ភាគ៤៦(រស់នៅរៀងខ្លួន)

1.3K 80 0
                                    

      ល្ងាច..
      ដៃតូចស្រឡូនចាប់កាន់ជក់ផាត់លើមុខទន់រលោងថើៗរួចក៏ទាញក្រែមមកលាបលើបបូរមាត់ទន់ៗ ខណ:ដែលខ្លួនដាក់បង្គុយមុខកញ្ចក់ នាងញញឹមផ្អែមដាក់កញ្ចក់ដើម្បីបង្ហាញភាពស្រស់ស្អាតរបស់ខ្លួន រួចក៏ក្រោកដើរចេញទៅបើកទ្វារបន្ទប់ហើយក៏ទាញបិទវិញមុននឹងដើរចុះតាមកាំជណ្តើរថ្នមៗទៅជាន់ខាងក្រោម ភូមិគ្រឹះនេះធំខ្លាំងណាស់ជណ្តើរពណ៌មាសកោងកាច់យ៉ាងវែងមានដល់ទៅពីរ ប្រហែលជាជណ្តើរមួយខាងនោះសម្តៅទៅបន្ទប់ប៉ាម៉ាក់របស់ ថេយ៉ុង ហើយ បើតាមនាងស្មាន ចុះមកដល់ខាងក្រោមនៅចន្លោះជណ្តើរទាំងសងខាងក៏មានសាឡុងដែលរៀបចំយ៉ាងស្អាតបាតសម្រាប់អង្គុយទទួលភ្ញៀវ រាងតូច បន្តដើរទៅផ្ទះបាយក៏សម្លឹងឃើញសម្ភារ:ផ្ទះបាយដ៏ប្រណីតៗសូម្បីតែកៅអីអង្គុយញ៉ាំបាយក៏ទាន់ស្រួលខ្លួនក្នុងការអង្គុយ គ្រប់យ៉ាងនៅទីនេះគឺល្អឥតខ្ចោះទាំងអស់
      ផឹបៗ!
      សម្លេងលាន់ស្បែកជើងដើរក៏ធ្វើឱ្យ រាងតូច ភ្ងាក់ ទើបនាងប្រញាប់ប្រញាល់ក្រោកចេញពីកៅអីហើយរេសម្លឹងភ្នែកទៅស្ត្រីម្នាក់នោះ
      “អ្នកនាងជាអ្នកណា?” សំណួរបែបនេះធ្វើឱ្យនាងតូចឆ្លើយមិនចេញព្រោះនាងមិនបានត្រូវជាអ្វីនឹងកូនប្រុសក្នុងផ្ទះនេះទេ តែក៏សុំមកនៅជាមួយ គួរឱ្យអាម៉ាស់ណាស់
      “ប្អូនស្រីធម៌បងថេយ៍ គាត់នាំខ្ញុំមកទីនេះបីថ្ងៃហើយ ស្នាក់នៅបន្ទប់មួយខាងនោះនៅជាន់ទី២” ជីមីន ធ្វើឫកពាមិនដឹងខ្យល់អីដ៏គួរស្រឡាញ់បង្ហាញជូនម៉ែដោះដោយនិយាយផងកាយវិការផង
      “អង្គុយចុះទៅ ប្រហែលជាហត់នឿយហើយ ចាំអ៊ំធ្វើអាហារឱ្យញ៉ាំ” សម្តីរបស់គាត់បានន័យថាម៉េច? គ្មានធ្វើអ្វីផងឱ្យហត់មកពីណា? កាន់តែវែងឆ្ងាយហើយនេះ
      ប្រហែល ១០ នាទីអាហារយ៉ាងរៀបរយក៏ស្ថិតនៅពីមុខ រាងតូច នាងសឹងតែមិនជឿទេថាគាត់ធ្វើលឿនយ៉ាងនេះ រៀបចំដាក់ចានយ៉ាងស្អាតទៀត គួរតែសុំគាត់រៀនតាមហើយ ប៉ុន្តែអាហារទាំងនេះមើលទៅល្អឥតខ្ចោះពេក សឹងតែដូចនៅវាំងហើយ ពេលនេះជាព្រះនាងតូចតើមែនទេ? មិនមែន! នាងមិនត្រូវការល្អឥតខ្ចោះពេកនោះទេ ល្អសមរម្យដូចកាលពីនៅផ្ទះអតីតស្វាមីគឺគ្រាប់គ្រាន់ហើយ
      “ហេតុអីមិនញ៉ាំ មិនទំនងញ៉ាំមែនទេ? ចាំអ៊ំប្តូរឱ្យ” ម៉ែដោះ ឃើញនាងតូចអង្គុយសម្លឹងអាហារមិនព្រមញ៉ាំទើបបារម្ភ មើលទៅឫកពារបស់នាងមិនមែនជាហាយសូដែលញ៉ាំអាហារទាំងនេះមិនកើតនោះទេ តែហេតុអីក៏មិនញ៉ាំ?
