+Skipបន្ទាប់ពីសង្គ្រាមបញ្ចប់កណ្ដាលថ្ងៃត្រង់រួចរាល់ រាងតូចក៏ដឹកស្តិលើដើមទ្រូងរាងក្រាស់។
កណ្ដាលថ្ងៃត្រង់ទេបងប្អូន ភាពមុនទៅដាក់ម៉ោង12យប់អីណា៎សាំហ្មង😩😩
បន្ទាប់ពីគេងអស់រយ:ពេលយូរគួរសម jungkookក៏ភ្ញាក់មកវិញ។ នាយដាក់ឲ្យរាងតូចគេងស្រួលបួល ទើបដើរចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន។ អាការនាយមិនទាន់ជាសះស្បើយនៅឡើយទេ ប៉ុន្តែការងារទាំងនេះនាយអាចធ្វើបាន លើកលែងតែឲ្យនាយទៅលីសែង កាប់គាស់ទើបធ្វើមិនកើត។
មួយសម្ទុះក្រោយមកប្រហែលជា5នាទីដែលរាងក្រាស់ចូលក្នុងបន្ទប់ទឹក រាងតូចក៏ភ្ញាក់ឡើង។ គេឮសម្លេងទឹកធ្លាក់ចេញពីក្បាលរុំមីណេ ទើបដឹងថារាងក្រាស់ច្បាស់ជានៅក្នុងនោះ។
ដំណើរជើងយឺតៗ ក៏ដើរសន្សឹមៗក្ដោបភួយសម្ដៅទៅបន្ទប់ទឹក។ ដៃស្រឡូនៗលើកគោះទ្វារហាក់ឲ្យអ្នកខាងក្នុងអនុញ្ញាត្ត ឯរាងក្រាស់ក៏បើកទ្វារឲ្យរាងតូចចូលតាមសម្រួល។
<<ងូតដែរ>> សម្លេងក្រងួរៗបន្លឺដោយរាងតូច និយាយទៅកាន់អ្នកម្ខាងទៀតទាំងមិនទាន់បើកភ្នែកអស់នៅឡើយ
<<បងងូតឲ្យ>> jungkook ចាប់ទាញភួយរាងតូចចេញ បង្ហាញឲ្យឃើញសាច់សខ្ចីលាយជាមួយនឹងស្នាមជាំក្រម៉ៅដោយសារស្នាដៃរបស់នាយ ស្នាមញញឹមក៏លេចលើបបូរមាត់តែម្ដង
រាងក្រាស់និងរាងតូចក៏ងូតទឹកជាមួយគ្នា ងូតបណ្ដើរប្រឡែងគ្នាលេងបណ្ដើរដូចកូនក្មេង សម្លេងសើចកក្អាកក្អាយលាន់ឮពេញបន្ទប់។
ទម្រាំតែងូតរួច ប្រហែលជាមួយម៉ោងឯណោះ រាងតូចមកអង្គុយលើគ្រែមុនរង់ចាំរាងក្រាស់ចេញមកតាមក្រោយ។
<<ម៉េចមិនស្លៀកពាក់??>> Jungkook ដើរចេញមកពីបន្ទប់ទឹកមកវិញ ឃើញរាងតូចអង្គុយក្ដោបភួយជិតឈឹង ក៏នឹកស្មានថាគេមិនស្លៀកពាក់តែម្ដងទៅ
<<រងារពេកនឹងណា!! ខ្ញុំស្លៀករួចហើយ>> Taehyung លាភួយបង្ហាញរាងក្រាស់វិញថាគេមានសម្លៀកបំពាក់ជាប់ខ្លួន មិនមែនអាឡារឹកនោះទេ
KAMU SEDANG MEMBACA
🖤🍃Second Dad🍃🖤
Romansaស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...