេតែមិនសម្លឹងមុខគេគិតតែឱនមុខចុះសរសេរជារឿយៗមិនដឹងថាសរសេរអីណាស់ណាទេ
ព្រូស!
ជុងហ្គុក មានចេតនាទម្លាក់ប៊ិចឱ្យជ្រុះក្រោមជើងរបស់ជីមីន ចង់ដឹងថានាងរើសឱ្យគេឬអត់ លទ្ធផលគឺនាងឱនរើសវាដាក់លើតុតែមិននិយាយអីទេ រួចក៏បន្តរសរសេរកិច្ចការសាលា ជុងហ្គុក ទាល់តម្រិះចង់ហៅនាងមុន តែខ្លាចអន់ហើយក៏មិនដឹងរកវិធីអីឱ្យនាងនិយាយរកគេមុន
(ប្រពន្ធយើងទេ!) គេគិតក្នុងចិត្តមុននឹងនិយាយទៅកាន់នាង៖
“ជីមីនអ្ហា៎..នាងខឹងខ្ញុំតើមែនទេ?ឱ្យខ្ញុំសុំទោស” គេព្យាយាមនិយាយស្តីផ្អែមដាក់នាងអស់លទ្ធភាពហើយលទ្ធផលចេញមកគឺឆ្គងខ្លាំងមែនទែន សម្តីមិនរស់រវើក រឹងៗ ធ្វើឱ្យអ្នកម្ខាងទៀតធ្លោយមាត់សើចឡើងកខឹក មិនដែលឮគេនិយាយផ្អែមពីមុនមកទេ ចឹងទេតើទើបមិនដែលនិយាយផ្អែម
“ល្អសើចណាស់ឬ?” មុខក្រម៉ូវ សម្តីគំរោះគំរើយ ក៏ជះទៅលើស្រីតូចដែលកំពុងតែសើចឱ្យស្ងាត់មាត់ បានត្រឹមតែញញឹមមិនសូវសមដាក់គេ
“អឺ..ខ្ញុំមិនខឹងនឹងនាយទេ..ប៉ុន្តែខ្ញុំសូមអនុញាតនិយាយទូរស័ព្ទជាមួយសិស្សច្បងខ្ញុំបន្តិចម..” កាលពីពេលនៅក្រុមហ៊ុន ជុងហ្គុក បានខឹងនាងភ្លាមៗ ខណ:ពេលដែលនាងនិយាយការងារជាមួយសិស្សច្បងដែលរៀនសាលាជាមួយគ្នាផ្នែកសារព័ត៌មានដូចគ្នា
“អឺម..និយាយទៅសុំទោសមុននេះដែលបិទសិទ្ធនាងមិនឱ្យនិយាយទូរស័ព្ទជាមួយគេ” ជុងហ្គុក ក៏និយាយស្រួលៗដាក់នាងមិនផ្តាច់ការដូចពេលមុននេះ
“ចេះដឹងខុសដែរឬលោកប្តីផ្តាច់ការ?” ជីមីនខាំមាត់ខ្សឹបតិចៗ ទាញទូរស័ព្ទងើបឈរពេញកម្ពស់បម្រុងនឹងខលទៅសិស្សច្បង
“តែ..ខ្ញុំចង់សុំនាងមួយវិញ” ជុងហ្គុកងើបឈរដើរទៅក្បែរៗនាង ចង់សាកចិត្តខ្លួនឯងថាឱ្យនាងប៉ះពាល់កាយបានកម្រិតណា
“សុំអី??” នាងឈរមមិងមមាំងងើយមុខសម្លឹងមុខគេបែបមិនដឹងខ្យល់។ ដៃធំមាំទាំចាប់ចង្កេះរាងតូចមកអឹបនឹងខ្លួនប្រាណនាយ មិនចាំយូរគេក៏លើកដៃនាងឱ្យថ្ពក់ដៃលើកញ្ចឹងកទាំងដែលអារម្មណ៍ក្រេវក្រោធរបស់គេកើតមានខណ:ពេលដែលនាងប៉ះតាំងពីវិនាទីដំបូង គេបិទភ្នែករំងាប់ចិត្តកុំឱ្យរុញនាងចេញ
“នាយកើតអី?” សំណួរមិនដឹងខ្យល់អីសួរឡើងធ្វើឱ្យ ជុងហ្គុក បាត់សមាធិក៏រុញនាងមួយទំហឹងតាមកម្លាំងដៃ នាងដួលអុកគូទទៅលើឥដ្ឋទាំងហួសចិត្តនិងមិនយល់ក្នុងពេលតែមួយ។ នាយស្អប់អារម្មណ៍ពេលនេះខ្លាំងណាស់ក៏ទាញអាវក្រៅយកមកពាក់មុននឹងរុញទ្វារដើរចេញពីបន្ទប់ នេះជាលើកទី២ហើយដែលនាយព្យាយាមឱ្យនាងប៉ះពាល់
“នាយចង់លេងអី?” រាងតូចស្តើងព្យាយាមត្រដរងើបឈរវិញចង់រត់ទៅតាមដំណើរគេ ក្នុងចិត្តភ័យបារម្ភព្រោះនេះយប់ទៅហើយតើគេចង់ចេញទៅណា? តើគេកើតអី? ទោះបីនាងយល់ពីគេច្រើនតែមិនយល់គ្រប់រឿងទេដូចរឿងនេះជាដើម
ក្លឹបរាត្រី..
