+night
មិនខុសពីរាល់ដង យប់នេះjiminគឺនៅច្រៀងនៅក្លឹបរបស់Alexដដែល ប៉ុន្តែខុសប្លែកត្រង់ថាYoongiមិនបានមកជាមួយដូចរាល់ដងនោះទេ។ គេច្រៀងបទអន្លង់អន្លោចគួចចិត្តអ្នកនៅទីនោះឲ្យងាកមើលគេសឹងតែគ្រប់គ្នា ទោះបីជាពួកគេខ្លះចូលចិត្តសម្លេងរាងតូច ប៉ុន្តែអ្នកខ្លះទៀតក៏មិនបានពេញចិត្តនឹងគេដែលគេហ៊ានលើកដៃទះកំប្លៀងនាយមកម្លោះYoongiកាលពីថ្ងៃមុននោះ។ មិនពេញចិត្តភាគច្រើនគឺជាស្រីៗដែលចាប់អារម្មណ៍នឹងនាយកម្លោះyoongi ក្នុងនោះក៏កញ្ញាZuzyម្នាក់ដែរ។ គ្រាន់តែឃើញក្នុងកាសែត ទស្សនាវត្តីភ្លាម ក្នុងខ្លួននាងស្ទើរតែឆេះទៅហើយ គេហ៊ានណាស់ ហ៊ានលើកដៃទះប្រុសដែលនាងមានបំណងចង់ទាក់😑
ថ្ងៃនេះក៏មានវត្តមានZuzyមកដែរ នាងស្លៀកពាក់sexyចេញមកបែបស៊ីវីឡៃ ទាំងដែលនាងនៅចាយលុយប៉ាម៉ាក់មួយថ្ងៃៗគិតតែធ្វើខ្លួនទាក់ភ្នែកប្រុសៗ។ គោលបំណងនាងគឺទាក់ចិត្តនាយកម្លោះyoongiឲ្យបាន បើសិនជាបាននាយនោះណា៎ ធានាថាជីវិតនាងមួយជាតិនេះរស់នៅដោយសេចក្ដីសុខក្នុងនាមជាព្រះនាងជាមិនខានទេ។ Yoongi ទាំងសង្ហារ ទាំងមាន ទាំងអស្ចារ្យ អ្នកណាមិនចង់បានមានតែភ្លើ។
<<យប់នេះឯងចប់របស់យើងមិនខានទេ Park jimin>> នាងល្អិតzuzyញញឹមបង្កប់ដោយល្បិចមហាពិសពុលទៅកាន់រាងតូចដែលនៅលើឆាក ថ្ងៃមុននាងបាក់មុខដោយសារវត្តមានក្មេងនេះ ថ្ងៃនេះនាងនឹងកម្ចាត់ឆ្អឹងទទឹងករបស់នាងចេញ ចាប់មើលបន្ទាប់ពីរឿងនោះបានកើតឡើងហើយ តើYoongiនឹងចូលចិត្ត នៅក្បែរគេទៀតឬអត់ ហាហា!នាយច្បាស់ជាខ្ពើមរអើមណាស់ហើយ ចាំមើលចុះ
បន្ទាប់ពីច្រៀងចប់ រាងតូចក៏ចុះមកសម្រាកនៅកន្លែងដែលគេសម្រាករាល់ដង បទមុននេះជាបទចុងក្រោយហើយ គេត្រឡប់មករៀបចំឥវ៉ាន់ដើម្បីទៅផ្ទះរបស់គេវិញដោយខ្លួនឯង ព្រោះយប់នេះyoongiមិនមកហើយ ក៏មិនបានឲ្យកូនចៅនាយមកជូនទៅដែរ ដូច្នេះមានតែជិះតាក់ស៊ីទៅផ្ទះខ្លួនឯង។
<<ល្អណាស់>>Zuzy សម្លឹងមើលរាងតូចពីចម្ងាយ កែវភ្នែកឃោរឃៅរបស់នាងបង្ហាញពីការស្អប់ ទៅកាន់រាងតូច នាងច្បាស់ក្នុងចិត្តថាគេនឹងចប់នៅយប់នេះជាមិនខាននោះទេ
YOU ARE READING
🖤🍃Second Dad🍃🖤
Romanceស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...