Episode 37:ចិត្តដែលស្អប់ពីមុនបាត់ទៅណា??

2.1K 119 0
                                    

បន្ទាប់ពីចូលមកក្នុងបន្ទប់វិញ រាងតូចក៏នាំរាងក្រាស់ទៅសម្អាតខ្លួននៅក្នុងបន្ទប់ទឹក។

Taehyungដាក់ឲ្យរាងក្រាស់អង្គុយលើកៅអីមួយផ្សេងទៀត រួចរាល់ទើបគេចាប់ផ្ដើមដោះសម្លៀកបំពាក់នាយដើម្បីងូតទឹក។

<<នៅឲ្យស្ងៀម ខ្ញុំដោះខោអាវឲ្យលោក>> Taehyung និយាយឡើងទាំងរបៀបអៀនប្រៀន

លើកទីមួយក្នុងឆាកជីវិតហើយ ដែលគេធ្វើបែបនេះដាក់អ្នកដទៃ ជាពិសេសគឺជាបុរសម្នាក់នេះទៀត ពិតជានឹកស្មានមិនដល់ទេ។

Jungkookញញឹមងក់ក្បាលយល់ស្របនឹងរាងតូច នាយអង្គុយស្ងៀមទុកឲ្យរាងតូចចាត់ការសម្លៀកបំពាក់នាយយឺតៗ។ ពីមុនធ្លាប់តែនាយជាអ្នកចាត់ការសម្លៀកបំពាក់គេ តែពេលនេះនាយជាអ្នកត្រូវគេចាត់ការលើសម្លៀកបំពាក់ខ្លួនវិញ មានអារម្មណ៍ប្លែកៗ តែក៏សប្បាយចិត្ត។

Taehyungដោះអាវរាងក្រាស់ចេញយឺតៗ ទម្រាំតែផុតគេសឹងតែស្ទះដង្ហើមស្លាប់ទៅហើយ ភ័យក៏ភ័យ អៀនក៏អៀន មិនដឹងធ្វើពីណាទៅណាទេពេលនេះ។

បន្ទាប់ពីអាវត្រូវបានដោះចេញ ពេលនេះក៏ដល់វេនខោម្ដង។ Taehyungសម្លឹងផ្នែកខាងក្រោមរាងក្រាស់ទាំងអារម្មណ៍រេរាក្នុងចិត្ត តើគេត្រូវស្រា*វាមែនទេ?? ព្រះអ៊ើយ!! ដាច់ខ្យល់ស្លាប់មិនខានទេ គួរឲ្យខ្មាស់អៀនខ្លាំងណាស់

<<លោកអាចធ្វើវាខ្លួនឯងបានទេ??>> Taehyung ដាច់ចិត្តសួរទៅរាងក្រាស់ ព្រោះគេអស់ជម្រើសនឹងត្រូវគេចវេសទៀតហើយ

Jungkookគ្រវីក្បាល ប្រឆាំងនឹងសម្ដីរាងតូច ទាំងដែលការពិតរឿងតូចតាចបែបនេះនាយក៏អាចធ្វើខ្លួនឯងបាន ប៉ុន្តែនាយគ្រាន់តែចង់ឲ្យរាងតូចធ្វើវាតែប៉ុណ្ណោះ ដឹងទេថាអារម្មណ៍ដែលមានអ្នកណាម្នាក់មកtake careបែបនេះ វាសប្បាយចិត្ត និងកក់ក្ដៅប៉ុណ្ណា??

<<ហ៊ើយ.........>> Taehyung ដកដង្ហើមធំមួយហ្វូស មុននឹងទាញកន្សែងមកគ្របពីលើចង្កេះរាងក្រាស់ រួចលូកដៃចូលទៅខាងក្នុង ចាប់ទាញចង្កេះខោនាយទម្លាក់ចុះតាមជើង


បន្ទាប់ពីចាត់ការខាងផ្នែកសម្លៀកបំពាក់រួចរាល់ រាងតូចក៏ចាប់ផ្ដើមងូតទឹកឲ្យរាងក្រាស់យ៉ាងយកចិត្តទុកដាក់។

🖤🍃Second Dad🍃🖤Tahanan ng mga kuwento. Tumuklas ngayon