ក្រោយពីនិយាយជាមួយ ថេយ៉ុង និងដាក់ពាក្យលាឈប់ពីការងាររួចរាល់ ជីមីន ក៏បានទាក់ទងទៅខាងសាលាដើម្បីបានប្តូរវេនរៀន បញ្ចប់ការងារចាំបាច់អស់នាងក៏ត្រឡប់មកវិញផ្ទះវិញទាំងមិនដឹងខ្លួនថាមានតាសានកំណាចចាំចាប់កំហុសនិងដាក់ទោស។ ចូលដល់ក្នុងផ្ទះភ្លាម អ្នកស្រីជុន ប្រញាប់ប្រញាល់ចូលមកចាប់ក្រសោបប្រអប់ដៃរបស់នាងដើម្បីសួរនាំ៖
“ជុង..និងជី..មានរឿងអី? ម៉ាក់ឮព្រូសព្រឺសតាំងពីយប់មិញ ប៉ាឯងវិញក៏លែងរវីរវល់នឹងរឿងកូនទៀតខ្លាចខុស ហើយ ថេសា មិនឃើញនៅផ្ទះទៀតធ្វើឱ្យម៉ាក់មិនស្ងប់ក្នុងចិត្ត តែម៉ាក់សួរជុង..ក៏មិនឆ្លើយគិតតែពីសង្ងំក្នុងបន្ទប់” ឮសម្តីអ្នកម៉ាក់ក្មេកបែបនេះធ្វើឱ្យ ជីមីន មិនសូវស្រួលក្នុងខ្លួនព្រោះគេមិនបានទៅធ្វើការ ប្រហែលជា..
“រឿងនេះវែងឆ្ងាយណាស់ម៉ាក់ ខ្ញុំឡើងទៅខាងលើសិនហើយ” ចប់សម្តីភ្លាមរាងតូចក៏ប្រញាប់រត់ឡើងទៅខាងលើផ្ទះដើរទៅបន្ទប់របស់ខ្លួន បោះជំហានចូលបន្ទប់ទាំងភាពភ័យខ្លាច ចូលដល់ភ្លាមនាងក៏ដឹងកំហុសទើបឱនមុខចុះមិនហ៊ានសម្លឹងមើលគេចំក្រសែភ្នែកព្រោះនាងខ្លាចគេឡើងញ័រអស់សព្វសាច់ទៅហើយ
“ខ..ខ្ញុំសុំទោស!” ជីមីន ដាក់ខ្លួនអង្គុយពូកទន់ល្មើយក្បែរគេទាំងភាពភ័យខ្លាចនៅក្នុងចិត្តចេះតែកើនឡើងជាលំដាប់ ខណៈពេលនេះនាងភាវនាកុំឱ្យតែគេស្តីឱ្យនិងធ្វើបាបនាងទេ
“នាង...” ជុងហ្គុក បង្ហើបសម្តីមិនទាន់បានមួយម៉ាត់ស្រួលបួលផងក៏ត្រូវរាងតូចនិយាយកាត់៖
“ខ្ញុំគ្មានចេតនាមិនស្តាប់បញ្ជាលោកទេ ព្រឹកមិញខ្ញុំទៅដាក់ពាក្យលាឈប់ធ្វើការនិងប្តូរវេនរៀន គឺខ្ញុំធ្វើតាមដែលលោកប្រាប់ហើយ កុំខឹងខ្ញុំណា៎.. ណា៎..” នាងប្រញាប់និយាយឱ្យបានលឿននិងញាប់បំផុតតាមដែលអាចធ្វើទៅបានដើម្បីកុំឱ្យគេខឹងនិងកាត់សេចក្តីខុសលើនាង
រីង! រីង! រីង!
