ភាគ១៦(រវល់ការងារ)

1.1K 87 2
                                    

      ល្ងាច..
      ត្រឡប់មកពីកន្លែងធ្វើការវិញ ជុងហ្គុក ក៏បានមកផ្ទះ ទឹកមុខមិនសូវល្អបង្កប់នូវរឿងមិនអស់ចិត្តគេមិនប្រាកដចិត្តទេ ថាប្រពន្ធរបស់គេស្រឡាញ់គេឬអត់? ដែលនាងមិនប្រចណ្ឌមិនដែលសួរនាំទាំងដែលដឹងថាគេដេកជាមួយស្រីផ្សេង អាចនិយាយបានថាគេមិនទាន់យល់ចិត្តនាង១០០ភាគរយទេ នាយដាក់កាតាបធ្វើការលើសាឡុងមុននឹងដាក់ខ្លួនអង្គុយតាមអារម្មណ៍ហត់នឿយ
      “អ្នកប្រុសអញ្ជើញពិសារទឹកត្រជាក់ៗ” អ្នកបម្រើ លើកទឹកដាក់លើតុរួចក៏ចេញទៅធ្វើការងារវិញ ជុងហ្គុក ក៏លើកទឹកមកផឹកឱ្យត្រជាក់ចិត្ត សម្លេងឡានបានដាស់អារម្មណ៍គេឱ្យងាកទៅមើល នោះគឺឡាន យ៉ុនហ្គី មិត្តភក្តិរបស់គេមកជាមួយ ជុងស៊ូ ដែលជាប្អូនស្រីរបស់គេ
      “ខ្យល់អីបក់ឯងមកដល់ទីនេះ?” ជុងហ្គុក សួរឡើងខណ:ដែលយ៉ុនហ្គីនិងជុងស៊ូចូលមកដល់ក្នុងផ្ទះ
      “មកលេងឯង! ចៃដន្យលេងសារជាមួយជុងស៊ូក៏ចូលទៅយកនាងមកផ្ទះតែម្តងទៅ” យ៉ុនហ្គី ដាក់បង្កុយក្បែរមិត្តភក្តិ
      “ខ្ញុំទៅបន្ទប់សិនហើយ តិចទៀតមកវិញ” ជុងស៊ូរត់ត្រុយតម្រង់ទៅបន្ទប់ដើម្បីផ្លាស់សម្លៀកបំពាល់ចេញ
      “ប្រពន្ធឯងទៅណាហើយ?” យ៉ុនហ្គី ក្រលេកឆ្វេងស្តាំមិនឃើញជីមីនក៏សួរ
      “មកលេងយើងឬមករកប្រពន្ធយើង?” សម្តីរឹងកំព្រឹសសួរត្រឡប់ទៅវិញ
      “ទាំងពីរហ្នឹង!ពេលណាលែងប្រពន្ធខលប្រាប់យើងផងយើងចាំទទួល” យ៉ុនហ្គី ញាក់ភ្នែកឌឺដង
      “អាប្រកាច់!!ទុរយសណាស់អ្ហែង” ជុងហ្គុក  លើកជើងធាក់ យ៉ុនហ្គី មួយជើងតែគេគេចទាន់
      “ជុយ!!!និយាយលេងសោះ តែបើឯងលែងមែនយើងក៏យកមែន កុំប្រហែសណា៎” យ៉ុនហ្គី មិនទាន់បញ្ចប់សម្តីផងក៏ត្រូវជុងហ្គុកដាក់មួយជើងបានសម្រេច
      “អួយ!អាឡប់..ឈឺណា៎”
      “ឈឺឱ្យវាដឹងថាប្រពន្ធឯងប្រពន្ធគេ”
      “ហួងហែងម៉េសអ្ហា៎..”
      “ប្រពន្ធយើងឯងកុំចេះ!”

