Episode 19:យើងមានអារម្មណ៍ល្អចំពោះឯង.....

2.6K 144 0
                                    


+Skip

~Yoongi's house

+1h later

រាងកាយទេទេរស្អាត បុរសពីរនាក់គេងឱបគ្នាយ៉ាងស្អិតរមួត។ រាងតូចគេងកើយលើទ្រូងហាប់ណែនរបស់រាងក្រាស់ ដោយមានដៃរបស់នាយអង្អែលសក់របស់គេ។

<<Yoongi......>> សម្លេងបន្លឺឡើងស្រាលៗ ហៅឈ្មោះម្ចាស់រាងកាយដែលខ្លួនកៀកកើយពីលើ

<<ហ្អឹម.....??>>Yoongi គ្រហឹមក្នុងបំពង់ក តបទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួន

<<បងស្រលាញ់ខ្ញុំទេ??>> រាងតូចងើយមើលមុខរាងក្រាស់ ប្រទាក់ខ្សែភ្នែកចំគ្នា សុខៗខួរក្បាលក៏ស្រាប់តែលេចសំណួរនេះឡើង មិនយល់ហេតុអ្វីគេមានអារម្មណ៍ថា មិនស្រួលក្នុងចិត្តបែបនេះ??

តាំងពីទាក់ទងគ្នាមក Yoongiមិនដែលធ្វើឲ្យគេពិបាកចិត្ត ឬយំសោកអ្វីឡើយ នាយល្អដាក់គេណាស់។ បើថានាយអាចនឹងក្បត់គេនោះ វាដូចជាមានភាគរយតិចណាស់។ ប៉ុន្តែប៉ុន្មានថ្ងៃនេះ គេដូចជាមិនយល់ពីចិត្តខ្លួនឯង ហេតុអ្វីក៏មានអារម្មណ៍ថា ជិតបាត់បង់មនុស្សម្នាក់នេះទៅវិញ??

Yoongi សម្លឹងមើលមុខរាងតូចបន្តិច រួចទម្លាក់បបូរមាត់របស់ខ្លួនពីលើបបូរមាត់រាងតូច បឺតជញ្ជក់ផ្ដោះផ្ដងយកភាពផ្អែមល្ហែម និងការលួងលោម បញ្ជាក់ថានាយពិតជាស្រឡាញ់មនុស្សប្រុសម្នាក់នេះខ្លាំងណាស់។

<<បងច្បាស់ជាស្រឡាញ់អូនហើយ PARK JISUNG>> Yoongi ដកបបូរមាត់ចេញវិញ ឆ្លើយនឹងសំណួរដែលរាងតូចសួរនាយម៉ិញនេះ

PARK JISUNG អាយុ22ឆ្នាំ ជាមនុស្សដែលyoongiស្រឡាញ់ខ្លាំងបំផុត ពួកគេទាក់ទងគ្នាប្រហែល2ឆ្នាំហើយ។ រាងក្រាស់មិនដែលធ្វើអ្វីឲ្យរាងតូចពិបាកចិត្តនោះទេ នាយមើលថែមនុស្សដែលខ្លួននាយស្រឡាញ់ខ្លាំងណាស់។

Jisungជាក្មេងប្រុសម្នាក់គួរឲ្យស្រឡាញ់ រួសរាយរាក់ទាក់ មនុស្សជាច្រើនសុទ្ធតែចូលចិត្តនៅក្បែរគេ។

មិនមែនថាគ្មានរឿងអ្វីដែលរាងតូចមិនដែលអន់ចិត្តនោះទេ jisungមានរឿងមួយដែលគេអន់ចិត្តនឹងរាងក្រាស់។

គឺ"តណ្ហា" រាងក្រាស់មិនអាចចោលចរិកល្មោភរបស់ខ្លួនបានទេ វាជាលក្ខខណ្ឌធម្មជាតិរបស់នាយទៅហើយ។ ប៉ុន្តែរាងតូចនៅតែមិនប្រកាន់យកទោសអ្វីពីរាងក្រាស់ឡើយ គេសុខចិត្តធ្វើមិនដឹងមិនឮ គេអាចទទួលយកគ្រប់យ៉ាងបាន ព្រោះតែក្ដីស្រឡាញ់គឺធំធែងណាស់សម្រាប់គេ។

🖤🍃Second Dad🍃🖤Where stories live. Discover now