      “អាហារល្អឥតខ្ចោះពេកទើបមិនដាច់ចិត្តញ៉ាំ ហិហិ តែខ្ញុំចង់រៀនធ្វើអាហារល្អឥតខ្ចោះហើយលឿនដូចអ៊ំ” ជីមីន ស្ញេញដាក់ម៉ែដោះដើម្បីសុំគាត់ឱ្យបង្រៀនធ្វើអាហារ ម៉ែដោះ អត់នឹងក្នាញ់មិនបាន ក្មេងអីគួរឱ្យស្រឡាញ់យ៉ាងនេះ លេបបានគាត់លេបទុកហើយនៀក៎
      “ញ៉ាំឱ្យអស់ទៅចាំអ៊ំបង្រៀនធ្វើ”
      “ចា..”
      នាងញ៉ាំអាហារអស់មួយចានយ៉ាងលឿនហើយក៏ក្រោកឈរដើម្បីយកចានទៅលាងខណ:ដែលម៉ែដោះកំពុងរៀបចំធ្វើអាហារពេលល្ងាច ឆ្លៀតពេលនេះ ម៉ែដោះ ក៏បង្រៀននាងធ្វើអាហារឱ្យដូចអ្នកវាំងជាច្រើនមុខ មានទាំងម្ហូប បង្អែម ផ្លែឈើ គ្រប់យ៉ាងគឺរចនាម៉ូតគួរឱ្យចង់ញ៉ាំមែនទែន
      “ល្អខ្លាំងណាស់អ៊ំ”
      ចំណាយពេលមិនដល់២ម៉ោងផង ម្ហូប៦មុខ បង្អែម៣មុខ និង ផ្លែឈើដែលរចនាម៉ូត នៅលើតុអាហារពណ៌មាសដ៏ប្រណីតរៀបចំបានយ៉ាងស្រស់ស្អាត
      ម៉ោង៦:៣០នាទី អ្នកផ្ទះនេះក៏មកដល់ផ្ទះជុំគ្នា លើកលែងតែ ថេយ៉ុង ដែលមិនសូវជាចូលផ្ទះ តែឃើញថាជិតមួយឆ្នាំមកនេះចូលផ្ទះញឹកញាប់។ ណាមជុន លោកប៉ា អ្នកម៉ាក់ ដើរចូលខាងក្នុងផ្ទះមកព្រមៗគ្នាហើយក៏ប្រទាក់ភ្នែកនឹងរាងតូចដែលអង្គុយអានសៀវភៅលើសាឡុងនៃកន្លែងទទួលភ្ញៀវ នាយសង្ហា ណាមជុន សឹងតែដកដង្ហើមមិនដល់គ្នា ហេតុអ្វីនាងក៏មកនៅទីនេះ? គេជួបនាងបានតែម្តងកាលពីជិតមួយឆ្នាំមុនហើយក៏មិនតាំងចិត្តថាជួបដែរ
      “ជម្រាបសួរលោកប្រុសលោកស្រី! ជម្រាបសួរលោកគ្រូនាយក!” ជីមីន ងើបឈរឱនគោរពពួកគាត់កៅសិបដឺក្រេ ឫកពារបស់នាង ធ្វើឱ្យប៉ាម៉ា ថេយ៉ុង ជ្រួញចិញ្ចើមឆ្ងល់
