ភាគ៧(ប្រចណ្ឌ)

1.9K 125 1
                                        

      ភូមិគ្រឹះត្រកូលជុន..
      ឡានពណ៌ខ្មៅរលោងស្រិបលូនចូលក្នុងភូមិគ្រឹះដែលមានរាងសង្ហារ ជុងហ្គុក ជាអ្នកបើក គេចុះពីលើឡានខណ:ពេលបញ្ឈប់ឡានឱ្យជំនិតយកទៅទុកដាក់រួចរាល់ គេបោះជំហានវែងៗទឹកមុខមាំរាបស្មើកំពុងតែខឹងនិងក្តៅក្រហាយដោយសារនរណាម្នាក់
      “ឯណាកូនប្រសារ?” រាងកាយមានអំណាចមិនចាញ់កូនប្រុសកំពុងអង្គុយគងទាក់ខ្លាឈ្ងោកមុខអានកាសែត ប៉ុន្តែពេល ជុងហ្គុក ដើរចូលក្នុងផ្ទះដោយគ្មាន ជីមីន មកជាមួយធ្វើឱ្យគាត់លើកចិញ្ចើមសួរ
      “ឥវ៉ាន់អ្នកនាងជីមីនខ្ញុំយកទៅទុកក្នុងបន្ទប់ហើយអ្នកប្រុស” អ្នកបម្រើកាន់ឥវ៉ាន់សំពីងសពោងឱនលំទោនកាត់មុខរាងក្រាស់និងលោកជុនហួសដំណើរទៅខាងលើយកឥវ៉ាន់ទៅទុក។ ចំណែកលោកជុនពេលឃើញតែរបស់មិនឃើញមនុស្សក៏កើតចិត្តឆ្ងល់ខ្លាំងឡើង កាលពីព្រឹកជីមីនចេញទៅជាមួយជុងហ្គុកច្បាស់ណាស់តែហេតុអីក៏មិនឃើញមកវិញជាមួយគ្នា? រឿងនេះធ្វើឱ្យគាត់មិនគិតអាក្រក់លើកូនប្រុសគាត់មិនបានឡើយ
      “ឯងធ្វើបាបជីមីនមែនទេទើបមិនឃើញនាង?” សម្លេងផ្តាច់ការសួរកូនប្រុសដែលអង្គុយធ្វើមុខស្អុយក្រពុលនឹងរឿងអ្វីមួយ ពេលត្រូវលោកប៉ាចោទបែបនេះទៀតរឹតតែធ្វើឱ្យគេអារម្មណ៍មិនល្អឡើងមក
      “ប៉ា!!ខ្ញុំធ្លាប់ធ្វើបាបជីមីនដែរមែន?” ជុងហ្គុក គំហកសួរលោកប៉ាវិញ ក្នុងចិត្តមួរម៉ៅដូចភ្លើងកំពុងឆេះ អ្នកណាធ្វើឱ្យជុងហ្គុកមួរម៉ៅថ្នាក់នេះ?

