Episode 70 : អាប្រុសចង្រៃ!

1.9K 119 8
                                    


"អ្ហឹម"

ស្នាមថើបដែលថេហ្យុងផ្ដល់ឲ្យជុងហ្គុកអម្បាញ់ម៉ិញនេះពិតជាស្នាមថើបដ៏អស្ចារ្យប្រៀបដូចជាការបញ្ចូលនូវមនោសញ្ចេតនា អារម្មណ៍នៃក្ដីស្រឡាញ់ ការថ្នាក់ថ្នម......!!សរុបមកអាចនិយាយបានថាជាស្នាមថើបដែលពោរពេញទៅដោយក្ដីស្រឡាញ់។

"ខ្ញុំស្រឡាញ់បង ជុងហ្គុក" ថេហ្យុង

មិនដឹងថាឆ្លងផុតដំណាក់កាលនេះហើយ នៅអាចមានបញ្ហាផ្សេងទៀតកើតឡើងឬអត់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះគឺ រួមសុខទុក្ខជាមួយគ្នា មិនថាត្រូវជួបរឿងអ្វីនៅវិនាទីបន្ទាប់ទៀត ដាច់ខាតមិនបោះបង់ចោលគ្នាជាដាច់ខាត។

"បងស្រឡាញ់អូនលើសអូនស្រឡាញ់បងរាប់ពាន់ដង" ជុងហ្គុក ញញឹមលាយអារម្មណ៍រំភើប មិននឹកស្មានថានាយអាចឮពាក្យមួយឃ្លានេះចេញពីមាត់រាងតូចនោះទេ ត្បិតថាចំណងស្នេហ៍ផ្ដើមឡើងមិនសូវប្រសើរប៉ុន្មាន ប៉ុន្តែនាយសន្យាថានឹងធ្វើឲ្យក្ដីស្នេហ៍មួយនេះអស្ចារ្យបំផុតសម្រាប់ពួកគេទាំងពីរ

"ពិតទេ?" រាងតូចសួរដោយក្ដីរំភើប មិនយល់ថាហេតុអ្វីពេលនេះមានក្ដីសុខម្ល៉េះ ឬមកពីនៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់? ត្រូវហើយ!នេះជាហេតុផល

"បងសន្យា បងនឹងមើលថែអូន បងនឹងការពារអូន មិនថាមានរឿងអ្វីកើតឡើងបងនឹងនៅក្បែរអូនជានិច្ច" ជុងហ្គុក ក្រសោបផ្ទៃមុខរាងតូចមកក្បែររង្វង់មុខនាយ ពាក្យសម្ដីមួយឃ្លាៗដែលនាយនិយាយគឺនាយនិយាយចេញពីចិត្ត ចេញពីបេះដូង នាយនិយាយក្នុងនាមជាមនុស្សប្រុសដែលមានទំនួលខុសត្រូវ នាយនឹងធ្វើតាមសម្ដីរបស់នាយ សន្យាថាជាតិនេះនាយនឹងមិនធ្វើឲ្យរាងតូចស្រក់ទឹកភ្នែកដោយសារនាយនោះទេ នាយសន្យាបើទឹកភ្នែកគេស្រក់ក៏ជាទឹកភ្នែកនៃក្ដីរំភើប មិនមែនជាសេចក្ដីទុក្ខដែរ

"អរគុណដែលបងព្រមបោះបង់វា" រាងតូច និយាយទាំងកែវភ្នែករលីងរលោងព្រោះក្ដីរំភើប គេសម្ដៅលើគំនុំដែលនាយស្ពាយជាប់ក្នុងចិត្តកន្លងមកនេះ គេពិតជាអរគុណនាយខ្លាំងណាស់ដែលព្រមលើកលែងទោសឲ្យបងប្រុសរបស់នាយ

អតីតកាលវាជារឿងកន្លងហួស រឿងខ្លះបោះចោលបានបោះចោលខ្លះទៅ អ្វីដែលធ្វើឲ្យយើងបានសុខយកទុកចុះមិនខាតបង់នោះទេ ប៉ុន្តែរបស់ណាដែលទុកហើយមិនបានធ្វើឲ្យចិត្តយើងប្រសើរឡើង ទុកវាក៏មិនចំណេញដកចេញក៏វាមិនខាតនោះដែរ។

🖤🍃Second Dad🍃🖤Onde histórias criam vida. Descubra agora