នាយខលហៅបងប្រុសជីដូនមួយមកក្លឹបផឹកស្រាខណ:ពេលដែលគេត្រូវស្រាគ្រប់គ្រងស្មារតីបាន និយាយលែងសូវដឹងខ្យល់ ខណៈដែលជីនអង្គុយរួមតុជាមួយគេ
“នេះជាបណ្តាសារឆ្គួតឡប់ស្អី?ហេតុអីមនុស្សស្រីប៉ះខ្ញុំមិនបាន?” ជុងហ្គុក កាន់កែវស្រាស្រែកសួរដូចមនុស្សឆ្គួត ជីន បានត្រឹមតែស្តាប់និងជួយរកដំណោះស្រាយបន្តិចបន្តួចប៉ុណ្ណោះអ្វីដែលសំខាន់គឺខ្លួនគេ
“ឯងចង់និយាយពីសុបិន្តនោះតើមែនទេ?” កាលពីវ័យជំទង់មុនពេលដែលមនុស្សស្រីប៉ះពាល់កាយតបស់ជុងហ្គុកមិនបាននិងមុនពេលដែលគេស្អប់មនុស្សស្រីខ្លាំង គេបានយល់សប្តឃើញខ្លួនឯងឈរចំពោះមុខស្រ្តីនាសម័យបុរាណស្លៀកឈុតហានប៊ុក(Hanbok)ស្រែកដាក់បណ្តាសារថា៖
(ជាតិនេះបងមិនប៉ះពាល់កាយខ្ញុំ ខ្ញុំសូមដាក់បណ្តាសាឱ្យគ្រប់ៗជាតិបងស្អប់មនុស្សស្រីខ្លាចញញើតការប៉ះពាល់រហូតដល់បងមានកូនស្រី..)
“វាគ្រាន់តែជាការយល់សប្តខ្ញុំមិនជឿទេថាវាជាបណ្តាសារពិតប្រាកដទេ តែហេតុអីក៏ខ្ញុំស្អប់មនុស្សស្រីស្អប់ការប៉ះពាល់ពិតមែន? មិនយល់ទេ សូម្បីតែស្រលាញ់ជីមីនបេះដូងខ្ញុំឈឺដូចត្រូវគេចាប់ច្របាច់ ហេតុអីៗៗទៅជាបែបនេះ?” ទីបំផុតគេទទួលស្គាល់អារម្មណ៍ស្រឡាញ់អំឡុងពេលជាតិស្រាចូលក្នុងខ្លួន គេស្ទើរតែសរសៃរប្រសាទទៅហើយ
“ឯងកុំព្យាយាមគិតពីរឿងនោះព្រោះវាអាចទាញចិត្តឯងឱ្យទោរទន់តាម បំភ្លេចវាចោលទៅ គិតរឿងល្អៗជាមួយស្រីដែលឯងស្រឡាញ់វិញទៅ បងជួយអីឯងមិនបានទេបានត្រឹមតែឱ្យយោបល់ប៉ុណ្ណឹង សំខាន់ខ្លួនឯងជួយជ្រោងខ្លួនឯងឱ្យងើបផុតពីសុបិន្តអាក្រក់មួយនោះ ទៅផ្ទះវិញទៅបងមានការបន្ទាន់ទៅមន្ទីរពេទ្យហើយ” ជីន ឆ្លៀតពេលមកផ្តល់កម្លាំងចិត្តឱ្យប្អូនទាំងដែលមានអ្នកជំងឺរង់ចាំការព្យាបាល
“ជុងហ្គុក..” ខណៈពេលដែល ជីន ចេញទៅផុតក៏លេចវត្តមានស្រីស្រស់ ថេសា ចូលមកក្បែរជុងហ្គុក ធ្វើឱ្យនាយបើកភ្នែកសម្លឹងមើលមុខនាងព្រិលភ្នែកមើលចេញទៅជាជីមីនទៅវិញ
(គិតរឿងល្អៗជាមួយស្រីដែលឯងស្រឡាញ់វិញទៅ) សម្តីជីនហោះកាត់ខួរក្បាលជុងហ្គុកបណ្តាលឱ្យគេចាប់ឱបខ្លួនរបសើថេសាក្នុងរង្វង់ដៃយ៉ាងណែនដែលនាំឱ្យ ថេសា ញញឹមសមចិត្ត ចាំឱកាសនេះជាយូរមកហើយទីបំផុតខ្លាក៏ជាប់អន្ទាក់ នាងគ្រាហ៍ជុងហ្គុកទៅបន្ទប់វី.អាយ.ភីមួយហើយក៏ធ្វើអ្វីដែលនាងគួរធ្វើជាមួយជុងហ្គុក
“ខ្ញុំស្រឡាញ់នាងណា..” សម្តីរវើរវាយឥតដឹងខ្យល់អីរបស់ជុងហ្គុក រឹតតែធ្វើឱ្យ ថេសា សប្បាយចិត្ត អ្វីក៏បានកើតឡើង...
