ភាគ៤២(ព្រហ្មលិខិតលំអៀង)

1.4K 84 0
                                    

       លេខប្លែក??? ចម្ងល់លោតនៅក្នុងខួរក្បាលរបស់គេខណ:ដែលលើកទូរស័ព្ទមកមើល ឬមួយមានរឿងមិនល្អកើតឡើងពិតមែន? គេក៏ប្រញាប់ប្រញាល់ចុចទទួលហើយក៏ស្តាប់អ្នកម្ខាងទៀតនិយាយ..
       “ថេសា គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរខ្លាំង???” គេសួរផ្ទួនសម្តីអ្នកដែលខលមក គេមិនខ្វល់ពីនាង នាងក៏ចេញទៅដោយមិនលា ថែមទាំងមានគ្រោះថ្នាក់ទៀតផង កំហុសមួយនេះកើតឡើងព្រោះគេទៀតហើយ មនុស្សស្រីដែលនៅក្បែរគេសុទ្ធតែរងកម្ម គេអាក្រក់ខ្លាំងណាស់ឬ?
       “បាទអរគុណ.. ខ្ញុំនឹងប្រញាប់ទៅ” ជុងហ្គុក ស្តាប់អ្នកម្ខាងទៀតនិយាយពីអការ:របស់ថេសាទាំងអួលណែនក្នុងទ្រូង , ថេសា មិនជាអាក្រក់អីណាស់ណាទេ គ្រាន់តែនាងជាមនុស្សទំនើង មិនសូវជាស្តាប់បង្គាប់ប៉ាម៉ាក់ តែសម្រាប់គេ នាងធ្វើល្អជាមួយច្រើនណាស់ តាំងពីនៅរៀន គេមានប្រតិកម្មជាមួយស្រីៗតែនាងជាអ្នកជួយទប់ស្កាត់ គិតៗទៅគេប្រើប្រាស់នាងរហូតដល់ជួបមនុស្សពិតក្នុងសុបិន្ត សមតម្លៃបំផុតដែលព្រហ្មលិខិតរៀបចំឱ្យនាងមកជ្រៀតជ្រែកជីវិតគូរបស់គេជាមួយមនុស្សពិត ប៉ុន្តែមិនសមតម្លៃទេដែលព្រហ្មលិខិតបណ្តោយឱ្យនាងចេញទៅដោយមិនទាន់បានកែប្រែកំហុសជាមួយគ្រួសារ..
       ជុងហ្គុក ប្រញាប់ប្រញាល់កាន់សោឡានរត់ចុះពីខាងលើផ្ទះតម្រង់ទៅរោងឡាន ឡើងលើឡានបើកចេញទៅយ៉ាងលឿន គេមិនបានស្រឡាញ់នាងក៏ពិតមែន ប៉ុន្តែរឿងហេតុគ្រប់យ៉ាងក៏ជាកំហុសរបស់គេ.. គេបើកឡានដោយល្បឿនលឿនដូចព្យុះ ខណៈពេលនេះយប់ស្ងប់ស្ងាត់។ ទៅដល់មន្ទីរពេទ្យគេក៏ប្រញាប់រត់ទៅសួររកលេខបន្ទប់របស់ ថេសា ហើយក៏រត់ទៅយ៉ាងលឿនទាំងតក់ក្រហល់ដកដង្ហើមមិនបានពេញលេញ
       ទៅដល់មុខបន្ទប់អ្នកគ្រូពេទ្យក៏បើកទ្វារដើរចេញមកខាងក្រៅល្មម នាងទៅហើយឬ?????
       “អ្នកគ្រូពេទ្យ ថេសា យ៉ាងម៉េចហើយ?” គេក៏សួរពាក្យនេះទាំងដែលត្រៀមក្នុងចិត្តកុំឱ្យក្តុកក្តួល
       “សុំទោសផងលោកប៉ា.. អ្នកម៉ាក់ទៅហើយ ខាងយើងជួយបានតែកូនទេ វាជាជម្រើសដ៏លំបាកសម្រាប់ខាងយើងដែលជួយបានតែម្ខាង បើជួយអ្នកម៉ាក់ប្រឈមនឹងស្លាប់ទាំងពីរបើជួយទារកប្រឈមតែអ្នកម៉ាក់ស្លាប់ ទីបំផុតខាងយើងក៏ជ្រើស សុំជួយចុះហត្ថលេខា” អ្នកគ្រូពេទ្យ ហុចឯកសារសំខាន់មួយឱ្យជុងហ្គុកហត្ថលេខា
