"ជីមីន!!!" ថេយ៉ុង ហៅឈ្មោះនាងម្តងទៀតគេមិនចង់ឃើញនាងស្ងាត់ សង្ងំយំបែបនេះទេគេចង់ឱ្យនាងឆ្លើយសំណួរគេ ប៉ុន្តែអ្នកដែលឆ្លើយគឺជាថេសា៖
"ខ្ញុំគឺម៉ាក់របស់កូនជុងហ្គុក!" ថេយ៉ុង ស្តាប់ហើយក៏ជ្រួញចិញ្ចើមគិតដោយយកចិត្តទុកដាក់
"ជាប្រពន្ធម្នាក់ទៀតរបស់គេឬ?" ថេយ៉ុង សួរទាំងយល់ពីចម្លើយច្បាស់ដូចថ្ងៃ
"ថេយ៍! លោកទៅវិញទៅខ្ញុំចង់នៅម្នាក់ឯង" ជីមីន ហើបមាត់ដេញ ថេយ៉ុង ចេញទាំងដែលទឹកភ្នែកមិនទាន់ជ្រះចេញពីប្រឡង់ភ្នែក
"នាងព្រមដោយរបៀបណាជី..? នាងល្ងង់ណាស់ មិនសមបែបនេះទេ" ថេយ៉ុង មិនអស់ចិត្តក៏សួរបន្ថែម តើទ្រាំដោយរបៀបណា? ស្រីណាទ្រាំបានដែលប្តីទៅមានកូនជាមួយស្រីផ្សេង? តែនាងទ្រាំបាន បើនាងមិនល្ងង់ក៏ឆ្គួតដែរ
"ខ្ញុំមិនបានល្ងង់!" ជាថ្មីម្តងទៀតទឹកភ្នែកក៏ធ្លាយធ្លាក់ជោគជាំដូចទឹកភ្លៀងរដូវវស្សា
"ចឹងលែងលះជាមួយគេទៅ ខ្ញុំចាំនាង" សម្តីរបស់ ថេយ៉ុង ធ្វើឱ្យ ជុងហ្គុក ភ័យខ្លាច ព្រោះគេមិនចង់បាត់បង់ ជីមីន ទេហើយក៏មិនចង់លែងលះដែរ ពេលនេះគេយល់ច្បាស់ហើយ អារម្មណ៍ស្អប់កើតពីការប្រចណ្ឌអារម្មណ៍គុំគួនកើតពីការមិនសមបំណង បូកសរុបគ្រប់យ៉ាងព្រោះគេស្រឡាញ់ ជីមីន ខ្លាំង
"មិនអាចទេ!" ជីមីន ក្រវីក្បាលបដិសេធ
"ហេតុអី? ឬនាងល្ងង់មិនចេះរើស គេក៏មានមិនចាញ់ខ្ញុំ រូបរាងក៏សង្ហាមិនអន់ជាងខ្ញុំ គេក៏ចេះថ្នមនាងជាងខ្ញុំ" ជុងហ្គុក សួរព្រោះគេព្រមដោះលែងនាងហើយ គេមិនចង់ឱ្យនាងនៅឈឺចាប់គ្រាំគ្រាបន្តទៀតទេ ឱ្យនាងនៅបន្តមានតែឈឺរៀងៗខ្លួន
"អ្ហឹមម..ខ្ញុំដឹង! គ្រប់យ៉ាងគេល្អជាងលោកឆ្ងាយណាស់ ហើយខ្ញុំក៏ដឹងទៀតថា ខ្ញុំស្រលាញ់លោកតែម្ខាង! ខ្ញុំមិនល្ងង់ទេត្រូវអត់?" ជីមីន ប្រឹងនិយាយទាំងទឹកភ្នែកហូរជោកថ្ពាល់ តែពាក្យស្រឡាញ់របស់នាងធ្វើឱ្យ ជុងហ្គុក ភ្លឺភ្នែក កន្លងមកនាងដឹងឮគ្រប់យ៉ាង តែនាងមិនមាត់ មិនមានន័យថា នាងមិនស្រឡាញ់ មិនឈឺ មិនប្រចណ្ឌនោះទេ ព្រោះតែចង់ឱបក្រសោបថែស្នេហាការពារពាក្យសន្យានៅថ្ងៃនោះ ទើបនាងព្រមឱ្យ ថេសា មករស់នៅក្នុងផ្ទះតែមួយព្រោះតែប្រកែកមិនបាន នាងទ្រាំឈឺលាក់តែម្នាក់ឯងព្រោះតែនាងជាមនុស្សស្រីរឹងមាំ នាងស្រឡាញ់គេណាស់គ្រប់យ៉ាងមកពីគេមិនយល់
គេស្អប់អារម្មណ៍ខ្លួនឯងពេលនេះ!!
