ក្រោយពេលនិយាយយល់សាច់ការគ្នាហើយពួកគេក៏រៀបចំខោអាវនិងសម្ភារ:បន្តិចបន្តួចឱ្យអ្នកបម្រើយកទៅដាក់ក្នុងគូទឡានមុននឹងបើកចេញពីភូមិគ្រឹះមិនភ្លេចផ្តាំផ្ញើឱ្យប្រាប់ប៉ាម៉ាក់ថាពួកគេទៅដើរលេងនៅទីណា។ បរិយាកាសស្ងប់ស្ងាត់ ខ្យល់បក់រវ៉ិចៗផាត់សក់រាងតូចឱ្យរញេរញៃ ចំណែកភ្នែកចាប់ផ្តើមក្តៅដោយសារតែងងុយគេង ឃើញបែបនេះជុងហ្គុកក៏បិទកញ្ចក់ឡានជំនួសឱ្យបើកម៉ាស៊ីនត្រជាក់វិញរួចក៏និយាយ៖
“បើចង់គេងក៏គេងទៅ”
“ខ្លាចនាយមិនចាំផ្លូវ”
“បើវង្វេងនឹងបាននៅតែពីរនាក់ឱ្យយូរ” គេចេះនិយាយពាក្យបែបនេះពីពេលណា? នាងលួចញញឹមរួចក៏ផ្អែកខ្លួនគេងដើម្បីយកកម្លាំង
ខេត្តយ៉ុងស៉ាំងណាម(Gyeongsangnam-do)
Darangeeគឺជាភូមិតូចមួយដែលមានមនុស្សរស់នៅមិនដល់២០០នាក់ទេ ភូមិនេះមានទីតាំងស្ថិតនៅលើកោះ Namhae នៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង តំបន់ជុំវិញភូមិនេះត្រូវបានព័ទ្ធជុំវិញដោយឆ្នេរគ្មានទីបញ្ចប់ហើយខ្យល់បានបក់មកលើវាលស្រែរាបស្មើនិងជួរភ្នំនៅតាមឆ្នេរសមុទ្រ ប្រជាជននៅទីនេះស្ទើរតែទាំងអស់ប្រកបរបរកកសិកម្ម ជនជាតិកូរ៉េជឿថាវាលស្រែទាំងនេះត្រូវបានបង្កើតដោយជីដូនជីតារបស់ពួកគេនៅតំបន់នោះ(ប៉ុន្តែគ្រាន់តែជំនឿ)ដោយកាត់ជម្រាលភ្នំដើម្បីដាំដំណាំស្រូវនិងធ្វើកសិកម្មផ្សេងៗ។ ជុងហ្គុក បានចំណាយពេលប្រហែល៤ម៉ោងដើម្បីបើកឡានមកដល់ស្រុកកំណើតរបស់ភរិយាគេធ្លាប់មកបានម្តងនៅពេលចូលស្តីដណ្តឹងជីមីន វាជាលើកទី២ហើយដែលគេមកទីនេះ ជុងហ្គុកបើកទ្វារចុះពីលើឡានព្រមគ្នាជាមួយជីមីនរួចក៏បើកគូទឡានទាញវ៉ាលិសទម្លាក់ចុះមុននឹងបិទគូទវាវិញ ជីមីន ញញឹមស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៃទឹកដីកំណើតដែលនាងខានមកជាយូរហើយក៏នឹកលោកយាយខ្លាំងណាស់ដែរ
“អេ៎ៗនាងជី..មកវិញហើយស្មានតែបានប្តីអ្នកមានភ្លេចយាយភ្លេចស្រុកភ្លេចស្រែ” សម្លេងកេះគ្នាខ្សឹបខ្សៀវពីអ្នកជិតខាងជីមីនដែលដើរកាត់ទីនេះ ជីមីន មិនតបអ្វីទេគ្រាន់តែញញឹមរួចក៏ស្រែកសួរជាការគួរសម៖
“អញ្ជើញទៅណាអ្នកមីងលោកអ៊ំ?”