      “ជាអ្នកណា? កូនសិស្សរបស់កូនមែនទេ ជុន?” លោកស្រីគីម សួរដោយការស្មាន ព្រោះធ្លាប់មានកូនសិស្សច្រើននាក់ក៏មកសុំជួបកូនប្រុសគាត់គាត់និយាយរឿងផ្ទាល់ គិតថានាងក៏ដូច្នេះ ឃើញអង្គុយអានសៀវភៅឡើងទំនងទៀត
      “ជាសង្សារអ្នកប្រុសថេយ៍” ម៉ែដោះ មកពីផ្ទះបាយក៏ឆ្លើយជំនួសរាងតូច ធ្វើឱ្យនាងកាន់តែពិបាកធ្វើខ្លួន នាងជាសង្សារថេយ៍ពីពេលណា?
      “មិនមែនទេអ៊ំ” ជីមីន ប្រញាប់ប្រញាល់ក្រវីក្បាល បដិសេធ ម៉ែដោះ
      “មិនបាច់អៀនទេមីនាង.. កុំលាក់លៀមអី” ម៉ែដោះ ញញឹមស្រស់ កាលនៅពីក្រមុំគាត់ក៏ធ្លាប់បែបនេះដែរ គិតៗទៅស្រណោះខ្លួនកាលពីនៅក្រមុំ
      “កូនថេយ៍ហ៊ាននាំស្រីចូលដល់ក្នុងផ្ទះ នេះច្បាស់លាស់ហើយអ្ហេស៎?” លោកស្រី គីម សួរសំណួរដែលមិនមាន ថេយ៉ុង នៅទីនេះ ក៏គិតថានឹងសួរខ្លួនឯងកាត់យល់ខ្លួនឯង តែផ្ទុយស្រឡះ ថេយ៉ុង មកដល់ហើយក៏ឆ្លើយយ៉ាងរហ័ស៖
      “ច្បាស់ហើយអ្នកម៉ាក់បាទ” ថេយ៉ុង ចូលមកក៏ទាញចង្កេះអ្នកម៉ាក់ឱបក្រសោបក្នុងរង្វង់ដៃ ធ្វើឫកពាតាមចរិតកូនពៅ
      “ឈប់ខិលហើយឬ?”
      “ឈប់តាំងពីស្គាល់អូនមីន.. មិនឃើញកូនចូលផ្ទះរាល់ៗថ្ងៃទេអ្ហេស៎? កូនឡើងប្រុសស្មោះនៀក៎” ថេយ៉ុង និយាយរំអួយ ទន់ភ្លន់ ញ៉ិកញ៉ក់ ដាក់ម៉ាក់តាមរបៀប តែឫកពារបស់គេប្លែកភ្នែកចំពោះ ជីមីន ដែលស្មានមិនដល់ថាគេក៏មានចរិតកូនក្មេង គួរឱ្យស្រឡាញ់អីបែបនេះ
      “អ្ហឹមម.. ហើយកូនប្រសាឈ្មោះអី?”
