រីងៗ!
ខណៈពេលដែលជិះឡានដើម្បីទៅភូមិគ្រឹះរបស់ ថេយ៉ុង ទូរស័ព្ទរបស់ ជីមីន ក៏រោទិ៍ឡើង នាងក៏ប្រញាប់ប្រញាល់លើកមកមើលលេខមុននឹងចុចទទួល
“អាឡូស៊ូ..” នាងនិយាយទាំងសម្លេងខ្សោះ
(បងថ្លៃ! មកផ្ទះបន្តិចតើបានទេ?) សម្លេងរបស់ ជុងស៊ូ ប្រៀបដូចជាមានបញ្ហាបន្ទាន់ចង់និយាយជាមួយនាងខ្លាំងណាស់
“មានការអ្វីឬ?”
(ខ្ញុំមានរឿងចង់និយាយជាមួយបង)
“អូខេ!”
ជីមីន ផ្តាច់ការសន្ទនា ថេយ៉ុង និយាយ៖
“ទៅផ្ទះគេធ្វើអី?” គេមិនពេញចិត្តដែលនាងនៅតែមានចិត្តចង់ទៅជាន់ផ្ទះនោះ ទាំងដែលអតីតស្វាមីរបស់នាងមិនសូម្បីតែហ៊ានមើលមុខនាងចំៗ
“ចង់ឃើញមុខគេ” ក៏ជាអារម្មណ៍ពិតមួយដែរទោះបីទៅក្នុងនាមបំណងផ្សេងតែដើម្បីជាលេសទៅឃើញមុខរបស់គេ
“ជី..!!!!!” ក៏ដូចជាហួសហេតុពេក ដែលនាងនៅមិនស្អប់ស្កល់ជាមួយគេ ទោះបីគេអាក្រក់ដាក់នាងជាច្រើន
“និយាយលេងទេ.. ខ្ញុំដឹងហើយថាត្រូវធ្វើបែបណា” នាងមិនដែលមានចិត្តខឹងស្អប់អតីតស្វាមីសូម្បីតែម្តង ព្រោះ ក្តីស្រឡាញ់ ភាពថ្នាក់ថ្នម ដែលគេផ្តល់ឱ្យវាពិតជាធំធេងដល់ថ្នាក់នាងមិនភ្លេចមិនបាន ពេលខ្លះគ្រាន់តែចង់ឃើញមុខរបស់គេក៏អស់ចិត្ត
ថេយ៉ុង បើកឡានទៅភូមិគ្រឹះត្រកូល ជុន តាមការសំណូមពររបស់ ជីមីន មិនប៉ុន្មាននាទីក្រោយអ្នកទាំង២ក៏ទៅដល់ទឹកនោះដូចបំណង ពួកគេទាំងពីរបណ្តើរគ្នាចូលក្នុងផ្ទះហាក់បីដូចជាគូស្នេហ៍ថ្មីថ្មោង មើលទៅក៏សមគ្នា
“បងថ្លៃ!” ជុងស៊ូ ដើរចេញពីក្នុងបន្ទប់នៅជាន់ផ្ទាល់ដី ខណៈដែលដៃបីទារកតូចដែលទើបតែកើត គឺជាកូនរបស់ថេសានិងជុងហ្គុក នាងក៏ហុចទារកតូចឱ្យទៅអ្នកបម្រើបីបន្ត ហើយក៏ទៅរាក់ទាក់ភ្ញៀវទាំង២ដោយដើរទៅយកទឹកមកដាក់លើតុក្នុងបន្ទប់ទទួលភ្ញៀវ
“គាត់ជាអ្នកណា?” ជុងស៊ូ សួរសម្តៅទៅលើ ថេយ៉ុង
“បងប្រុសក្រៅសាច់ឈាម” ជីមីន សើចតិចៗខណ:ដែលសម្លឹងមើលមុខនាយសង្ហាដែលអង្គុយធ្វើមុខស្មើ បើសិនជាជួបមុខ ជុងហ្គុក មុខក្រម៉ូវលើសនេះផងក៏មិនដឹង
“ថាមានរឿងអីនិយាយជាមួយបង រឿងអីទៅ?” ជីមីន បន្តសួរ ជុងស៊ូ ភ្លាមៗព្រោះមិនចង់នៅទីនេះយូរប៉ុន្មានទេ ស្រណោះអតីតខ្លាំង!!
