💘 ភាគ៥៨(គូកម្ម)
ម៉ោង៧:០០នាទីយប់..
តាំងពីថ្ងៃត្រង់មកទល់ពេលនេះ ជុងហ្គុក មិនស្តីរក ជីមីន មួយម៉ាត់សោះ ព្រោះគេប្រាប់ថាខឹង ហើយខឹងងំពិតមែន ការពិតទៅគ្មានខឹងអីទេ គ្រាន់តែចង់ឱ្យប្រពន្ធតាមទ្រ តាមលួងតែប៉ុណ្ណឹង ប៉ុន្តែប្រពន្ធមិនទ្រ ទើបតាមមកទ្រប្រពន្ធវិញ
“អូន.. ប្រពន្ធ.. ជាទីស្រឡាញ់” ជុងហ្គុក ដើរមកដាក់បង្គុយក្បែរប្រពន្ធដែលកំពុងអានសៀវភៅរឿងកំប្លែងសើចមិនខ្វល់ពីអ្នកណា
“ក្រែងខឹងហ្អេ៎? កុំស្តីគ្នា” ជីមីន ដកសៀវភៅចេញពីមុខ ងាកមកស្រែកដាក់គេម៉ាំងៗប្រៀបដូចជានាងអ្នកផ្តើមខឹងគេ
“បងសុំទោស! បងខុស!” ជុងហ្គុក អង្គុយសសៀរៗទៅជិតប្រពន្ធ ហើយដាក់ដៃលើភ្លៅរបស់នាងអង្រួនតិចៗទុកជាការអង្វរករ
“ខុសរឿងអី?” ជីមីន ចាប់ដកដៃគេចេញពីភ្លៅរបស់ខ្លួន នាងធ្វើឫកពាដូចមិនចង់ឱ្យគេប៉ះពាល់
“ខុសគ្រប់យ៉ាង! ស្អីក៏ខុសដែរ” ជាថ្មីម្តងទៀតបាតដៃក្រាស់លូកទៅចាប់ទាញដៃតូចស្រឡូនយកមកកាន់ក្រសោបក្នុងប្រអប់ដៃ ខណៈដែលកែវភ្នែកកម្សត់កំពុងសម្លឹងទៅកាន់ភរិយា
“អើ.. ហើយខុសៗទៅ ពាក់ព័ន្ធអីខ្ញុំ?”
“ជី.. អូន.. កុំព្រងើយដាក់បងពេកណា៎” ជុងហ្គុក ធ្វើមុខកាន់តែកម្សត់ថែមទៀត កាលបើសម្តីរបស់គេហាក់មិនចូលត្រចៀកប្រពន្ធសោះ
“ចេញទៅ!! កុំមករញ៉េរញ៉ៃខ្ញុំអានសៀវភៅ!!” ជីមីន និយាយកំបុតៗគំហកៗខណ:ដែលដៃរុញគេចេញឱ្យឆ្ងាញពីខ្លួន កំពុងតែអានកំប្លែងជក់ចិត្តផង មករញ៉េរញ៉ៃ ឈឺក្បាលណាស់ ហើយក៏ធុញណាស់ដែរ..
“អូន..” ជាថ្មីម្តងទៀត គេព្យាយាមចាប់ដៃរបស់នាងខណ:ដែលនាងចេះតែបេះដៃគេចេញជារឿយ
“ធុញណាស់!! ចេញទៅ!!” ជីមីន ស្រែកខ្លាំងៗម្តងទៀត ដល់ថ្នាក់ស្វាមីគាំងលែងនិយាយ គេអន់ចិត្តខ្លាំងណាស់ ចាំបាច់អីស្រែកដល់ថ្នាក់នេះ ជុងហ្គុក ធ្វើមុខកាន់តែកម្សត់ខ្លាំងឡើងៗ
“អូន.. កុំខឹងបងអីណា៎” ជុងហ្គុក នៅតែមិនចុះចាញ់ បន្តនិយាយផ្អែមល្ហែម លួងលោមដដែល
“អញធុញណាស់.. អ្នកណាប្រាប់ថាអញខឹងហែង?” ជីមីន បិទភ្នែកបន្តិច មុននឹងបើកមកវិញ និយាយពាក្យអសុរោះទៅកាន់គេ ថាមិនចង់ទេ តែគេចេះតែមករញ៉េរញ៉ៃពេក
“ក្អឹក..” ជុងហ្គុក លេបទឹកមាត់មួយក្អឹកផ្សើមបំពង់ក ព្រោះមានអារម្មណ៍ថាខ្លួនឯងថោកណាស់ នេះដល់ថ្នាក់និយាយ ‘អញ’ ‘ហែង’ ជាមួយគ្នាផងហ្អេ៎? នាងប្អូនគេដល់ទៅ៨ឆ្នាំ ហ៊ានហៅគេស្មើ វាមិនហួសហេតុពេកទេមែន?