សម្លេងទូរស័ព្ទរបស់អ្នកពីររោទ៍ប្រជែងគ្នាដាស់អារម្មណ៍ឱ្យពួកផ្តុំអារម្មណ៍ទៅលើទូរស័ព្ទមើលលេខមុននឹងចុចទទួលរៀងៗខ្លួន
“អ្នកថេសាបាត់ខ្លួន?” ជីមីន ស្រែកសួរបញ្ជាក់ពីអ្នកម្ខាងទៀតតាមសម្លេងដែលភ្ងាក់ផ្អើល
“ចូលមន្ទីរពេទ្យ? តើនាងនៅពេទ្យណា? ចាំបន្តិច ខ្ញុំទៅដល់ឥឡូវហើយ” ស្របពេលជាមួយគ្នា ជុងហ្គុក ក៏និយាយទូរស័ព្ទជាមួយអ្នកម្ខាងទៀតដែលខលចូលមកប្រាប់ថា ថេសា នៅមន្ទីរពេទ្យ ទើបគេប្រញាប់ប្រញាល់ដាក់ទូរស័ព្ទចុះដើម្បីរៀបចំខ្លួនទៅមើល។ សម្តីឆ្លងឆ្លើយគ្នារបស់ជុងហ្គុកធ្វើឱ្យ ជីមីន និង ថេយ៉ុង ឮច្បាស់ណាស់ទើបកាត់យល់ន័យរៀងខ្លួន
“លោក! ចាំខ្ញុំផង” ជីមីន ប្រញាប់ដាក់ទូរស័ព្ទរត់ទៅតាមពីក្រោយ ជុងហ្គុក ដែលដើរចេញដោយមិននិយាយស្តីទាំងមុខងាប់ គេបើកទ្វារចូលឡានដោយមិនខ្វល់ពីអ្នករត់តាមឡើងឡានដើម្បីទៅជាមួយ ឫកពានិងទង្វើរបស់អ្នកទាំងពីរធ្វើឱ្យ អ្នកស្រីជុន ដែលមើលឃើញកាន់តែឆ្ងល់ងងឹតមុខ កាន់តែចង់ដឹងរឿងកូនកាន់តែក្រិនខួរក្បាលគិតអីលែងចេញ
មន្ទីរពេទ្យ..
ថេសា ត្រូវបានអ្នកដំណើរនៅតាមផ្លូវជួយសង្រ្គោះខណៈដែលនាងដួលសន្លប់ព្រោះតែទ្រាំលែងបាន ដឹងខ្លួនភ្លាមកែវភ្នែកឡេមឡាមដៃលើកក្តោបលើពោះខ្លាចថាកូនលែងនៅ
“ហឹក..កូនខ្ញុំ!” នាងស្រាប់តែស្រែកយំព្រោះតែខ្លាចបាត់បង់កូន កាលបើឃើញដូចនេះអ្នកគ្រូពេទ្យដែលប្រចាំការក៏និយាយលួងលោមប្រលោមសម្តី
“កុំបារម្ភអីអ្នកម៉ាក់ ទារកក្នុងផ្ទៃរួចផុតពីគ្រោះថ្នាក់ហើយ” សម្តីអ្នកគ្រូពេទ្យធ្វើឱ្យ ថេសា មានស្នាមញញឹមស្ងួត ក្តោបអង្អែលពោះតិចៗបែបមានក្តីសង្ឃឹម។ ខណៈពេលនោះ ជុងហ្គុក ជីមីន និង ថេយ៉ុង ក៏បានមកដល់ជុំគ្នា ធ្វើឱ្យ ថេសា លួចញញឹមក្នុងចិត្តមានល្បិចបង្កប់ទុក
“ហឹក..ជុង..អូនខ្លាច! អូនស្មានតែកូនយើងលែងនៅហើយ” ថេសា កម្សត់កាន់តែខ្លាំងស្របពេលដែល ជុងហ្គុក ដើរទៅជិត បើនាងមិនធ្វើបែបនេះទេឱកាសល្អនឹងកន្លងផុតទៀតមិនខាន
“មានរឿងអី?” ជុងហ្គុក មិនទាន់ដឹងថានាងកើតអីទេទើបមិនយល់សម្តី