“ទៅខាងក្នុងទៅ , សុំពេលបន្តិច” ជុងស៊ូ អូសដៃអតីតបងថ្លៃចេញ ក៏មិនភ្លេចប្រាប់នាយសង្ហាតាមសីលធម៌
ក្រាក!!
ទ្វាររបើកក៏ឃើញមនុស្សក្នុងគ្រួសារក៏ជួបជុំគ្នាទាំងអស់ ម្សិលមិញស្ងាត់ជ្រងំ ពួកគាត់គេចមិនចង់ឃើញការចាកចេញរបស់នាងឬ?
“អ៊ំប្រុស អ៊ំស្រី..” ជីមីន ដើរឱនមុខនៅអង្គុយក្បែរពួកគាត់ប្រៀបដូចជាមនុស្សទើបតែស្គាល់ សូម្បីតែសព្វនាមដែលនាងហៅគាត់ក៏ផ្លាស់ប្តូរប្រែផ្ទុយស្រឡះ
“និយាយអីបែបនេះកូនប្រសា ហៅដូចមុនទៅ” អតីតអ្នកម៉ាក់ក្មេកមិនពេញចិត្តនឹងសម្តីរបស់នាង កាលបើនាងធ្វើខ្លួនដូចអ្នកដទៃ
“អ្នកទាំងអស់គ្នាហៅខ្ញុំមកនិយាយរឿងអីមែនទេ?” ជីមីន សម្លឹងមុខ ពួកគាត់ និង ជុងស៊ូ ឆ្លាស់គ្នា គ្រប់យ៉ាងវាដូចជាបញ្ចប់អស់ហើយ នៅមានរឿងអ្វីដែលមិនទាន់បញ្ចប់ទៀតមែនទេ? មែន! លោកប៉ាក្មេកហុចរបស់ដ៏ធំមួយក្របផ្ទាំងកំណាត់ពណ៌សឱ្យនាង
“កាដូ?” នាងសួរទាំងជ្រួញចិញ្ចើម
“បងបើកមើលទៅ” ជុងស៊ូ ញញឹមផ្អែមដាក់អតីតបងថ្លៃ
ជីមីន ក៏បើកកំណាត់ផ្ទាំងពណ៌សនោះមើល ចង់ដឹងថាមានអី ទើបម្នាក់ៗញញឹមខ្លាំងយ៉ាងនេះ
“ជារូបរបស់ខ្ញុំ , ឱ្យគេគូជាពិសេសតើមែនទេ? ស្អាតខ្លាំងណាស់” ជីមីន អង្អែលរូបរបស់ខ្លួនឯងលើផ្ទាំងគំនូរទាំងមានស្នាមញញឹករីករាយលើផ្ទៃមុខ
“ជារូបដែលបងប្រុសគូស តាំងពីមុនពេលស្គាល់បងនិងមុនពេលរៀបការជាមួយបង” ជុងស៊ូ ប្រញាប់ប្រញាល់បកស្រាយចម្ងល់ ធ្វើឱ្យ ជីមីន ទម្លាក់ទាំងមុខទៅជាស្មើ តើវាមានន័យយ៉ាងម៉េចទៅ?
