Episode 47: កូននេះជាកូនអ្នកណា??

2.1K 108 0
                                    

ប្រាវ...........សម្លេងកែវទឹកជ្រុះ បន្លឺឡើងដោយសារការធ្វេសប្រហែសអ្នកកាន់វានោះ។ ពាក្យសម្ដីរបស់រាងក្រាស់ជ្រាបចូលក្នុងប្រសាទនាងទាំងមូល បេះដូងនាងហាក់លែងដំណើរការ ខួរក្បាលហាក់គិតអ្វីលែងចេញ នាងមិនអាចធ្វើអ្វីបានក្រៅពីឈរធ្មឹងមួយកន្លែងបែបនេះនោះទេ។ រាងក្រាស់រហ័សងាកសម្លឹងមើលទៅទិសដៅនៃសម្លេង ទើបប្រាកដចិត្តថាមានមនុស្សកំពុងឈរនៅកន្លែងនោះ។

នាយញ៉ោចស្នាមញញឹមចុងមាត់ មុននឹងបោះជំហ៊ានដើរសម្ដៅទៅរកអ្នកដែលឈរមុនញ័រជើងនៅចំពោះមុខ។

<<ហ្អឹក....ហ្អឹក......>> ភាពភ័យខ្លាច រួមជាមួយនឹងភាពសោកស្ដាយ កំហឹងក្នុងខ្លួនវាលាយឡំគ្នា

នាងតូចភ័យខ្លាចនឹងទឹកមុខដែលរាងក្រាស់សម្លឹងមកនាង នាងសោកស្ដាយក្រោយឮដំណឹងដ៏អាក្រក់ខ្លាំងបំផុតក្នុងជីវិតរបស់នាង នាងខឹងដែលនាងមិនអាចធ្វើអ្វីបាន មិនអាចជួយម៉ាក់នាងបាន មិនអាចយកឈ្នះអំណាចរបស់Alexបាន នាងខឹងនឹងខ្លួនឯងដែលកើតមកទន់ជ្រាយបែបនេះ។

<<បានឮហើយមែនទេ??>> Alex ដើរមកដល់ ចាប់ដៃនាងតូចច្របាច់មួយទំហឹង ចោទសួរទាំងដែលដឹងចម្លើយរួចហើយ  នាងច្បាស់ជាលួចស្ដាប់នាយនិយាយមិនខានទេ នាយដឹងច្បាស់ណាស់

<<អាមនុស្សអាក្រក់ អាចិត្តបិសាច អាថោកទាប យើងស្អប់ឯង......ហ្អឹក....ហ្អឺ....ឯងសម្លាប់ម៉ាក់យើង......យើងនឹងសម្លាប់ឯង>> Aliza លើកដៃដែលនៅសល់ពីការចាប់របស់រាងក្រាស់ មកតទល់ជាមួយនាយ

ដូចជាយកពងមាន់ទៅជល់នឹងថ្មអញ្ចឹង ខ្លួនប្រាណនាងតូចតែមួយ មានកម្លាំងឯណាទៅតស៊ូជាមួយរាងក្រាស់ដែលមានមាឌនិងកម្លាំងខ្លាំងជាងនាងបានទៅ??ប៉ុន្តែ នាងមិនអាចឈរមើលមនុស្សដែលសម្លាប់ម៉ាក់របស់នាងនៅនឹងមុខបែបនេះនោះទេ ទោះនាងស្លាប់ក៏នាងត្រូវតែសម្លាប់ប្រុសម្នាក់នេះឲ្យបានដែរ។

<<នាងហ្នឹង??ចង់មកសម្លាប់យើង?? ល្ងង់ពេកទេដឹង Jeon Aliza?? >> Alex សើចហឹសៗ ហាក់អស់សំណើចនឹងរាងតូចដែលនិយាយសម្ដីមិនប្រមាណខ្លួនឯង និយាយពាក្យនេះបានយ៉ាងម៉េចទៅ?

<<យើងនឹងសម្លាប់ឯង អាមនុស្សអាក្រក់ ........>>Aliza រលាស់ដៃចេញពីរាងក្រាស់ ឱនទៅរើសអំបែងកែវដែលនាងធ្វើឲ្យជ្រុះពីដៃអម្បាញ់ម៉ិញ

🖤🍃Second Dad🍃🖤Where stories live. Discover now