“ទៅចុងភូមិបន្តិចមីនាងអើយ ស្មានតែភ្លេចមីងហើយ ធូរធារស្តុកស្តម្ភដល់ហើយហ្ន៎!ឡានក៏ឡូយទៀត នេះប្តីក្មួយមែនទេ?” អ្នកភូមិដើរមកជិត ជីមីន និង ជុងហ្គុក សម្លឹងលើសម្លឹងក្រោមសួរហើយសួរទៀតដូចអ្នកធ្វើជំរឿ
“ចាស៎!” ជីមីន រាក់ទាក់ពួកគាត់ធម្មតាៗតាមមនុស្សដែលស្គាល់គ្នា
“ចឹងមីងទៅសិនហើយមានការប្រញាប់” សួរអស់ចិត្តអស់ចង់ហើយពួកក៏ដើរទៅចុងភូមិដើម្បីបញ្ចេញបញ្ចូនពត៌មានដែល ជីមីន ត្រឡប់ចូលភូមិស្រុកវិញ
“ចូលក្នុងផ្ទះទៅ លោកយាយនិងអ៊ំលីប្រហែលនៅខាងក្នុង” ជីមីន ងាកទៅប្រាប់ជុងហ្គុកព្រោះដឹងថាគេប្រាកដជាធុញ ណាមួយបើកឡានមកហត់នឿយមើលតែទឹកមុខក៏ដឹង គេសម្លឹងនាងបន្តិចក៏អូសវ៉ាលិសដើរចូលក្នុងផ្ទះ
“លោកយាយៗ!ចៅមកវិញហើយ” ជីមីន ចូលដល់ក្នុងផ្ទះក៏ស្រែកហៅលោកយាយលាន់ឮខ្ទរពេញផ្ទះ
“ចៅជី..យាយនឹកណាស់” ដំណើរញ័រៗតាមភាពជរាដើរមករក ជីមីន ចំណែក ជីមីន ក៏រត់ទៅឱបលោកយាយវិញតាមទំហំចិត្តនៃការនឹករលឹក ខានទាក់ទងលោកយាយស្ទើរតែពេញមួយឆ្នាំហើយបានត្រឹមតែផ្ញើលុយដើម្បីឱ្យថ្លៃថ្នាំពេទ្យ
“ជម្រាបសួរលោកយាយ!” ជុងហ្គុក ឱនលំទោនគោរពលោកយាយខាងភរិយាតាមសីលធម៌ដែលបានរៀនមក
“ល្អហើយចៅប្រសា..មកពីហត់អ៊ីចឹងទៅងូតងូតអីឱ្យត្រជាក់ខ្លួណប្រាណទៅ” សម្តីលោកជីមីនបញ្ចប់សម្តី អ៊ំលីជាអ្នកបម្រើដែលប៉ាជុងហ្គុកបញ្ចូនឱ្យនៅមើលថែលោកយាយក៏មកដល់ល្មមក៏ជួយយកវ៉ាលិសទៅទុកនៅក្នុងបន្ទប់ដោយមិនភ្លេចញញឹមសប្បាយចិត្តពេលឃើញជីមីននិងជុងហ្គុកចេះយល់ចិត្តគ្នា
“លោកយាយសុខសប្បាយទេ?” ជីមីន ឱបចង្កេះលោកយាយដោយមិនភ្លេចសួរសុខទុក្ខ
“កុំបារម្ភអីនាងលីមើលថែយាយបានល្អណាស់ យាយផ្តាំផ្ញើអរគុណម៉ាក់ប៉ាចៅជំនួសយាយផង” លោកយាយងាកទៅញញឹមស្រស់ដាក់ចៅប្រសាដ៏រម្យទមដែលមិនសូវនិយាយស្តី
“ខ្ញុំក៏អរគុណលោកយាយដូចគ្នាដែលបានប្រគល់គ្រប់ពេជ្រដ៏មានតម្លៃឱ្យចៅមើលថែ” ជុងហ្គុក លើកភាពសំខាន់ឱ្យទៅ ជីមីន ធ្វើឱ្យ ជីមីន មានក្តីសុខច្រើនឡើងទើបញញឹមផ្អែមដាក់នាយសង្ហា
“ហត់ច្រើនហើយ ជី..នាំប្តីទៅបន្ទប់ទៅ”
“ចាស៎យាយ! ម៉ោះ” ជីមីន ដើរបណ្តើរ ជុងហ្គុក ចូលបន្ទប់តែក៏ត្រូវឈប់ពេលមានសម្លេងមនុស្សហៅនាង
“នាយចូលទៅងូតទឹកឱ្យត្រជាក់សិនទៅប្រហែលមានអ្នកជិតខាងមកលេងខ្ញុំហើយ ខ្ញុំទៅរាក់ទាក់គេសិន”
“អឹម..” ឮបែបនេះហើយ ជីមីន ក៏ញញឹមស្រស់រត់ទៅបន្ទប់ទទួលភ្ញៀវទាំងសប្បាយចិត្ត
“សុងវ៉ូ!/ជី..!” ជីមីន និង សុងវ៉ូ ស្រែកហៅឈ្មោះគ្នាញញឹមដាក់គ្នាតាមចិត្តនឹករលឹក សុងវ៉ូ រត់មកទាញជីមីនឱបក្រសោបក្នុងរង្វង់ដៃ ក្នុងចិត្តត្រេកអរជាពន់ពេកដែលបានជួបនាងម្តងទៀត
“លែងយើងទៅ” ជីមីន រុញដើមទ្រូងសុងវ៉ូចេញព្រោះគេឱបរឹតខ្លាំងពេក
“ឥឡូវថ្លាសាច់ថ្លាឈាម ស្អាតជាងមុនឆ្ងាយណាស់ ខាងគេចិញ្ចឹមឯងបានល្អណាស់ហ្ន៎” សុងវ៉ូ ញញឹមអបអរពេលឃើញ ជីមីន មានក្តីសុខ តែក៏អន់ចិត្តជាមួយខ្លួនឯងដែលស្រឡាញ់ជីមីនប៉ុន្តែបានឋាន:ត្រឹមមិត្តភក្តិ
“ពួកយើងទៅនិយាយគ្នានៅជើងភ្នំទៅ” ជីមីន អូសដៃសុងវ៉ូចេញពីក្នុងផ្ទះដើរទៅជើងភ្នំដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មានទេ អ្នកទាំងពីរអង្គុយសំណេះសំណាលគ្នាពីទុក្ខសោកនិងភាពសប្បាយរីករាយរហូតដល់ក្បាលព្រលប់ទើបបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន
ក្រាក!!!!
