ភាគ១៤(សន្យា)

1.3K 108 1
                                    

      យប់..
      ព្រះច័ន្ទរះបញ្ចេញពន្លឺព្រឹមៗបំភ្លឺពិភពលោកនាពេលរាត្រី រាងតូចនិងបុរសមាឌដំបងដេកលើវាលស្មៅនៃជម្រាលភ្នំដែលនៅជាប់ផ្ទះ គយគន់ព្រះចន្ទជាមួយគ្នា អាចនិយាយបានថាវាជាពេលវេលាដ៏កម្រសម្រាប់ពួកគេ
      “ព្រឹកមិញអ្នកនាងថេសាមករកនាយ” ជីមីន គេងស្របខ្លួនជាមួយជុងហ្គុកដោយភ្នែកសម្លឹងមើលលើវេហា នៅខណ:នេះខ្យល់សមុទ្របោះមករវិចៗធ្វើឱ្យនាងមានក្តីសុខច្រើនឡើងជាពិសេសពេលបាននៅក្បែរមនុស្សដែលនាងស្រឡាញ់
      “ថេសានិយាយអីអត់?” ជុងហ្គុក គេងកើយដៃម្ខាងសម្លឹងមើលផ្កាយនិងដួងតារាជាមួយជីមីន នាយក៏មានក្តីសុខដូចគ្នា ពេលវេលានិងបរិយាសដ៏ល្អបរិសុទ្ធបែបនេះប្រហែលមិនមានច្រើនទេសម្រាប់ពួកគេ
      “នាយគិតថាអ្នកនាងថេសានិយាយអីប្រាប់ខ្ញុំ?” ជីមីន សួរបកទៅវិញ នាងចង់ដឹងថាគេឆ្លើយយ៉ាងម៉េចជាមួយនាងទោះគេឆ្លើយបែបណាក៏មិនថ្វីព្រោះនាងដឹងមុនរួចហើយ
      “ថេសានិយាយអ្វីមិនសំខាន់ទេ អ្វីដែលសំខាន់គឺពេលនេះពួកយើងក្បែរគ្នា” សម្តីរបស់គេធ្វើឱ្យជីមីនមិនយល់ចិត្តគេច្រើនឡើង តែនាងមានអារម្មណ៍ថាគេមិនចង់បាត់បង់នាងហើយនាងក៏មិនចង់បាត់បង់គេដូចគ្នា តើវាស្នេហាមែនទេ?
      “នាយនិងអ្នកនាងថេសាស្គាល់គ្នាយូរហើយនាងក៏តាមនាយមកយូរដែរដូចគ្នា នាយមិនមានចិត្តអ្វីលើនាងទេឬ?”
      “ខ្ញុំគ្មានអារម្មណ៍ជាមួយថេសាទេអាចនិយាយបានថាមិនចូលចិត្តស្រីដូចថេសា កាលដែលកន្លងមកនិយាយឱ្យត្រង់ទៅ ដែលព្រមឱ្យថេសានៅក្បែរព្រោះខ្ញុំមិនចូលចិត្តឱ្យស្រីៗដទៃទៀតមករញេរញៃជាមួយ”
      “ប៉ានាយប្រាប់ខ្ញុំថានាយស្អប់មនុស្សស្រីតែនាយមិនស្អប់ខ្ញុំ ព្រោះមូលហេតុអី?”
      “ព្រោះនាងពិសេសជាងស្រីដទៃ” ជុងហ្គុក គេងផ្អៀងមុខសម្លឹងមើលមុខជីមីនស្ងៀមស្ងាត់គេចង់មើលមុខនាងឱ្យយូរៗ នាងជាមនុស្សស្រីក្នុងសុបិន្តរបស់គេ ដំបូងគិតថានាងគ្មានរូបរាងនៅលើលោកនេះទេប៉ុន្តែថ្ងៃដំបូងដែលគេបានជួបនាងធ្វើឱ្យគេបដិសេធមង្គលការរបស់លោកប៉ាលែងបាន
      “ពិសេសរបៀបម៉េច?” ជីមីន បែរខ្លួនទៅរកជុងហ្គុកដាក់មុខគេងកើយដៃសម្លឹងមុខគេចំៗ ក្តោងច្រមុះកោងខ្ពស់បបូរមាត់ដ៏ស្រស់ស្អាតផ្ទៃមុខដ៏រលោងស្រិលរបស់ជុងហ្គុកទាក់ចិត្តជីមីនខ្លាំងឡើង
      “អត់ប្រាប់អ្ហេ៎! មានខួរក្បាលគិតខ្លួនឯង កុំឱ្យខ្ញុំគិតថានាងខួរបង្កង” ជុងហ្គុក ត្រឡប់ខ្លួនគេងផ្ងារសម្លឹងមើលមេឃវិញ បង្ហាញក្តីស្រឡាញ់ត្រង់ៗតាមពាក្យសម្តី មិនមែនជាទម្លាប់របស់គេ