“បងទៅគេងហើយ” ជុងហ្គុក ក្រោកដើរចេញពីសាឡុង តែក៏មិនភ្លេចប្រាប់នាងថាទៅណា
“ស្អែកខ្ញុំត្រូវផ្ទះ” ជីមីន ងើបមុខនិយាយ ខណៈដែលឃើញតែផែនខ្នងរបស់គេ
“ចាំបងជូនទៅ” គេតបសម្តីរបស់នាងដោយមិនងាកក្រោយមើលមុខនាងសូម្បីតែបន្តិច អាហ្នឹងបានគេហៅថាខឹងមែនទែន
គេដើរទៅបន្ទប់បាត់ ជីមីន ក៏បន្តអានសៀវភៅប៉ុន្តែអានមិនចូលខួរក្បាលសោះ ងាកឆ្វេងស្ងាត់សូន្យ ងាកស្តាំស្ងាត់ជ្រងំ ងាកមុខមានតែភាពទទេស្អាត ទើបក្រោកឈរមុននឹងដើរញាប់ជើងទាំងដែលជើងនៅឈឺមិនទាន់ជាសះស្បើយ
តុកៗ
ក្រាក!!
ខ្នងដៃស្តើងលើកទៅគោះទ្វារមុននឹងបើកទ្វារបង្ហើបបន្តិច អើតកសម្លឹងអ្នកនៅខាងក្នុង ក៏ឃើញថាគេគេងលក់បាត់ហើយ ភ្លើងអំពូលនៅក្បាលដំណេកក៏មិនបានបិទដែរ។ ជីមីន លូនខ្លួនចូលបន្ទប់លបៗមុននឹងទាញទ្វារបន្ទប់បិទវិញថ្នមៗ ខ្លាចអ្នកដែលកំពុងគេងលក់ភ្ងាក់
“ជុងហ្គុក!” ជីមីន ឡើងគេងលើគ្រែក្បែរស្វាមី ដោយថ្នមខ្លួនបំផុត កាលបើបានដាក់ក្បាលដល់ខ្នើយហើយ នាងក៏ងើបក្បាលសម្លឹងមើលមុខប្តីដែលកំពុងដេកផ្អៀងខ្លួន ដោយមិនភ្លេចកេះស្មាគេ ហើយហៅឈ្មោះគេស្រាលៗ
“...” គ្មានការឆ្លើយតប
“ជុង..” ជីមីន អត់ធ្មត់ សង្កត់ចិត្ត ហៅគេម្តងទៀត មិនដឹងថាហៅធ្វើអីទេ តែមានអារម្មណ៍ថាចង់ហៅគេឱ្យមកនិយាយជាមួយ ព្រោះមុននេះនាងប្រើសម្តីលើសលួសលើគេ
“...” ស្ងាត់
“លោកប្តី..! ស្វាមីសំណព្វចិត្ត!” ជីមីន ព្យាយាមម្តងទៀត វាមិនអសារបង់នោះទេ ដោយសារគេបែរខ្លួនមកគេងផ្ងារវិញ
“គេងទៅ.. ក្រែងស្អែកទៅផ្ទះហ្អេ៎” ជុងហ្គុក និយាយស្រាលៗទាំងដែលភ្នែកនៅបិទ
“អត់ទេ! ប្រាប់មកលោកខឹងខ្ញុំមែនទេ?” ជីមីន លើកដៃច្រត់ចង្កា ខណៈដែលភ្នែកកំពុងមើលរាងសង្ហាដែលគេងបិទភ្នែកមិនខ្វល់ពីខ្លួន
“អត់ខឹងទេ” គេតបស្រាលៗ