“ស្រីម្នាក់នេះជាបង ជាស្រីដែលបងប្រុសលួចស្រឡាញ់ជាយូរ គាត់មានបងតាំងពីនៅក្នុងសុបិន្ត” ជុងស៊ូ បន្ថែមសម្តី
ជីមីន ក៏ទម្លាក់រូបគំនូរចុះទៅលើតុដោយប្រើទឹកមុខស្មើធេងហាក់ដូចជាមិនត្រូវការដឹងឮរឿងទាំងនោះ
“ប្រាប់បងធ្វើអី?” ប្រាប់ហើយបានអីមកវិញ? បើ ជុងហ្គុក មិនដែលចិត្តទន់ជាមួយនាងផង គេមិនដែលសូម្បីតែនិយាយថាស្រឡាញ់មកកាន់នាង ប្រយោជន៍អីទៅបើដឹងថាគេស្រឡាញ់នាងតាមរយ:ការបង្ហាញរបស់អ្នកផ្សេងឬក៏ទង្វើតិចតួចរបស់គេ
“ព្រោះមិនចង់ឱ្យបងចេញពីទីនេះ កុំទៅអីណា៎..” ក្រសែភ្នែកអង្វរករប្រគល់ឱ្យអតីតបងថ្លៃ គិតថាធ្វើបែបនេះហើយបងថ្លៃនឹងចិត្តទន់ហើយព្រមនៅទីនេះបន្ត
“ណាកូនប្រសា..” អតីតប៉ាម៉ាក្មេក ក៏បន្លឺសម្លេងអង្វរករនាងថែមទៀត ធ្វើឱ្យនាងរលីលោងទឹកភ្នែកព្រោះតែរំភើបចិត្ត មិនមែនជាសាច់ឈាមបង្កើតតែមនុស្សក្នុងគ្រួសារនេះស្រឡាញ់និងយកចិត្តទុកចំពោះនាងណាស់
“ពិតជាអរគុណ សម្រាប់ការស្រឡាញ់និងភាពកក់ក្តៅ ហើយក៏សុំទោសដែលមិនអាចធ្វើតាមសំណូមពរ” ជីមីន ញញឹមផ្អែមដាក់គ្រប់គ្នាទាំងចិត្តស្រណោះពេញក្នុងទ្រូង
“ហេតុអីក៏បងនៅមិនបាន?”
“បងមិនមែនជាកូនប្រសាឬបងថ្លៃក្នុងផ្ទះនេះទៀតទេ រស់នៅក៏គ្មានឋានៈ បងក៏ចង់បានសរីភាពដូចគ្នា” ជីមីន ឆ្លើយសំណួររបស់អតីតប្អូនថ្លៃបានយ៉ាងល្អ
“ម៉ាក់មិនបង្ខំឯងទេ” អតីតអ្នកម៉ាក់ក្មេក ដកដង្ហើមធំ
“សុំទោសដែលលាបពណ៌ឱ្យជីវិតរបស់កូន ជូនពរឱ្យក្តីសុខណា៎” លោកជុន ក៏ដង្ហើមធំមុននឹងហាមាត់សុំទោសអតីតកូនប្រសាព្រមទាំងពាក្យជូនពរ
“កុំភ្លេចឧស្សាហ៍មកលេងខ្ញុំផង សង្ឃឹមថាបងនឹងប្រសើរណា៎” ជុងស៊ូ ផ្តល់ស្នាមញញឹមជាកម្លាំងចិត្តឱ្យអតីតបងថ្លៃ
ជុងហ្គុក ដោះអាវក្រៅចេញ ដើរចូលក្នុងផ្ទះទាំងអារម្មណ៍មិនល្អ ហាក់ដូចជាគ្មានសល់នរណាម្នាក់សោះក្នុងជីវិត គេហាក់ស្រាលខ្លួន ហេងហាង ល្ហល្ហេវម៉េចក៏មិនដឹង
ង៉ាៗ! សម្លេងទារកតូចយំធ្វើឱ្យ ជុងហ្គុក ជាឪពុកជ្រួញចិញ្ចើមមិនពេញចិត្តភ្លាម គេកាន់តែមិនពេញចិត្តថែមកាលបើឃើញកូនស្រីកំពុងត្រូវសត្រូវបេះដូងកំពុងបី
“ឯងធ្វើស្អីកូនយើង? ទើបនាងយំ..” ជុងហ្គុក បោះអាវក្រៅទៅម្ខាងរត់ទៅកញ្ឆក់កូនស្រីពីដៃ ថេយ៉ុង ខណៈដែលកែវភ្នែកមុតស្រួចសម្លឹងសឹងតែស៊ីសាច់ហុតឈាម
ង៉ាៗៗ!