      គាំងហើយលោកអើយ គាត់ហៅនាងកូនប្រសា ខណៈនេះនាងធ្វើខ្លួនមិនត្រូវ និយាយមិនចេញទេ
      “ផាក ជីមីន អ្នកម៉ាក់ នាងរៀនឆ្នាំទី៤នៅសាលាបង ជុន” ថេយ៉ុង ប្រញាប់ប្រញាល់ឆ្លើយជំនួស មើលឫកពារបស់ក៏ស្មានដឹងដែរថាពិបាកធ្វើខ្លួន
      “ចុះប៉ាម៉ាក់ធ្វើការអីកូន?” លោកស្រី គីម សួរបន្ត
      “ពួកគាត់ស្លាប់បាត់ហើយ ខ្ញុំមានតែលោកយាយចាស់ជរានៅស្រុកកំណើតម្នាក់ប៉ុណ្ណោះ” ជីមីន ឆ្លើយដោយទឹកមុខស្រពាប់ស្រពោន ម៉ាក់របស់ថេយ៍សួរដូច្នេះធ្វើឱ្យនាងមានអារម្មណ៍គិតច្រើន គេខ្ពស់ដូចផ្កាយ នាងត្រឹមជន្លេនដី គិតៗទៅនាងមិនសមនឹង ថេយ៉ុង ទេ
      “អ្ហឹមម.. ម៉ាក់មិនសួរនាំទៀតទេ”
      “តោះបងងូតទឹកញ៉ាំបាយ” និយាយជាមួយ រាងតូច រួចគាត់ក៏ងាកមកនិយាយផ្អែមជាមួយស្វាមី មើលចុះ ចាស់ហើយនៅតែផ្អែមល្ហែមជាមួយគ្នាទៀត។ ទាំង ប៉ាម៉ាក់របស់ថេយ៉ុង និង ណាមជុន ក៏ឡើងទៅបន្ទប់រៀងៗខ្លួនដើម្បីសម្អាតខ្លួនមុននឹងចុះមកញ៉ាំបាយ
      “វិស្សមកាលតូចហើយនៅមើលសៀវភៅទៀត??” ថេយ៉ុង ចូលទៅក្បែររាងតូចលើកប្រអប់ដៃទៅក្តោបសក់ក្បាលវែងរលោងពីខាងក្រោយអង្អែលតិចៗ
      “ដឹងតែបងប្រឡងសងហើយ បានមើលសៀវភៅឱ្យហើយនឹងហ្អា” នាងដៀងភ្នែកងើយមើលមុខរបស់គេបែបសម្លក់
      “ប្រឡងធ្លាក់ព្រោះអ្វី? ស្នេហា? អត់ខំរៀន?”
      “ដឹងហើយសួរទៀត វាយឥឡូវ!!” ជីមីន ក្នាញ់នឹងរាងក្រាស់ខ្លាំងណាស់ ដឹងហើយថាព្រោះទំនាក់ទំនងមិនល្អរវាងនាងនិងអតីតស្វាមីទើបធ្វើឱ្យការសិក្សាធ្លាក់ចុះ តែមិនគួរបន្ទោសនរណាម្នាក់ទេ បើនាងព្រមបែកពីអតីតស្វាមីតាំងពីដំបូងក៏មិនមានរឿងនេះកើតឡើងដែរ
      “ឆមាសទី២ រៀនវេនយប់ម្តងទៅ” ថេយ៉ុង កាន់ស្មានាងតូចបណ្តើរគ្នាឡើងទៅបន្ទប់តាមកាំជណ្តើរដ៏វែងម្តងមួយកាំៗ ហើយក៏ឆ្លៀតបន្តសន្ទនាជាមួយគ្នាដោយមិនទាន់ផ្អាក
      “ចង់ឡប់ខួរអស់ហើយមួយរយៈហ្នឹង មិនប្តូរទេ” ចុះឡើងៗម្តងរៀនយប់ម្តងរៀនថ្ងៃ ចង់ឆ្កួតមនុស្សអស់ ជីមីន ក៏ហត់នឿយខ្លះដែរ ទើបចង់សម្រាកខ្លះ
      “មិនចង់ធ្វើការទេអ្ហេស៎?”