“ហឹក..មានគេចង់បំផ្លាញកូនយើង ហឹក.. គឺពួកគេ” ថេសា យំដង្ហក់ស្របពេលដៃចង្អុលទៅរក ថេយ៉ុង និងជីមីន ដែលនាំឱ្យពួកគេបើកភ្នែកធំៗហួសចិត្តនឹងទង្វើរបស់ ថេសា ស្រីម្នាក់នេះអាក្រក់កែលែងឡើងហើយ ពូកែណាស់ខាងសាងកំហុសទម្លាក់ឱ្យអ្នកដទៃ ពូកែយ៉ាងៗហ្នឹងប្រហែលជាធ្វើអ្នកដឹកនាំរឿងបានរាប់រយពានមិនខានទេ
“នាងឆ្គួតទេអ្ហេស?” ថេយ៉ុង មិនសុខចិត្តដែលមានមនុស្សមកចោទប្រកាន់ស្រស់ៗបែបហ្នឹង គេដើរចូលទៅជិត ថេសា ឈរសម្លក់នាងសឹងតែទ្រាំមិនបានចំពោះមនុស្សស្រីពិសពុលពុតត្បុតដូចជានាង
“..ហឹក..ជុង..គ្រប់យ៉ាងមកពីនាងជីមីន នាងចង់សម្លាប់កូនយើង ដើម្បីឱ្យអូនចេញពីបង ហឹក.. នាងអាក្រក់ណាស់ នាងរួចគំនិតគ្នាជាមួយប្រុសរបស់នាងធ្វើបាបអូននិងកូន ហឹក..” ថេសា សម្រក់ទឹកភ្នែកសស្រាក់សស្រាំសម្លេងខ្សេវៗអណ្តើត ស៊កសៀត អុជអាល ក្នុងគោលបំណងឱ្យ ជុងហ្គុក កាន់តែស្អប់រាងតូច
“ជុង.. មិនមែនបែបនេះទេណា៎” ជីមីន បើកភ្នែកធំៗក្រវីក្បាលប្រាប់កុំឱ្យគេជឿ កាលបើឮពាក្យ ថេសា ចោទប្រកាន់ មិនយល់ទេ ថេសា ចាំបាច់ធ្វើដល់ថ្នាក់នេះ ស្អប់នាងខ្លាំងឬ? តើនាងខុសអី?
“ហេតុអីនាងចិត្តខ្មៅយ៉ាងហ្នឹង?” ជុងហ្គុក មិនព្រមស្តាប់ប្រយោគបដិសេធព្រោះសម្តីរបស់ ថេសា កំពុងតែជ្រាបចូលពេញខួរក្បាល គេដើរទៅរករាងតូចយឺតៗប្រើកែវភ្នែកកំណាចបាញ់សម្លឹងទៅនាង ដូចចង់សម្លាប់ទាំងរស់
“ឯងចង់ធ្វើអីនាង?” ថេយ៉ុង ប្រញាប់ប្រញាល់ដើរទៅពាំងឃាត់ឃាំង ជុងហ្គុក កុំឱ្យចូលទៅជិតមនុស្សស្រីដែលគេស្រឡាញ់ ខណៈពេលនេះគេការពារនាងឱ្យសាកសមនឹងឈ្មោះបងប្រុស
“មិនមែនជារឿងឯងទេ” ជុងហ្គុក រុញស្មា ថេយ៉ុង ចេញយ៉ាងឈ្លើយបំផុត
“ដរាបណាយើងនៅទីនេះ យើងមិនឱ្យឯងប៉ះពាល់នាងទេ” កែវភ្នែកព្រួសភ្លើងគម្រាម ជុងហ្គុក
“ឯងមានសិទ្ធអី? យើងជាប្តីនាង ចេញភ្លាមទៅ” ជុងហ្គុក ក្តាប់ដៃជាប់តាមចិត្តខឹងចង់តែដាល់អ្នកម្ខាងទៀតឱ្យបែកមាត់
“ប្រាកដទេថាឯងជាប្តីនាង? ហឺស!” ថេយ៉ុង ញោចស្នាមញញឹមចុងមាត់ចំអកឱ្យ ជុងហ្គុក
“អាកម្រក់! ដឹប!” ជុងហ្គុក ក្តៅក្រហល់ក្រហាយដែល ថេយ៉ុង ឌឺដង ចង់ថាគេមិនមែនជាប្តីនាងអ៊ីចឹងឬ? វាមានន័យថាគេគ្មានបានអីសោះគ្មានឋានះជាប្តីនាងពេញសិទ្ធ តើមែនទេ?
