ថ្ងៃថ្មី..
ព្រះអាទិត្យថ្ងៃថ្មីកំពុងតែរះបំភ្លឺលោកាលោកិយនាពេលព្រលឹមស្រាងៗ ត្របកភ្នែកស្តើងចាប់ផ្តើមបើកឡើងសម្លឹងជុំវិញខ្លួន ក៏ឃើញខ្លួនឯងនៅក្នុងបន្ទប់ដ៏ស្រស់ស្អាតមួយដែលវាមិនមែនជាបន្ទប់របស់នាង ក្រលេកទៅមើលជើងរបស់ខ្លួនក៏រុំបង់ជិត ក្រលេកឆ្វេងដៃក៏ឃើញនាយសង្ហាអង្គុយលើកៅអីក្បាលដាក់លើដៃក្រាបលើពូកដូចជាកំពុងតែគេងលក់
"ភ្ងាក់ឡើង អត់មានដេកទេ" ជីមីន ក្រោកអង្គុយរុញក្បាលគេឱ្យភ្ងាក់ដឹងខ្លួន នាងមានចេតនាឱ្យគេមិនបានដេក ចង់ដឹងថាទ្រាំជាមួយនាងបានកម្រិតណា
"មិនដេកទេ.. នៅឈឺជើងទៀតអត់?" គេបើកភ្នែកសម្លឹងមុខរបស់នាងទាំងមិនទាន់អស់ស្វាងងងុយ ព្រោះត្រូវបើកឡានពីស្រុកកំណើតរបស់នាងមកដល់ស្រុកកំណើតរបស់គេ ទម្រាំតែមកដល់ទាបភ្លឺទៅហើយ គេលាងរបួសរុំរបួសឱ្យនាងទៀត ទើបតែដេកប្រហែល១០នាទីមុននេះទេ
"អត់ទេ! ទៅធ្វើអាហារឱ្យខ្ញុំញ៉ាំឱ្យលឿនទៅ"
"មានសិទ្ធអីបញ្ជាបង?" គេសួររបៀបលេងសើច ព្រោះគេដឹងថានាងមានចេតនាចង់ប្រើគេ ចង់ធ្វើបាបគេ
"អូខេ! បានតើ.." ជីមីន ខឹងខ្លាំងពេកក៏ទាញភួយទម្លាក់ឱ្យអស់មុននឹងទម្លាក់ជើងចុះពីលើគ្រែទាំងកំហឹងទើបជើងត្រូវចេញឈាមមកម្តងទៀត
"អួយ...ឈឺ" ទប់លំនឹងខ្លួនមិនចង់ជាប់ ទើបដាក់បង្គុយលើពូកវិញ ទាំងមុខស្អុយ ចង់យំ
"ហឺស.. ហឺស.." គេបែរជាសើចឫកពារបស់នាងទៅវិញ គេមិនគិតបារម្ភនាងទេហ្អេស៎?
"ប្រឹងទៅ.. ឱ្យតែបែបហ្នឹងៗ បានកាត់ជើងចោលមិនខានទេ" គេដើរមកជិតនាងមុននឹងបន្ទន់ជង្គង់ចុះ ស្រាយចំណងចេញពីជើងរបស់នាង ហើយទាញប្រអប់ថ្នាំមកលាងឈាមចេញជូតសំឡីថ្នមៗ រួចក៏រុំក្រណាត់រុំរបួសឱ្យនាងម្តងទៀត
"ទីនេះកន្លែងអី? ផ្ទះរបស់អ្នកណា?"
"ស្រុកកំណើតប៉ារបស់បង ផ្ទះនេះគ្មានមនុស្សស្នាក់នៅទេ មានតែអ្នកបម្រើមកសម្អាតម្តងម្កាលប៉ុណ្ណោះ យ៉ាងម៉េចហ្អឹម..?" គេក្រហឹមនៅដើមកសួរនាងនៅចុងប្រយោគ
"ខ្ញុំចង់ទៅផ្ទះវិញ ឆាប់នាំខ្ញុំទៅឱ្យលឿនឡើង"
"អង្គុយទីនេះហើយហាមដើរទៅណា បងទៅផ្សារទិញអីមកធ្វើម្ហូបឱ្យញ៉ាំ" ជុងហ្គុក មានចេតនាមិនខ្វល់សម្តីរបស់រាងតូច ហើយក្រោកឈរពេញកម្ពស់ដើរតម្រង់ទៅទ្វារបន្ទប់
"អត់ទេ!!!! ជូនខ្ញុំទៅផ្ទះវិញ" សម្រែករបស់នាងធ្វើឱ្យគេទច់ដំណើរដើរមកក្រោយមករកនាងវិញ ហើយប្រើក្រសែភ្នែកអង្វរករសម្លឹងទៅនាង ថាកុំធ្វើបែបនេះ
"ជី..! នៅជាមួយបងតែ២នាក់លំបាកណាស់ហ្អេស៎?" គេឈរសម្លឹងមុខនាង ខណៈដែលសួរដោយសម្លេងរាបស្មើហាក់ខកចិត្តជាមួយនាង គ្រប់យ៉ាងគេបកស្រាយអស់ហើយ គេក៏ដឹងថានាងនៅស្រឡាញ់គេ តើហេតុអ្វីនៅខឹងគេបានងំម្លេះ?
