+Skip+Night
Taehyung ដើរចេញពីបន្ទប់មកវិញ ជាមួយនឹងសម្លៀកបំពាក់សមរម្យមួយឈុត។
~ខាងក្រោម
<<អ្នកប្រុសតូចចង់ទៅណា៎ទាំងយប់បែបនេះ??>> vannសួរទៅរាងតូច ក្រោយពីបានឃើញគេចុះមកខាងក្រោម
<<ខ្ញុំទៅក្រៅមួយសម្ទុះ មីងមិនបាច់រៀបចំអាហារសម្រាប់ខ្ញុំទេ ពេលម៉ាក់មកឲ្យគាត់ពិសារម្នាក់ឯងចុះ អូរ!មិនមែនទេ គឺពិសារជាមួយ "ប្ដីក្មេង"របស់គាត់ចុះ ខ្ញុំទៅហើយ>>Taehyung និយាយជាមួយVann តែគេសង្កត់ត្រង់ពាក្យ"ប្ដីក្មេង"រួចងាកទៅមើលមុខរាងក្រាស់ដែល ទើបនឹងដើរចេញពីបន្ទប់របស់នាយ
<<ចាស៎!ប្រយ័ត្នប្រយែងខ្លួនផងអ្នកប្រុស>>Vann
<<អរគុណហើយមីង>>Taehyung និយាយចប់ ក៏ដើរទៅខាងក្រៅ បើកឡានចេញទៅ
<<គេទៅណាទាំងយប់ហ្នឹង??>>Jungkook សួរទៅVann ទាំងអន្ទះសារចង់ដឹង
<<ខ្ញុំក៏មិដឹងដែរលោក>>Vann
<<Aww ហើយលោកប្រុសទៅណាដែរ?? ចុះពេលលោកស្រីមកវិញ??>>Vann
<<ប្រាប់គាត់ថា ខ្ញុំមានការចេញទៅក្រៅ មិនបាច់ចាំទេ>>Jungkook និយាយរួច កទាញយកសោឡាន បើកចេញទៅក្រៅបាត់
+Skip
Taehyung ស្មុគស្មាញខ្លាំងពេក មិនដឹងថាត្រូវធ្វើយ៉ាង គេមិនចង់ជួបមុខម៉ាក់គេទេ ទើបគេចេញមកឲ្យតែផុតៗពីផ្ទះ ចាំយប់ជ្រៅ គ្រប់គ្នាចូលគេងអស់ ចាំចូលផ្ទះវិញក៏បានដែរ។
~club
រាងតូចបើកឡានមកclubដើម្បីរំសាយអារម្មណ៍។ កាលនៅរៀន រាងតូចឧស្សាហ៍ចូលClubណាស់ គេចូលស្ទើរតែរាល់ថ្ងៃ ពេលដែលចូលមកគឺវាសប្បាយ រំសាយអស់ទុក្ខកង្វល់មួយពេលៗ ដូច្នេះទើបបានជាគេចូលចិត្តមកលេងនៅក្នុងClub
Taehyung ទុកឡានស្រួលបួលហើយ ក៏ដើរចូលទៅខាងក្នុង។
<<យកស្រាក្រហមឲ្យខ្ញុំពីរដប>>Taehyung ដាក់គូទអង្គុយលើសាឡុង បញ្ជាអ្នកបម្រើឲ្យយកស្រាមកឲ្យគេ
<<ចាំបន្តិចលោក>>Staff តបទៅរាងតូចវិញ រួចដើរទៅយកស្រាតាមសម្ដីរាងតូច
YOU ARE READING
🖤🍃Second Dad🍃🖤
Romanceស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...