       “...” ជុងហ្គុក ហាក់អួលណែនពេញទ្រូង បន្ទាប់ពីចុះហត្ថលេខាហើយគេក៏ដើរចូលបន្ទប់ អាយ.ស៊ី.យូ ដែលមានសាកសពមនុស្សស្រីដែលតែងតែក្បែរគេនៅទីនោះ នាងទៅហើយ..
       កែវភ្នែករបស់គេប្រែទៅជាស្រអាប់ ខណៈដែលជើងលើកទៅជិតគ្រែដែលមានមនុស្សគេងគ្របមុខយឺតៗ រួចក៏បើកមុខរបស់នាង វាពិតជាគួរឱ្យខ្លាចដែលរូបរាងកាយរបស់នាងរបួសពេញខ្លួនតែកូនមិនកើតអី..
       “នាងព្យាយាមហើយមែនទេ? សុំទោស! ពួកយើងជំពាក់កម្មគ្នា អហោសិកម្មឱ្យគ្នាចុះណា” គេក៏ទាញគ្របមុខរបស់នាងវិញ ខណៈដែលក្រុមគ្រូពេទ្យប្រញាប់ប្រញាល់បញ្ជូននាងចេញពីមន្ទីរពេទ្យ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី
       “ថេស៍ កូនថេស៍ ហ្អឹកក.. ហ្អឹកក..” អ្នកម៉ាក់លោកប៉ារបស់ ថេសា មកមើលកូនទាន់ពេលវេលាដែលក្រុមគ្រូពេទ្យលើកនាងដាក់លើរទះរុញចេញទៅតាមទ្វារក្រោយ ពួកគាត់យំសោកបោកខ្លួន ព្រោះតែស្តាយខ្លាំង កូនស្រីមានតែម្នាក់ ទីបំផុតសក់សក៏ជូនដំណើរសក់ខ្មៅ
       “កូនថេស៍.. បើកភ្នែកមកណា៎” អ្នកម៉ាក់លោកប៉ាបន្តយំ , ជុងហ្គុក ក៏ងើយក្បាលទៅក្រោយលេបលាក់ទឹកភ្នែកដើរទៅរកបន្ទប់ទារក ដើម្បីទៅមើលសាច់ឈាមដែល ថេសា បានបន្សល់ទុកក្នុងលោកនេះ គេលត់ជង្គង់ចុះក្បែរអង្រឹងទារកលើដៃយឺតៗទៅប៉ះផ្ទៃមុខកូនស្រី ក្នុងចិត្តសង្វែគស្ទើរតែគាំងបេះដូង
       “កើតចេញពីផ្ទៃម្តាយ៧ខែ មិនសូម្បីតែឃើញមុខអ្នកផ្តល់កំណើត កម្សត់ពេកហើយកូនរបស់ប៉ា..” គេពោលពាក្យក្តុកក្តួលខណៈដែលទឹកភ្នែកក៏ផ្តើមស្រក់ហូរលើថ្ពាល់
       “អ្នកនាង...” ឆុងណា មានតែបញ្ហាជើងដើរមិនបានប៉ុណ្ណោះទើបខំបង្វិលកង់រទះដើម្បីមករកអ្នកនាងក្នុងបន្ទប់ វី.អាយ.ភី ប៉ុន្តែលើគ្រែទទេរស្អាត មានតែ ជុងហ្គុក ដែលនៅក្បែរអង្រឹងរបស់ទារក ឆុងណា យំខ្លាំងលើសមុនទៅទៀត
       “អ្នកនាងរបស់ខ្ញុំនៅទីណា? ហ្អឹកកកក..” ឆុងណា យំដង្ហោយរកអ្នកនាងទាំងដែលក្នុងចិត្តដឹងច្បាស់។
       “ថេសាទៅហើយ.. កុំស្រែកភ្ងាក់ នីហ្វ័រសា កូនស្រីរបស់ កុង ថេសា តែម្នាក់ , ជុងហ្គុក ប៉ាអត់បានការដូចខ្ញុំ គ្មានសិទ្ធសូម្បីតែនៅក្នុងឈ្មោះកូនស្រី” នីហ្វ័រ គឺជាឈ្មោះកូនស្រីរបស់គេ សា គឺជាកន្ទុយឈ្មោះរបស់ ថេសា , មាន នីហ្វ័រសា រំលឹកទៅ ថេសា ដែលបានស្លាប់ទៅ ឈ្មោះនេះគេជាអ្នកផ្តល់ឱ្យទារិកា

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Wo Geschichten leben. Entdecke jetzt