Episode 20: ឯងគិតខ្ញុំក្នុងផ្លូវនេះមករហូត??

2.3K 127 4
                                    


+Morning 🌞

រាងកាយតូចច្រឡឹង បើកភ្នែកសន្សឹមៗ ផ្សាំនឹងពន្លឺព្រះអាទិត្យដែលចាំងមកលើខ្លួនរបស់គេ។

រាងតូចងាកមើលអ្នកដែលគេងនៅក្បែរខ្លួន អារម្មណ៍មិនល្អក៏ហោះមករកគេម្ដងទៀត។

តាំងពីគេបានជួបនឹងនាយម្នាក់នេះ ជីវិតដែលស្រស់បំព្រងរបស់គេ បែរជាចាប់ផ្ដើមរលាយទៅបន្តិចម្ដងៗ។ គេប្រើពេលកាត់ចិត្តយូរណាស់ ទម្រាំតែភាពឯកការ ការសោកស្ដាយ ការបាក់ទឹកចិត្តនៅក្នុងខ្លួនរបស់គេចាកចេញពីគេទៅ។ តាំងពីថ្ងៃដែលប៉ារបស់គេស្លាប់ គេក្លាយជាមនុស្សលែងសូវនិយាយស្ដី អស់ប៉ុន្មានឆ្នាំ។

ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ ទើបគេប្រែខ្លួនមកជារីករាយស្រស់បំព្រងវិញ ប៉ុន្តែពេលនេះក៏ចាប់ផ្ដើមស្រពោនម្ដងទៀត។ វាមិនខុសពីផ្ការដែលខ្វះជាតិទឹកនោះទេ។

<<ហ្អឹម........>>jungkook បម្រាស់ខ្លួនតិចៗ លូកដៃឱបអ្នកម្ខាងទៀត ប៉ុន្តែមិនប៉ះទើបនាយប្រយ៉ាប់បើកភ្នែករកមើល

Taehyung ងាកមុខចេញពីនាយ ទម្លាក់ជើងបម្រុងចុះពីលើគ្រែ ប៉ុន្តែត្រូវរាងក្រាស់ចាប់ជាប់ ទាញឲ្យមកអង្គុយជិតនាយវិញ។

យប់ម៉េញjungkookរត់មកគេងជាមួយរាងតូចទាំងយប់។ ទោះTaehyungដេញចេញ រត់វាយគ្នាពេញបន្ទប់យ៉ាងណាក៏នាយមិនទៅ ចុងក្រោយនាយមានតែចាប់ឱបរាងតូចឲ្យគេងជាមួយនាយតែម្ដងទៅ។

បើត្រឹមតែឱបមួយមុខក៏រាងតូចអាចមានសង្ឃឹមរត់រួចដែរ ប៉ុន្តែនាយម្នាក់នេះនៅឆ្លៀតគម្រាមថារំលោភគេទៀត ដូច្នេះហើយមានតែសុខចិត្តឲ្យប្រុសម្នាក់នេះគេងឱបតាមចិត្ត ប្រសើរជាងត្រូវដេកថ្ងូរលាយទឹកភ្នែកដូចលើកមុនៗ។

ម្រាមដៃស្រឡូនៗ លូកទៅក្រសោបឱបចង្កេះរាងតូចឲ្យកាន់តែកៀកមកក្បែរខ្លួន។ រាងក្រាស់ទម្លាក់ចង្ការរបស់នាយលើស្មារាងតូច ស្រង់យកក្លិនក្រអូបសាយចេញពីកញ្ជឹងក។

<<លែងទៅ ភ្លឺហើយ>> Taehyung បេះដៃរាងក្រាស់ចេញ តែនាយប្រើកម្លាំងឲ្យកាន់តែណែនមិនឲ្យរាងតូចបេះចេញបាន

<<នៅបែបនឹងបន្តិចទៀតទៅ.....ខ្ញុំមិនដែលទទួលបានអារម្មណ៍កក់ក្ដៅដូចពេលនេះទេ>> jungkook ប្រហើរសម្លេងស្រាល តែស្ដាប់ទៅមានឥទ្ធិពលអាចឲ្យអ្នកម្ខាងទៀត ព្រឺសម្បុរបានយ៉ាងងាយ

🖤🍃Second Dad🍃🖤Onde histórias criam vida. Descubra agora