      “ចាំរៀនចប់នៅតែ៤ខែទៀតទេ ខ្ញុំចង់រកក្តីសុខឱ្យខ្លួនឯងខ្លះ ឬមួយចង់ទារថ្លៃឈ្នួលផ្ទះ? កុំទាន់ទារអីជំពាក់សិន” ជីមីន ញញឹមតិចៗដើម្បីលាក់បាំងភាពរអៀសខ្លួន
      មិនមែននាងចង់ពឹង ថេយ៉ុង ទេ គ្រាន់តែបណ្តោះអាសន្នសិនប៉ុណ្ណោះ គេនៅប្រាប់អ្នកផ្ទះថាច្បាស់លាស់ជាមួយនាងទៀត នាងកំពុងតែនាំបញ្ហាឱ្យគេហើយ ព្រោះនាងមិនអាចនៅជាមួយ ថេយ៉ុង ដោយគ្មានក្តីស្រឡាញ់បានទេ នាងច្បាស់ក្នុងចិត្តថានៅតែស្រលាញ់ ជុងហ្គុក គ្មានអ្នកផ្សេងជំនួសបានឡើយ ជាពិសេស ថេយ៉ុង គេខ្ពស់ដូចផ្កាយ គួរតែជួបមនុស្សដែលល្អជាងនាងហើយមិនមែនមេម៉ាយដូចនាង
      “អូនគិតបែបនោះធ្វើអី? បងមិនដែលចង់បានអីពីអូនទេ ហើយក៏មិនចង់បង្ខំអូនដែរ បងដឹងថាអូនមិនទាន់ភ្លេចគេ តែបងមិនអាចបញ្ឈប់ខ្លួនឯងឱ្យឈប់ធ្វើល្អជាមួយអូនបានទេ កុំរអៀសចិត្តអី វាជាការពេញចិត្តរបស់បង”
      អារម្មណ៍របស់គេដឹងច្បាស់ជាងអ្នកណាទាំងអស់ នាងមិនអាចស្រឡាញ់គេទេហើយក៏គ្មានថ្ងៃស្រឡាញ់គេដែរ ព្រោះនាងមកតែខ្លួន បេះដូងរបស់នាងប្រគល់ឱ្យអតីតស្វាមីអស់បាត់ទៅហើយ
      “ប្រាប់អ្នកផ្ទះបងទៅថាខ្ញុំជាប្អូនស្រីធម៌របស់បង ខ្ញុំមិនចង់កុហកអ្នកណាម្នាក់ទេ ពិបាកធ្វើខ្លួនណាស់”
      “ឱ្យគាត់ច្រឡំសិនទៅចាំប្រាប់គាត់តាមក្រោយ”
     
      ជុងហ្គុក ដើរចូលក្នុងផ្ទះដោះអាវក្រៅចេញ ទម្លាក់ខ្លួនគេងលើសាឡុងក្នុងសភាពហត់នឿយនិងអស់កម្លាំងខ្លាំង គេបិទភ្នែកដកដង្ហើមចូលឱ្យពេញពោះ តែខណ:ពេលបិទភ្នែកគេឃើញតែផ្ទៃមុខដែលពោរពេញទៅដោយស្នាមញញឹមស្រស់របស់អតីតភរិយា គេនឹកនាងណាស់ ចង់ឱបនាងឱ្យយូរ គេសន្យាថានឹងមិនឱ្យនាងខូចចិត្តទៀតទេ តែគេសង្វេគនឹងទង្វើរបស់ខ្លួនកាលពីមុនខ្លាំងពេកទើបបញ្ឈប់គំនិតចង់ដណ្តើមនាងចេញពីអ្នកផ្សេង គិតពីនាងពេលណាទឹកភ្នែកគេក៏ហូរពេលនោះទោះបីចង់បញ្ឈប់កុំឱ្យហូរតែវានៅតែហូរ
      "បងនឹកអូនណាស់ប្រពន្ធសម្លាញ់" គេបានត្រឹមតែនិយាយពាក្យថានឹកនៅក្នុងទ្រូងដែលឈឺចុកចាប់អួលណែនដូចត្រូវយកម្ជុលចាក់
      “ង៉ា ង៉ាៗ!”
