ភាគ៣៩(ចុងក្រោយក៏ដល់ពេល)

1.3K 93 6
                                    

      ៤ខែកន្លងផុតទៅ..
      រយៈពេលកន្លងទៅយ៉ាងយូរ សមិទ្ធផលដែលរាងតូចទទួលបានគឺ ប្រឡងក្បែរធ្លាក់សឹងតែរាល់ពេលប្រឡង មិនដឹងថាប្រឡងឆមាសលើកមួយនេះលទ្ធផលទៅជាយ៉ាងណា រីឯនាយសង្ហាវិញក៏មិនខុសគ្នា ប្រាក់ចំណូលក្នុងក្រុមហ៊ុនក៏ធ្លាក់ដុនដាបដោយសារតែគេគ្មានអារម្មណ៍ល្អនៅក្នុងខ្លួន មួយថ្ងៃៗឈ្លោះជាមួយរាងតូច ចួនកាលក៏មិនទៅធ្វើការ រាងតូចក៏មិនទៅសាលា ម្នាក់ៗពាក់មុខយក្សដាក់គ្នាមិនព្រមចេញទៅណា មិនដឹងថាអ្នកទាំងពីរគិតឱ្យប្រាកដ សុទ្ធតែអ្នករៀនចេះដឹងតែទង្វើដែលប្រព្រឹត្តចេញគឺខ្លៅស្មើនឹងអ្នកដែលមិនបានរៀន។
      ចំណែក ថេសា វិញក៏ហាក់បីដូចជាលែងរវីរវល់ជាមួយនាយសង្ហាដោយសារតែមានពេលមួយនាងឃើញគេពួនយំនៅក្នុងបន្ទប់ធ្វើការតែម្នាក់ឯង ទើបនាងដឹងថាគេស្រឡាញ់ ជីមីន ប៉ុណ្ណា ទោះបីទង្វើរបស់គេអាក្រក់ដាក់ ជីមីន ល្អដាក់នាងក៏ដោយក៏នាងដឹងថាគេធ្វើព្រោះភាពសមរម្យតែប៉ុណ្ណោះ គេមិនបានស្រឡាញ់នាងទេគ្រប់យ៉ាងគឺនាងតែម្ខាង ជម្រើសដ៏ល្អទាំងសងខាង គឺនាងគួរតែលះបង់ ដើរចេញពីជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ នាងនឹងចេញនៅថ្ងៃស្អែក..
      ចំណែកឯ ថេយ៉ុង វិញក៏ធ្វើខ្លួនឱ្យរវល់ជាមួយនឹងការងារមិនពាក់ព័ន្ធនឹងប្រពន្ធអ្នកដទៃទៀត គេដឹងថានាងស្រឡាញ់ម្នាក់នោះខ្លាំង ទើបបណ្តោលនាងឱ្យទៅមួយខ្យល់ បើនាងនិងម្នាក់នោះលែងគ្នាពេលណា គេចាំទទួលនាងគ្រានោះ..
      “លោកប្រធានមានគេមករក” សាន់ស៊ីល៍ បើកទ្វារមកប្រាប់ចៅហ្វាយនាយ ព្រោះនាងស្គាល់ច្បាស់ថាជាអ្នកណា
      “អ្នកណា?” ថេយ៉ុង ឱនមើលឯកសារដដែលគ្រាន់តែបង្ហើបសម្លេងសួរនាង បើជាជីមីនមករកគេពិតមែនពិតជារឿងដ៏ល្អទាំងព្រលឹម
      “លោករ៉ូហ្គេស!”