"លោកទេដែលលំបាក.. ហត់នឹងនៅជាមួយខ្ញុំណាស់មែន? បើហត់មិនបាច់អង្វរទេ ទៅរកកូនរកប្រពន្ធលោកវិញទៅ" មិនដឹងថាថីទេ នាងចេះតែញ៉ិកញ៉ក់ ធ្វើចរិតក្មេងឱ្យគេតាមលួង តាមអង្វរ ទាំងដែលពីមុននាងមិនមែនចរិតបែបនេះ
"អោវវវ៎.. ទៅលើករឿងចាស់មកនិយាយទៀតហាស៎.."
"ត្រូវហើយ.. បើអ្នកនាងថេសាមិនស្លាប់ស្មានតែលោកមករកខ្ញុំហ្អេស.. អាណិតទៅ ទៅដេកឱបសាបសពគេទៅ កុំមកឱ្យខ្ញុំឃើញមុខ!!!" សម្រែករបស់នាងលាន់ឮពេញបន្ទប់ព្រោះតែខឹងខ្លាំងពេក គុំទុកយូរហើយ នៅរឿងដែលមិននិយាយថាស្រឡាញ់នឹងមួយទៀត
"មនុស្សស្លាប់ហើយណា៎.. កុំរំឭកអី បងមានអារម្មណ៍.." និយាយឱ្យត្រង់ទៅគេនៅស្រណោះ អាណិតតែមិនមែនស្រឡាញ់
"អាណិតគេតែមិនអាណិតខ្ញុំ!!" នឹកដល់ចំណុចនេះពេលណា ចង់តែលោតទឹកអណ្តូងឱ្យស្លាប់ទេ មនុស្សដូចគ្នាសោះ
"អូនជាមនុស្សស្រីរឹងមាំ ខ្លួនមួយ តែ ថេសា មិនដូចគ្នាទេ" គេគិតបែបនេះ យល់បែបនេះ ទើបលទ្ធផលបង្ហាញដូចដែលកន្លងមក
"និយាយជាមួយលោកយូរៗទៅ ខ្ញុំចង់តែលេបលោកចូលក្នុងពោះឱ្យបាត់ទេ គួរឱ្យខឹង.."
មនុស្សកាលណាតែពួកគេខុសយើងមិនគួរសួរនាំរកហេតុផលទេ ព្រោះកាលបើយើងប្រព្រឹត្តទង្វើនេះស្មើនឹងគេ រកលេស រកគំនិត លើកហេតុផល ដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួន បែបនេះហើយធ្វើឱ្យពួកគេទាំងនោះមិនចេះទទួលកំហុសរបស់ខ្លួន ព្រោះពួកគេមានហេតុផលសម្អាង ដើម្បីលាងភាពកង្វក់របស់ខ្លួន
"កុំស្រឡាញ់ដល់ថ្នាក់ចង់លេបពេក ទុកជីវិតឱ្យបងផង" គេយល់សេចក្តីរបស់នាង ប៉ុន្តែគេមានចិត្តចង់ញ៉ោះ
"ជូនខ្ញុំទៅផ្ទះវិញឥឡូវនេះ!!!"