      ឡានក្រុងឈប់នៅមុខផ្ទះ ជីមីន ក៏ចុះមកវិញទាំងមានស្នាមញញឹមជាប់ផ្ទៃមុខ នាងដើរចូលផ្ទះក៏ប្រទាក់ភ្នែកនឹងមិត្តភក្តិរបស់ ជុងហ្គុក ទើបចូលទៅរាក់ទាក់ជាការគួរសម៖
      “សួស្តីលោកមីន” នាងដាក់អង្គុយលើសាឡុងមួយផ្សេងទៀត
      “បាទ!អ្នកនាងទើបមកពីណាដែរ?”
      “ជីមីនមកពីហត់ឡើងទៅងូតសម្រាកឱ្យស្រួលខ្លួនសិនទៅ” មិនឱ្យ ជីមីន បានឆ្លើយសំណួរ យ៉ុនហ្គី ទាន់ ជុងហ្គុក ក៏ប្រញាប់កាត់សម្តីជម្លៀស ជីមីន ចេញទៅបន្ទប់
      “ចាស៎! មិនបានកំដរទេលោកមីនទៅលើសិនហើយ” ជីមីន ញញឹមដាក់ យ៉ុនហ្គីប ន្តិចមុននឹងនាំរាងកាយឡើងទៅបន្ទប់តាមបញ្ជាស្វាមី
     
      យប់..
      រាត្រីកាលចូលមកដល់ប៉ុន្តែភ្នែកហាក់មិនចង់បិទទាល់តែសោះ គេគេងមិនលក់ព្រោះគិតច្រើន គេបម្រាស់ខ្លួនទៅមកៗធ្វើឱ្យអ្នកដែលលង់លក់ជាមួយដំណេកក៏ត្រូវភ្ងាក់
      “កើតអី?គេងមិនលក់ឬ?” សម្លេងតូចស្អកៗសួរទៅប្រុសមាឌធំដែលគេងបែរខ្នងដាក់ខ្លួន
      “នាងធ្លាប់មានកូនចិត្តស្រឡាញ់ខ្ញុំខ្លះទេ?” គេបែរមុខមកសួរនាងបាញ់ចំក្រសែរភ្នែក ពន្លឺព្រាលៗចេញពីព្រះចន្ទចាំងចូលធ្វើឱ្យមើលមិនសូវដឹងទឹកមុខនាងបែបណាទេ
      “សួរធ្វើអី?” នាងចាប់ផ្តើមភ័យ ខ្លាចគេដឹងថានាងស្រឡាញ់គេ ធ្វើឱ្យគេស្អប់នាងព្រោះគេធ្លាប់និយាយថាឱ្យតែស្រីដែលនិយាយថាស្រឡាញ់គេមុន គេនឹងស្អប់ដូចកាលពីពេល ថេសា លើកមុន សម្តីគេនាងចាំមិនទាន់ភ្លេចទេ
      “ឆ្លើយមក!”
      “ខ្ញុំងងុយគេងហើយ” នាងគេងបែរខ្នងឱ្យគេ ព្រោះមិនចង់ប្រឈមមុខជាមួយគេ។ ជុងហ្គុក ដកដង្ហើមធំរួចក៏គេងបែរខ្នងដាក់គ្នា នាយមានអារម្មណ៍ថានាងមិនបានស្រឡាញ់ កាលពីប៉ុន្មានថ្ងៃមុនក៏យល់ចិត្តគ្នាទៅហើយមកដល់ថ្ងៃនេះម្នាក់ៗក៏មិនយល់ពីគ្នាទៅវិញ
     