ក្មេងតូចហាក់យំមិនបាត់សោះ ជុងហ្គុក គោះគូទកូនថ្នមៗរលាក់ដៃអង្រួនតិចៗដើម្បីឱ្យកូនឈប់យំតែទារកតូចមិនព្រមបាត់យំសោះ
“ស្ជឹកៗ! ក្មេងឆ្លាត កុំយំណា៎” ជុងហ្គុក ក្តក់អណ្តែតលួងលោមកូនស្រី ដៃអង្រួនតិចៗចុះឡើងៗ តែគេបីកូនមិនសូវទំនងសោះ។ ជីមីន ចេញពីបន្ទប់មកឃើញក៏ទើសភ្នែកទើបដើរទៅជិតគេសុំលួងក្មេងតូច
“ឱ្យមកនេះមក លោកដៃធ្ងន់លួងកូនមិនកើតទេ” ឮដូច្នេះ ជុងហ្គុក ក៏ផ្ទេរកូនស្រីថ្នមដាក់ទៅក្នុងរង្វង់ រាងតូច នាងបីទារកតូចថ្នមៗព្រមទាំងច្រៀងបំពេរយ៉ាងពិរោះ មិនប៉ុន្មាននារី នីហ្វ័រ ក៏ស្ងាត់ស្ងាត់ បាត់យំសូន្យឈឹង
“នាងពូកែណាស់ អរគុណ!” ជុងហ្គុក ញោចញញឹមស្រស់ដាក់អតីតភរិយា ខណៈដែលគេដើរតាមនាង នៅក្បែរកូន ប្រៀបដូចជាប្តីជួយលួងកូនប្រពន្ធយ៉ាងអ៊ីចឹង សកម្មភាពទាំងនេះហើយធ្វើឱ្យនាយសង្ហា គីម ថេយ៉ុង អន់ចិត្ត ព្រោះគេដូចជាខ្យល់ដែលគ្មានរូបរាងដែលមានវត្តមាននៅទីនេះ
ជីមីន ដាក់ នីហ្វ័រ ទៅក្នុងអង្រឹងទារកថ្នមៗ ខណៈដែលក្មេងតូចគេងលង់លក់ យំស្រែក យំទៀត។ ម៉ែដោះក៏ចូលមកមើលវិញ នៅពេលដែល ជីមីន ដើរចេញទៅឈរក្បែរ ថេយ៉ុង
“តោះទៅផ្ទះ” ជីមីន ញញឹមដោយប្រើក្រសែភ្នែកស្រទន់ដាក់ ថេយ៉ុង ហើយក៏កាន់ដៃនាយដើម្បីចេញពីទីនេះ តែក៏ត្រូវអាក់ដំណើរកាលបើឃើញ យ៉ុនហ្គី មកដល់ទីនេះ
“ជីមីន! លោកថេយ៍ បម្រុងនឹងទៅណា? នៅអង្គុយនិយាយគ្នាសិនទៅ” យ៉ុនហ្គី ដើរចូលខាងក្នុងហើយក៏អង្គុយលើសាឡុងដូចខ្លួនឯងម្ចាស់ផ្ទះ រីឯ ជីមីន និង ថេយ៉ុង ក៏ដាក់បង្គុយក្បែរ យ៉ុនហ្គី ជាការគួរសម
“មកធ្វើអី?” ជុងហ្គុក សួរទាំងមុខងាប់
“ឮថាលែងគ្នា មកយកអតីតប្រពន្ធឯងហ្នឹងហ្អា៎” យ៉ុនហ្គី និយាយមុខស្ងួត
“ទៅវិញទៅ គ្មានអ្នកណាអុជធូបហៅទេ” ជុងហ្គុក មុខឡើងស្អុយដូចចាញ់ល្បែងរាប់រយលាន
“និយាយលេងទេ មកអញ្ជើញធៀបការហ្នឹងហ្អា៎ នេះឯង ដាក់ឈ្មោះខុសហើយ ពេលនេះលែងគ្នា” យ៉ុនហ្គី ហុចសំបុត្រឱ្យមិត្តសម្លាញ់ដែលដាក់ឈ្មោះក្នុងលិខិតអញ្ជើញថា សម្លាញ់ ជុងហ្គុក និង ភរិយា
“បូរបាច់ណាស់អានេះវ៉ើយ!!!!” ជុងហ្គុក មិនពេញចិត្តឡើងមកភ្លាមៗព្រោះអតីតភរិយារបស់គេនៅទីនេះ ថែមទាំងនៅជាមួយ.. គិតទៅគួរឱ្យខឹងណាស់!!!
