Episode53: រត់គេច!!.......

2K 111 2
                                    

+មួយអាទិត្យកន្លងផុតទៅ

ពេលវេលាពិតជាដើរលឿនណាស់ ភ្លេចៗត្រចៀកវាកន្លងអស់ទៅប្រាំពីរថ្ងៃទៅហើយ។ ប៉ុន្មានថ្ងៃមកនេះ លោកស្រីគីមក៏បានដឹងខ្លួនវិញហើយដែរ ឯAlexក៏កាន់តែធូរស្បើយច្រើនជាងមុនណាស់ដែរ ព្រោះតែនាយជាមនុស្សរឹងមាំ ត្រឹមស៊ីគ្រាប់កាំភ្លើងមួយគ្រាប់ប៉ិននឹង នាយសាំទៅហើយ។😑 ឯលោកស្រីគីមវិញក៏ធូរស្បើយដែរ គ្រាន់តែគាត់មិនសូវជាមាំទាំដូចកូនប្រុសច្បងរបស់គាត់នោះទេ។

<<គ្រូពេទ្យថា ថ្ងៃស្អែកខ្ញុំអាចចេញពីមន្ទីរពេទ្យបានហើយ>> Alex  ដាក់បង្គុយក្បែរលោកស្រីគីមដែលដៃកំពុងជាប់សេរ៉ូម សម្លឹងមុខនាយភ្លឹសៗ តាំងពីគាត់ដឹងខ្លួនមក គាត់ឧស្សាហ៍សម្លឹងមុខនាយណាស់ ជួនកាលក៏ស្រក់ទឹកភ្នែកទៀតផង បែបនេះនាយពិតជាពិបាកធ្វើខ្លួនឲ្យត្រូវណាស់

<<នៅសម្រាកឲ្យយូរសិនក៏ល្អដែរ មិនបាច់ប្រយ៉ាប់ពេកទេ>> លោកស្រីគីម លើកដៃអង្អែលដៃរាងក្រាស់ថ្នមៗ ដោយក្ដីព្រួយបារម្ភ ខ្លាចថានាយអាចមិនទាន់ស្រួលខ្លួននៅឡើយ អីបែបហ្នឹង

<<ខ្ញុំមិនអីទេ ខ្ញុំសាំជាមួយគ្រាប់កាំភ្លើយតូចតាចបែបនេះទៅហើយ ពេលខ្លះលើសហ្នឹងទៀតផង ក៏ខ្ញុំនៅរស់បាន>> Alex និយាយទៅកាន់ស្រ្តីចំណាស់មាននាមជាម្ដាយដោយស្នាមញញឹមបង្កប់ភាពឈឺចាប់

ត្រូវហើយ ត្រឹមរបួសប៉ុននឹងមានអ្វីអស្ចារ្យទៅ ពេលខ្លះបិះស្លាប់ទៀតឯណោះ ក៏នាយនៅអាចមានជីវិតរស់បាន មិនដឹងថានេះជាសំណាងឬមានកម្មរបស់នាយឲ្យប្រាកដទេ។

<<ឯងលំបាកច្រើនហើយ សុំទោសដែលម៉ាក់មិនបានចិញ្ចឹមឯងពីតូចមក ពីពេលនេះទៅម៉ាក់សន្យាមិនឲ្យឯងលំបាកទៀតទេ>> លោកស្រីគីមនិយាយបណ្ដើរ ហូរទឹកភ្នែកបណ្ដើរ គាត់នឹកស្មានមិនដល់ថាជាតិនេះអាចមានឱកាសជួបកូនប្រុសគាត់វិញទេ អរគុណព្រះជាម្ចាស់ដែលឲ្យម៉ែកូនពួកគេជួបគ្នាវិញ

<<មិនមែនជាកំហុសអ្នកស្រីទេ>>Alex ឱនមុខចុះដោយសារតែការហៅសព្វនាមអ្នកជាម្ដាយបែបនេះ នាយមិនទាន់ធ្វើចិត្តបាននៅឡើយទេ នៅមិនទាន់ទម្លាប់ មិនទាន់សាំនៅឡើយ

🖤🍃Second Dad🍃🖤Tempat cerita menjadi hidup. Temukan sekarang