Episode 68: បងស្រឡាញ់អូនគីម ថេហ្យុង (1/2)

1.4K 141 12
                                    


ពេលយប់ឈានចូលមកដល់ ជាមួយនឹងអាកាសធាតុចុះត្រជាក់ មនុស្សម្នាសុទ្ធតែគ្របដណ្ដប់ដោយអាវរោមសត្វក្រាស់និងភួយពេលគេ មិនដូច្នេះច្បាស់ជាមិនអាចទ្រាំទ្រនឹងសីតុណ្ហពេលនេះហើយ។

"អ្ហក់!អ៊ូយ!" សម្លេងតូចឆ្មារបន្លឺឡើង រាងតូចដែលនៅចង្រ្កានបាយប្រយ៉ាប់យកកន្សែងជូតដៃដោយសារមុតកូនកាំបិតមុននេះ

"កើតអីហ្នឹង?" ជុងហ្គុក ចូលមកមើលរាងតូចខណ:ដែលឃើញគេមិនស្រួលនិងឮសម្លេងគេមុននេះ

"មុតដៃ"

"មិនចេះប្រយ័ត្នសោះ" រាងក្រាស់ទាញម្រាមដៃរាងតូចដាក់ចូលមាត់ផ្លុក បឺតឈាមដែលហូរចេញ ទើបរហ័សរកបង់បិតដំបៅមកបិត

"ថ្ងៃក្រោយកុំប្រហែសអ៊ីចឹងទៀត ហើយការដែលយកកន្សែងមកជូតនេះមិនល្អទេ វាអាចឲ្យមេរោគចូលទៅក្នុងស្បែកតាមរយ:ស្នាមដែលមុតនេះ" ជុងហ្គុកបិតបង់បណ្ដើរនិយាយបណ្ដើរ កាយវិការយកចិត្តទុកដាក់របស់នាយពិតជាគួរឲ្យស្រឡាញ់ណាស់

"ខ្ញុំដឹងហើយ"ថេហ្យុង ងក់ក្បាលបញ្ជាក់ថាអាចយល់បាន

"សឺត! បាត់ឈឺឬនៅ?" ជុងហ្គុកថើបម្រាមដៃមុតនេះបន្តិចទើបងើបមុខសួររាងតូច

"បាត់ហើយ" ថេហ្យុង ដកដៃចេញវិញទាំងអៀនប្រៀន មានអារម្មណ៍ថាមិនដាច់ចិត្តយ៉ាងម៉េចមិនដឹងទេ

"ចូលផ្ទះបាយទាំងយប់ធ្វើអី? ឃ្លានឬ?" ជុងហ្គុក

"ឃ្លាន! ឃើញផ្លែប៉ោមនៅសល់ទើបចង់ចិតញ៉ាំ" ថេហ្យុង

"ព្រះអ្ហើយ!អ្នកណាឲ្យញ៉ាំផ្លែប៉ោមពេលយប់? ដឹងទេថាផ្លែប៉ោមពេលយប់មានជាតិពុល វាល្អសម្រាប់ញ៉ាំពេលព្រឹកប៉ុន្តែពេលយប់កុំញ៉ាំវាអី" ជុងហ្គុក ទះថ្ងាសខ្លួនឯងហួសចិត្តនឹងរាងតូច អាយុប៉ុននេះទៅហើយនៅមិនដឹងអីប៉ះពាល់ឬមិនប៉ះពាល់ដល់សុខភាពទៀត

"ប្រាប់ហើយថាឃ្លាន" ថេហ្យុង ធ្វើមុខជូរដាក់នាយក្រាស់ ឃ្លានហើយអ្វីក៏ចង់ញ៉ាំដែរ បើមកហាមទៀតចង់ឲ្យគេគេងទាំងកូរពោះគ្រូកៗឬ?

"នៅមានពងមាន់ពីរគ្រាប់ដែរ ទៅអង្គុយទៅ ចាំខ្ញុំចម្អិនឲ្យញ៉ាំ" ជុងហ្គុក

🖤🍃Second Dad🍃🖤Where stories live. Discover now