“នេះសំបុត្រសម្រាប់លោកថេយ៍និងហាន់នី កុំភ្លេចទៅណា៎” យ៉ុនហ្គី ហុចសំបុត្រឱ្យ ថេយ៉ុង ដោយមិនភ្លេចនិយាយបូរបាច់ ពួកគេស្គាល់គ្នាដោយសារ ធ្លាប់ធ្វើការជាមួយគ្នា ណាមួយ ថេយ៉ុង ជាអគ្គនាយកបុស្តិ៍ទូរស្សន៍ដ៏ល្បីទៀតគេត្រូវតែស្គាល់ហើយ
“បាទ!” ថេយ៉ុង ញោចស្នាមញញឹមឌឺ ជុងហ្គុក ខណៈដែលដៃកាន់ស្មា រាងតូច ជាប់
“សម្រាប់អ្នកនាងជីមីនគ្មានសំបុត្រទេព្រោះមិនដឹងថាត្រូវបែកពីមិត្តឆ្គួតរបស់ខ្ញុំ តែមិនអីទេអាចទៅបាន កុំភ្លេចនាំហាន់នីផង” យ៉ុនហ្គី បន្ថែមសម្តី
“បាទមិនអីទេ ហាន់នីរបស់ជីមីនគឺខ្ញុំនឹងហើយ” ថេយ៉ុង មានបំណងដុត ជុងហ្គុក ឱ្យខឹងដោយពាក្យសម្តីនិងកាយវិការស្និទ្ធស្នាលជាមួយ រាងតូច
“អ្ហ៎.. ស្មានតែបងប្អូន” យ៉ុនហ្គី មិនដឹងទើបនិយាយបែបនេះ
“កុំនៅតាប៉ែច្រើន អស់ការហើយក៏ចេញទៅ ភ្ងាក់កូនស្រីរបស់យើង!!” ជុងហ្គុក អស់ភាពអត់ធ្មត់ទើបដេញ យ៉ុនហ្គី តែសម្តីនេះក៏ជិះឥទ្ធិពលដល់ពីរនាក់ក្បែរនេះដែរ
“ម៉ោះទៅផ្ទះ!” ជីមីន ចាប់ដៃ ថេយ៉ុង អូសចេញពីទីនេះយ៉ាងលឿនទាន់ហន់
“ពេញមុខពេញមាត់ពេញសិទ្ធហើយហ្ន៎.. ទើបតែលែងប្តីសោះ” ជុងហ្គុក រអ៊ូតិចៗតែម្នាក់ឯងស្របពេលដែលកែវភ្នែកសម្លឹងដំណើរអ្នកដែលអូសដៃគ្នាចេញទៅ
“ថីប្រចណ្ឌ?!” យ៉ុនហ្គី ដែលមិនទាន់ចេញទៅវិញ ក៏សួរដេញដោល
“កុំនៅតាប៉ែ!! ចេញពីផ្ទះយើងឥឡូវនេះ!!!”
