Episode 58: លោកមកសម្លាប់ខ្ញុំមែនទេ?....

1.9K 132 13
                                    


     គ្រាន់តែដឹងថាTaehyungបាត់ខ្លួន មួយផ្ទះឆោឡោតាមរករាងតូចទាំងអន្ទះសារ ស្ទើរតែពេញជាយក្រុងទៅហើយនៅតែរកគេមិនឃើញទៀត ចង់ប្ដឹងប៉ូលីសក៏មិនកើតព្រោះមិនទាន់គ្រប់48ម៉ោង តាមច្បាប់ត្រូវចាំឲ្យកន្លងផុត48ម៉ោង ទើបអាចដាក់ពាក្យបណ្ដឹងពីករណីបាត់ខ្លួនបាន។

+ថ្ងៃថ្មី

ពន្លឺព្រះអាទិត្យរះពីទិសខាងកើត បញ្ចេញរស្មីភ្លឺត្រចះត្រចង់ ចាំងចូលតាមចន្លោះប្រហោងតូចៗចូលមកក្នុងបន្ទប់មួយដែលបង្ហាញឲ្យឃើញក្មេងប្រុសជំទង់ម្នាក់កំពុងគេងឱបដៃក្បែរគ្រែ។

<<ហ្អឹក....កុំ កុំធ្វើបាបខ្ញុំអី ខ្ញុំខ្លាច...ជួយផង.....ជួយ...ហ្អឹក>>នាយកម្លោះតូច មមីមមើក្រវីក្បាលតតាត់ស្របពេលដែលវិញ្ញាណរបស់គេកំពុងបង្ហាញពីសកម្មភាពមនុស្សប្រុសម្នាក់ធ្វើបាបមកលើរាងកាយគេយ៉ាងព្រៃផ្សៃ

<<អ្ហាយ....ជួយ...>>រាងតូចត្រូវភ្ញាក់ដឹងខ្លួន ក្រោមសភាពរញ៉េរញ៉ៃ ខ្លួនគេកំពុងតែគេងលើឥតក្បែរជើងគ្រែ ចាំច្បាស់ថាកាលពីយប់ម៉ិញមានភ្លៀង និងរន្ទះខ្លាំង ភ្លើងក៏ដាច់ គេភ័យ គេខ្លាច ខ្លាចរហូតត្រូវរមាលមកគេងឱបជើងគ្រែ

<<ហ្អឹក...ហ្អឹក....ជួយផង>> Taehyung ឱនមុខជ្រប់នឹងក្បាលជង្គង់ ស្រែករកជំនួយ សង្ឃឹមថានឹងមានមនុស្សមកជួយគេ jungkookទុកគេចោលទីនេះមួយថ្ងៃតែម្នាក់ឯង ដឹងទេថាគេជាមនុស្សឆាប់ខ្លាចឆាប់ភ័យឆាប់រន្ធត់ប៉ុនណា? នាយធ្វើបែបនេះដូចធ្វើបាបគេពេកហើយ

"ក្រាក"............សម្លេងបើកទ្វារបន្លឺឡើងដាស់ស្មារតីឲ្យរាងតូចស្ទុះងើបមុខមកមើលថាជាអ្នកណា។ ទឹកភ្នែករាប់សិបដំណក់ស្រក់មកជារឿយៗដាបពេញថ្ពាល់ អណ្តាតរកតែគ្រលាស់ប្រាប់ពីការភ័យខ្លាចទៅអ្នកចំពោះមុខក៏គ្រលាស់មិនចេញ គេបានត្រឹមតែសម្លឹងមុខនាយដោយកែវភ្នែកស្រទន់ កែវភ្នែកបង្កប់ដោយអារម្មណ៍ឈឺចាប់ដែលនាយធ្វើបែបនេះដាក់គេ ភាពភ័យខ្លាច ឯការ អារម្មណ៍ទាំងនេះកំពុងស្ថិតក្នុងខ្លួនគេ វាឈឺណាស់ដឹងទេ ?

នាយកម្លោះសង្ហាដែលបើកទ្វារអម្បាញ់ម៉ិញធ្វើដំណើរចូលទៅក្បែររាងតូចយឺតៗ បេះដូងនាយចាប់ផ្ដើមឈឺខ្ទោកៗក្រោយឃើញក្មេងប្រុសម្នាក់នេះក្នុងសភាពគួរឲ្យអាណិតយ៉ាងនេះ។ មើលចុះគេយំឡើងស្លេកមុខអស់ទៅហើយ  ហេតុអ្វីមកអង្គុយឱបក្បាលជង្គង់ក្បែរគ្រែទៅវិញ ពិបាកភ្នែកមើលណាស់ដឹងទេ!!......

🖤🍃Second Dad🍃🖤Donde viven las historias. Descúbrelo ahora