ថ្ងៃថ្មី..
នាយសង្ហារនាំកាយដើរចូលក្នុងផ្ទះរបស់ខ្លួ ឡើងទៅបន្ទប់ទាំងដែលឈឺក្បាលមិនទាន់បាត់ខ្លួនប្រាណក៏ល្ហិតល្ហៃអស់កម្លាំងដូចកាលពីយប់មិញមិនបានដេកពេញមួយយប់ គេទម្លាក់អាវក្រៅពីក្នុងដៃទៅលើពូកទន់ល្មើយរួចក៏អង្គុយចុះខណ:ពេលដែលគេនៅមិនអស់ចិត្តរឿងកាលពីយប់មិញ
“វាមិនអាចទៅរួចទេ” ជុងហ្គុក នៅគិតពីរឿងដែលកើតឡើងជាមួយ ថេសា ម្តងហើយម្តងទៀត ប្រហែលមកពីជាតិស្រាចូលខ្លួនទើបមានរឿងបែបនោះកើតឡើង តែម៉េចនឹងអាចទៅ!!!
“ជុងហ្គុក..នាយមកវិញហើយឬ?ដឹងទេខ្ញុំបារម្ភពីនាយពេញមួយយប់” ជីមីន ចេញពីក្នុងបន្ទប់ទឹកវិញឃើញ ជុងហ្គុក អង្គុយលើពូកក៏ត្រេកអរក្នុងចិត្តព្រោះថាគេមិនបានកើតអី
“អឹម..” គេតបមួយម៉ាត់ក៏ដើរហួសនាងទាញកន្សែងចូលក្នុងបន្ទប់ទឹក គេបើកទឹកផ្កាឈូកខ្លាំងៗស្រោចស្រពលើសក់ក្បាលហូររហូតមកដល់សាច់ទ្រូង ក្បាលពោះធ្លាក់ចុះទៅលើឥដ្ឋការ៉ូឥតស្រាកស្រាន្ត គេច្បាមសក់ទៅក្រោយងើយកឡើងលើទាំងខឹងនឹងខ្លួនឯងដែលទៅដេកជាមួយថេសា។
ជីមីនសម្លឹងផែនខ្នងអ្នកដែលដើរហួសនាងបន្តិចមុននឹងដើរទៅយកអាវក្រៅរបស់ជុងហ្គុកដាក់ចូលក្នុងកន្ត្រក់ទុកបោកតែក៏ប្រទាក់ភ្នែកនឹងស្នាមក្រែមនៅជាប់លើកអាវស្វាមី ដៃតូចៗលូកយឺតៗទៅយកអាវមកកាន់ដើម្បីពិនិត្យមើលវាសារជាថ្មីក្នុងចិត្តមិនជឿទេថាជុងហ្គុកមានស្រីក្រៅ នាងលើកអាវមកហិតក៏ធុំក្លិនទឹកអប់មនុស្សស្រីក៏បោះវាចូលទៅក្នុងកន្រ្តក់វិញយ៉ាងលឿន "មិនអាចទេ!" វាច្បាស់ៗពេកហើយរហូតដល់នាងមិនជឿក៏មិនបាន ខួរក្បាលបញ្ជាប្រាប់បេះដូងថាមិនពិតទាំងដែលវាឈឺចុកចាប់រួចទៅហើយ
“គេស្អប់មនុស្សស្រី..” ភ្នែកព្រិចៗឃាត់ទឹកសថ្លាៗកុំឱ្យស្រក់ចុះតែឃាត់មិនជាប់ទេ..