      “កុំយំអ្នកនាងតូច..” ម៉ែដោះ បីអង្រួន នីហ្វ័រ ដើរចុះឡើងសឹងតែពេញផ្ទះ តែក្មេងតូចគិតតែពីយំមិនព្រមបាត់សោះ យំសឹងតែគ្រប់ពេលទៅហើយ
      សម្លេងក្មេងយំដាស់អារម្មណ៍របស់អ្នកសង្ហាឱ្យងើបអង្គុយពេញកម្ពស់លើកដៃជូតទឹកភ្នែកដែលនៅកន្ទុយភ្នែកចេញមុននឹងដើរទៅជិតកូន
      “ឱ្យមកខ្ញុំមក”
      ម៉ែដោះ ក៏ផ្ទេរក្មេងតូចឱ្យទៅលោកប៉ាបី។ លួងកូនរាល់ៗថ្ងៃធ្វើឱ្យគេទម្លាប់ទៅហើយ គេអង្រួនកូនស្រីតិចៗ ច្រៀងបំពេរកូន ឮសម្លេងខ្ទរខ្ទារពេញភូមិគ្រឹះ ពេលបាននៅក្នុងរង្វង់ដៃលោកប៉ា នីហ្វ័រ ក៏ឈប់យំ ថ្ពាល់ប៉ោងៗទន់ៗពណ៌ផ្កាឈូកដូច ផ្លែប៉េះ ធ្វើឱ្យលោកប៉ាឱនចុងច្រមុះទៅថែថើស្រាលៗយ៉ាងមានក្តីសុខ
      “អូនហ្វ័រ.. មីងមកពីក្រៅហើយ នឹកមីងទេ?” ជុងស៊ូ ស្រែកហៅ នីហ្វ័រ តាំងពីទ្វារផ្ទះដើររហូតមកដល់ខាងក្នុងឃើញក្មេងតូចដែលនៅក្នុងដៃលោកប៉ាឱបក្រសោប
      “ចាក់អេ! មើលឃើញមីងទេ?” ជុងស៊ូ ចូលទៅក្បែរក្មួយហើយក៏ពញាក់ឱ្យទារិកាសើចតែ នីហ្វ័រ ទើបតែកើតមិនទាន់បានមួយសប្តាហ៍ផង ម៉េចនឹងចេះមើលឃើញទៅ។
      “ភ្ងាក់កូនយើង កុំយកមុខដូចខ្មោចឱ្យកូនយើងមើល” ជុងហ្គុក លើកដៃម្ខាងទៅរុញក្បាលប្អូនស្រីចេញ បើនៅយូរទៀតលេងកូនគេឱ្យយំពិបាកលួងមិនខានទេ
      “យើសស.. ប្រឡែងបន្តិចបន្តួចមិនបាន” ជុងស៊ូ សម្លក់បងប្រុស ហើយក៏ទៅឡែជាមួយក្មួយមិនព្រមចេញ
      “អូនហ្វ័រ.. ជើងស្អាតណាស់ ដៃក៏ស្អាតដែរ” ជុងស៊ូ លើកដៃលើកជើងក្មួយពិនិត្យមើលសក់មើលមុខ តែក្មេងគ្មានអារម្មណ៍ថាធុញសោះបែរជាញញឹម សម្លឹងភ្លឹសៗ មើលទៅដូចជាចូលចិត្តការញក់ញី
      “ចេញទៅ.. ងាប់កូនយើងហើយ” ជុងហ្គុក អត់ទ្រាំមិនបានក៏បីកូនស្រីចេញឆ្ងាយពីប្អូន
       
     
     
     
     
     

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Donde viven las historias. Descúbrelo ahora