      “ឱ្យវាចូលមក បែកយូរក៏នឹកដែរ” ថេយ៉ុង ទម្លាក់ឯកសារចុះលើកជើងគងទាក់ខ្លារងចាំមិត្តឱ្យចូលមកខាងក្នុង
      “ហាយ..អាពួកម៉ាក!” រ៉ូហ្គេស លើកដៃ Say hi ដាក់មិត្ត តាមចរិត Friendly ដែលជា Style ប៉ែកខាងអីរ៉ុប
      “ស្មានតែមិនចូលស្រុកទេ ហើយមកមានការស្អីដែរ?” ថេយ៉ុង មិនសួរនាំសុខទុក្ខទេ មើលតែមុខក៏ដឹងថា រ៉ូហ្គេស សប្បាយចិត្តប៉ុណ្ណាដែរ
      “មកធ្វើមេធាវីជំនួសលោកប៉ា គាត់ចាស់ហើយ ណាមួយយើងក៏ចង់មកធ្វើការក្នុងស្រុក , យើងមើលទៅឯងដូចមិនសប្បាយចិត្តសោះ” រ៉ូហ្គេស សង្កេតទឹកមុខរបស់មិត្តទើបដឹង
      “លួចស្រឡាញ់ប្រពន្ធគេវាវេទនាអ៊ីចឹងហើយ”
      “អើ.. គាប់ជួនម្លេះ យើងមកដោះស្រាយរឿងក្តីលែងលះឱ្យគ្រួសារមួយ”
      “គ្រួសារណា?” ថេយ៉ុង ភ្ងាក់ព្រឺតដូចគេជះទឹកកណ្តាលមុខ ក្នុងចិត្តគិតថា ជីមីន នឹងលែងលះ
      “រឿងសម្ងាត់ ប្រាប់មិនបាន”
      “ប្រាប់ភ្លាមមក បើមិនចង់ឱ្យយើងជាប់គុកពីបទសម្លាប់មនុស្ស”
      “អើ..ប្រាប់ក៏ប្រាប់ កាលពីអតីតកាលប៉ាយើងជាមេធាវីប្រចាំគ្រួសារជុន ហើយយើងនឹងទៅដោះស្រាយរឿងក្តីលែងលះឱ្យកូនផ្ទះនោះនៅល្ងាចនេះ” រ៉ូហ្គេស ខ្ជិលលាក់លៀមព្រោះថេយ៍មិនមែនជាមនុស្សដែលមិនគួរឱ្យទុកចិត្ត
      “ចៃដន្យណាស់សម្លាញ់អើយ.. ម្នាក់ស្រីកូនប្រសាគ្រួសារជុនជាស្រីដែលយើងស្រឡាញ់” ថេយ៉ុង ញញឹមពព្រាយ ព្រោះរង់ចាំថ្ងៃនេះមកជាយូរហើយ
      “គិតថាគេលែងប្តីហើយ មកយកឯងឬអាព្រាននារី?” រ៉ូហ្គេស ដឹងចរិតព្រានរបស់មិត្តច្បាស់ដូចថ្ងៃទើបស្តីថាលេងៗ
      “កែខ្លួនជាង៨ខែហើយ ស្រីតែមួយគ្មានផង”
      “មានតែពីរឡើង អ៊ីចឹងអ្ហេស?”
      “ជុយ.. អត់ជឿ!!! សួរសាន់ស៊ីល៍ទៅ”
      “អ្នកនាងសាន់ស៊ីល៍កូនចៅឯងច្បាស់ជានៅខាងឯងហើយ បៀមព្រះមកស្បថក៏មិនជឿ”
      “យើងមិនអង្វរឱ្យជឿ”
      “យើងក៏មិនជឿ”
      “ទៅរកអីស៊ីចុកម៉ោះ” ថេយ៉ុង ក្រោកចេញពីកៅអីធ្វើការពត់ពែនខ្លួនឱ្យយឺតសរសៃរ ខណៈដែលផ្ទៃមុខសង្ហាហាក់មានពន្លឺឡើងវិញ កាលបើដឹងថាអ្នកខាងនោះជិតលែងលះគ្នា
