ថ្ងៃត្រង់..
ជីមីន ក៏យកអាហារទៅឱ្យស្វាមីដូចសព្វដង តែថ្ងៃនេះនាងមិនបានញ៉ាំអាហារពីផ្ទះទៅទេនាងខ្លាចថា ជុងហ្គុក នឹងចាំនាងយូរ
“អ្នកនាងជីមីន!!” រីឆាត ចេញពីបន្ទប់ធ្វើការជុងហ្គុកភ្លាមក៏ជួប ជីមីន តែម្តង នាយញញឹមផ្អែមដាក់ជីមីនជាការគួរសម
“ខ្ញុំធ្វើអាហារសម្រាប់លោកដែរ នេះយកទៅ!” ជីមីន ញញឹមតបវិញដោយហុចប្រអប់បាយមួយឱ្យទៅរីឆាត
“មានចំណែកខ្ញុំដែរហ្អេស? អរគុណអ្នកនាងជីមីនច្រើនហើយ ចៅហ្វាយនៅខាងក្នុង” រីឆាត ទទួលយកប្រអប់បាយដោយលួចសរសើរជីមីនក្នុងចិត្ត សមតម្លៃណាស់ដែលនាងជាស្រីទីមួយដែលយល់ចិត្តជុងហ្គុកបាន
“ចាស៎!” ជីមីន ក៏បើកទ្វាចូលទៅខាងក្នុង
“មកហើយហ្អេស? ឃ្លានសឹងស្លាប់ហើយ” គ្រាន់តែឃើញ ជីមីន មកភ្លាមជុងហ្គុកក៏ញញឹមឡើងដូចជាចាំយូរណាស់អញ្ចឹង
“ជុងហ្គុកខ្ញុំយកអាហារមកឱ្យលោក!” ថេសា បើកទ្វារចូលមកដោយមិនគោះទ្វាហើយក៏ភ្លេចខ្លួនថា ជុងហ្គុក មានប្រពន្ធយកបាយអាហារមកឱ្យដូចគ្នា
“គឺ...” ជុងហ្គុក សម្លឹងមុខ ថេសា និង ជីមីន ឆ្លាស់គ្នា គេមិនដឹងថាត្រូវធ្វើយ៉ាងម៉េចឱ្យសមទេ
“បានជាយកមកដល់ហើយជុងហ្គុកញ៉ាំអាហារខ្ញុំទៅណា” ថេសា អង្វរជុងហ្គុកឱ្យញ៉ាំបាយរបស់ខ្លួន។ ជុងហ្គុក ងាកទៅមើលមុខ ជីមីន ខ្លាចថានាងនឹងអន់ចិត្ត គេមិនចង់ឱ្យ ជីមីន អន់ចិត្តទេ ស្រីដែលគេស្រឡាញ់ម៉េចនឹងអាចខូចចិត្តបានទៅ កន្លងមកគេគ្រាន់តែមិនបានបង្ហាញក្តីស្រឡាញ់ មិនប្រាកដថាគេមិនបានស្រឡាញ់នាងឯណា
“ញ៉ាំជាមួយនាងទៅ ខ្ញុំទៅផ្ទះក៏បានព្រោះមានការច្រើនទៀតត្រូវធ្វើ” ជីមីន ញញឹមមុខស្មើដាក់ជុងហ្គុកមុននឹងដើរចេញកាត់មុខជុងហ្គុក
“ការអ្វីសំខាន់ជាប្តីឃ្លានបាយទៀតទៅ?” សំណួររបស់គេធ្វើឱ្យនាងផ្អាកដំណើរងាកទៅសម្លឹងមុខគេ
“ខ្ញុំចង់ញ៉ាំបាយជាមួយនាង កុំទៅអី” ជុងហ្គុក អង្វរឱ្យនាងនៅទីនេះជាមួយគេ
“លោកស្រឡាញ់នាងខ្លាំងណាស់ឬ?” ថេសា សួរទៅជុងហ្គុកដោយឫកពាចង់ដឹងចង់ឮចេញពីមាត់របស់គេ
“នាងសំខាន់សម្រាប់លោកខ្លាំងឬ?” ថេសា សួរទាំងគ្រាំចិត្តនិងក្តៅក្រហាយ , តាំងពីដើមមក ជុងហ្គុក មិនដែលមានស្រីណាម្នាក់ក្បែរបានឡើយក្រៅពីនាង
”ត្រូវហើយខ្ញុំស្រឡាញ់ជីមីន ហើយជីមីនក៏សំខាន់សម្រាប់ខ្ញុំខ្លាំងដែរ យ៉ាងម៉េច?” សម្តី ជុងហ្គុក ធ្វើឱ្យ ថេសា រឹតតែជះកំហឹងនាងស្អប់ជីមីនជាងលាមកទៅទៀត
“ចុះខ្ញុំ?” ថេសា សួរដោយការឈឺចិត្ត ក្បែរ ជុងហ្គុក មករាប់ឆ្នាំ តែចុងក្រោយអ្នកដែលជុងហ្គុកស្រឡាញ់មិនមែននាងអញ្ចឹងឬ? ព្រហ្មលិខិតមិនអាត្មានិយមពេកទេឬ?
