ភាគ៤៥(អ្នកណាខូចចិត្តជាង?)

1.2K 81 3
                                    

      
      

       ថេយ៉ុង នាំរាងតូចមកទុកក្នុងភូមិគ្រឹះរបស់ខ្លួនយ៉ាងស្ងប់ស្ងាត់ដោយមិនឱ្យនរណាដឹងម្នាក់សោះថាគេនាំស្រីមកនៅទីនេះ។ ជីមីន ចូលក្នុងបន្ទប់ក៏ទុកដាក់ឥវ៉ាន់ហើយក៏មកឈរមាត់ទ្វារកាលបើឃើញ ថេយ៉ុង នៅឈរមើលនាង
       “សង្ឃឹមថាអាចនៅបាន បើខ្វះខាតអីប្រាប់បង”
       “អរគុណ! ខ្ញុំចង់នៅម្នាក់ឯង” ទឹកមុខរបស់រាងតូចឡើងស្រពោន កាលពីពេលនៅជាមួយ ជុងហ្គុក នាងហាក់រឹងមាំ មិនបញ្ជាក់ភាពឈឺចាប់នៃការចាកចេញសោះ
       “ហាមយំស្រណោះ ព្រោះអាម្នាក់នោះ!!”
       “ដឹងហើយ!”
       ថេយ៉ុង ចេញទៅបាត់ប្រអប់ដៃតូចស្រឡូនដូចបន្លាក្រូចចាប់ទាញទ្វារបិទចាក់គន្លឹះ ហើយក៏បណ្តោយឱ្យទឹកភ្នែកបង្ហូរស្រក់ដូចទឹកកករលាយ ហេតុអ្វីមិនឃាត់នាង?!! តើហេតុអី?!!! ក្រែងស្រឡាញ់នាងហ្អេស៎?! នាងស្រែកសួរក្នុងចិត្តធ្វើឱ្យទឹកភ្នែកនៃភាពឈឺអួលណែនពេញទ្រូងឆ្វេងស្រក់ចុះប្រណាំងប្រជែងដង្ហើមដែលដកញាប់ៗ
       “បងមិនដែលស្រឡាញ់ខ្ញុំទេមែន?! ទើបមិនដែលសូម្បីតែនិយាយថា ស្រឡាញ់! ហ៊ឹកក.. អ្វីដែលខ្ញុំលះបង់ដើម្បីធ្វើជាប្រពន្ធបង វាគ្មានតម្លៃសោះមែនទេ? ហ៊ឹកក.. ខ្ញុំឈឺចាប់ឡើងឆ្អែតឆ្អន់ហើយ នៅមិនដឹងថាខ្ញុំត្រូវការបងប៉ុណ្ណាទៀតឬ?! មនុស្សបេះដូងថ្ម!!!!!” ជីមីន យំខ្សឹកខ្សួល បង្ហាញភាពឈឺចាប់ឱ្យពិភពលោកបានឃើញ មិនយល់ថាពេលនេះ ជុងហ្គុក គិតអីឱ្យប្រាកដទេ បើត្រូវការនាងណាស់ក៏ហាមាត់ប្រាប់នាងទៅ តែមួយម៉ាត់ក៏នាងព្រមនៅក្បែរគេដែរ តែឫកពារបស់គេធ្វើដូចមនុស្សគ្មានបេះដូង
       ជីមីន សម្ងំនៅក្នុងបន្ទប់ស្ងប់ស្ងាត់យំតែម្នាក់ឯង បីថ្ងៃហើយ នាងមិនចេញទៅខាងក្រៅធ្វើកិច្ចការអីសោះ ថេយ៉ុង តែងតែមកនិយាយអង្វរករឱ្យនាងចេញពីបន្ទប់តែនាងមិនព្រមចេញសោះ