      “យើងប្រុសល្អ មិនស៊ីទេ” រ៉ូហ្គេស គិតវែងឆ្ងាយដល់ឋានព្រះចន្ទ ព្រោះកាលពីនៅខាងក្រៅប្រទេសជាមួយគ្នា ថេយ៉ុង ឧស្សាហ៍បបួលទៅ -_-
      “ស៊ីបាយ ផឹកទឹក មិនមែនអីផ្សេងទេ កុំគិតគម្រក់ពេក”
      “យើងស្មានតែឯងនាំយើងខូចដូចមុន”
      “ប្រាប់ហើយថាកែខ្លួន”
      “អើ.. ជឿហើយ”
     
      ភូមិគ្រឹះត្រកូលជុន , បន្ទប់ការងារ
      រាងសង្ហាមាឌមាំមានសាច់ដុំអង្គុយលើកៅអ៊ីធ្វើការងារក្នុងបន្ទប់ធ្វើការនៃភូមិគ្រឹះ នាយខានទៅក្រុមហ៊ុនពីរបីថ្ងៃហើយ ដោយសារតែគ្មានសមាធិនៅក្នុងខ្លួន ទើបមិនចង់ចេញទៅខាងក្រៅ
      “លោកប៉ា!!” គេភ្ងាក់ក្រញេងក្រញាងខ្លួន កាលបើឃើញវត្តមានរបស់លោកប៉ាចូលមករកដល់បន្ទប់ធ្វើការ
      “ហ្អឹមមម...” លោកប៉ាដកដង្ហើមធំមុននឹងអង្គុយចុះលើតុកៅអីនៅទល់មុខគេ តាមឫកពានិងទម្លាប់របស់គាត់ប្រាកដជាមានការអីចាំបាច់
      “មានរឿងអីឬប៉ា?” ជុងហ្គុក ក៏ប្រើក្រសែភ្នែកមិនស្មោះត្រង់សួរលោកប៉ា មិនដឹងថាគាត់មានរឿងអីទេ ព្រោះខានរវីរវល់ជាមួយរឿងផ្ទាល់ខ្លួនរបស់គេតាំងពី ថេសា ចូលមកនៅក្បែរខ្លួនគេ
      “មាន! ដើមឡើយប៉ាគិតថាឈប់ទៅបៀតបៀនជីវិតផ្ទាល់ខ្លួនរបស់ឯងទៀតហើយ ក៏ព្រោះតែប៉ាទទួលកំហុសដែលលូកដៃចូលក្នុងជីវិតគូរបស់ឯង ប៉ុន្តែនេះជាលើកចុងក្រោយដែលប៉ាទៅពាក់ព័ន្ធ.. លែងលះចុះ! ប៉ាឈប់ឃាត់ហើយ ក៏ឈប់ផ្តល់សិទ្ធឱ្យជីមីនដូចគ្នា ហេតុផលគឺ.. សេដ្ឋកិច្ចក្រុមហ៊ុនធ្លាក់ចុះ ការសិក្សារបស់ ជីមីន ក៏ដូចគ្នា និងមួយទៀត សល់តែ៣ខែទៀត ថេសា សម្រាលកូន បើបន្តទៀតពួកឯងទាំងអស់គ្នាស្លាប់មុនរស់មិនខានទេ” លោកប៉ា ប្រាប់ពីបញ្ហាចោទនិងលើកហេតុផលដ៏សមរម្យបញ្ជាក់ពីភាពទទួលខុសត្រូវ គាត់តាមដានដឹងឮរឿងជីវិតផ្ទាល់ខ្លួនរបស់កូនៗជាភាគច្រើន ទើបនិយាយបានយ៉ាងច្បាស់ល្អ
      “ប៉ាគិតថាឯងធំហើយ មិនចាំបាច់និយាយច្រើន ដឹកនាំច្រើន ដូចពីមុនទៀតទេ” លោកប៉ា បន្តសម្តីរឹងត្រជាក់ដល់ឆ្អឹងខ្នង
      “ខ្ញុំដឹងហើយប៉ា ខ្លាចតែកូនប្រសាប៉ាមិនព្រមទេ” សម្លេងរាបស្មើ ទឹកមុខស្មើធេង ហាក់បីដូចជាបានត្រៀមចិត្តរួចរាល់សម្រាប់សម្របខ្លួនក្នុងការលែងលះ
