Episode 38:មិនដឹងថាខ្ញុំអាចនៅជាមួយលោកបែបនេះយូរប៉ុណ្ណាទេ!!

1.9K 120 0
                                    


Vannទាញទ្វារបិតឲ្យអ្នកខាងក្នុង កុំឲ្យបើកចំហរពេក បើមានអ្នកមកឃើញមិនល្អភ្នែកមើលទេ។ 

<<លោក.....លោកស្រី??>> Vann ស្រែកដោយការភ្ញាក់ផ្អើលម្ដងទៀត ក្រោយពីងាកមកឃើញចៅហ្វាយស្រីរបស់ខ្លួននៅឈរពីក្រោយតែម្ដង

<<ហើយយ៉ាងម៉េចឯង?? ឃើញយើង ធ្វើដូចឃើញខ្មោច>> Mrs.kim ពោលឡើងទាំងហួសចិត្តចំពោះចំណិតគាត់ម្នាក់នេះ

<<អរ!!...គឺ...គ្មានអីទេ លោកស្រី>> vann ឱនក្បាលចុះមិនហ៊ានសម្លឹងមុខអ្នកជាចៅហ្វាយចំៗ អារម្មណ៍គាត់កំពុងភ័យបុកពោះមិនទាន់បាត់នៅឡើយ

<<ចាំបាច់ធ្វើដូចភ័យៗ?? មានរឿងអីឬអត់?? ឬមួយjungkookមានរឿងអី??>> លោកស្រីគីម ចាប់ផ្ដើមសង្ស័យនឹងអាការ:ចំណិតរបស់គាត់

ដោយអត់សង្ស័យនឹងអ្នកខាងក្នុងមិនបាន ទើបគាត់សម្រេចចិត្តដើរកាត់អ្នកចំពោះមុខទៅមើលឲ្យឃើញនឹងភ្នែក ប៉ុន្តែត្រូវvannចាប់ជាប់មិនឲ្យទៅ។

<<ហើយវាស្អីឯងនឹងVann>> លោកស្រីគីម និយាយឡើងទាំងងឿងឆ្ងល់ ការសង្ស័យកំពុងតែកើនឡើងទ្វេរដង នេះកាន់តែចង់ដឹងហើយ ថាមានរឿងអ្វីកើតឡើង

<<គឺគ្មានអីទេ លោកប្រុសកំពុងសម្រាន្ត ខ្ញុំមិចង់ឲ្យលោកស្រីរំខានគាត់>>Vann រកអ្វីនឹងដោះស្រាយមិនបាន គាត់ក៏ចេះតែនិយាយឲ្យរួចពីមាត់ទៅ

<<រំខាន?? ឯងគិតថាយើងជាមនុស្សរំខានមែនទេ??>>លោកស្រីគីម

<<មិនមែនបែបនឹងទេ លោកស្រីគឺថា.....ថា...លោកស្រី....លោកស្រីចូលទៅមិនបានទេ>>vann និយាយផង ធ្វើកាយវិការផង មិនដឹងថាខ្លួនឯងចង់និយាយពីអីទេ កាយវិការរញ៉េរញ៉ៃ ធ្វើឲ្យចិត្តដែលសង្ស័យនៅក្នុងខ្លួនលោកស្រីគីមកាន់តែកើតមានឡើងជាលំដាប់

លើកនេះសូម្បីតែVannក៏ឃាត់គាត់មិនទាន់ដែរ ដំណើររបស់គាត់គឺរហ័សរហួនសមជាអ្នកមានអំណាចតែម្ដង។

ក្រាក.................សម្លេងបើកទ្វារបន្លឺឡើងដោយដៃលោកស្រីគីមដោយផ្ទាល់

<<ម៉ាក់..!! ម៉ាក់មកហើយ??>> Taehyung ក្រោកឈរពីកៅអី មកស្វាគមន៍ម៉ាក់របស់គេ

🖤🍃Second Dad🍃🖤Where stories live. Discover now