      “ហឹមមមមម” ធុញទ្រាន់ពេញទីខណៈគេចូលចិត្តថាឱ្យនាងខួរបង្កង
      “និយាយរឿងនាងម្តងទៅ..នាងនិងប្រុសកាលពីល្ងាចមិញជាសង្សារគ្នាមែន?” សារចុះសារឡើងគេនៅតែចង់ដឹងទំនាក់ទំនងនាងនិងគ្រប់ប្រុសដែលនៅក្បែរនាង មានអារម្មណ៍ថានាងមានមន្តស្នេហ៍ណាស់ ប្រុសណាក៏ចូលចិត្តនាងដែរសូម្បីតែគេដែលឆុងជាមួយមនុស្សស្រីរហូតមក នៅលង់ជាមួយនាង
      “..សុងវ៉ូជិះកង់ឌុបខ្ញុំទៅសាលារៀនតាំងពីខ្ញុំរៀនថ្នាក់ទី៧ដល់ទី១២ខ្ញុំរៀនរំលងពីរថ្នាក់ដើម្បីឱ្យបានជិះកង់ជាមួយសុងវ៉ូ ឱ្យតែពេលជិះកង់ខ្ញុំតែងតែឱបចង្កេះគេផ្អែកក្បាលលើខ្នងគេហើយក៏គេងលក់ និយាយទៅទំនាក់ទំនងពួកយើងល្អណាស់ រហូតដល់មហាវិទ្យាល័យ បន្ទាប់មកពេលខ្ញុំរៀនចុងឆ្នាំទី២ក៏ចោលគេទៅរៀបការជាមួយនាយ ពេលនោះគេខូចចិត្តខ្លាំងណាស់ សូម្បីតែប៉ាម៉ាក់គេក៏គិតថាខ្ញុំជាស្រីមុខលុយដែលចោលសុងវ៉ូទៅរៀបការជាមួយប្រុសអ្នកមាន ខ្ញុំក៏មានអារម្មណ៍ថាលុយទិញទឹកចិត្តខ្ញុំឱ្យទៅរៀបការជាមួយនាយដែរ ទើបកន្លងខ្ញុំមិនដែលទទួលបានក្តីស្រឡាញ់ពីនាយ អ្វីៗវាសមតម្លៃរបស់វា” ជីមីន រៀបរាប់រឿងរ៉ាវដែលនាងគិតក្នុងចិត្តរហូតមក នាងមានបានដូចសព្វថ្ងៃក៏ព្រោះតែខាងប្តីផ្តល់ឱ្យសូម្បីតែលុយឡានថ្លៃសាលាគឺវាសព្វគ្រប់ខ្លាំងណាស់ នាងមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃដែលទៅពឹងខាងគេ
      “រៀបការជាមួយខ្ញុំនាងមានសម្ពាធដល់ម្លឹងផងឬ? ហេតុអីមិនព្រលែងសម្ពាធទាំងនោះចោល?” ជុងហ្គុក ក៏មានអារម្មណ៍ថាឈឺដូចគ្នាពេលដែលនាងប្រាប់ថាដែលរៀបការព្រោះលុយដែលលោកប៉ាផ្តល់ឱ្យ
      “បើនាយស្រឡាញ់ខ្ញុំពិតប្រាកដប្រហែលជាខ្ញុំមិនមានសម្ពាធខ្លាំងទេ រយៈពេល២ឆ្នាំរបស់ពួកយើងនឹងបញ្ចប់ទៅ បើនាយមិនស្រឡាញ់ខ្ញុំ ពេលនោះពួកយើងនឹងក្លាយជាអ្នកដទៃ មិនអាចជួបមុខគ្នារាល់ៗថ្ងៃដូចពេលមុន ពួកយើងចែកផ្លូវជីវិតគ្នាខ្ញុំក៏រៀនចប់ល្មម” នាងនិយាយមុខស្មើ
      “នាងគិតថាវាបញ្ចប់ទៅដោយងាយឬ?”
      “អនាគតមើលមិនឃើញទេ”
      “ខ្ញុំមិនបញ្ចប់វាដោយងាយទេចាំទុកនាងជាមនុស្សស្រីដែលពិសេសនិងសំខាន់សម្រាប់ខ្ញុំ”
      “មែនអ្ហេស៎?!”
      “អឹម..”
       “កុំចោលខ្ញុំកុំព្រលែងដៃខ្ញុំឱ្យទៅអ្នកផ្សេងណា៎”
        “អឹម..សន្យាមកថានៅក្បែរខ្ញុំរហូតទោះជាមានរឿងអីក៏ដោយ”
         “ចាស៎” ពួកគេទាំង២ងាកមុខទៅរកគ្នាញញឹមផ្អែមដាក់គ្នាហាក់យល់ពីជម្រៅចិត្តគ្នាទៅវិញទៅមក

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now