      “គ្មានរឿងអីមិនព្រមទេ.. ជីមីន មិនមែនជាមនុស្សដែលនិយាយស្តាប់គ្នាមិនបាន”
      “សង្ឃឹមបែបហ្នឹង.. លោកប៉ាកុំភ័យខ្ញុំនឹងព្យាយាមស្រង់ប្រាក់ចំណេញដែលមិនបានចូលរយះពេលប៉ុន្មានខែនេះត្រឡប់មកវិញទ្វេ មិនឱ្យក្រុមហ៊ុនដែលខំបង្កើតឡើងតាំងពីជំនាន់លោកតារលាយទេ ខ្ញុំនិយាយក្នុងនាមជា ជុន ជុងហ្គុក ជាកូនចៅត្រកូលជុន” គេហាក់ត្រៀមចិត្តយ៉ាងមុតមាំ បន្ទាប់ពីលោកប៉ាឱ្យគេលែងលះជាមួយនារីជាទីស្រឡាញ់ បើឱកាសមានគេប្រហែលជាមិនហ៊ាននិយាយពាក្យស្រឡាញ់ប្រាប់នាងទេ ព្រោះរអៀសខ្លួន.. បែកពីនាងទៅគេប្រហែលក្លាយជាមនុស្សដែលងប់ងល់ជាមួយការងារ ទុកពេលវេលាដែលសេសសល់បន្តិចបន្តួចសម្រាប់កូនប៉ុណ្ណោះ សង្ឃឹមថាវានឹងធ្វើឱ្យគេគ្មានពេលវេលាឈឺចាប់
      “ប៉ាជឿឯង.. ស៊ូៗបើជាគូមុខតែគង់”
     
      ល្ងាច..
      រាងតូចបើកឡានត្រឡប់មកផ្ទះវិញ កាលបើបានប្រឡងបញ្ចប់ឆមាសទីមួយរួចរាល់ ទឹកមុខសោះកក្រោះស្រពន់ស្រពោនជាប់មាននៅលើផ្ទៃមុខរបស់នាង បញ្ជាក់ថាការប្រឡងរបស់នាងគឺធ្វើមិនបានល្អ អារម្មណ៍របស់នាងហោះហើរមិននៅក្នុងខ្លួន សម្រិបជើងយឺតៗដើរចូលក្នុងផ្ទះខណ:ដែលដៃឱបសៀវភៅតែក៏ត្រូវភ្ងាក់ព្រើតកាលបើឮសម្លេងហៅ៖
      “អ្នកនាងជីមីន.. លោកប្រុសជុងហ្គុកហៅឱ្យទៅជួបនៅបន្ទប់ថាមានការសំខាន់និយាយជាមួយ”
      “អ្ហ៎..” ឮហើយ ជីមីន ក៏ប្រញាប់ប្រញាល់បែរខ្លួនតម្រង់ទៅបន្ទប់នៅជាន់ផ្ទាល់ដីដែលមាននាយសង្ហានៅក្នុងនោះ
      ក្រាក!!!
      កែវភ្នែកខ្មៅនិលរេសម្លឹងមើល ជុងហ្គុក និង បុរសប្លែកមុខស្លៀកពាក់ស្អាតបាត សមរម្យ ឆ្លាស់គ្នា ខណៈដែលចិញ្ចើមជ្រួញចូលគ្នាព្រោះផ្ទុកចម្ងល់ពេញខួរក្បាល។ នាងដើរចូលខាងក្នុងដាក់សៀវភៅលើតុមុននឹងអង្គុយចុះលើកៅអីនៅទល់មុខ ជុងហ្គុក សម្លឹងមុខគេទាំងមិនយល់ជាខ្លាំង ដៃមាំរបស់គេក៏រុញឯកសារមួយច្បាប់ទៅដាក់ពីមុខនាង