      មុននេះបន្តិច..
      ឡានពណ៍ខៀវមួយគ្រឿងបើកតាមពីក្រោយឡានរបស់ជុងហ្គុករហូតជិតដល់មុខផ្ទះនាយសង្ហារក៏បញ្ឈប់ឡានងាកមុខទៅសួរជីមីនដែលអង្គុយមិនដឹងខ្យល់អី
      “ឡានអ្នកណាពណ៌ខៀវស្គាល់ទេ?” សំណួររបស់នាយសង្ហារធ្វើឱ្យ ជីមីន ប្រញាប់ងាកក្រោយមើលឡានសឹងតែបាក់ក រួចក៏ប្រញាប់មកប្រសព្វភ្នែកជាមួយជុងហ្គុកមុននឹងនិយាយ៖
      “គឺជា...ឡានមិត្តភក្តិរបស់ខ្ញុំ” ជីមីន ស្ទាក់ស្ទើរក្នុងការនិយាយប៉ុន្តែនាងតែនិយាយព្រមទាំងញញឹមស្រស់ដាក់គេទៀតផង
      “មិត្តភក្តិ?ហេតុអ្វីចាំបាច់តាម?” សំណួររបស់រាងក្រាស់ធ្វើឱ្យនាងភ័យបុកពោះដោយសារតែមិត្តភក្តិដែលនាងនិយាយនោះគឺ ជេក ជាមនុស្សដែលជុងហ្គុកមិនឱ្យពាក់ព័ន្ធជាមួយ
      “ក..ក៏ខ្ញុំធ្វើម៉េចនឹងដឹង!”
      “ជី...” ឡានពណ៌ខៀវដែលបើកតាមពីក្រោយអំបាញ់ក៏មកឈប់ខាងស្តាំឡានជុងហ្គុក រាងកាយសង្ហារខាបប្រលឹងទាក់បេះដូងស្រីៗបើកកញ្ចក់ហៅ ជីមីន ជាមួយស្នាមញញឹមផ្អែម  វាមិនប្លែកទេដែល ជេក តាម ជីមីន នោះព្រោះកាលពីព្រឹកមិញនាងមិនទៅរៀនទូរស័ព្ទក៏ខលមិនចូល(ជុងហ្គុកប្លុកលេខ)គេបារម្ភខ្លាចនាងឈឺក៏តាមមកមើល
      “ចុះទៅនិយាយជាមួយគេទៅ!” សម្តីកំបុតថែមទាំងមិនសម្លឹងមុខនាងទៀត នាំឱ្យនាងមានអារម្មណ៍មិនល្អឡើង តែក៏បើកទ្វាចុះតាមបញ្ជារបស់គេ គ្រាន់តែនាងចុះភ្លាមគេក៏ប្រញាប់បើកឡានចេញទៅយ៉ាងលឿន
      “ជី..!ឯងទៅណាទើបមិនទៅរៀន?ដឹងទេយើងបារម្ភ ខលក៏មិនចូលយកលេខស៊ូជូខលចូលក៏មិនលើក” ជេក ចុះពីលើឡានចូលមកចាប់ក្រសោបដៃក្រសោបប្រាណប្រាណ ជីមីន សកម្មភាពទាំងនេះក៏មិនគេចពីក្រសែរភ្នែកកំណាចរបស់ជុងហ្គុក គេលួចមើលនាងតាមកញ្ចក់ឡាន
      ផឹង!
      ដៃមាំវាយចង្កូតឡានមួយទំហឹងរួចក៏បង្វែរចង្កូតចូលក្នុងភូមិគ្រឹះ អារម្មណ៍ក្តៅក្រហាយមិនដឹងថាមកពីអ្វីឱ្យប្រាកដ
      “គឺយើងដើរផ្សារជាមួយគេ!ខលមិនចូលព្រោះតែប្រុសផ្តាច់ការហ្នុងគេប្លុកលេខឯង” ជីមីន  ឆ្លើយតាមសំណួរជេក
      “ហេតុអីក៏ប្លុក?”
      “ថ្ងៃមុនយើងនិយាយទូរស័ព្ទជាមួយឯងគេក៏សួរថាអ្នកណាប្រុសឬស្រីហើយយើងប្រាប់ថាប្រុសគេក៏ទាញទូរស័ព្ទយកមកប្លុកលេខឯងចោលតែម្តង គេយល់តែចិត្តខ្លួនឯងមិនយល់ពីចិត្តយើងឡើយ គ្រាន់តែរាប់មិត្តក៏មិនបាន” ជីមីន និយាយរៀបរាប់ទាំងមុខស្អុយ លើកណាក៏បង្គាប់បញ្ជានាងដែរ
      “មកពីគេប្រច័ណ្ឌឯង!”
      “ប្រច័ណ្ឌយើង?” ទឹកមុខមិនដឹងខ្យល់សួរបកទៅវិញ ក៏លួចញញឹមខ្ជិបមាត់ត្រេកអរក្នុងចិត្ត គេប្លែកណាស់ និយាយថាពេញចិត្តនាង ទិញរបស់ឱ្យនាង ថើបនាង ទាំងដែលគេមិនធ្លាប់ធ្វើសោះ ឬមួយគេស្រលាញ់នាង?
      “អើ! គេគិតថាយើងប្រុសពេញលក្ខណ:តែម៉ែអើយយើងស្រឡាញ់ប្រុសសោះ ហ្អាសៗ” ជេក ខ្ទប់មាត់សើចផ្អើលអស់សត្វល្អិត
      “ហ្អឹម!យើងទៅផ្ទះហើយខ្លាចគេខឹង មិនបានហៅឯងចូលលេងផ្ទះទេខ្លាចផ្ទុះសារាយ” ស្នាមញញឹមអៀនជាប់ផ្ទៃមុខ កាយវិការនិងអារម្មណ៍ដូចមនុស្សមានស្នេហាលើកដំបូង
      “ចុះល្ងាចនេះថាទៅញ៉ាំអីនោះ?”
      “យើងជាប់ទៅកម្មវិធីជាមួយគេហើយ”