"នាងមិនល្ងង់ទេ បើនាងរើសយកគេ" ក្នុងចិត្តមិនចង់ដេញនាងឱ្យទៅយកអ្នកផ្សេងទេ ប៉ុន្តែគេ មានកូន មានថេសា ហើយគេមិនគួរអាត្មានិយមឱ្យនាងមកត្រាំត្រែងជាមួយស្នេហាដែលមិនវិញជួបជុំនោះទេ
"ខ្ញុំនឹងរើសយកគេបើខ្ញុំមិនមែនជាប្រពន្ធលោក" នាងទ្រាំបានគ្រប់យ៉ាង សុំកុំតែលែងលះទៅបានហើយនាងចង់នៅក្បែរគេក្នុងឋាន:ជាភរិយាទោះបីតែឈ្មោះក៏ដោយចុះ
"លែងលះទៅ" គ្មានពេលណាមួយដែលមាត់របស់គេដូចចិត្តទេ គ្រប់ពេលគឺតែងតែហាពាក្យគំរោះគំរើយមិនដែលផ្អែមល្ហែមរហូតដល់នាងមិនដឹងពីទំហំចិត្តស្រឡាញ់ដែលគេមានចំពោះនាង បែបនេះសមមុខគេហើយ!!
"ខ្ញុំនឹងលែងលះនៅថ្ងៃដែលខ្ញុំឈប់ស្រឡាញ់លោក"
ថេយ៉ុង ស្តាប់ដឹងឮយល់គ្រប់យ៉ាង មនុស្សស្រីដែលគេស្មោះ ស្មោះជាមួយអ្នកផ្សេង ដែលមិនបានស្រឡាញ់នាង នាងឈឺគេក៏ឈឺមិនចាញ់នាង
"គ្រប់គ្នាទៅធ្វើការវិញចុះខ្ញុំអស់អីហើយ ចង់សម្រាក.." ជីមីន គេងបែរខ្នងដាក់គ្រប់គ្នា ខណៈនេះឮតែខ្យល់ដកដង្ហើមគ្រប់គ្នាតែក៏ស្ងាត់ច្រងំនៅពេលពួកគេចេញទៅអស់។ ជុងហ្គុក បើកឡាននាំ ថេសា និងអ្នកបម្រើ២នាក់ត្រឡប់ទៅផ្ទះវិញ រួចក៏ឡើងទៅបន្ទាប់គេងរបស់គេនិងជីមីនដោយមិនសម្លឹងមុខ ថេសា សូម្បីបន្តិច
(អ្ហាយយ..លោកស្រឡាញ់វាណាស់មែនទេជុង..? ហឹក.. ខ្ញុំនឹងធ្វើឱ្យលោកស្អប់វាឱ្យបាន មិនថាប្រើវិធីណាក៏ដោយ លោកនិងវាគ្មានថ្ងៃមានក្តីសុខជាមួយគ្នាទេដរាបណានៅមានខ្ញុំ នាងត្រូវតែចាញ់ខ្ញុំ ជីមីន!!!!! ជុងហ្គុកជារបស់ខ្ញុំតែម្នាក់គត់) ថេសា ឈរក្តាប់ដៃសម្លឹងផែនខ្នងរបស់ជុងហ្គុកសម្រក់ទឹកភ្នែកម៉ាត់ៗកាត់ថ្ពាល់ក្នុងចិត្តចងគំនុំចង់ឈ្នះ បើនាងមិនបានជុងហ្គុក ជីមីនក៏គ្មានថ្ងៃបានដែរ
