ភាគ៤៣(ពិធីបុណ្យសព)

1.4K 85 2
                                    

       ថ្ងៃថ្មី..
       សម្រាកនៅសណ្ឋាគារមួយយប់ ពេលព្រឹកពួកគេក៏ចេញដំណើរត្រឡប់ទៅសេអ៊ូលវិញ មុននឹងចេញទៅអំឡុងពេលចាំ ជីមីន រៀបចំខ្លួន ថេយ៉ុង ក៏អូសទូរស័ព្ទឃើញពត៌មានគ្រោះថ្នាក់ចរាចរណ៍មួយគួរជាទីកត់សម្គាល់ គេចុចពង្រីករូបភាពដើម្បីឱ្យឃើញច្បាស់ទើបស្រែកហៅជីមីន៖
       “ជី.. ជី.. មើលនៀក៎” គេលើកទូរស័ព្ទឱ្យរាងតូចមើល
       “មើលអីគេ? ព្រះជាម្ចាស់!!” ជីមីន ចំហមាត់ស្រែករកព្រះខណ:ដែលស្គាល់ច្បាស់ថាជាអ្នកណា
       “ស្ត្រីរងគ្រោះម្នាក់និងអ្នកបើកឡានម្នាក់នៅរស់មានជីវិតសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯស្ត្រីពពោះត្រូវរងគ្រោះថ្នាក់ដល់ជីវិត” ថេយ៉ុង អានព័ត៌មានរបស់គេ ហើយក៏និយាយឱ្យជីមីនកាត់យល់
       “ចុះកូនក្នុងផ្ទៃ?”
       “មិនកើតអីទេ!”
       “ទើបតែជួបមុខគ្នាម្សិលមិញសោះ , ចង់ចេញក៏ចេញមែនឬ កុង ថេសា?!!! អ្នកនាងឈ្នះហើយ ដើរចេញធ្វើអី? ហ្អឹកកៗ!!” ជីមីន រំភើបក្តុកក្តួល កាលបើពាក្យដែល ថេសា និយាយពីម្សិលមិញជាពាក្យពិត ហើយក៏មិននឹកស្មានដល់ថា ថេសា ចេញគាប់ជួនពេលជាមួយនឹងនាង
       “ទោះបីបងនិងថេសាមិនជាចុះសម្រុងនឹងគ្នា តែនាងក៏មិនគួរទៅទាំងបែបនេះដែរ” ថេយ៉ុង ក៏មានអារម្មណ៍ថាសោកសៅ ដូចបាត់បង់អ្វីៗចេញពីជីវិត
      
       សេអ៊ូល..
       សាកសពរបស់ ថេសា ត្រូវបានកប់ទុកដាក់ចាក់គ្រឹះរួចរាល់ អ្នកម៉ាក់របស់នាងយំសោកស្តាយកូនស្រីមិនព្រមបាត់សោះ កូនមានតែម្នាក់គត់ក៏ទៅទាំងមិនលា គាត់មានតែពាក្យថាស្តាយទេ ដែលស្រឡាញ់កូនដល់ថ្នាក់ទំរើសជ្រុលហួស បណ្ដាលឱ្យនាងក្លាយជាក្មេងមិនល្អ.. ចុងក្រោយគឺសល់តែភាពទទេស្អាត
       “ថេស៍ហ្អា៎.. ឱ្យម៉ាក់សុំទោស គ្រប់យ៉ាងម៉ាក់មិនដែលខឹងឬក៏បន្ទោសកូនទេ កំហុសមកពីម៉ាក់ អហោសិកម្មឱ្យគ្នាចុះណា៎ បើកើតជាតិក្រោយទៀត សូមឱ្យក្លាយជាក្មេងល្អ សម្បូរអ្នកស្រឡាញ់ លាហើយ.. កុំបារម្ភម៉ាក់អី ម៉ាក់នៅក្នុងបេះដូងរបស់ឯងណា៎”