       “ជី..! ជីមីន! បើអូននៅតែធ្វើបែបនេះតម្លៃរបស់អូនកាន់តែធ្លាក់ចុះ ប្រាប់ហើយតើ.. មិនមែនគ្រប់រឿងដែលបោះបង់មិនមែនមានន័យថាបោះបង់នោះទេ ចោលគេទៅ បើគេស្រលាញ់អូន គេនឹងតាមយកអូនត្រឡប់ទៅវិញ កុំធ្វើខ្លួនបែបនេះណា៎” ថេយ៉ុង អង្គុយផ្អែកខ្នងនឹងទ្វារបន្ទប់របស់នាងតូចស្រែកអង្វរនាងតូចឱ្យចេញមកខាងក្រៅ ខណៈដែលនាងក៏អង្គុយផ្អែកខ្នងនឹងទ្វារនៅផ្នែកខាងក្នុង
       “បងកំពុងតែចង់ប្រាប់ថាគេមិនស្រឡាញ់ខ្ញុំអ៊ីចឹងឬ?!!” នាងសួរបកទៅកាន់គេវិញ ទឹកភ្នែកដែលហូរប៉ុន្មានថ្ងៃនេះសឹងតែអស់ពីខ្លួន ភ្នែកឡើងហើមប៉ោងៗក្រហមអាក្រក់មើលខ្លាំងមែនទែន
       “គេស្រឡាញ់គេនឹងមកតាម.. តែមុននឹងគេមកតាម អូនត្រូវតែនៅរស់ឱ្យដល់ថ្ងៃនោះ”
       “ខ្ញុំមិនស្លាប់ងាយៗទេ ហើយក៏រឹតតែមិនស្លាប់ដោយសារប្រុស បីថ្ងៃដែលខ្ញុំសម្ងំនេះ គឺកាត់ចិត្ត បងកុំបារម្ភអី ខ្ញុំធំហើយ ខ្ញុំរឹងមាំណាស់ ខ្ញុំមិនត្រឡប់ទៅរកគេវិញទេ ដរាបណាគេមិនដែលផ្តល់តម្លៃឱ្យសេចក្តីស្រឡាញ់របស់ខ្ញុំ គេក៏គ្មានថ្ងៃបានខ្ញុំដូចគ្នា” ដៃតូចៗលើកជូតទឹកភ្នែកចេញពីថ្ពាល់បង្ហាញភាពចិត្តដាច់ ចាប់ពីថ្ងៃនេះទៅនាងឈប់បន្ទាបខ្លួនទៅយំព្រោះគេទៀតហើយ
       “ឱ្យតែច្បាស់ដូចសម្តី”
       “បងមិនទុកចិត្តខ្ញុំមែនទេ? ឬបងគិតថាខ្ញុំជាមនុស្សទន់ជ្រាយ?”
       “ហ្អឹមម.. បងទៅធ្វើការហើយ ល្ងាចទើបមកវិញ អ្នកផ្ទះរបស់បងមានគ្នា៥នាក់ទាំងបង ចង់ញ៉ាំអីចុះទៅខាងក្រោមអ្នកបម្រើមានច្រើនហៅប្រើបាន” ថេយ៉ុង ខ្ជិលនាំនិយាយបន្តព្រោះថានាងធ្វើខ្លួនរឹងមាំឱ្យគេឃើញ បើដេញដោលច្រើនអាចនឹងប៉ះចំចំណុចរសើប
       “ដឹងហើយ.. ខំប្រឹងធ្វើការប្រយ័ត្នគ្មានលុយដណ្តឹងកូនក្រមុំគេ” ជីមីន ឆ្លៀតញោះគេឱ្យឈ្លក់ទឹកមាត់ទៀត គេសឹងតែជំពប់ជើងដួលកាលបើឮពាក្យនាង
       “បើគ្មានលុយដណ្តឹងកូនក្រមុំគេក៏ដណ្តឹងមេម៉ាយទៅ គ្មានទៅខាតអីផង”
       ពាក្យលេងសើចរបស់នាយធ្វើឱ្យនាងសើចឡើងកខឹកព្រោះតែយល់ថាពាក្យមេម៉ាយមិនសមនឹងខ្លួន នៅក្មេងសោះក៏ក្លាយជាស្ត្រីមេម៉ាយ គួរឱ្យចង់សើចណាស់។ ថេយ៉ុង ញោចស្នាមញញឹមចុងមាត់បន្តិចក៏ចុះទៅខាងក្រោមវិញដើម្បីទៅធ្វើការ

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now