ជីមីន បើកទ្វារបន្ទប់ឡើងក៏ឃើញជុងហ្គុកដេកនៅលើគ្រែដែលមានពូកស្តើងៗយ៉ាងកំសត់ នាងមានអារម្មណ៍ថាខុសកាលបើយកគេមកទុកចោលទាំងដែលគេខំកំដរនិងជូននាងមកដើរលេង
“មកវិញហើយឬ?” ជុងហ្គុក ភ្ងាក់ដឹងខ្លួនតាំងពីជីមីនបើកទ្វារចូលមកដល់ខាងក្នុង
“ឃ្លានទេ?តោះទៅរកអីញ៉ាំ!” នាងបង្វែរខ្លួនបម្រុងនឹងចេញទៅវិញប៉ុន្តែ ជុងហ្គុក បានចាប់ដៃនាងជាប់មុននឹងនិយាយ៖
“អង្គុយនិយាយគ្នាសិនមក” ឮបែបនេះហើយជីមីនក៏ដាក់ខ្លួនអង្គុយក្បែរ ជុងហ្គុក ស្តាប់គេនិយាយបន្តរទៀត
“ម្នាក់ប្រុសមុននេះជាសង្សារចាស់នាងមែន?” ស្លាប់ហើយស្មានតែមានរឿងអីធំដុំ ការពិតសួរបែបនេះសោះ
“យ៉ាងម៉េច?” ជីមីន ខើចចិញ្ចើមសួរចង់ដឹងថា ជុងហ្គុក ធ្វើអ្វីបន្តទៀត បែបប្រចណ្ឌទៀតហើយ..
“លោកប៉ាខ្ញុំបង្ខំឬក៏បំបែកបំបាក់នាងជាមួយគេឱ្យមករៀបការជាមួយខ្ញុំមែនទេ?” ស្តាប់ត្រចៀកឆ្វេងចេញត្រចៀកស្តាំ ជីមីន មិនបានយកចិត្តទុកដាក់ជាមួយសម្តីជុងហ្គុកប៉ុន្មានទេ
“យ៉ាងម៉េចទៀត?” នាងធ្វើជាសួរគេធ្វើដញចអត់ខ្វល់ៗ បានគេប្រចណ្ឌនាងបែបនេះវាមានក្តីសុខ
“ស្តាប់ខ្ញុំនិយាយឬអត់ហ្នឹង?” ជុងហ្គុក មានអារម្មណ៍ថាដូចនិយាយជាមួយព្រះស៊ីម៉ងត៍ទើបគេសួរដោយសម្លេងធ្ងន់
“ស្តាប់!ហើយយ៉ាងម៉េច?”
“ខ្ជិលនិយាយជាមួយនាងណាស់”
“បើប្រចណ្ឌប្រាប់ត្រង់ៗមក ហេសហេ!” ជីមីន អង្គុយយោរជើងសម្លឹងកែវភ្នែកដែលចេះតែគេចវេស
“អ្នកណាទៅប្រចណ្ឌនាង ចង់នាងទៅទាក់ទងគេវិញក៏ទៅៗ” សម្តីនិងកែវភ្នែកមិនស្មោះត្រង់បញ្ជាក់ច្បាស់ឱ្យជីមីនដឹងពីជម្រៅចិត្តជុងហ្គុក
“មែនអ្ហេស?” សម្លេងដែលសប្បាយចិត្តសួរបកទៅវិញ
“ធ្វើប្រពន្ធខ្ញុំយាប់ណាស់ឬ?”
“យាប់ត្រង់នាយផ្តាច់ការ!” សម្លេងខ្សឹបៗដែលស្តាប់ស្ទើរមិនបាន
“ថាម៉េច?” ជុងហ្គុកសួរបញ្ជាក់
“នាយសង្ហា ហិហិ”
“ឡែណាស់!”
“នាយឡែដែរទៅបានពីរនាក់”
“មុខខ្ញុំហ្នឹងសមនឹងឡែដែរអ្ហ៎?” ជុងហ្គុក ចង្អុលមុខខ្លួនឯងខណ:ដែលជីមីនបបួលទៅឡែជាមួយ
“សាកបានដឹង!”
...