       លោកប៉ា អ្នកម៉ាក់ របស់ថេសា កាន់ផ្កាដាក់ពីផ្ទាំងថ្មដ៏ប្រណិតដែលមានចាក់គ្រឹះ ចារឈ្មោះដាក់ថ្ងៃខែឆ្នាំកំណើត និង ថ្ងៃខែឆ្នាំស្លាប់។ ពួកគាត់និយាយពាក្យជាច្រើនជាមួយកូនស្រីទាំងដឹងថានាងមិនស្តាប់លែងឮ គ្រប់យ៉ាងគ្រាន់តែចង់ឱ្យអស់ចិត្ត និង បានអហោសិកម្មឱ្យគ្នាប៉ុណ្ណោះ
       ជុងហ្គុក ម្នាក់ទៀតក៏ចូលទៅដាក់ផ្កានៅមុខផ្នូលរបស់នាងខណ:ដែលគេចង់និយាយពាក្យពេចន៍មួយចំនួនទៅកាន់នាង
       “អរគុណសម្រាប់គ្រប់យ៉ាង ហើយក៏សុំទោសដែលមិនអាចផ្តល់អ្វីដែលជាសេចក្តីត្រូវការរបស់នាង អរគុណសម្រាប់ការលះបង់ បើមានជាតិក្រោយមែនពិតសូមឱ្យពួកយើងមានកម្មគ្នា កុំឱ្យដូចជាតិនេះទៀត” ក្រសែភ្នែកសោកសៅពោរពេញទៅដោយភាពសោកស្តាយ គេអាណិត ថេសា ខ្លាំងណាស់ ហើយក៏ស្អប់ព្រហ្មលិខិតដែលបណ្តោយឱ្យនាងចេញទៅទាំងដែលនាងដឹងកំហុស
       “អ្នកទាំងពីរមិនបន្ទោសខ្ញុំទេអ្ហ៎?” ជុងហ្គុក បែរមុខទៅសួរលោកប៉ាអ្នកម៉ាក់របស់ថេសា បើសួរថាពួកគាត់ខឹងនឹងគេអត់? គាត់ខឹង ដែលគេបណ្តោយឱ្យ ថេសា ចេញមកពីផ្ទះនោះតែម្នាក់ឯង គាត់កាន់តែខឹងទៀតដែលដឹងថាគេមិនដែលទុកកូនស្រីរបស់គាត់នៅក្នុងក្រសែភ្នែក ប៉ុន្តែគ្រប់យ៉ាងមកពីកូនស្រីរបស់គាត់ទើបចិត្តខឹងត្រូវបានរម្ងាប់
       “បន្ទោសឯងហើយ កូនស្រីខ្ញុំរស់ឡើងវិញទេ?” សម្តីរបស់គាត់អាចឱ្យគេស្មានដឹងថាគាត់ស្តាយកូនខ្លាំងប៉ុណ្ណា ប៉ុន្តែគ្មានអ្នកណាចង់ឱ្យរឿងក្លាយជាបែបនោះទេ
       “សុំទោស! ខ្ញុំដឹងថាមិនអាចកែប្រែអ្វីបានទេ ប៉ុន្តែថេសាបន្សល់ទុកមនុស្សម្នាក់ដែលអាចរំលឹកទៅដល់នាងបានគឺ នីហ្វ័រសា កូនស្រីរបស់ពួកយើង ខ្ញុំសន្យាថានឹងស្រឡាញ់ មើលថែ ផ្តល់គ្រប់យ៉ាងឱ្យនាង”
       “សន្យាគ្មានប្រយោជន៍ទេ ខ្ញុំនឹងចាំមើលទង្វើរបស់ឯង បើឯងធ្វើឱ្យចៅស្រីខ្ញុំខូចចិត្ត ឯងនឹងអស់តួនាទីជាឪពុក” សម្តីរបស់គាត់ បានន័យថាគាត់ប្រគល់ នីហ្វ័រសា ឱ្យទៅគេចិញ្ចឹមដោយមិនជ្រៀតជ្រែក គាត់គ្រាន់តែចាំមើលក្នុងនាមជាលោកយាយលោកតាប៉ុណ្ណោះ
       “អរគុណខ្លាំងណាស់ដែលយល់ពីខ្ញុំ”
       ង៉ឺតតត!!!!
       សម្លេងឡានបញ្ឈប់ដាស់អារម្មណ៍គ្រប់គ្នាឱ្យងាកទៅមើល ទ្វារឡានពណ៌ខ្មៅរបើកឡើងខណ:ដែលមានរាងសង្ហានិងរាងរៅតូចស្រឡូនចុះព្រមមកជាមួយគ្នា
       “ជម្រាបសួរអ៊ំប្រុសអ៊ំស្រី” ថេយ៉ុង និង ជីមីន ឱនលំទោនគោរពប៉ាម៉ាក់ថេសា៩០ដឺក្រេ
       “អ្នកទាំងពីរគឺជា..?”
