Episode 49:ចាប់ពីពេលនេះទៅ ពួកយើងជាសត្រូវនឹងគ្នា!!.......

1.9K 117 1
                                    

+រសៀល

Jungkook រុករើខាងក្នុងផ្ទះalexតាំងពីចូលមករហូតពេលនេះនៅមិនទាន់ឈប់ទៀត នាយគិតតែពីស្រែករកalexមិនឈប់។ កូនចៅដែលនៅខាងក្នុងទាក់ទងទៅalexប្រាប់រឿងដែលរាងក្រាស់មកអុកឡុក ប៉ុន្តែនាយខាងណោះបែរជាបណ្ដោយឲ្យអ្នកខាងណេះធ្វើតាមអំពើចិត្តទៅវិញ។ "ឲ្យគេឆ្កួតឲ្យអស់ចិត្តសិនទៅ"

<<អាAlexវានៅឯណា?? ឆាប់ឲ្យវាមកជួបយើង>> jungkook ដើរគោះទ្វារសឹងគ្រប់បន្ទប់ រុករើបែកថូផ្កា បែកវត្ថុដាក់តាំងលម្អរខ្ទិចខ្ទីរ

<<Jung......បានហើយ>> Taehyung តាមឃាត់រាងក្រាស់ទាំងទឹកភ្នែកដាបជាប់ថ្ពាល់ គេពិបាកភ្នែកមើលរាងក្រាស់ក្នុងសភាពបែបនេះណាស់ គេមិនដែលឃើញនាយបែបនេះពីមុនមកទេ គេទទួលយកមិនបាន

<<ឯណាបងស្រីយើង?? អាalexវាយកបងស្រីយើងទៅទុកឯណា?? ឆាប់ប្រាប់យើងភ្លាម>> jungkook រហ័សដើរទៅរកនាយម្នាក់ដែលឈរចាំមើលនាយ ក្រោយពីដើររកសឹងគ្រប់បន្ទប់មិនឃើញមនុស្សដែលនាយចង់រក សូម្បីតែបងស្រីខ្លួន 

គ្រាន់តែចូលទៅដល់jungkookចាប់ក្របួចកអាវនាយម្នាក់នោះឡើង គំហោគសួរភ្លាម។ មិនឲ្យនាយចិត្តក្ដៅយ៉ាងម៉េចបើបងស្រីនាយក៏នាយមិនឃើញបែបនេះ  ច្បាស់ជាalexនាំទៅណាហើយ ឬមួយក៏ចង់នាំនាងទៅធ្វើបាបអ្វីទៀតហើយ?? នាយalexម្នាក់នេះមិនមែនជាមនុស្សល្អនោះទេ កាន់តែគិតកាន់តែគួរឲ្យបារម្ភ កាន់តែឲ្យអារម្មណ៍នាយឆេវឆាវខ្លាំងឡើងៗ។

<<យើងមិនដឹងទេ>>

<<ចង្រៃយ៎អ៊ើយ!!........ផាំង.........>>jungkook គ្រវាសនាយម្នាក់នោះចេញ ទាញថូផ្កាបុរាណដ៏ប្រណិតដែលនៅក្បែរដៃមកបោកផាំងដោយគ្មានការស្ដាយស្រណោះអ្វីបន្តិច នេះបើគិតទៅថូផ្កាបែកជិត5ថូហើយ នៅមានរបស់របរវត្ថុបុរាណជាច្រើនទៀតក៏បែកដោយស្នាដៃនាយដែរ

<<Jungkook ឈប់ទៅ.......ខ្ញុំសុំអង្វរលោក>> Taehyung ឈរញ័រជើងពីក្រោយខ្នងរាងក្រាស់ គេភ័យស្ទើរតែគាំងបេះដូងអស់ទៅហើយ ចង់ចូលទៅលួងលោមនាយក៏គេមិនហ៊ានចូលទៅដែរ បើសភាពនាយដូចជាមនុស្សខ្មោចចូលបែបនេះនោះ

<<ដរាបណាយើងមិនបានសម្លាប់ឯងថ្ងៃនេះ យើងមិនមែនជាមនុស្សទេ>> Jungkook មិនខ្វល់នឹងសម្ដីរាងតូច នាយបែរជាក្ដាប់ដៃសម្លឹងទៅមាត់ទ្វារហាក់រង់ចាំAlexមកដល់ឆាប់ នឹងអាលហក់ទៅចាប់ហែកទាំងរស់

🖤🍃Second Dad🍃🖤Where stories live. Discover now