ដឹប! ដឹប! ថេយ៉ុង ងើបមុខមកវិញជូតឈាមចេញក៏ត្រូវ ជុងហ្គុក ដាល់មួយដៃហើយមួយដៃទៀតធ្វើឱ្យចេញឈាមប្រឡាក់គែមមាត់ច្រើនឡើង។ ជីមីន ភ័យសភ្នែកស្លែត ខណៈដែល ថេយ៉ុង ត្រូវដាល់យ៉ាងដំណំ ទើបនាងប្រញាប់ទៅចាប់ឃាត់ ជុងហ្គុក ឱ្យបញ្ឈប់
“បានហើយ! ឈប់ទៅ!” ជីមីន ស្រែកខ្លាំងៗទាំងចិត្តក្លាហាន នាងគ្មានបំណងស្រែកដាក់គេទេតែវាចាំបាច់
“ការពារគ្នាណាស់ហ្ន៎?” ជុងហ្គុក ទល់អណ្តាតទៅគៀនថ្ពាល់ ហាក់យល់សេចក្តី
“ឈឺចិត្ត?” ថេយ៉ុង ចាប់ក្របួចកអាវរបស់ ជុងហ្គុក សម្លឹងមុខគ្នាចំៗចង់ស៊ីសាច់ហុតឈាមគ្នា
“បានហើយ!” ជីមីន ជ្រែកខ្លួនចូលកណ្តាលបំបែកបំបាក់ក្រសែភ្នែកទាំងពីរបើនៅយូរជាងនេះផ្តើលពេទ្យមិនខាន
“រឿងដែលនាងដេកជាមួយវាជារឿងពិត តើមែនទេ?” ដែលគេសួរបែបនេះព្រោះគេក៏មានកូនចិត្តជឿនាងខ្លះៗដែរ ប៉ុន្តែគេមិនអាចក្បត់ភ្នែកខ្លួនឯងដែលទៅឃើញច្បាស់ៗជាក់ស្តែង
“ពិត! យ៉ាងម៉េច? គ្រាំក្នុង ចុកទ្រូងអ្ហេស?” ថេយ៉ុង ឆ្លើយបញ្ឈឺរចិត្តតាមចិត្តដែលខឹងក្រោធ ចង់ឈ្នះ
“បងថេយ៍...!” ជីមីន ងាកកទៅរក ថេយ៉ុង យ៉ាងលឿន ដែលគេនិយាបំផ្លើសការពិតបែបនេះ មិនយល់ទេ!! និយាយហើយអាចកែប្រែអ្វីបានទេ? បានជ័យជំនះចំពោះរឿងបែបនេះមានប្រយោជន៍អ្វីទៅ??
(បងថេយ៍..អ្ហេស?) ជុងហ្គុក សួរខ្លួនឯងនៅក្នុងចិត្ត ទើបបាតដៃធំទៅក្រសោបប្រអប់ដៃនាងម្ខាងនិងកដៃនាងម្ខាងអូសចេញទៅ
“ចង់នាំនាងទៅណា?”
“មិនមែនជារឿងរបស់ឯង បើមិនចង់ឱ្យមានរឿងធំកុំតាមយើង” ជុងហ្គុក បង្អង់ដំណើរគម្រាម ថេយ៉ុង រួចក៏អូស ជីមីន ចេញទៅ
ភាគក្រោយ18+