       “ឆាប់សញ្ញេរវាទៅនាងនឹងមានសេរីភាព លែងមានអ្នកបិទសិទ្ធដូចពេលមុន” សម្លេងមាំហាឡើងដោយឥតស្រណោះស្រណោកគ្រាកន្លងសូម្បីបន្តិច ស្រឡាញ់តើមានប្រយោជន៍អីទៅ បើនាងមិនឋិតនៅក្នុងជម្រើសរបស់គេ ប៉ុន្តែនាងឋិតក្នុងបេះដូងរបស់គេមកជាយូរហើយ គេនៅចាំបានថា បើរវាងពួកគេត្រូវបញ្ចប់គឺបញ្ចប់ដោយស្នាមញញឹម នាងនឹងនៅក្នុងបេះដូងគេរហូតទៅ គេក៏សុំឱ្យនាងចងចាំគេទុកក្នុងបេះដូងដូចគ្នា។
       ដៃតូចស្រឡូនស្រឡៅលើកក្រដាសយកមកអានឱ្យច្បាស់ ត្រូវហើយ! វាជាក្រដាសលែងលះ ពិតជាសឺប្រាយ៍ពិតមែន (: ក្នុងទ្រូងចុកអួលណែនរកអ្វីប្រៀបផ្ទឹបពុំបាន កែវភ្នែកស្រអាប់ពេញដោយទឹកភ្នែកជាប់រង្វង់ភ្នែក ក្នុងចិត្តស្រែកសួរ នាងអស់ឱកាសហើយមែនទេ? វាមិនទាន់ដល់ពេល២ឆ្នាំទេ នាងអាចទ្រាំបាននាងនឹងមិនលែងលះទេ ទោះបីត្រូវឈឺចុកចាប់ជាងនេះរាប់ម៉ឺនដងក៏នាងមិនលែងដែរ នាងចង់ក្បែរគេទោះបីជាគេមិនឱ្យឋាន:អីដល់នាងក៏ដោយក៏នាងសុខចិត្ត....សុំត្រឹមក្បែរ!
       ប៉ុន្តែនាងបាននិយាយជាមួយគេតាំងពីបួនខែមុនរួចហើយថានឹងដើរចេញពីជីវិតរបស់គេបញ្ចប់បញ្ហាគ្រប់យ៉ាង.. ចិត្តរបស់នាងរេរាកាលបើដល់ពេលវេលាពិតជាក់ស្តែង..
      “អ្នកនាងជីមីនបាទ!” រ៉ូហ្គេស លោកមេធាវីសង្ហា ប្រចាំគ្រួសាររបស់រាងក្រាស់ក៏ហៅដាស់អារម្មណ៍នាងតូចព្រោះស្ងាត់យូរហើយមិននិយាយអ្វីសោះ។ នាងងើយកច្រកទឹកភ្នែកនិងភាពឈឺចាប់ចូលទៅក្នុងទ្រូងឱ្យអស់ទោះបីនាងឈឺនាងចង់យំក៏នាងមិនយំមុខអ្នកដទៃដាច់ខាត នាងលាក់វាទុកដល់ពេលមួយនឹងបញ្ចេញ
      “សង្ឃឹមថានាងនឹងយល់ ខ្ញុំមិនចង់ឱ្យខ្លួនឯងជាគំរូមិនល្អសម្រាប់កូនទេ ចាកចេញទៅ កុំបន្សល់សូម្បីស្រមោល” ជុងហ្គុក បន្ថែមសម្តីគ្រោតគ្រាតធ្វើឱ្យប្រលឹងរាងតូចច្រឡឹកហក់ចេញពីរាងកាយភ្លាមៗ ទោះនាងមិនចង់លែងលះក៏ត្រូវតែលែងដែរ ទោះបីនាង់ចង់ហាស្តីអង្វរគេមិនឱ្យលែងលះក៏មិនអាចដែរ។
       ជីមីន ចាប់កាន់ប៊ិចលើកឡើងថ្នមៗ ដៃញ័រៗទ្រូងលោតញាប់ហាក់លែងចង់ដំណើរការ នាងទ្រាំមករយ:ពេល៧ខែប្រែក្លាយជាឥតន័យ នៅទីបំផុតនាងមិនអាចក្រសោបមនុស្សដែលខ្លួនស្រឡាញ់បានដដែល ដូចពាក្យគេនិយាយមិនខុសនាងកាន់តែក្រសោបកុលាបជាប់ទ្រូងបន្លាកុលាបនឹងចាក់នាងឱ្យឈឺចុកចាប់ វាបន្សល់ទុកតែស្នាមរបួសដិតដាម
      ប្រិប!