      ២សប្តាហ៍កន្លងទៅ...
      លទ្ធផលការសិក្សាប្រចាំឆ្នាំរបស់ ជីមីន ក៏ចេញជាផ្លូវការ បញ្ចប់ឆ្នាំទី៣គ្រោងការណ៍របស់សាលាតម្រូវឱ្យនិស្សិតដែលពូកែមានឱកាសចុះកម្មសិក្សារយ:ពេលខ្លីទៅក្រុមហ៊ុនណាមួយដែលទាក់ទងនឹងមុខជំនាញនិងជាដៃគូសហការរបស់សាលា ជីមីន ត្រូវបានបញ្ចូនមកចុះកម្មសិក្សានៅបុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ ឮថាទីនេះគ្រប់គ្រងដោយប្អូនប្រុសនាយកសាលារបស់នាង
      “អ្នកនាង ផាក ជីមីន បុគ្គលិកកម្មសិក្សាលោកអគ្គនាយកហៅទៅជួប” លេខារបស់អគ្គនាយកបុស្តិ៍ទូរទស្សន៍ បានមកប្រាប់ ជីមីន ដល់បន្ទប់ធ្វើការដែលក្នុងបន្ទប់នេះមានសមាជិកធ្វើការបីនាក់ហើយនាងជាអ្នកថ្មី
      “ចាស៎អរគុណ!” ជីមីន ញញឹមផ្អែមដាក់លេខាអគ្គនាយកមុននឹងងើបខ្លួនរៀបឫកត្រៀមឯកសារដើម្បីទៅជួបលោកអគ្គនាយកនៅជាន់លើបំផុតនៃអគារធ្វើការ នាងជិះជណ្តើរយន្តទៅដល់មុខបន្ទប់លោកអគ្គនាយកក៏ផ្លុំខ្យល់បន្ធូរអារម្មណ៍មុននឹងគោះទ្វា
      “ចូលមក!” កំលោះសង្ហាអគ្គនាយករូបស្រស់បន្លឺសម្លេងក្រហឹមក្រលរបញ្ជាក់ពីភាពហ្មត់ចត់និងម៉ឹងម៉ាត់
      “ឈ្មោះអីអាយុប៉ុន្មាន?” គេមិនបានបង្វែរកៅអ៊ីមកសម្លឹងមុខនាងទេគេជ្រើសសួរនាងដោយមិនមើលមុខ ប៉ុន្តែសម្លេងរបស់គេប្រហែលៗទៅនឹងនរណាម្នាក់ដែលនាងធ្លាប់ស្គាល់ទើបនាងមិនតបភ្លាមព្រោះកំពុងតែគិតពីវា
      “..អឹម..លោកអគ្គនាយកមិនមើលប្រវត្តិរូបរបស់ខ្ញុំទេឬ?” សម្លេងនេះនាយសង្ហាចាំបានច្បាស់ណាស់ថាជាអ្នកណាទើបគេបង្វែរកៅអីមកមើលមុខនាងភ្លាមៗដើម្បីឱ្យប្រាកដថាការចងចាំរបស់គេមិនបានខុស
      “ជីមីន!/លោកថេយ៍!” ទាំងពីរនាក់ហៅឈ្មោះគ្នាទៅមក ភ្ងាក់ផ្អើលមិនស្ទើរទេដែលបានមកជួបគ្នាក្នុងឋាន:អ្នករួមការងារជាមួយគ្នា
      “កម្មសិក្សា៣ខែសម្រាប់វាលកងហើយបន្តរកម្មសិក្សា៩ខែទៀតទៅ ដើម្បីធ្វើបុគ្គលិកពេញសិទ្ធនៅទីនេះ” ថេយ៉ុង ចង់បានជីមីនឱ្យមកធ្វើការមួយដើម្បីបង្កើនភាពស្និទ្ធស្នាល
      “មិនកើតទេគេថាខ្ញុំមានខ្សែទៀត ត្រូវមើលលើសម្ថភាពការងារសិន” កម្មសិក្សា៣ខែសម្រាប់វាលកងជាគោលការណ៍ដាក់ឱ្យរបស់សាលា ចំណែកកម្មសិក្សាធ្វើជាបុគ្គលិកពេញសិទ្ធជាការជ្រើសរើសរបស់អគ្គនាយរបស់បុស្តិ៍ទូរសទ្សន៍ដែលផ្អែកលើការមើលពីសម្ថភាពរបស់បុគ្គលិកកម្មសិក្សារយ:ពេល៣ខែកន្លងទៅ
      “ជីមីនដឹងតែពូកែខ្ញុំជឿជាក់!”
      “ខ្ញុំថាមិនកើតទេលោកអគ្គនាយក”
      “អញ្ចឹងក៏អញ្ចឹង..អាសយដ្ឋាននៅឯណា?”
      “មើលក្នុងប្រវត្តិរូបតែម្តងទៅ” ជីមីន ហុចប្រវត្តិរូបផ្ទាល់ខ្លួនឱ្យថេយ៉ុងមើល
      “ផាក ជីមីន អាយុ១៩ឆ្នាំ មានប្តី...” ថេយ៉ុង ក៏គាំងខណ:ពេលដែលអានដល់ចំណុចនេះ..នាយអានទៅមុខលែងរួច ហើយក៏ងាកមុខទៅសួរនាងវិញ៖
      “មានប្តីអ្ហា៎?”
      “ចាស៎!មានអីឬ?”
      “គ្មានអីទេ! រៀបការបានលែងលះក៏បានដូចគ្នា” ថេយ៉ុង នៅតែមិនអស់សង្ឃឹម ចង់នាងមានប្តីក៏មានទៅ គេមិនខ្វល់
      “ចាស៎??” នាងហាក់ស្តាប់មិនទាន់ចំពោះសំដីរបស់គេ ឬមួយនាងស្តាប់ខុស?

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now