“សុំទោសមុននេះនិយាយលើសដាក់លោក” នាងដឹងហើយថាគេខឹង ប៉ុន្តែគេចិត្តត្រជាក់ទើបនាងជ្រើសរើសសុំទោសគេសម្រាប់កំហុសមុននេះ
“..” ស្ងាត់
“អូនសុំទោស!” មិនត្រឹមតែនិយាយទេ ម្រាមដៃតូចៗនៅហែកភ្នែករបស់គេដើម្បីឱ្យបើកមើលមុខរបស់ខ្លួនថែមទៀត ខណៈនេះទោះគេខឹងក៏ត្រូវតែលែងខឹងដែរ ព្រោះថាមិនខឹងស្ងាត់ៗបែបនេះ រាងតូចនឹងឆាឆៅគេមិនឱ្យបានដេកលក់ពេញភ្នែកទេ
“គេងទៅ” ប្រអប់ដៃមាំរុញក្បាលប្រពន្ធឱ្យគេងលើដើមដៃរបស់ខ្លួន ខណៈដែលនាងនិយាយតាប៉ែខ្លាំងពេក គេឯណាទៅហ៊ានខឹងនាងនោះ កុំឱ្យតែនាងខឹងគេទៅ សំណាងណាស់ទៅហើយ
“អូនសុំទោសប្តី..” មាត់និយាយថាសុំទោស តែដៃមិនទំនេរទេ បោចរោមក្លៀកវែងៗរបស់អ្នកសង្ហាទាញចុះទាញឡើង ធ្វើឱ្យគេស្រៀវសឹងតែដាក់នាងមួយដៃ
“កុំលេង.. បងរសើប” គេប្រើចិត្តត្រជាក់ឱ្យនាងលេងរោមក្លៀកបានតាមចិត្ត ព្រោះមិនចង់ឱ្យមានរឿងឈ្លោះទាំងយប់
“មិន! ងើបមើលមុខអូនសិនទៅ” ជីមីន ទាញកន្ត្រាក់រោមក្លៀករបស់គេយ៉ាងខ្លាំងសឹងតែរបូតឫស ធ្វើឱ្យរាងសង្ហាបិទភ្នែកទៅមុខលែងរួច ទើបបង្ខំចិត្តងើបមើលមុខរបស់នាងយ៉ាងយូរដោយមិននិយាយអីមួយម៉ាត់សោះ
“មើលមុខអូនធ្វើអី?” ក្រសែភ្នែកប៉ះក្រសែភ្នែកបែបនេះ ធ្វើឱ្យ ជីមីន អៀនខ្មាស សឹងមិនហ៊ានមើលមុខគេចំៗ គេសង្ហាសឹងស្លាប់ហើយ មើលយូរៗទៅ លង់ខ្លួនមិនដឹងដល់ឋានព្រះចន្ទឥឡូវហើយ
“ក្រែងអូនឱ្យមើលហ្អេ៎? បងក៏មើលហើយ ឬចង់លើសពីមើល?” គេធ្វើមុខច្រឡឺមសម្លឹងនាង
“ឆ្គួត!” ជីមីន ឱនមុខចុះ រសុលខ្លួនខិតទៅជិតគេមុននឹងលើកដៃឱបខ្លួនគេ ខណៈដែលស្នាមញញឹមលើបបូរមាត់ស្រស់ស្អាតមិនរលុប
ជុងហ្គុក ញោចស្នាមញញឹមចុងមាត់បន្តិចមុននឹងទម្លាក់ខ្លួនលើខ្នើយគេង ហើយលើកដៃអង្អែលសក់របស់រាងតូចថ្នមៗរហូតដល់លង់លក់ជាមួយដំណេក
ថ្ងៃថ្មី..
