+Skipបន្ទាប់ពីញ៉ាំអារហារពេលថ្ងៃរួចរាល់ រាងតូចក៏រៀបចំអារហារម្ដងទៀតសម្រាប់jungkookផងដែរ។
<<អ្នកប្រុសតូច មីងទៅក្រៅមួយភ្លេត>> Vann ចេញពីបន្ទប់របស់គាត់ រួមជាមួយនឹងសម្លៀកបំពាក់សមរម្យសម្រាប់ចេញក្រៅ
<<មីងទៅណា??>> Taehyung
<<លោកស្រីធំ ឲ្យមីងកំដរគាត់ទៅក្រៅ មីងក៏មិនដឹងថាទៅណាដែរ>> Vann
<<អរ!គាត់ក៏callមករកខ្ញុំម៉េញនេះដែរ ថាគាត់រវល់មិនបានមកផ្ទះទេ ប្រហែលជាមានការងារអីឲ្យមីងជួយហើយមើលទៅ>> Taehyung នឹកឃើញម៉េញនេះដែលម៉ាក់គេcallមក
<<នៅផ្ទះតែមួយ ចាំបាច់call??>> Vann លាន់មាត់រអ៊ូតិចៗ តែក៏ឲ្យអ្នកម្ខាងទៀតស្ដាប់ឮល្វើយៗ
<<មីងថាម៉េច??>> Taehyung សួរបញ្ជាក់ចង់ដឹង ព្រោះឮតែល្ហៀងៗ
<<អរ!គ្មានអីទេ ចឹងមីងទៅសិនហើយ ខ្លាចលោកស្រីចាំយូរ>> vann និយាយតែប៉ុន្នឹង ក៏ចេញទៅក្រៅបាត់ ឯរាងតូចក៏លើកអារហារមកឲ្យរាងក្រាស់ក្នុងបន្ទប់វិញ
Taehyungបើកទ្វារចូលមក ឃើញអ្នកខាងក្នុងកំពុងគេង ទើបគេមិនរំខាន ក៏ដើរហួសទៅទុកអារហារលើតុសិនទៅ។
ទុករួចរាល់ គេក៏ឆ្លៀតងាកមកមើលអ្នកលើគ្រែបន្តិច ចំពេលដែលរាងក្រាស់កំពុងតែគេងសម្លឹងមើលគេភ្លឹសៗ។ ម៉េញនេះនៅគេងនៅឡើយ មួយពព្រិចភ្នែកក៏ឃើញនាយសម្លឹងមកគេ នេះនាយចេះលេងសៀកឬយ៉ាងម៉េចនឹង??
<<លោក ភ្ញាក់ហើយ??>> Taehyung
<<មិនមែនភ្ញាក់ទេ គឺមិនទាន់គេង ខ្ញុំមិនទម្លាប់គេងថ្ងៃទេ>> jungkook តបទៅវិញទាំងមិនដកក្រសែភ្នែកចេញពីរាងតូចដដែល
<<ចឹងមកញ៉ាំបាយសិនទៅ>> Taehyung យកថាសអាហារមកក្បែររាងក្រាស់ រួចឱនទៅជួយគ្រានាយឲ្យក្រោកទាំងដៃម្ខាង
<<បញ្ចុក>> jungkook ហារមាត់ចាំឲ្យអ្នកម្ខាងទៀតបញ្ចុក ទាំងដែលខ្លួននាយក៏អាចធ្វើរឿងតូចតាចបែបនេះបានយ៉ាងងាយ
<<មិនចេះដួសញ៉ាំខ្លួនឯងទេ??>> Taehyung លើកចិញ្ចឹមសម្លក់នាយវិញ
KAMU SEDANG MEMBACA
🖤🍃Second Dad🍃🖤
Romansaស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...