      ប៊ិចធ្លាក់ចេញពីដៃនាងតូចដោយស្វ័យប្រវត្តិ នាងធ្វើមិនបានទេដៃនាងញ័រៗហាក់បញ្ជាមិនបានសោះ
      “....ខ្ញុំសុំឱកាសម្តងទៀតតើបានទេ? ពេលកូនរបស់លោកគ្រប់៩ខែចាំពួកយើងលែងលះ ប៉ុណ្ណឹងតើបានទេ?” សភាពស្ងប់ស្ងាត់ព្រោះតែចង់ធ្វើចិត្ត មុននឹងហើបមាត់សុំនាយសង្ហាឱ្យផ្តល់ឱកាសឱ្យនាងម្តងទៀត
      “ខ្ញុំសញ្ញេរួចហើយ នាងចង់បែបណាក៏ស្រេចតែនាងព្រមពេលសញ្ញេពេលនោះចុះ” ជុងហ្គុក ទាញក្រដាសមកសញ្ញេដោយឥតស្ទាក់ស្ទើរមុននឹងហុចវាទៅឱ្យនាងវិញ គេក្រោកឈរពេញកម្ពស់បើកទ្វារដើរចេញពីបន្ទប់ទុកឱ្យ ជីមីន នៅប្រឈមមុខជាមួយមេធាវីតែ២នាក់។
      គេចិត្តដាច់ណាស់!!
      “អ្នកនាងចង់បែបណាបន្ត?” រ៉ូហ្គេស បន្តសួរនាង ពិតជាគួរឱ្យអាណិតខ្លាំងណាស់ គេបានដឹងឮរឿងដែលនាំឱ្យឈានដល់ការលែងលះបែបនេះ ស្តាប់មិនសូវឈឺប៉ុន្មានទេ ឃើញផ្ទាល់ទើបកាន់តែឈឺ..
      “លោកទុកឯកសារទាំងនេះសិនទៅចាំពេលក្រោយខ្ញុំនឹងសញ្ញេវាឱ្យបាន” ស្នាមញញឹមជូរចត់របស់ ជីមីន ធ្វើឱ្យលោកមេធាវីសង្ហាអាណិតមិនស្ទើរ មិនគួរនាងជួបរឿងបែបនេះសោះ
     (គីម ថេយ៉ុង អើយ គីម ថេយ៉ុង បេះដូងរបស់នាងប្រគល់ឱ្យស្វាមីដើមអស់ហើយ) រ៉ូហ្គេស នឹកគិតដល់មិត្តសម្លាញ់ ថេយ៉ុង ក៏ទំនងគួរឱ្យអាណិតដែរ ស្នេហាមិនសមបំណងអ៊ីចឹងឬ?
     “សង្ឃឹមថាអ្នកនាងព្រមដោយអស់ចិត្តណា៎”
     “ចាស៎.. ខ្ញុំរៀនទម្លាប់ត្រៀមចិត្តតាំងពីយូរហើយ លែងក៏លែង.. គ្មានអីពិបាកទេ” នាងបានដង្ហោយហៅដួងចិត្តក្លាហានពុះហែកជ្រែកចិត្តចង់ឱបក្រសោបឱ្យរលាយ ទើបដៃតូចស្រឡូនទាញក្រដាសលើកប៊ិចមកសញ្ញេយ៉ាងលឿន ហាក់គ្មានលំបាកបន្តិចសោះ
     “ខ្ញុំសរសើរចិត្តក្លាហានរបស់អ្នកនាងណាស់” សមតម្លៃដែលនាងជា Ideal type របស់ថេយ៉ុង
     “ពេលខ្លះ ធ្វើមនុស្សក្លាហាន រឹងមាំ ក៏វាពិបាកមិនតិចទេ ចង់បោះបង់ម្តងៗប៉ុន្តែក៏មិនបោះបង់” នាងនៅតែមានស្នាមញញឹមប៉ុន្តែវាជាស្នាមញញឹមជូរចត់ ឆ្អែតឆ្អន់ចិត្ត
     

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Nơi câu chuyện tồn tại. Hãy khám phá bây giờ