ព្រលឹមស្រាងៗខណ:ដែលមុនពេលព្រះអាទិត្យមិនទាន់រះត្របកភ្នែកស្តើងបង្ហើបបើកតិចៗរហូតដល់បើកពេញទី ហើយក៏ឱនមើលមុខអ្នកដែលគេងក្នុងរង្វង់ដៃរបស់ខ្លួនតាំងពីយប់រហូតដល់ពេលនេះ។ រោមចិញ្ចើមក្រាស់ៗ រោមភ្នែកវែងៗក្រាស់ងខ្ទើតស្រោបលើត្របកភ្នែកកំពុងបិទជិត ចុងច្រមុះស្រួចពណ៌ផ្កាឈូកព្រឿងៗ បូករួមជាមួយថ្ពាល់ប៉ោងៗដូចនំម៉ូឈី បបូរមាត់រាងបេះដូងពណ៌ស៊ីជម្ពូ មើលយូរយ៉ាងណាក៏មិនជិនណាយ រាងសង្ហាគេងញញឹមមើលមុខប្រពន្ធជាង៥នាទីហើយ ក៏មានអារម្មណ៍ល្អនិងស្រស់ស្រាយទាំងព្រលឹម
“ហ្អឹមម..” ជីមីន ក្រហឹមតិចៗនៅដើមកព្រោះមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ត្របកភ្នែកស្តើងបើកឡើងនាំយករោមភ្នែកងក្រាស់ឱ្យងើបទៅតាមគ្នា រាងតូចងើយឡើងលើមើលមុខស្វាមីព្រោះមានអារម្មណ៍ថាគេភ្ងាក់យូរហើយ
“អារុណសួស្តី” ស្នាមញញឹមផ្អែមល្ហែមប្រគល់ឱ្យភរិយាជាទីស្រឡាញ់ទាំងប្រលឹមស្រាងៗ ខណៈដែលនាងធ្វើមុខមិនដឹងខ្យល់អីសម្លឹងគេ
“ភ្ងាក់យូរនៅ?” ម្រាមដៃតូចស្រឡូនស្រឡៅលើកទៅញីភ្នែកស្រាលៗមុននឹងបង្ហើបមាត់សួរគេ
“មិនយូរទេ.. នៅក្បែរអូនពេលវេលាដើរលឿនខ្លាំងណាស់” ជុងហ្គុក ញោចស្នាមញញឹមផ្អែមសារជាថ្មីបន្ទាប់ពីពោលពាក្យផ្អែមដូចទឹកឃ្មុំរដូវប្រាំង
“អ្ហឹម.. ខ្ញុំថាពួកយើងគួរតែរៀបចំខ្លួនទៅ” ជីមីន ក្រោកអង្គុយមុននឹងទម្លាក់ជើងចុះពីលើគ្រែដើរយឺតៗទៅបើកទូរកន្សែង
“ទៅណា?” ជុងហ្គុក ងើបអង្គុយធ្វើទឹកមុខភ្លើៗសួរប្រពន្ធ
“ទៅយកលោកយាយទៅនៅសេអ៊ូលជាមួយគ្នា ខ្ញុំចង់មើលថែគាត់ព្រោះគាត់ចាស់ណាស់ហើយ” ជីមីន ឆ្លើយតាមដំណើររឿង ព្រោះអីកាលពីពេលដែលនាងទៅលេងស្រុកកំណើតកាលពីប៉ុន្មានថ្ងៃមុន គឺមានគោលបំណងយកលោកយាយទៅនៅទីក្រុង
“បងបានទិញផ្ទះថ្មីនៅមិនឆ្ងាយពីផ្ទះប៉ាម៉ាក់ប៉ុន្មានទេ យកគាត់ទៅនៅទីនោះតែម្តងទៅ” ជុងហ្គុក និយាយខណៈដែលក្រោកឈរដើរទៅជិតប្រពន្ធមុននឹងជួយយកសម្លៀកបំពាក់ដែលដាក់លើទូរទីខ្ពស់
“ខ្ញុំបានទិញអាផាតមេនមួយរួចហើយ ខ្ញុំនឹងទៅនៅទីនោះជាមួយលោកយាយ”
“ចុះបង?” ជុងហ្គុក ធ្វើមុខគ្មានជាតិដាក់រាងតូចខណៈដែលសម្តីរបស់នាងមួយម៉ាត់ណាក៏មិនចង់នៅជាមួយគេឬស្និទ្ធស្នាលជាមួយគេដែរ