ក្រលេកមកមើល ជុងហ្គុក វិញ ចូលដល់បន្ទប់ភ្លាមកែវភ្នែកឡេមឡាមសម្លឹងមើលអ្វីគ្រប់យ៉ាងនៅក្នុងបន្ទប់ទាំងមានអារម្មណ៍ថាហេងហាង គេហាក់ស្តាយក្រោយនូវអ្វីគ្រប់យ៉ាងដែលបានកើតឡើង មនុស្សស្រីដែលគេស្រលាញ់ក៏ស្រឡាញ់គេ នាងមិនបានក្បត់គេទេមានតែគេទេដែលធ្វើខុសជាមួយនាង ខណ:ពេលនេះគេមិនដឹងថាត្រូវសម្រេចចិត្តបែបណាទេ ស្រឡាញ់គ្នាទៅវិញទៅមកប៉ុន្តែមានឧបសគ្គនៅត្រង់ ថេសា ដែលកំពុងពពោះកូនដែលជាសាច់ឈាមរបស់គេ បើគ្មានថេសាចូលមកជីវិតពួកគេពេលនេះប្រហែលជាពួកគេយល់ចិត្តគ្នាហើយ បើគ្មានថេសាប្រហែលជាគេបានសារ:ភាពថាស្រឡាញ់បាត់ទៅហើយ ប៉ុន្តែខណៈពេលនេះមានថេសា ):
"ស្អប់ខ្ញុំចុះណានាងខួរបង្កង!កុំស្រឡាញ់មនុស្សដូចខ្ញុំអី ខ្ញុំគ្មានអីឱ្យនាងវិញទេ គ្មានទាំងពាក្យថាស្រឡាញ់!!" ជុងហ្គុក កាន់រូបថតថ្ងៃរៀបការក្នុងឈុតពណ៌ដែលដាក់តាំងលើតុក្បាលដំណេក គេអង្អែលផ្ទៃមុខដែលមានស្នាមញញឹមស្រស់បស់របស់ភរិយានៅថ្ងៃរៀបការ ក្នុងថ្ងៃនោះគេក៏រីករាយដូចគ្នាប៉ុន្តែគេបានត្រឹមតែញញឹមក្នុងចិត្ត គេស្រលាញ់នាងណាស់ប៉ុន្តែបានត្រឹមស្រឡាញ់ក្នុងចិត្ត ខណៈពេលដែលគេចង់បង្ហាញវាទៅកាន់នាងក៏ចំពេលមួយដែលមិនសាកសម
"ខ្ញុំអាក្រក់ដាក់នាងច្រើនណាស់ ហេតុអីមិនស្អប់ខ្ញុំ? ខ្ញុំមានអីឱ្យនាងស្រឡាញ់ ស្រីល្ងង់!" ទឹកភ្នែកកូនប្រុសក៏ស្រក់ចុះទៅលើកញ្ចក់ស៊ុមរូបថតដែលកាន់នៅក្នុងដៃ គេចេះយំព្រោះស្នេហាដែលមិនសមបំណង គេស្អប់ខ្លួនឯងដែលមិនអាចនិយាយពាក្យស្រលាញ់ទៅកាន់នាង ហេតុអីជីវិតគេកើតមកអភ័ព្វស្នេហ៍ជាមួយមនុស្សស្រីបែបនេះ? កាលពីជាតិមុនគេធ្វើបាបមនុស្សស្រីច្រើនណាស់មែនទេ? ទើបបណ្តាលចិត្តឱ្យស្អប់មនុស្សស្រីដោយគ្មានហេតុផល
