មន្ទីរពេទ្យ..
ម៉ោង៩ព្រឹកជុងហ្គុកក៏បើកឡានចេញពីកន្លែងធ្វើការទៅមន្ទីរពេទ្យដែលគេតែងតែមកពិនិត្យអការ:ជំងឺជាប្រចាំព្រោះទីនេះជាក្លីនីកមន្ទីរពេទ្យបងប្រុសជីដូនមួយរបស់គេ ដែលវាងាយស្រួលក្នុងការលាក់អាថ៌កំបាំងនិងងាយស្រួលនិយាយរឿងផ្ទាល់ខ្លួនជាមួយគ្នា
“ខ្ញុំព្យាយាមទប់អារម្មណ៍ឱ្យនាងប៉ះពាល់អស់ពីសម្ថភាពហើយចុងក្រោយខ្ញុំក៏ទប់អារម្មណ៍ខឹងស្អប់គុំគួនមិនបានដដែល” ជារៀងរាល់ពេលដែលទទួលបានការប៉ះពាល់ពីមនុស្សស្រី ជុងហ្គុក តែងតែកើតអារម្មណ៍ខឹងស្អប់គុំគួននៅក្នុងចិត្ត អារម្មណ៍របស់គេទៅជាបែបនេះតាំងពីគេពេញវ័យ ទើបមិនដែលមានស្រីៗចូលក្បែរខ្លួនគេរហូតដល់អ្នកខ្លះគិតថាគេស្រឡាញ់មនុស្សប្រុស
“ឯងស្រឡាញ់នាងហើយឬ?” សំណួររបស់នាយកំលោះសង្ហារវ័យ២៩ឆ្នាំ គីម ស៊ុកជីន ដែលត្រូវជាបងប្រុសធ្វើឱ្យជុងហ្គុកភាន់ភាំង គេក៏មិនទាន់ស្គាល់អារម្មណ៍ខ្លួនឯងច្បាស់ដែរ ស្រឡាញ់ឬមិនស្រឡាញ់គឺដើរទន្ទឹមគ្នា គេមិនអាចឆ្លើយថាមិនស្រលាញ់ហើយក៏មិនអាចឆ្លើយថាស្រឡាញ់ដូចគ្នា
“ពេលនាងនៅក្បែរប្រុសផ្សេងឯងធ្លាប់ខឹងឬអារម្មណ៍មិនល្អឡើងមកភ្លាមៗដែរទេ?” ដែលស៊ុកជីនសួរបែបនេះព្រោះតែចង់បញ្ជាក់ថាប្អូនប្រុសមានចិត្តលើភរិយាឬអត់ដើម្បីឱ្យអស់ការសង្ស័យ
“ខ្ញុំដឹងហើយ ខ្ញុំមានចិត្តលើនាងពិតមែន”
“អ្ហឹម...អការ:ជំងឺរបស់ឯងនៅតែមិនប្រសើរឡើងសោះ បើចិត្តឯងមាន:ចងជាប់នឹងអ្វីមួយបែបនេះទោះយើងឱ្យថ្នាំឯងលេបដល់ស្លាប់ទៀតក៏ឯងនៅតែស្អប់ការប៉ះពាល់ពីមនុស្សស្រីដដែលហ្នឹង”
“ខ្ញុំថាមកពីអារម្មណ៍ផ្លូវភេទរបស់ខ្ញុំទន់ខ្សោយទៅវិញទេទើបខ្ញុំកើតចិត្តខឹងស្អប់ការប៉ះពាល់”
“រឿងនេះក៏វាម្យ៉ាង..ស្ពែមរបស់ឯងឆាប់ងាប់ពេកបើមានកូនក៏ពិបាកដែរ តែយើងលើកទឹកចិត្តឱ្យឯងក្លាហានហ៊ានមានសម្ព័ន្ធភាពជាមួយនាង” បើជុងហ្គុកទទួលបានការប៉ះពាល់បំបោសអង្អែលផ្តេកផ្តិតនែបនិត្យពី ជីមីន ថាមិនត្រូវអការ:នឹងប្រសើរឡើង
“បងចង់ឱ្យខ្ញុំដេកជាមួយនាងឬ?មិនអាចទេ” គេធ្វើដូចបញ្ហាធំណាស់អញ្ចឹងតែវាក៏ពិតមែននាយអាចប៉ះពាល់នាងបានតែនាងមិនអាចទេ(គេនៅតែស្អប់ការប៉ះពាល់) បើគេដេកជាមួយនាងច្បាស់ណាស់ថាគេមិនឱ្យនាងប៉ះពាល់កាយគេចំណុចនេះធ្វើឱ្យនាងឈឺចិត្តមិនខានទេ
“ព្យាយាមទៅ..គ្រាន់តែរួមរ័កមេត្រីជាមួយប្រពន្ធវាគ្មានទៅពិបាកត្រង់ណាផង” ស៊ុកជីន ចង់តែសើចឱ្យបែកអាកាសទេខណ:ពេលជុងហ្គុកក្បាលកញ្ចាស់ហើយមិនហ៊ានដេកជាមួយប្រពន្ធ
“អ្ហើយ...បងមិនយល់ទេ” ជុងហ្គុកស្រែងថ្ងូរក្ងួរ
“ស៊ូៗអាប្អូនប្រុស ហឺសៗ” ទប់សំណើចមិនជាប់ជីនក៏សើចដូចជាបញ្ឈឺរជុងហ្គុក
“...អ្ហឹកៗបងជីនដ៏ស្រស់សង្ហារជួយរកវិធីផ្សេងឱ្យប្អូនបន្តិចទៅណា..ណា” ជុងហ្គុកអង្វរជីនឱ្យជួយកាលបើថ្នាំដូចជាលែងមានប្រសិទ្ធភាព
“សាកដេកជាមួយស្រីផ្សេងទៅអញ្ចឹង!”
“មិនបាន!!!បើនាងដឹងថាខ្ញុំលួចមានស្រីនាងច្បាស់ជាយំ” ជុងហ្គុកបដិសេធដាច់អហង្ការចំពោះសំណើរថ្មី
“ចេះគិតដូចមនុស្ស”
“បងជីន!!!!”
“...ក្រែងឯងថានាងរឹងមាំមានហេតុផលមិនខឹងច្រើនចេះយល់ចិត្តអ្ហេស?នាងមិនយំទេបើដឹងនោះ តែបងមិនលើកទឹកចិត្តឱ្យឯងប៉ះពាល់ស្រីផ្សេងទេ យប់នេះសាកខំព្យាយាមទៀតទៅ”