“លោកនៅជាមួយកូនស្រីរបស់លោកទៅ ខ្ញុំមិនមើលកូនលោកទេ” ជីមីន និយាយធម្មតាៗទាំងដែលពាក្យនេះស្តាប់មើលទៅមិនធម្មតា ក៏ពិតមែនគ្មានប្រពន្ធដើមឯណាចង់ចិញ្ចឹមកូនប្រពន្ធចុងទេ
“អូននិយាយមែនហ្អេ៎?” ជុងហ្គុក ធ្វើមុខកម្សត់ចង់យំបន្តិចអីបន្តិច របៀបថាមិនដឹងធ្វើយ៉ាងណាឱ្យល្អ
“អ្ហឹម..” ជីមីន ងក់ក្បាលធ្វើទឹកមុខប្រាកដប្រជា នាំឱ្យ ជុងហ្គុក កាន់តែវេទនាផ្លូវចិត្ត នាងនិយាយថាមិនមើលកូនគេទេ? ចុះគេ នាងស្រឡាញ់ទេ? បើគេទៅនៅជាមួយនាងត្រូវតែយកកូនទៅតាមហើយ
“បងចង់ទៅនៅជាមួយអូន ប៉ុន្តែបងសន្យាមិនឱ្យកូន ហ្វ័រ រញ៉េរញ៉ៃជាមួយអូនទេ អូខេទេ?” ជុងហ្គុក កាន់តែកម្សត់ថែមមួយកម្រិតទៀត កាលបើ ជីមីន ធ្វើមុខស្មើ ហាក់មិនយល់ស្របជាមួយសម្តីរបស់គេ
“សួរខ្ញុំនៅ ថាខ្ញុំព្រមឱ្យលោកនៅជាមួយឬអត់?” កែវភ្នែកទទេស្អាតគ្មានមនោសញ្ចេតនារបស់នាង ធ្វើឱ្យរាងសង្ហាស្រងាកចិត្ត ហាមាត់ហាស្តីអង្វរករភរិយាលែងចេញ
“..” គេស្ងៀមស្ងាត់ ឈរធ្វើមុខគួរឱ្យអាណិត
“ជុងហ្គុក! អូននិយាយលេងតើ..ចាំបាច់ធ្វើកម្សត់ដល់ថ្នាក់នេះធ្វើអី?” ខណៈដែលគេលែងមាត់ហើយធ្វើកម្សត់ រាងតូចកើតចិត្តអាណិត ទើបលូកដៃទៅចាក់ចង្កេះគេតិចៗដើម្បីឱ្យគេសើចមកវិញ
“បងធ្វើលេងដែរហ្នឹង ហាសហា បងដឹងច្បាស់ថាអូនមិនដាច់ចិត្តដល់ថ្នាក់នោះទេ ហិហិ” ជុងហ្គុក ធ្វើមុខច្រឡឺម សើចឌឺរាងតូចដែលកំពុងធ្វើមុខខឹង ដែលបានចាញ់បោក មុខកម្សត់ៗគួរឱ្យអាណិតរបស់គេមុននេះ
“ប្រុសកំហូច.. ខ្សែលើ គួរឱ្យខឹង គួរឱ្យចង់ស៊ី” ជីមីន លូកដៃទៅក្តិចគល់ចង្កេះរបស់គេ ក្បាលពោះ ក្បាលដោះ សឹងតែមួយល្វែងលើរបស់គេ ខណៈដែលគេរើបម្រះដូចគោស្រាំងទិច
“បងឈឺ! ជាំអស់ហើយ” ជុងហ្គុក លោតៗដូចត្រូវឆក់ខ្សែភ្លើង
“ចង់តែក្តិចអាក្រោមមួយចង្កោមហ្នឹងឱ្យបាត់ទេ” ជីមីន និយាយទាំងក្នក់ក្នាញ់ក្នុងចិត្តជាពន់ពេក តាមតែចិត្តហ៊ានចង់តែក្តិចមែនទែនទេ
“អួយ.. ប្រពន្ធបងអើយ កំពុងតែខ្សោយផង តិចដាច់ពូជទៀត” ជុងហ្គុក ត្បៀតជើងចូលគ្នាមុននឹងប្រើប្រអប់ដៃមាំក្រាស់ក្តោបចំណុចខាងក្រោមរបស់ខ្លួន ខណៈដែលខ្លបខ្លាចប្រពន្ធក្តិចមែនទែន