       “មិត្តរបស់ថេសា.. ចូលរួមរំលែកទុក្ខផងណា៎លោកអ៊ំ” ថេយ៉ុង ប្រញាប់ប្រញាល់ឆ្លើយសំណួររបស់គាត់ឱ្យអស់ការសង្ស័យ ប៉ុន្តែគាត់សង្ស័យលើសមុនព្រោះថេសាមិនដែលមានមិត្ត មិនដែលចុះសម្រុងជាមួយទូទៅ
       “អ្ហ៎..” ពួកគាត់ងក់ក្បាលមិនសួរនាំច្រើន
       “អហោសិកម្មឱ្យគ្នាផងណា៎.. កុំឱ្យជំពាក់កម្មគ្នាទៀត” ថេយ៉ុង លត់ជង្គង់នៅខាងផ្នូលរបស់ថេសាខណ:ដែល ជីមីន លត់ជង្គង់ក្បែរគេដោយទឹកមុខស្រពោនយ៉ាងខ្លាំង
       “អរគុណសម្រាប់ការលះបង់ចុងក្រោយដ៏ធំធេង បើពេលនោះខ្ញុំតាំងចិត្តឃាត់ឱ្យបាន អ្នកនាងមិនទៅជាបែបនេះទេ សុំទោស! អហោសិកម្មឱ្យខ្ញុំផងណា៎.. ខ្ញុំអហោសិកម្មឱ្យអ្នកនាងហើយណា៎ ទៅឱ្យបានសុខចុះ” ជីមីន មានទឹកភ្នែកនៅរង្វង់ជាប់ភ្នែក មិនពេញចិត្តដែល ថេសា ទៅទាំងដែលនាងលះបង់ ជុងហ្គុក ឱ្យហើយតែ ថេសា បែរជាលះបង់ ជុងហ្គុក ឱ្យនាងវិញដូចគ្នា វាមិនយុត្តិធម៌ទេ!
       ជុងហ្គុក ងើបដើរចេញខណ:ដែលកែវភ្នែកស្រងូតស្រងាត់ដៀងសម្លឹងមើលអតីតភរិយាដោយមិននិយាយស្តីអ្វីសោះ ចំណែកឯ ជីមីន ក៏ចង់ហៅគេ ឱ្យឈប់និយាយស្តីជាមួយ ក៏រៀបនឹងហៅទៅហើយ ថេយ៉ុង ក៏ចាប់ដៃជាប់មិនឱ្យទៅតាម
       “គេលែងជាប្តីឯងហើយ” មួយម៉ាត់នេះក៏ស្វាងដូចជះទឹកកណ្តាលមុខ នាងភ្លេចគិតទៅថាបានលែងលះរួចហើយ តែហេតុអ្វីក៏គេមិនខ្វល់ពីនាង? ក្រែងគេស្រឡាញ់នាងអ្ហេស៎ ពេលនេះគ្មានអ្វីដែលមិនគួរនោះទេ
       “ហេតុអ្វីត្រូវខ្វល់ពីគេ? បើឯងអស់សិទ្ធហើយ , របស់ដែលមានតម្លៃមិនមែនបានដោយងាយទេ បើគេស្រលាញ់ឯងគេនឹងតាមទោះជួបឧបសគ្គអីក៏ដោយ” គេមិនមែនមិនចង់ឱ្យនាងវិលត្រឡប់ទេ ប៉ុន្តែបើនាងនៅតែតាមអង្វរអតីតស្វាមីទៀតធ្វើឱ្យតម្លៃរបស់នាងនឹងត្រូវបាត់បង់ ណាមួយគេលែងជាស្វាមីរបស់នាងទៅហើយ ចាំបាច់អីទៅឱបក្រសោប?! ឱបក្រសោបព្រោះមានសិទ្ធិ បើអស់សិទ្ធក៏មិនគួរធ្វើ
       “ខ្ញុំដឹងហើយ” ជីមីន និយាយប្រយោគដ៏ខ្លីសែនមានន័យ មុននឹងដើរទៅបើកទ្វារចូលក្នុងឡាន អង្គុយចុះដោយទឹកមុខស្មើធេងធ្វើឱ្យអ្នកម្ខាងទៀតស្មានមិនដឹងថានាងគិតអី
       “បងដឹងថាឯងបែកបាក់ទាំងចិត្តមិនចង់ កុំគិតច្រើនណា៎” ថេយ៉ុង ចូលអង្គុយក្នុងឡានចាប់ក្តោបប្រអប់ដៃរបស់នាងទាំងសងខាងដើម្បីលួងលោមផ្លូវចិត្តរបស់នាង
       “ខ្ញុំមិនអីទេ..” ជីមីន ញញឹមស្ងួតដើម្បីឱ្យគេស្ងប់ចិត្ត
       ថេយ៉ុង ក៏បើកឡានទៅយ៉ាងលឿនហួសផុតឡានរបស់ ជុងហ្គុក ដែលឈប់នៅម្ខាងផ្លូវចាំមើលសកម្មភាពរបស់ពួកគេ
       “ហឺស!!” ជុងហ្គុក សើចតិចៗមិនដឹងថាសើចចំអកឬក៏សើចដើម្បីលាក់បាំងចិត្តសោកសៅនោះទេ គេដឹងតែត្រឹមថាគេមិនអាចវិលទៅរក ជីមីន វិញបាន មនុស្សស្រីដែលស្រឡាញ់គេនៅក្បែរគេសុទ្ធតែវេទនា គ្មានហេតុផលអីដែលត្រូវឱ្យ ជីមីន មកវេទនាទៀតទេខណៈពេលដែលនាងមានក្តីសុខជាមួយមនុស្សដែលល្អជាងគេរាប់រយពាន់លានដង

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Tempat cerita menjadi hidup. Temukan sekarang