“នាងត្រឹមតែជាអ្នកដទៃ តែជីមីនប្រពន្ធរបស់ខ្ញុំ បើមិនចង់ឱ្យខ្ញុំស្អប់នាងជាងនេះចេញឱ្យឆ្ងាយពីខ្ញុំទៅ!” ជុងហ្គុក ដេញនាងចេញដូចឆ្កែដូចឆ្មា គេមិនចូលចិត្ត ថេសា តាំងពីដើម កន្លងមកគេអោយថេសាក្បែរព្រោះតែធុញនឹងស្រីៗដែលមកចោមរោមញ៉ែគេប៉ុណ្ណោះ
“របស់ដែលខ្ញុំស្រឡាញ់ ខ្ញុំត្រូវតែយកឱ្យបាន ចាំទុក!!!” ថេសា ដើរបំបុកស្មារបស់ជីមីនហើយក៏ដើរចេញទៅដោយចិត្តខឹង
“ហេតុអីអាក្រក់ដាក់នាងម្លេះ?” ជីមីន សួរដោយសារតែទង្វើរបស់ជុងហ្គុកពិតហួសហេតុមិនគិតពីចិត្តរបស់ថេសាសោះ យ៉ាងណាថេសាក៏ស្រឡាញ់គេ
“ស្រីណាក៏ដោយឱ្យតែស្រឡាញ់ខ្ញុំឱ្យខ្ញុំដឹងសុទ្ធតែបែបនេះ!” ជុងហ្គុក និយាយដោយសង្កត់សម្លេងដើម្បីឱ្យជីមីនចាំទុក
“ចុះស្រីដែលលោកស្រឡាញ់?” ជីមីន សួរដោយការចង់ដឹង មុននេះគេថាគេស្រឡាញ់នាង ឬមួយគ្រាន់តែបញ្ឃឺចិត្តថេសា!!
“ខ្ញុំឃ្លានសឹងស្លាប់ហើយ មិនគិតរៀបចំបាយឱ្យញ៉ាំទេហ្អេស?” ជុងហ្គុក ដើរទៅអង្គុយតុមូលដែលនៅម្ខាងតុធ្វើការមុនជីមីន
“ចាំបន្តិច!” ជីមីន យកប្រអប់បាយដាក់លើតុហើយក៏រៀបដាក់ឱ្យជុងហ្គុកញ៉ាំ
“ញ៉ាំទៅ សម្លឹងមុខធ្វើអី?” ជុងហ្គុក ថាឱ្យជីមីនដែលគិតតែពីសម្លឹងមុខគេរហូត
“ហឺម.” ជីមីន ក្រហឹមហើយក៏អោនមុខចុះញ៉ាំបាយ
“នៅទីនេះសិនហើយ ចាំល្ងាចទៅផ្ទះជាមួយគ្នា” បន្ទាប់ពីញ៉ាំបាយរួចជុងហ្គុកក៏ឃាត់ជីមីនឱ្យនៅទីនេះសិន
“តែ–”
“ខ្ញុំមិនចូលចិត្តនិយាយច្រើន” ជុងហ្គុក និយាយមុខងាប់ ហើយក៏ដើរទៅតុធ្វើការរបស់ខ្លួន
“ចាស៎!” ជីមីន ដឹងថាខ្លួនត្រូវធ្វើអ្វីក៏អង្គុយចុះលើសាឡុងទាញកាសែតយកមកអានដើម្បីរំសាយអារម្មណ៍ រហូតដល់ទន់ភ្នែកងងុយគេង ជុងហ្គុក ក៏ចូលមកអង្គុយក្បែរនាងស្របពេលនាងទន់ខ្លួនដេកស្មារបស់គេ ជុងហ្គុកលើកដៃទប់ក្បាលរបស់នាងរុញឱ្យដេកលើសាឡុងថ្នមៗដឹងស្រាប់ហើយថាគេមិនចូលចិត្តការប៉ះពាល់