"ស្អីទៀតហើយ?" គេមិនយល់ទេ និយាយចុះនិយាយឡើងចង់ផ្ទះៗ
"ខ្ញុំចង់ទៅផ្ទះ"
"សុំអង្វរនៅទីនេះហើយ"
"ខ្ញុំ.. ចង់.. ទៅផ្ទះ ស្តាប់បានទេ? ឮទេ? ឮខ្ញុំនិយាយទេ?!!!! ខ្ញុំចង់ទៅផ្ទះ!!!!!" ជីមីន ស្រែកច្រេសសម្លេងសឹងតែធ្វើឱ្យនាយសង្ហាហឹងត្រចៀកទៅហើយ
"កុំស្រែកឮពេក.. បងហឹងត្រចៀក"
"ខ្ញុំចង់ទៅផ្ទះៗ....!!!!" នាងនៅតែនិយាយស្តាប់គ្នាមិនបានដដែល ចង់គេនិយាយអី ថាអីក៏មិនចូលត្រចៀកដែរ ដោយសារតែនាងមានះចង់ឈ្នះចិត្តរបស់គេ ទើបស្រែកសឹងតែភ្លាត់សម្លេង
"ជី... នៅទីនេះសិនហើយ" ជុងហ្គុក ប្រើសម្លេងស្រទន់អង្វរករអតីតភរិយា ដើម្បីឱ្យនាងចិត្តទន់បន្តិច
"ខ្ញុំចង់ទៅផ្ទះ ទៅផ្ទះៗ!" នាងមិនខ្វល់ទេសំខាន់ចង់ស្រែក សំខាន់ចង់ឱ្យគេជូនត្រឡប់ទៅវិញតាមដែលចិត្តចង់
"..." ជុងហ្គុក មិនមាត់ព្រោះមិនដឹងថាត្រូវនិយាយអ្វី មើលទៅនាងចង់ឈ្នះគេសឹងតែស្លាប់ហើយ
"ខិះ ខិះ ខះកណាស់" ចង់ស្រែកម្តងទៀត ប៉ុន្តែមានអារម្មណ៍ថាស្អកកស្រែកលែងចេញទើបអង្អែលបំពង់កពីខាងក្រៅ
"នៅហ្នឹងបងទៅទិញទឹកមកឱ្យ"
"អត់! ខ្ញុំមិនចង់នៅ ឱ្យទូរស័ព្ទមក ខ្ញុំខលទៅបងថេយ៍ឱ្យមកយកទៅវិញ" ហេតុតែចង់ឈ្នះគេ ទើបទាមទាររកទូរស័ព្ទខលទៅ ថេយ៉ុង ដើម្បីឱ្យគេមកយកទៅវិញ ចាំមើលថា ជុងហ្គុក ធ្វើមុខយ៉ាងម៉េច? ពូកែប្រចណ្ឌហួងហែងណាស់មែនទេ? នាងនឹងបញ្ជោះឱ្យគេខឹងរាល់ថ្ងៃតែម្តង
"នៅជាមួយបង កុំនិយាយពីអ្នកផ្សេងបានទេ?"
"ថីខឹង?"
"បងមិនពេញចិត្ត!"
"ខ្ញុំមិនខ្វល់ សំខាន់ខ្ញុំចង់ជួបបងថេយ៍"
"មានបងហើយ ចាំបាច់អីត្រូវការគេ បងច្បាស់ក្នុងចិត្តថាអូននៅស្រឡាញ់បង"
"តែមិនមានន័យថាខ្ញុំមិនស្រឡាញ់បងថេយ៍.." នាងផ្ទាន់សម្តីរបស់គេមិនឱ្យបញ្ចប់ផុតមួយខ្យល់ដង្ហើមទាន់
"ខ្លួនមួយចង់ជិះឡានពីរ?"
"លោកក៏ធ្លាប់ធ្វើរឿងនេះ មានខ្ញុំហើយក៏មាននាងទៀត វាមិនប្លែកទេ.. កុំធ្វើមុខស្លឺៗ"....
ដោយសារតែ៥ទៀតភាគបញ្ចប់ អេតមីនសុំមិនផុសបន្តជា public ទេ យើងធ្វើជាសម្ងាត់ហើយយកសរុប៥ភាគតែម្តង ប៉ុន្តែប្រហែលមួយសប្តាហ៍ទៀតបានអេតមីនទំនេរ(រវល់ប្រឡង mid term) សម្រាប់អ្នកចង់អាន៥ភាគចុងក្រោយឆាតចូលផេក @Jubin - ជូប៊ីន ប៉ុន្តែមានលក្ខខណ្ឌ, សម្រាប់ក្នុង Wattpad ក៏អេតមីនមិនផុសដែរ
គោលបំណងរបស់អេតមីន
-អេតមីនរវល់ច្រើន មិនចង់ផុសដាច់ភាគ ទើបដាក់ម៉ាចប់ហ្មង
-កុំឱ្យអ្នកអានដែលមិនដែល Like Share comment បានចិត្តពេក (មិនមែនចិត្តអាក្រក់អីទេ ហើយក៏មិនស៊ី Like Share ដែរ គ្រាន់តែចង់ធ្វើអ្វីឱ្យសមតម្លៃសម្រាប់ផ្លូវចិត្តប៉ុណ្ណោះ
សង្ឃឹមថានឹងយល់ណា៎ love you all ♡
![](https://img.wattpad.com/cover/243207370-288-k628456.jpg)