      “ឃើញប្រុសសំខាន់ជាងមិត្តភក្តិ!”
      “ឯងក៏មិនជាងយើង បាយ!” ជីមីន ដើរថយខ្លួនទៅក្រោយលើកដៃលាជេក មុននឹងបែរខ្លួនទៅវិញដើរចូលខាងក្នុងផ្ទះ
      ជីមីន ញញឹមញញែមដើរចូលខាងក្នុងផ្ទះខុសពីអ្នកម្ខាងទៀតដែលត្រូវលោកប៉ាជម្រិតសួរចម្លើយ
      “ជីមីន??” លោកជុន ហាក់ឆ្ងល់ខណ:ពេលជីមីនទើបតែដើរចូលខាងក្នុងផ្ទះ
      “គឺកូនជាប់និយាយជាមួយមិត្តភក្តិក៏ឱ្យបងជុងហ្គុកមកមុន” នាងប្រញាប់បកស្រាយខ្លាចលោកជុនខឹងជុងហ្គុកតែក៏ខឹងរួចទៅហើយ ស្នាមញញឹមជាប់លើផ្ទៃមុខរបស់នាងធ្វើឱ្យជុងហ្គុកកាន់តែមុខក្រម៉ូវលើសមុន
      “បានឱបប្រុសស្អាតមុខរីកសម្បើមណាស់ ពេលត្រូវយើងឱបសុទ្ធតែរើ” ជុងហ្គុក ក្រហឹមស្អកៗលាន់ឮរហៀងៗក្បែរត្រចៀកជីមីន នាំឱ្យនាងខើចចិញ្ចើមសម្លឹងមុខគេ នាងស្តាប់ច្រឡំទេដឹង?
      (ប្រច័ណ្ឌ?) ជីមីន ញញឹមខ្លាំងឡើងបញ្ជាក់ច្បាស់ៗ លោកជុនក៏ងើយឆ្ងល់បន្តិចដែរពេលឃើញម្នាក់មុខក្រម៉ូវម្នាក់ទៀតញញឹមញញែមដូចត្រូវឆ្នោត
      “យកកាហ្វេទៅឱ្យយើងនៅក្នុងបន្ទប់ផង” លោកជុន ទម្លាក់កាសែតចុះងើបឈរពេញកម្ពស់មុននឹងដើរទៅបន្ទប់ផ្ទាល់ខ្លួនមិនភ្លេចស្រែកប្រាប់អ្នកបម្រើ
      “អ្ហឺសៗ” ជីមីន ខំទប់សំណើចជាយូរក៏ធ្លោយមាត់សើចឮៗទាំងដែលមិនដែលសើចបែបនេះពីមុនមក
      “អាម្នាក់នោះមានអីពិសេសទៅទើបធ្វើឱ្យនាងញញឹមសើចដូចមនុស្សឆ្គួត?” ជុងហ្គុក ដៀងភ្នែកមើលនាងបន្តិចក៏ងាកទៅមើលអ្វីផ្សេងវិញ
      “គេមានអ្វីពិសេសច្រើនណាស់ ហិហិ! ចង់ឮពាក្យស្រឡាញ់ចេញពីមាត់គេ” នាងលើកដៃថ្ពក់ចូលគ្នាលើកមកឱបប៉ះផ្ទៃមុខស្រមើលស្រមៃដល់ភពអ៊ុយរ៉ានុស
      “កុំភ្លេចថាខ្លួនមានប្តីហើយ!” គេមិនចូលចិត្តកាយវិការនឹកនាស្រមើលស្រម៉ៃតែឯងរបស់នាងទេ វាមិនគួរឱ្យស្រឡាញ់!
      “អេៗប្រច័ណ្ឌមែនទេ?” ដៃតូចៗលើកចង្អុលមុខគេជម្រិតសួរចម្លើយ អារម្មណ៍ពេលដឹងថាជុងហ្គុកចេះប្រច័ណ្ឌពិតជាមានក្តីសុខណាស់
      “គ្មានទេ!” ផ្ទៃមុខរាងក្រាស់ប្រែទៅជាក្រហមព្រឿងៗមួយរំពេចខណ:ពេលដឹងថាខ្លួនឯងប្រច័ណ្ឌជីមីន គេស្រលាញ់នាងមែនទែនហើយ!!
      “ហេៗមុខក្រហមហើយ” ជីមីន បន្តរញ៉ោះជុងហ្គុកថែម
      “មួយថ្ងៃនេះនាងអត់ប្រយោជន៍ច្រើនណាស់ ទៅរៀបចំខ្លួនទៅជិតដល់ម៉ោងចូលកម្មវិធីគេហើយ” ជុងហ្គុក បង្វែរចំណាប់អារម្មណ៍
      “ប្រាប់នាយត្រង់ចុះប្រុសម្នាក់អំមិញមិញខ្ទើយទេអាចទុកបាន ឈប់ប្រចណ្ឌទៀតឮនៅ?” ស្នាមញញឹមផ្អែមនៅលើផ្ទៃមុខជីមីនពេលដែលនិយាយប្រាប់ថា ជេក មិនមែនប្រុសពេញលក្ខណ: វាធ្វើឱ្យជុងហ្គុកអាម៉ាស់មុខខ្លាំងដែលទៅប្រច័ណ្ឌនាងជាមួយខ្ទើយ
       “ឆ្គួតទេអ្ហេស?អ្នកណាប្រចណ្ឌនាង លង់នឹងខ្លួនឯងជ្រុល” កែវភ្នែកមិនស្មោះត្រង់សម្លឹងលើសម្លឹងក្រោមគេចក្រសែភ្នែកដែលជម្រិតសួរ
       “អ្ហ៎..!” ជីមីន ធ្វើជាយល់ស្របជាមួយសម្តីរបស់គេលក្ខណ:ឌឺដង
     
     
    

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Место, где живут истории. Откройте их для себя